- Liny01
- PR
ក្រុមហ៊ុនមួយនេះបានបង្កើតឡើងរយះពេល៦ឆ្នាំមកហើយ ដែលកើតចេញពីកូនខែ្មរ១០០% MTSL Investment Co., ltd ត្រូវបានផ្តួចផ្តើមបង្កើតឡើងក្នុងឆ្នាំ២០១៩ ដោយលោក ថេង ស្រេង លោក ថេង ហៀង និង លោកជំទាវ ថេង សុខលី។ អ្នកទាំងបីជាបងប្អូននឹងគ្នាបង្កើត ដែលមានគំនិត ចិត្តចង់លើកកម្ពស់ផលិតផល និងម៉ាកសញ្ញារបស់ខ្មែរ ក៏ដូចជាផ្តល់ការងារដល់ យុវជនខ្មែរផងដែរ។ ដោយមានឆន្ទៈដ៏ច្បាស់លាស់ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩ អ្នកទាំង៣ ក៏បានសម្រេចបង្កើតក្រុមហ៊ុនមួយ រួមគ្នាឡើង ដោយផ្តោតលើការលើកកម្ពស់ សុខមាលភាព ភាពឆ្លាតវៃ និងការលូតលាស់ដូចបណ្តាប្រទេសជឿនលឿន
September 9, 2025 - PR
ធនាគារ វីង បានបង្កើតបរិយាកាសកន្លែងការងារមួយដែលបុគ្គលិកអាចរីក ចម្រើនទទួលការផ្តល់តម្លៃហើយអាចប្រើប្រាស់សមត្ថភាពដែលខ្លួនមាន ដើម្បីជា ប្រយោជន៍ដល់សង្គម។ ដោយអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ “បុគ្គលិកជាអាទិភាព” ធនាគារ វីង (ខេមបូឌា) ម.ក បានទទួលពានរង្វាន់ “និយោជកឆ្នើមនៅតំបន់អាស៊ីប្រចាំឆ្នាំ២០២៥” ពីស្ថាប័ន Employer Branding Institute ដែលមានមូលដ្ឋាននៅប្រទេសឥណ្ឌា។ ពានរង្វាន់កិត្តិយសនេះត្រូវបានប្រគល់ជូននៅក្នុងកម្មវិធីនៃការប្រគល់ពានរង្វាន់ម៉ាកយីហោនិយោជកឆ្នើមនៅក្នុងតំបន់អាស៊ីលើកទី២០ រៀបចំឡើងនៅក្នុងប្រទេសសិង្ហបុរី ហើយនេះជាការទទួលស្គាល់ដ៏មានកិត្យានុភាពជាលើកទី៥ របស់ធនាគារ វីង ផងដែរ។ លោក ឡៅ សៀងហៃ នាយកគ្រប់គ្រងធនធានមនុស្ស និងវប្បធម៍ការងារ នៃក្រុមហ៊ុន រ៉ូយាល់ គ្រុប បានលើកឡើងថា៖
September 7, 2025 - PR
ក្នុងកាយវិការបង្ហាញពីស្មារតីសាមគ្គីភាពជាតិខ្មែរ និងការអាណិតអាសូរចំពោះជនភៀស សឹក ធនាគារ វីង ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងសមាគមសិល្បករខ្មែរ បាននាំយកអំណោយទ្រទ្រង់ជាបន្តបន្ទាប់ចែកជូនជនភៀសសឹកជាង ២.០០០ គ្រួសារដែលរងផលប៉ះពាល់ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃកាលពីពេលថ្មីៗនេះ។ ដោយមានការចូលរួមគាំទ្រពីសប្បុរសជន និងកិច្ចខិតខំប្រឹងប្រែងរបស់សមាជិកក្រុមការងារដែលមិនគិតពីភាពនឿយហត់ ជំនួយទ្រទ្រង់ទាំងនោះត្រូវបានចែកជូនដល់សហគមន៍ដែលបានភៀសខ្លួនចេញពីផ្ទះសម្បែងដោយសារជម្លោះព្រំដែន ស្ថិតក្នុងខេត្តឧត្ដរមានជ័យ សៀមរាប និងព្រះវិហារ ហើយសកម្មភាពដ៏ថ្លៃថ្លានេះមិនគ្រាន់តែចែកជូនសម្ភារៈចំាបាច់ប៉ុណ្ណោះទេ តែជាការផ្តល់នូវក្តីសង្ឃឹមសម្រាប់គ្រួសារភៀសសឹកផងដែរ។ ឯកឧត្តម អ៊ុក គឹមសាន អភិបាលរងខេត្តព្រះវិហារ បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការដឹកនាំ និងវត្តមានរបស់ក្រុមការងារ និងសិល្បករ ដែលដឹកនាំដោយលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន។ ឯកឧត្តមបានកត់សម្គាល់ថា ការចូលរួមរបស់លោកជំទាវ បានឆ្លុះបញ្ចាំងពីស្មារតីយកចិត្តទុកដាក់ខ្ពស់បំផុត ក៏ដូចជាការបង្ហាញនូវស្មារតីសាមគ្គីភាពចំពោះប្រជាជនខ្មែរ។
September 4, 2025 - PR
[ថ្ងៃទី 1 ខែ កញ្ញា ឆ្នាំ 2025] — Xiaomi ថ្ងៃនេះបានណែនាំស្មាតហ្វូនស៊េរីថ្មី REDMI 15C ដែលមានការរចនាដ៏ប្រណីត និងទាន់សម័យជាមួយនឹងអេក្រង់ធំទំហំ 6.9 អ៊ីញ ដើម្បីជាជំនួយដល់ទស្សនីយភាពប្រចាំថ្ងៃ។ ក្រៅពីភ្ជាប់ដោយថ្មធំ និងការសាកថ្មលឿន¹ REDMI 15C ត្រូវបានបង្កើតឡើង ដើម្បីផ្តល់នូវដំណើរការគួរឲ្យទុកចិត្តសម្រាប់ការប្រើប្រាស់ពេញមួយថ្ងៃ។ REDMI 15C មានរូបរាងស្ដើង រចនាបថគែមទាំង 4 កោងស្អាតបែប 3D ដែលមានភាពរលោង និងងាយស្រួលចាប់កាន់ បំពេញបន្ថែមដោយ crater deco
September 2, 2025 - PR
● ម៉ូឌែលលើកនេះមានពណ៌ប្លែកស្អាតដល់ទៅ ៣ពណ៌ ដែលបំផុសកំនិតមកពីបណ្តាលប្រទេសល្បីៗជាច្រើននៅជុំវិញពិភពលោក។ ម៉ូឌែលថ្មីនេះបំពាក់មកជាមួយកៅអីទាបល្មម បូមស៊េរីថ្មី ការឌីហ្សាញដោយបំពាក់បច្ចេកវិទ្យា ergonomics និងការអាប់ឌែតថ្មីប្លែកពីម៉ូឌែលផ្សេងៗក្នុងត្រកូល Hunter ● 2025 Hunter 350 នឹងមានតម្លៃចាប់ពី 3,xxx ដុល្លារសម្រាប់ពណ៍ថ្មីៗទាំង៣ ● Royal Enfield សម្រេចបាននូវព្រឹត្ដិការណ៍ដ៏អស្ចារ្យនៃសហគមន៍អ្នកជិះម៉ូតូ Hunter 10ម៉ឺននាក់នៅទូទាំងពិភពលោក ប្រទេសកម្ពុជា ថ្ងៃទី 30 ខែសីហា ឆ្នាំ 2025៖ ក្រុមហ៊ុន Royal Enfield ដែលជាក្រុមហ៊ុនឈានមុខគេលើពិភពលោកក្នុងផ្នែកម៉ូតូធុនមធ្យម ថ្ងៃនេះបានបើកបង្ហាញនូវម៉ូតូ
September 1, 2025 - PR
វត្តមានរបស់ម៉ូតូស្កូតឺ (Scooter) នៅក្នុងទីក្រុងភ្នំពេញ បានបង្ហាញថាម៉ូតូនេះលើសពីមធ្យោបាយធ្វើដំណើរ ដោយសារគ្រប់ពេលដែលយើងឃើញការចរាចរណ៍របស់ម៉ូតូនេះ វាហាក់បីដូចជាបានបង្ហាញនូវ រចនាប័ទ្ម សេរីភាព និងភាពទំនើបនៃទីក្រុង ខណៈអ្នកជិះម៉ូតូសព្វថ្ងៃនេះ និយមជ្រើសរើសម៉ូតូដែលត្រូវនឹងបុគ្គលិកលក្ខណៈ របៀបរស់នៅ និងរសនិយមរបស់ពួកគេ បន្ថែមពីលើការមើលទៅលើសន្ទុះល្បឿន និងភាពងាយស្រួលក្នុងការបើកបរ។ ដូច្នេះថ្ងៃនេះ យើងនឹងបង្ហាញនូវម៉ូតូដ៏លេចធ្លោ ៣ម៉ូឌែល ដែលកំពុងតែពេញនិយមនៅកម្ពុជា ជាមួយនឹងតម្លៃចន្លោះពី 3,000 ដុល្លារ ទៅ 5,000 ដុល្លារ ហើយម៉ូតូនីមួយៗ តំណាងឱ្យកេរដំណែលនៃការរចនា ដំណើរការល្អ និងរួមបញ្ចូលវប្បធម៌ល្បីៗ ក្នុងនោះមាន Peugeot Django 150, Vespa
August 29, 2025 - PR
ធនាគារឌីជីថលឈានមុខគេរបស់កម្ពុជា ទទួលបានកំណត់ត្រាថ្មីមួយក្នុងការលើកកម្ពស់នវានុត្តន៍ និងបរិយាបន្នហិរញ្ញវត្ថុ។ ធនាគារ វីង ដែលជាធនាគារឌីជីថលឈានមុខគេមួយនៅកម្ពុជា ទទួលបានសមិទ្ធផលថ្មីមួយដែលធ្វើឱ្យកិត្តិនាមរបស់ខ្លួនកាន់តែរឹងមាំបន្ថែមទៀត ក្នុងនាមជាស្ថាប័ននាំមុខគេលើការជំរុញការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុ ដោយទទួលបានពានរង្វាន់ដ៏មានកិត្យានុភាពសម្រាប់ឆ្នាំ២០២៥ ចំនួន២ ពីទស្សនាវដ្តីល្បីល្បាញនៅចក្រភពអង់គ្លេស Global Banking & Finance Review។ ពានរង្វាន់ទាំង ២ នេះរួមមាន៖ • ពានរង្វាន់នវានុវត្តន៍នាំមុខគេនៅកម្ពុជាលើការផ្តល់កម្ចីឌីជីថលឆ្នាំ ២០២៥ • ពានរង្វាន់នវានុវត្តន៍នាំមុខគេនៅកម្ពុជាសម្រាប់គណនីសន្សំឆ្នាំ ២០២៥ ជ័យលាភីនេះ សរបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់នៃការប្តេជ្ញាចិត្តរបស់ធនាគារ វីង ក្នុងការកសាងអនាគតមួយដែលសេវាហិរញ្ញវត្ថុកាន់តែសាមញ្ញ ឆ្លាតវៃ ហើយងាយស្រួលដែលអាចប្រើប្រាស់បានគ្រប់គ្នា។ លោក
August 28, 2025 - ព័ត៌មានជាតិ
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥នេះ បានគូសបញ្ចាក់ថា ដោយសារស្ថានការណ៍ជម្លោះប្រដាប់អាវុធនៅតាមព្រំដែន កម្ពុជា-ថៃ នៅមិនទាន់ត្រលប់មកស្ថានភាពប្រក្រតី បេក្ខជនដែលត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២៨ -២៩ សីហា ២០២៥ នៅខេត្តទាំង២ត្រូវមានការរៀបចំលក្ខណៈពិសេស ដោយបេក្ខជននៅខេត្តឧត្តរមានជ័យ ត្រូវមកប្រឡងនៅមណ្ឌលក្នុងស្រុកពួក ខេត្តសៀមរាប។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្តថា ប្អូនៗបានទទួលការថែទាំ និងទំនុកបម្រុងពិសេស ដែលនេះគឺជាការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដោយមានក្រសួងអប់រំ យុវជន
August 28, 2025 - ព័ត៌មានជាតិ
ភ្នំពេញ, ក្រុមហ៊ុន Leapmotor KH បានប្រកាសអំពីយុទ្ធនាការដ៏អស្ចារ្យមួយដើម្បីលើកទឹកចិត្តលើវិស័យអប់រំ និងដើម្បីជាការលើកទឹកចិត្តដល់សិស្សានុសិស្សប្រឡងសញ្ញាបត្រទុតិយភូមិឆ្នាំ២០២៥។ ក្នុងជំហានដ៏វិសេសវិសាលមួយនេះ ក្រុមហ៊ុននឹងផ្ដល់រថយន្តអគ្គិសនី Leapmotor T03 ចំនួនមួយគ្រឿង ជារង្វាន់សម្រាប់សិស្សដែលទទួលបាននិទ្ទេស A ពិន្ទុខ្ពស់ជាងគេបំផុតប្រចាំប្រទេស ក្នុងសម័យប្រឡងសញ្ញាបត្រទុតិយភូមិឆ្នាំ២០២៥។ យុទ្ធនាការនេះបង្ហាញពីការប្តេជ្ញាចិត្តដ៏រឹងមាំរបស់ក្រុមហ៊ុន Leapmotor KH ដោយមិនត្រឹមតែជំរុញនៃការប្រើប្រាស់រថយន្តអគ្គិសនីនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែបង្ហាញពីការវិនិយោគក្នុងអនាគតសម្រាប់យុគសម័យយុវជនរបស់ប្រទេសកម្ពុជា។ តាមរយៈការផ្សារភ្ជាប់រវាងសមិទ្ធផលនៃការសិក្សាជាមួយបច្ចេកវិទ្យាដែលជួយដល់បរិស្ថាន នោះក្រុមហ៊ុន Leapmotor KH មានបំណងលើកទឹកចិត្តដល់សិស្សឱ្យខិតខំរៀនសូត្រដើម្បីទទួលបានសមិទ្ធផលខ្ពស់ជាងគេ ខណៈដែលក្រុមហ៊ុនចង់បង្ហាញអំពីសារៈសំខាន់នៃជម្រើសមធ្យោបាយក្នុងការធ្វើដំណើរនៃសម័យទំនើប។ តំណាងនៃក្រុមហ៊ុន Leapmotor KH បានបញ្ផាក់ថា “ការអប់រំ និង
August 27, 2025 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា មកដល់ពេលនេះ ពលរដ្ឋ និងពលករខ្មែរដែលទើបត្រឡប់មកពីថៃជាង ១៣ម៉ឺននាក់ទទួលបានឱកាសការងារ។ នេះបើយោងតាមការលើកឡើងរបស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ ក្នុងកម្មវិធីផ្សព្វផ្សាយស្តីពីយន្តការគាំទ្រដល់ពលករខ្មែរត្រឡប់មកពីប្រទេសថៃវិញ នៅទីស្តីការក្រសួងមហាផ្ទៃ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានបញ្ជាក់ដែរថា ក្រោយពីការត្រឡប់មកវិញរបស់បងប្អូនពលករ ក្រសួងការងារជាដំបូងផ្តោតលើរោងចក្រធំៗ ដើម្បីធានាថាបងប្អូនពលករដែលត្រឡប់មកវិញទទួលបានឱកាសការងារជាមួយនឹងស្តង់ដារ និងលក្ខខណ្ឌការងារដែលល្អប្រសើរ។ ឯកឧត្តមថ្លែងថា៖ “យើងផ្តោតលើរោងចក្រធំៗដែលបម្រើការនាំចេញ ដោយសាររោងចក្រធំទាំងនោះមានលក្ខខណ្ឌការងារល្អ មានប្រាក់ខែប្រហាក់ប្រហែលថៃ កន្លែងធ្វើការមានស្តង់ដាប្រហាក់ប្រហែលថៃ និងទំនើប ដែលក្រោយពីបងប្អូនបានចូលធ្វើការងារហើយ គាត់នឹងមិនត្រឡប់ទៅវិញនោះទេ”។ បន្ថែមពីនេះ ឯកឧត្តម
August 26, 2025









