- Liny01
- PR
ក្នុងនាមជាបុគ្គលគំរូវ័យក្មេងដែលបំផុសគំនិតល្អក្នុងសង្គមរបស់គាត់ លោកសុ ធារិទ្ធិ និងតារាសម្តែង សិទ្ធី នីកា កំពុងផ្សព្វផ្សាយនូវទម្លាប់រស់នៅមានសុខភាពល្អ ដោយជំរុញឲ្យមានការយល់ដឹងអំពីសុខភាពបេះដូង។ យោងតាមអង្គការសុខភាពពិភពលោក (WHO) ជម្ងឺបេះដូងគឺមូលហេតុចម្បងមួយក្នុងចំណោមមូលហេតុ២ដ៏សំខាន់នៃការស្លាប់នៅកម្ពុជា។ ស្ថានភាពនេះបានធ្វើឲ្យមានការយល់ដឹងកាន់តែច្រើនអំពីការចាំបាច់ក្នុងការថែរក្សាសុខភាពបេះដូង ដែលចាប់ផ្ដើមពីការផ្លាស់ប្តូរទម្លាប់រស់នៅប្រចាំថ្ងៃតូចៗ ដូចជា ការគេងឲ្យបានលឿនជាងមុន ដើរហាត់ប្រាណរៀងរាល់ថ្ងៃ ឬជ្រើសរើសគ្រឿងផ្សំម្ហូបអាហារដោយយកចិត្តទុកដាក់។ ក្នុងដំណើរទៅរកជីវិតមានសុខភាពបេះដូងល្អ លោកសុ ធារិទ្ធិ និងតារាសម្តែង សិទ្ធី នីកា បានក្លាយជាគំរូដ៏ល្អសម្រាប់តម្រាប់តាម។ អ្នកទាំងពីររូបទទួលបានជោគជ័យក្នុងវិស័យរបស់ខ្លួន ជាពិសេសក្នុងការលើកទឹកចិត្តដល់សាធារណជនអំពីសារសំខាន់នៃអាហារប្រកបដោយតុល្យភាព និងទម្លាប់រស់នៅមានសុខភាពល្អរៀងរាល់ថ្ងៃ។ អាហារូបត្ថម្ភគឺជាជម្រើសដំបូងក្នុងការការពារសុខភាពបេះដូង លោក សុ ធារិទ្ធិ៖ “អាហារូបត្ថម្ភគឺជារបាំងការពារដំបូងសម្រាប់បេះដូង” ជាចុងភៅម្នាក់ លោក
October 11, 2025 - PR
ឥឡូវនេះសហគមន៍ ក៏ដូចជាធុរជនកសិកម្ម អាចស្នើកម្ចីពីធនាគារ វីង រហូតដល់ ២០០.០០០ ដុល្លារអាមេរិក ដោយមិនចាំបាច់មានទ្រព្យធានា ថែមទាំងមិនគិតកម្រៃសេវាអនុម័តកម្ចីទៀតផង។ ធនាគារ វីង បានសហការជាមួយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដាក់ចេញនូវគំនិតផ្តួចផ្តើមហិរញ្ញប្បទានថ្មីមួយ ដើម្បីជួយដល់សហគមន៍កសិកម្មនៅក្នុងប្រទេសកម្ពុជា ឱ្យមានលទ្ធភាពគ្រប់គ្រាន់ក្នុងការវិនិយោគលើបច្ចេកវិទ្យាឆ្លាតវៃធន់នឹងអាកាសធាតុ។ ពិធីចុះហត្ថលេខានេះបានប្រព្រឹត្តិទៅក្រោមវត្តមានឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ នាយកគម្រោង និងជារដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, លោក Frew Behabtu តំណាង IFAD និងជានាយក IFAD ប្រចាំប្រទេសកម្ពុជា, លោកបណ្ឌិត
October 9, 2025 - PR
យោងតាមចំនួនអ្នកស្លាប់ច្រើននៅកម្ពុជា (យោងតាម WHO)។ ទោះបីជាយ៉ាងនេះក្តី មិនមានមនុស្សជាច្រើនដឹងទេថា ត្រឹមតែការផ្លាស់ប្តូរតិចតួចក្នុងរបៀបរស់នៅ និងអាហារូបត្ថម្ភ ក៏អាចជួយឲ្យបេះដូងរឹងមាំ និងកាត់បន្ថយហានិភ័យនៃជម្ងឺនេះបានដែរ។ ដើម្បីថែទាំសុខភាពបេះដូងល្អត្រូវចាប់ផ្តើមពីការយល់ដឹងអំពីបេះដូង មនុស្សជាច្រើននៅតែមានការយល់ច្រឡំថា ជម្ងឺបេះដូងតែងតែកើតឡើងចំពោះមនុស្សចាស់ អ្នកលើសទម្ងន់ ឬជម្ងឺតំណពូជ។ ក្នុងរបាយការណ៍តាមទូរទស្សន៍ “ការយល់ច្រឡំដ៏ស្ងៀមស្ងាត់ដែលកំពុងមានគ្រោះថ្នាក់ដល់បេះដូង” ដែលទើបតែចាក់ផ្សាយក្នុងកម្មវិធីព័ត៌មានរបស់ប៉ុស្តិ៍ទូរទស្សន៍ CTN, Bayon និង HMTV ដែលក្នុងនោះលោកវេជ្ជបណ្ឌិត យូដាលីន ជាប្រធានផ្នែកបេះដូងនិងសរសៃឈាមនៃមន្ទីរពេទ្យ កាល់ម៉ែតបានបង្ហាញពីការព្រមានច្បាស់លាស់ចំពោះការគិតបែបនេះ។ លោកបានបញ្ជាក់ថា ជម្ងឺបេះដូងមិនលើកលែងនរណាម្នាក់ឡើយ ហើយបានអះអាងថា នេះគឺជាការយល់ច្រឡំគួរឲ្យកង្វល់ និងមានគ្រោះថ្នាក់។ ដោយសារតែការយល់ខុសនាំឲ្យមានរបៀបរស់នៅ និងរបបអាហារដែលមិនមានសុខភាពល្អហើយអាចបង្កការខូចខាតដល់បេះដូងដែលយើងមិនដឹងខ្លួន។ តាមពិតទៅ មូលហេតុសំខាន់នៃបញ្ហាបេះដូងគឺការកង្វះការមានចលនា
October 9, 2025 - PR
ភ្នំពេញ ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៥ – Music Time is Tiger Time។ ជាមួយនឹងការបន្តឆ្លុះបញ្ចាំងពីស្មារតី «Uncage Your Tiger» ស្រាបៀរ ថៃហ្គ័រ បានចាប់ដៃគូសហការជាមួយផលិតកម្ម បារមី និងផលិតកម្ម ភ្លើងគប់ ដើម្បីដាក់សម្ពោធជាផ្លូវការនូវកម្មវិធីប្រលងចម្រៀងរ៉េប The Next Level: Rapstar នៅផ្សារទំនើប អ៊ីអនម៉ល សែនសុខ។ កម្មវិធីរ៉េបនេះជាការបើកទំព័រថ្មីរបស់កម្មវិធីប្រកួតសមត្ថភាពរ៉េបនៅប្រទេសកម្ពុជា ដែលកើតចេញពីកូនខ្មែរ ដោយទទួលបានការបំផុសគំនិតពីអន្តរជាតិ។ កិច្ចសហការមួយនេះគឺជាការចាប់ផ្តើមទំព័រថ្មី សម្រាប់វិស័យតន្ត្រីនៅកម្ពុជា និងបង្កើតជាវេទិកាមួយដែលអ្នកមានទេពកោសល្យវ័យក្មេងអាចបង្ហាញសមត្ថភាពរបស់ពួកគេបាន។
October 8, 2025 - PR
កម្មវិធីប្រឡងចម្រៀង Rapper Fighter ដ៏ធំដែលឧបត្ថម្ភផ្ដាច់មុខដោយ Ganzberg Snow បានផ្ទុះការគាំទ្រខ្លាំងស្ទើរមិនគួរឱ្យជឿនៅក្នុងសប្ដាហ៍ដំបូងនៃការប្រកួតប្រជែងដ៏ស្វិតស្វាញនៃបេក្ខភាពឆ្នើមកាលពីយប់ថ្ងៃអាទិត្យ ទី៥ ខែ តុលា ឆ្នាំ២០២៥ ពីបេក្ខភាពឆ្នើមក្នុងវគ្គ Start Fight។ ការចាប់ផ្ដើមនៃវគ្គ Start Fight ដែលជាវគ្គមួយបានក្លាយជាវេទិកាប្រកួតដ៏ក្ដៅគគុក សម្រាប់ Coach ទាំង៤ ក្នុងការប្រកួតប្រជែងគ្នាយកបេក្ខភាពឆ្នើមរៀងៗ។ នៅមុនការបើកឆាកប្រកួតប្រជែងវគ្គ Star Fight ដ៏ក្ដៅគគុកនេះ ក៏មានការចូលរួមច្រៀងរួមគ្នាពី Top 4 Rapper Fighter រដូវកាលទី១ ផងដែរ។ ម្ចាស់ជយលាភីឆ្នាំចាស់ទាំង៤
October 8, 2025 - PR
ភ្នំពេញ — កាលពីព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ ២០២៥ នៅអគារធនាគារ វីងថៅវ័រ សមាគមសិល្បករខ្មែរ និងនិយ័តករមូលបត្រកម្ពុជា បានរៀបចំពិធីចុះអនុស្សរណៈយោគយល់គ្នា ដែលមានគោលបំណងសំខាន់ក្នុងការលើកកម្ពស់ការយល់ដឹង និងជំរុញការចូលរួមអភិវឌ្ឍវិស័យមូលបត្រនៅព្រះរាជាណាចក្រកម្ពុជា។ នៅក្នុងពិធីចុះហត្ថលេខានោះ មានការអញ្ជើញចូលរួមពីឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.), អ្នកឧកញ្ញា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប, សមាជិក-សមាជិកាមកពីសភាពាណិជ្ជកម្មកម្ពុជា និងព្រមទាំងសិល្បករ-សិល្បការិនីល្បីៗជាច្រើននាក់ផងដែរ។ ក្នុងឱកាសដ៏មានន័យនេះ លោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន
October 6, 2025 - PR
បរិបទនៃការធ្វើអាជីវកម្មរបស់ប្រទេសកម្ពុជា មានភាពខុសប្លែកទៅនឹងបណ្តាប្រទេសផ្សេងទៀត ដោយប្រជាជនមានភាពពេញនិយមទៅនឹងការទូទាត់សាច់ប្រាក់តាមរយៈការស្កេន QR កូដ នៅក្នុងទូរស័ព្ទស្មាតហ្វូន។ ដោយមើលឃើញទៅលើភាពពេញនិយមនេះ Phillip Bank បានបង្កើតកម្មវិធី ឌីជីថលជាច្រើនរបស់ខ្លួន ជាមួយនឹងភាពបត់បែន ការផ្លាស់ប្តូរទៅតាមតម្រូវការ និងឆាប់រហ័ស ដើម្បីបំពេញទៅតាមកំនើននៃតម្រូវការរបស់អតិថិជន។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ធនាគារបាននាំមកនូវគំនិតផ្តួចផ្តើមថ្មីៗដូចជា៖ • នៅឆ្នាំ 2023 កម្មវិធី Phillip Mobile ត្រូវបានរចនាឡើងជាថ្មីជាមួយនឹងការបន្ថែមនូវមុខងារមួយចំនួនដើម្បីពង្រឹងបន្ថែមសុវត្ថិភាព និងភាពងាយស្រួលដល់អតិថិជន • នៅឆ្នាំ 2025 ធនាគារបានដាក់ចេញនូវរូបរាងថ្មីនៃសេវាកម្ម Phillip Business បន្ទាប់ពីបានកែតម្រូវនូវចំណុចខ្វះខាតមួយចំនួន ដោយយោងតាមការផ្តល់យោបល់របស់អតិថិជនអស់រយៈពេលជាងពីរឆ្នាំមកនេះ ដើម្បីស្របទៅតាមតម្រូវការនៃគ្រប់ប្រភេទអាជីវកម្មទាំងអស់
October 6, 2025 - PR
ថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០២៥ – ក្រុមហ៊ុន Epson ដែលជាក្រុមហ៊ុនឈានមុខគេលើសកលលោកក្នុងវិស័យបោះពុម្ព និងបច្ចេកវិទ្យាបញ្ចាំងស្លាយ កំពុងប្រារព្ធខួបលើកទី ៥០ របស់ខ្លួននៅឆ្នាំនេះ ខណៈដែលបានបញ្ជាក់ជាថ្មី ពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការជំរុញកំណើនទីផ្សារនៅកម្ពុជា។ ក្រុមហ៊ុនមានគោលបំណងផ្តល់នូវបច្ចេកវិជ្ជាទំនើប និងដំណោះស្រាយអាជីវកម្មដ៏ទូលំទូលាយ ដែលបំពេញតម្រូវការគ្រប់វិស័យឧស្សាហកម្ម និងពង្រឹងសមត្ថភាពអាជីវកម្មគ្រប់ទម្រង់។ ប្រទេសកម្ពុជាកំពុងឈានទៅមុខយ៉ាងឆាប់រហ័សនៅក្នុងសេដ្ឋកិច្ចឌីជីថល ដោយទីផ្សារ IT កើនឡើងជាមធ្យមប្រមាណជិត ១០ ភាគរយជារៀងរាល់ឆ្នាំ ហើយពាណិជ្ជកម្មអេឡិចត្រូនិកបានកើនឡើងលើសពីការរំពឹងទុកដែលមានតម្លៃរាប់ពាន់លានដុល្លារ។ ការផ្លាស់ប្តូរនេះគឺជាកម្លាំងចលករជំរុញឱ្យស្ថាប័នផ្សេងៗចាប់ពីសាជីវកម្មខ្នាតធំទៅសហគ្រាសខ្នាតតូច និងមធ្យម (SMEs) ក្នុងការធ្វើឱ្យប្រសើរឡើងនូវបច្ចេកវិទ្យារបស់ពួកគេដើម្បីពង្រឹងសមត្ថភាពប្រកួតប្រជែង។ ក្នុងបរិបទនេះ ក្រុមហ៊ុន Epson
October 6, 2025 - PR
រាជធានីភ្នំពេញ៖ នាថ្ងៃទី1 ខែតុលា ឆ្នាំ2025 ក្រុមហ៊ុន Smart Axiata មានកិត្តិយសក្នុងការស្វាគមន៍ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងគណៈប្រតិភូ មកកាន់មជ្ឈមណ្ឌលគាំទ្រសហគ្រិន Smart Startup Space។ ដំណើរទស្សនកិច្ចនេះ បានបញ្ជាក់យ៉ាងច្បាស់ពីការប្តេជ្ញាដ៏យូរអង្វែងរបស់ក្រុមហ៊ុន Smart ក្នុងការជំរុញការអប់រំ ការលើកកម្ពស់សហគ្រិនភាពការលើកកម្ពស់យុវជនកម្ពុជា និងការជំរុញសុវត្ថិភាពលើប្រព័ន្ធឌីជីថល។ មជ្ឈមណ្ឌលគាំទ្រសហគ្រិន Smart Startup Space ដែលបានបើកដំណើរការកាលពីខែឧសភា ឆ្នាំ2025 បានក្លាយជាមជ្ឈមណ្ឌលបណ្តុះបណ្តាលសហគ្រិនដ៏សំខាន់ពីសំណាក់ក្រុមហ៊ុនឯកជននៅកម្ពុជា។ មជ្ឈមណ្ឌលនេះផ្តល់ជូនសហគ្រិននូវការបណ្តុះបណ្តាលការណែនាំកន្លែង
October 3, 2025 - PR
មនុស្សជាច្រើននៅតែជឿថាជម្ងឺបេះដូងកើតមានតែចំពោះមនុស្សចាស់ អ្នកធាត់ ឬជាបញ្ហាតំណពូជ។ ការយល់ច្រឡំនេះ បង្កើតការមិនយកចិត្តទុកដាក់ក្នុងសង្គម មិនរក្សាទម្លាប់រស់នៅមានសុខភាពល្អ ហើយនាំឲ្យជម្ងឺបេះដូងកើនឡើង និងកើតមាននៅវ័យក្មេង។ ៣ ការយល់ច្រឡំកំពុងធ្វើឲ្យបេះដូងមានបញ្ហាដោយមិនដឹងខ្លួន នៅថ្ងៃទី ២៩ ខែ កញ្ញា កន្លងទៅ យោងតាមរបាយការណ៍ “ការយល់ច្រឡំដែលបណ្តាលឲ្យមានបញ្ហាបេះដូង” បានចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ដូចជា CTN, Bayon, HMTV ដែលទាក់ទាញការចាប់អារម្មណ៍យ៉ាងច្រើនពីសាធារណជន។ វាមិនត្រឹមតែជាការក្រើនរំលឹកអំពីអត្រាកើនឡើង និងការកើតមានជម្ងឺបេះដូងនៅវ័យក្មេងទេ ប៉ុន្តែក្នុងនោះក៏ថែមទាំងបង្ហាញអំពីការយល់ច្រឡំំគ្រោះថ្នាក់មួយ ដែលជាមូលហេតុនាំទៅរកជម្ ងឺបេះដូង។ ការយល់ច្រឡំនេះរួមមាន៖ ជម្ងឺបេះដូងជាជម្ងឺតំណពូជ, មានតែអ្នកចាស់ប៉ុណ្ណោះដែលកើតជម្ងឺនេះ ឬជម្ងឺកើតទៅលើអ្នកធាត់ប៉ុណ្ណោះ ។ ឆ្លើយតបទៅនឹងការបដិសេធនេះ លោកវេជ្ជបណ្ឌិត
October 2, 2025








