Liny01
  • PR

    ក្នុងនាមជាផ្សារឌីជីថលដែលបង្កើតឡើងដោយកូនខ្មែរ Wingmall តែងតែនៅក្បែរសហគមន៍គ្រប់កាលៈទេសៈតាមរយៈការភ្ជាប់ទំនាក់ទំនងរវាងអ្នកទិញនិងអ្នកលក់ ក៏ដូចជារួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកលូតលាស់។ Wingmall បានដាក់ដំណើរការយុទ្ធនាការថ្មីទូទាំងប្រទេស ដើម្បីបង្កើនឱកាសក្នុងវិស័យឌីជីថលសម្រាប់អាជីវករខ្នាតតូច និងអ្នកប្រើប្រាស់ទូទៅ។ យុទ្ធនាការនេះធ្វើឡើងដើម្បីឆ្លើយតបទៅនឹងភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ច និងបញ្ហាប្រឈមក្នុងតំបន់ ដែលបានបញ្ជាក់ពីសារៈសំខាន់នៃដំណោះស្រាយដែលបង្កើតដោយខ្មែរ និងអាច ឱ្យពលរដ្ឋគ្រប់រូបប្រើប្រាស់បាន។ Wingmall បានបង្កើតឡើងក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ-១៩ ដើម្បីជួយអាជីវករក្នុងស្រុក និងសម្រួលដល់ប្រជាពលរដ្ឋក្នុងការស្វែងរកទំនិញចាំបាច់។ បេសកកម្មនេះមិនគ្រាន់តែជាការធ្វើអាជីវកម្មនោះទេ ប៉ុន្តែជាការជួយឱ្យអាជីវករអាចរក្សាទំនាក់ទំនងជាមួយអតិថិជនរបស់ខ្លួន។ សព្វថ្ងៃនេះ បេសកកម្មនេះនៅតែបន្ត ហើយរឹតតែមានភាពចាំបាច់ជាងមុន ដោយ Wingmall ប្តេជ្ញាផ្តល់ជូននូវសេវាកម្មកាន់តែប្រសើរ និងពង្រីកវិសាលភាព ឱ្យកាន់តែទូលំទូលាយ។ លោក ម៉ានូ រ៉ាចាន់ អគ្គនាយកក្រុមហ៊ុន វីង បានលើកឡើងថា៖ «Wingmall ត្រូវបានបង្កើតឡើងដោយខ្មែរ

    August 12, 2025
  • PR

    Peugeot Motocycles ដែលជាម៉ាកម៉ូតូ scooter ដ៏ល្បីល្បាញរបស់ប្រទេសបារាំង និងមានឫសគល់តាំងពីសតវត្សទី 19 កាន់តែបន្តភាពល្បីល្បាញក្នុងទីផ្សារម៉ូតូនៅប្រទេសកម្ពុជា។ ជាក់ស្ដែងចាប់តាំងពីឈានជើងចូលទីផ្សារប្រទេសកម្ពុជាក្នុងឆ្នាំ2023 មក Peugeot Motocycles ទទួលបានជោគជ័យក្នុងការលក់គួរឱ្យកត់សម្គាល់ និងបានក្លាយជាម៉ាកម៉ូតូ scooter ដែលល្អ និងលក់ដាច់បំផុតមួយផងដែរ ដោយនៅក្នុងខែកក្កដា ឆ្នាំ២០២៥នេះ ម៉ូតូចំនួន 20គ្រឿងជាងត្រូវបានលក់ចេញដោយជោគជ័យ ដែលនេះជាការឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីការកើនឡើងនៃប្រជាប្រិយភាព និងការជឿទុកចិត្តរបស់អតិថិជនមកលើម៉ាកយីហោនេះ។ ជាមួយគ្នានេះដែរ ម៉ូឌែលដែលលក់ដាច់ខ្លាំងនៅក្នុងខែកក្កដា កន្លងទៅនេះរួមមាន៖ Peugeot Django Café Racer 150cc, Django Classic 150cc,

    August 11, 2025
  • ព័ត៌មានជាតិ

    (ខេត្តតាកែវ)៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃ​ក្រសួង​ការ​ងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ នៅថ្ងៃ​ទី៩ ខែសីហា ឆ្នាំ២០២៥ បាន​រៀប​ចំ«វេទិ​កាកា​រ​ងារ» ដើម្បី​នាំយក​ព័ត៌មាន​ឱកាស​ការ​ងារ​ចំនួន ១៦០កន្លែង​ទៅផ្ស​ព្វផ្សាយ​ជូន​ប្រជា​ពល​រដ្ឋ និង​ពលករ​ខ្មែរ​ដែល​ទើប​វិល​ត្រ​ឡប់​មក​ពីប្រទេ​ស​ថៃ នៅឃុំ​រនាម និង​ឃុំខ្វាវ ស្រុក​ទ្រាំង ក្នុង​ខេត្ត​តាកែវ​។ ការបើក​វេទិកា​ការ​ងារ​នេះ ធ្វើឡើង​ក្នុង​គោល​បំណង​ផ្តល់​ឱកាស​ការ​ងារ​ជូន​បង​ប្អូន​ប្រជា​ពល​រដ្ឋ និង​ពលករ​ខ្មែរ​ដែល​ទើប​វិល​ត្រឡប់​មក​ពីប្រទេ​ស​ថៃ​មក​ចូល​រួម​ចំនួន ២៧៧នា​ក់ និង​មានអ្នក​ទទួល​បានឱ​កាសកា​រងារ​ភ្លាមៗ​ជិត ៨០នាក់​ពី​ក្រុម​ហ៊ុនធំៗ​ដែល​កំពុង​មាន​តម្រូវ​ការ​កម្លាំង​ពល​កម្ម​។ លើសពី​នេះ មន្រ្តី​ក្រសួ​ង ក៏បាន​ផ្សព្វ​ផ្សាយ​អំពី​អត្ថ​ប្រយោ​ជន៍​នៃ​របប​សន្តិ​សុខ​សង្គម និង​ការ​អប់រំ​បណ្ដុះ​បណ្ដា​ល​បច្ចេក​ទេ​ស និង​វិជ្ជា​ជីវៈ ដល់​បង​ប្អូន​ប្រជា​ពល​រដ្ឋ ជាពិ​សេស បង​ប្អូន​ពលករ​ខ្មែរ​ដែល​ទើប​ត្រឡប់​មក​ពីប្រ​ទេស​ថៃ​៕ ប្រភព៖ ក្រសួងព័ត៌មាន

    August 10, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងការពារជាតិ កម្ពុជាបានថ្លែងថា នៅពេលនេះយើងមានដំណើរទស្សនកិច្ចរបស់ក្រុមអនុព័ន្ធយោធាបរទេសចុះទៅកាន់ទីតាំងដែលរងផលប៉ះពាល់ដោយជម្លោះប្រដាប់អាវុធរវាងកម្ពុជា និងថៃ ក្នុងនោះមានក្រុមអនុព័ន្ធយោធាបរទេសប្រចាំនៅកម្ពុជា MACPP ចំនួន៩ប្រទេសកំពុងធ្វើដំណើរចុះពិនិត្យដល់ទីតាំងជាក់ស្តែងដែលរងការបំផ្លិចបំផ្លាញដោយការទម្លាក់គ្រប់បែក MK-84 និងគ្រាប់ផ្លោងដោយមិនរើសគោលដៅពីកងកម្លាំងយោធាថៃមកលើផ្ទះសម្បែងប្រជាពលរដ្ឋ សាលារៀន មណ្ឌលសុខភាពនៅភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ ការថ្លែងរបស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាយ៉ាងដូច្នេះ ក្នុងឱកាសធ្វើសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពីលទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី។ លោកជំទាវអ្នកនាំពាក្យបានគូសបញ្ជាក់ថា បេសកកម្ម និងសកម្មភាពនៃដំណើរទស្សនកិច្ចរបស់ក្រុមអនុព័ន្ធយោធាបរទេសចុះទៅកាន់ទីតាំងដែលរងផលប៉ះពាល់ដោយជម្លោះប្រដាប់អាវុធរវាងកម្ពុជា និងថៃនេះគឺកើតចេញពីលទ្ធផលបន្តនៃកិច្ចប្រជុំពិសេស និងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែន

    August 10, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នារសៀលថ្ងៃទី៧​ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក Wang Hongjin ប្រធានមន្ទីរពាណិជ្ជកម្មខេត្តសានស៊ី និងប្រតិភូចម្រុះដែលជាវិនិយោគិនលើវិស័យទេសចរណ៍ និងសំណង់ធំៗ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារផ្លាស់ប្តូរទស្សនៈ និងបទពិសោធ ព្រមទាំងស្នើសុំកិច្ចសហការគាំទ្រលើគម្រោងការបង្កើតកញ្ចប់ទស្សនកិច្ចរួមគ្នា និងកិច្ចសហប្រតិបត្តិថ្មីៗ និងជាប្រយោជន៍ដល់វិស័យទេសចរណ៍ជាមួយដៃគូកម្ពុជា នាទីស្តីការក្រសួង។ ក្នុងឱកាសនៃជំនួបដ៏មានសារៈសំខាន់ដល់វិស័យទេសចរណ៍ និងការបង្កើតឱកាសការងារជាច្រើនកន្លែងនៅក្នុងប្រទេសកម្ពុជា ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមរបស់លោកប្រធានមន្ទីរ និងអបអរសាទរដល់វិនិយោគិនកម្ពុជា និងចិនដែលឈានដល់ការបណ្តាក់ទុនរួមគ្នារៀបចំបង្កើតផលិតផលទេសចរណ៍ និងខែ្សទស្សនកិច្ចប្រកបដោយភាពច្នៃប្រឌិត និងទាក់ទាញ ដើម្បីជំរុញកំណើនភ្ញៀវទេសចររវាងខេត្តសានស៊ីដែលមានប្រជាជនជាង៣០លាននាក់

    August 10, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងការពារជាតិ កម្ពុជាបានថ្លែងថា រហូតមកទល់ពេលនេះគឺមានរយៈពេល១២ថ្ងៃហើយដែលកងកម្លាំងរបស់យើងនៅសេសសល់ចំនួន១៨នាក់ទៀតនោះពុំទាន់ត្រូវបានភាគីថៃដោះលែងនៅឡើយទេ ខណៈដែលកម្ពុជាម្តងហើយម្តងទៀតតែងតែស្នើសុំឱ្យមានការដោះលែងស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ និងស្របតាមការអំពាវនាវរបស់បណ្តាប្រទេសដៃគូ រួមនឹងស្ថាប័នអន្តរជាតិនានា។ ការថ្លែងរបស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាយ៉ាងដូច្នេះ ក្នុងឱកាសធ្វើសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃស្តីពីលទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី។ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានគូសបញ្ជាក់ថា ក្រសួងការពារជាតិ កងយោធពលខេមរភូមិន្ទ ព្រមទាំងសហគមន៍អន្តរជាតិ គឺតែងតែទទូចទាមទាររហូតទាល់តែខាងភាគីថៃបំពេញកាតព្វកិច្ចរបស់ខ្លួននៅក្រោមច្បាប់អន្តរជាតិ ដោយយើងមិនទុកគ្រួសាររបស់យើងណាម្នាក់ចោលសោះឡើយ ហើយកម្ពុជាសូមគូសបញ្ជាក់យ៉ាងម៉ឺងម៉ាត់ និងច្បាស់លាស់បំផុតនូវការប្តេជ្ញាចិត្តឥតងាករេរបស់ខ្លួនក្នុងការអនុវត្តតាមកិច្ចព្រមព្រៀងបទឈប់បាញ់ដោយឥតលក្ខខណ្ឌ ព្រមទាំងស្មារតីនៃការឯកភាពគ្នានៅក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ (GBC)

    August 10, 2025
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានប្រកាសបដិសេធចំពោះសេចក្តីថ្លែងការណ៍របស់ប្រទេសថៃ ដែលចោទថាកម្ពុជាបានដាក់មីនថ្មី។ ឯកត្តម ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានលើកឡើងក្នុងសន្នីសីទសារព័ត៌មាន នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ បានលើកឡើងថា ក្រសួងការបរទេស និងអន្តរជាតិសូមប្រកាសបដិសេធយ៉ាងដាច់អហង្ការចំពោះសេចក្តីថ្លែងការណ៍របស់ថៃដែលចោទប្រកាន់កម្ពុជាដាក់មីនថ្មី នៅតាមព្រំដែន។ ឯកឧត្តមបានបញ្ជាក់ថា៖« អាជ្ញាធរកម្ពុជា និងគ្រប់សកម្មភាពកំចាត់មីន និងជួយសង្គ្រោះជនពិការដោយសារមីន បានប្រកាសបកស្រាយ និងបដិសេធរួចហើយចំពោះការចោទប្រកាន់ ដោយគ្មានមូលដ្ឋានរបស់ភាគីថៃនេះ»។ ឯកឧត្តមបានលើកឡើងថា រហូតមកដល់ពេលបច្ចុប្បន្ននេះពុំមានការស៊ើបអង្កេតណាមួយដែលអាចជឿរជាក់បាន និងប្រកបដោយតម្លាភាព ត្រូវបានដំណើរការពាក់ព័ន្ធនឹងឧបទ្ទវហេតុដែលបានលើកឡើងដោយភាគីថៃនោះទេ។ កម្ពុជាសូមអំពាវនាវឱ្យមានការអត់ធ្មត់ ហើយជៀសវាងនូវការចោទប្រកាន់ជាសាធារណៈដោយប្រញាប់ប្រញាល់ដែលវាអាចធ្វើឱ្យប៉ះពាល់ដល់ការជឿទុកចិត្តគ្នាទៅវិញទៅមក ហើយនឹងស្មារតីបទឈប់បាញ់ ដែលចូលរួមដើម្បីធ្វើការស្ថាបនាជាបន្ទាន់។ ជាមួយគ្នានោះដែរឯកឧត្តមអ្នកនាំពាក្យបានលើកឡើងថា កម្ពុជាទាមទារឱ្យប្រទេសថៃគោរពដោយពេញលេញចំពោះកិច្ចព្រមព្រៀងដែលសម្រេចបាននៅក្នុងកិច្ចប្រជុំវិសាមញ្ញកន្លងមកថ្មីៗនេះ

    August 10, 2025
  • PR

    ភាពជាដៃគូថ្មីនេះ អនុញ្ញាតឱ្យអតិថិជនកំពង់ផែទូទាត់សេវាកម្មតាមប្រព័ន្ធឌីជីថលបានលឿនប្រកបដោយសុវត្ថិភាព កំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) ដែលជាក្រុមហ៊ុនចុះបញ្ជីជាសាធារណៈបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ជាមួយធនាគារ វីង (ខេមបូឌា) ម.ក ដើម្បីធ្វើឱ្យប្រសើរឡើងនូវដំណោះស្រាយទូទាត់តាមប្រព័ន្ធឌីជីថល ក្នុងគោលបំណងសម្រួលការគ្រប់គ្រងទំនិញ និងពង្រីកលទ្ធភាពទទួលបានសេវា ហិរញ្ញវត្ថុសម្រាប់ម្ចាស់អាជីវកម្មព្រមទាំងក្រុមហ៊ុន ផ្តល់សេវាដឹកជញ្ជូននៅទូទាំងប្រទេសកម្ពុជា។ បណ្ឌិត ឌីមីត្រូ កូលេកកូ អគ្គនាយកធនាគារ វីង បានមានប្រសាសន៍ថា៖ “ធនាគារ វីង ដែលជាក្រុមហ៊ុនរបស់ខ្មែរសុទ្ធសាធហើយ តែងតែ ប្តេជ្ញាចិត្តបម្រើប្រជាជនកម្ពុជាគ្រប់រូប មានសេចក្តី សោមនស្សរីករាយដែលបានសហការជាមួយកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីបំពេញការងារ ប្រកបដោយអត្ថន័យជាមួយ កំពង់ផែផ្ទាល់ បុគ្គលិក និងម្ចាស់អាជីវកម្មដែលប្រើប្រាស់ សេវាកម្មរបស់កំពង់ផែ”។ ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះ

    August 8, 2025
  • PR

    ដើម្បីឆ្លើយតបទៅនឹងស្ថានភាពដែលតានតឹងនៅតាមព្រំដែនខ្មែរថៃ ធនាគារ វីង, សមាជិកនៃក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប, និងសមាគមសិល្បករខ្មែរ បានរួមគ្នាបង្កើតមូលនិធិទ្រទ្រង់ ជនភៀសសឹក ដែលជាគំនិតផ្តួចផ្តើមរយៈពេលវែងត្រូវ បាន បង្កើតឡើងដើម្បីជួយដល់គ្រួសារកម្ពុជាដែលផ្លាស់ទីលំនៅ។   កាលពីថ្ងៃទី ២-៣ ខែសីហា ជំនួយលើកទីមួយត្រូវបានបញ្ជូនទៅកាន់វត្តគិរីទួលអណ្តែត ដែលជាជំរំជនភៀសសឹក ក្នុងខេត្តព្រះវិហារ ហើយ បច្ចុប្បន្នកំពុងផ្តល់ជម្រកដល់កុមារ និងក្រុមគ្រួសាររបស់ពួកគេជាង ៧០០ នាក់។ កិច្ចខិតខំប្រឹងប្រែងកៀរគរជំនួយ និងថវិកា ត្រូវបានចាប់ផ្តើមនៅថ្ងៃទី ១ ខែសីហា ហើយ ក្រុមអ្នកស្ម័គ្រចិត្តបាន ជួបជុំគ្នា នៅចំណតរថយន្ត Royal

    August 8, 2025
  • PR

    ធនាគារ វីង បានចាប់ផ្ដើមយុទ្ធនាការរៃអង្គាសជំនួយសប្បុរសធម៌ពីសាធារណជនដើម្បីជួយដល់ប្រជាពលរដ្ឋ ដែលត្រូវបានជម្លៀសចេញពីលំនៅឋាន ដោយសារភាពតានតឹងនៅតាមព្រំដែននាពេលថ្មីៗនេះ។ គំនិតផ្ដួចផ្ដើមនេះមានគោលបំណងប្រមូលផ្តុំនូវកម្លាំងសាមគ្គីជាតិជាធ្លុងមួយដើម្បីជួយដល់ជនស៊ីវិលរាប់ពាន់នាក់ដែលកំពុងជួបការលំបាកជាខ្លាំង។ លោក ហោ ប៊ុនថែ អគ្គនាយករងធនាគារ វីង បានលើកឡើងថា៖ “នេះជាពេលវេលាដែលយើងជាខ្មែរតែមួយត្រូវរួមកម្លាំងសាមគ្គីគ្នា។ សូមចូលរួមជួយពួកគាត់ឱ្យរួចចាកពីទុក្ខក្នុងគ្រាមានអាសន្ននេះ ក៏ដូចជាស្ដារជីវភាពរស់នៅឱ្យបានសមរម្យជាថ្មីម្តងទៀត។” សប្បុរសជនអាចចូលរួមបរិច្ចាគថវិកាបានតាមរយៈអេបធនាគារ វីង (Wing Bank) ឬក៏នៅតាមសាខាធនាគារ វីង និងភ្នាក់ងារធនាគារ វីងទូទាំងប្រទេស ដោយមិនគិតថ្លៃសេវាឡើយ។ ជាមួយគ្នានេះផងដែរ សប្បុរសជនក៏អាចបរិច្ចាគនូវគ្រឿងឧបភោគបរិភោគ ដែលមានដូចជាចំណីអាហារ និងសម្ភារៈចាំបាច់ផ្សេងៗដើម្បីទ្រទ្រង់ការរស់នៅរបស់ប្រជាជនភៀសសឹក។ សម្រាប់ការបរិច្ចាគជាចំណីអាហារ និងសម្ភារៈចាំបាច់ផ្សេងៗ សប្បុរសជនអាចយកទៅប្រគល់ជូនដោយផ្ទាល់នៅតាមទីតាំងមួយចំនួនដូចជា៖ ចំណតយាន្តយន្តធនាគារ វីង, ការិយាល័យក្រុមហ៊ុន

    August 3, 2025