Liny01
  • PR

    ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋបាលខេត្តកណ្តាល បានបន្តដឹកនាំកិច្ចប្រជុំសម្រុះសម្រួល និងដោះស្រាយករណី ទិញឬលក់ផ្ទះ/ដីឡូតិ៍ គម្រោងបុរី ឡេង ណាវ៉ាត្រា និងអតិថិជន ដោយបានធ្វើការបន្តពិនិត្យលើសំណើ សំណូមពរ របស់តំណាងអតិថិជនគម្រោង៦អា និងជ្រែ១០០ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥។ បើតាមក្រសួងរៀបចំដែនដី បានបញ្ជាក់ថា ជាលទ្ធផលកិច្ចប្រជុំ បានប្រកាន់យកវប្បធម៌សន្ទនា និងបានពិគ្រោះគ្នា ប្រកបដោយស្មារតីយោគយល់ ហើយបានឯកភាពគ្នាក្នុងការបន្តជំរុញការងារដោះស្រាយ ពន្លឿនការងារសាងសង់ផ្ទះ ការចាក់បំពេញដីឡូត៍ និងហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ចាំបាច់ និងអាទិភាពរបស់គម្រោង។ គួរបញ្ជាក់ថា គម្រោងផ្ទះនិងដីឡូត៍ ឡេង ណាវ៉ាត្រា ជ្រែមួយរយ

    November 15, 2025
  • PR

    ភ្នំពេញ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥៖ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ដែលជាក្រុមហ៊ុនពហុផលិតផលដ៏ធំ និងមានការវិនិយោគចម្រុះឈានមុខគេនៅកម្ពុជា បានសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ដើម្បីជំរុញការអភិវឌ្ឍកម្លាំងពលកម្ម លើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ក៏ដូចជាបង្កើនឱកាសការងារដល់ប្រជាជនខ្មែរទូទាំងប្រទេស។ ពិធីចុះហត្ថលេខានេះ ត្រូវបានរៀបចំឡើងនៅអគារ ធនាគារ វីង ថៅវើ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់នៃ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រតិបត្តិក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប។ ភាពជាដៃគូនេះ

    November 13, 2025
  • PR

    ធនាគារ វីង (ខេមបូឌា) ម.ក បានទទួលពានរង្វាន់ជា “ប្រតិបត្តិករបរធនបាលឆ្នើម សម្រាប់ប្រតិបត្តិការបរធនបាលកិច្ចសេវារក្សាសុវត្ថិភាព ឬសេវារក្សាទុកសម្រាប់ប្រអប់សុវត្ថិភាព ប្រចាំឆ្នាំ២០២៤” ពី និយ័តករបរធនបាលកិច្ច នៃ អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែននៅកម្ពុជា ។ ពានរង្វាន់នេះត្រូវបានប្រគល់ជូនក្រោម អធិបតី ភាពឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅក្នុងកម្មវិធី “វេទិកាបរធនបាលកិច្ច ឆ្នាំ២០២៥”។ លោក ហោ ប៊ុនថែ អគ្គនាយករងធនាគារ វីង បានលើកឡើងថា៖ “ប្រអប់បញ្ញើសុវត្ថិភាពរបស់យើងត្រូវបានរចនាឡើងស្រប តាម តម្រូវការប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា មិនថាជាការរក្សាទុកទ្រព្យសម្បត្តិគ្រួសារ

    November 10, 2025
  • PR

    (ទីក្រុងមីឡាន ថ្ងៃទី 4 ខែវិច្ឆិកា ឆ្នាំ 2025)៖ Royal Enfield ដែលជាម៉ាកយីហោម៉ូតូចំណាស់ជាងគេបំផុតរបស់ពិភពលោក បានបង្កើតភាពលេចធ្លោជាថ្មីម្ដងទៀតនៅព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងវិស័យម៉ូតូដ៏ល្បីល្បាញរបស់ខ្លួន ក្នុងឱកាសប្រារព្ធខួប 125 ឆ្នាំនៃ Pure Motorcycling។ នៅក្នុងការតាំងពិព័រណ៍ម៉ូតូលំដាប់អន្តរជាតិ EICMA ក្រុមហ៊ុន Royal Enfield បានចាប់យកឱកាសដ៏ល្អ ដោយផ្ដល់ជូនអ្នកជំនាញ និងអ្នកដែលចាប់អារម្មណ៍ក្នុងវិស័យម៉ូតូ ផ្សារភ្ជាប់ទៅដំណើរប្រវត្តិសាស្ត្ររបស់ខ្លួន – និងភ្ជាប់អតីតកាលដ៏ល្បីល្បាញនេះជាមួយនឹងបច្ចុប្បន្នភាពដ៏ស្វាហាប់ និងអនាគតដ៏អស្ចារ្យរបស់ខ្លួន។ ចាប់តាំងពីឆ្នាំ 1901 មក Royal Enfield បានបង្កើត ចិញ្ចឹមបីបាច់

    November 10, 2025
  • PR

    ពិតជាមិនធម្មតាមែន ក្រុមហ៊ុនស្រាបៀរ GANZBERG បានបង្កើតកម្មពិធីថ្មីបន្ថែមទៀត ហើយដើម្បីលើកទឹកចិត្តដល់គូស្វាមី ភរិយាថ្មី ដែលមានគំរោងរៀបអាពាហ៍ពិពាហ៍ ហើយបានកក់យកស្រាបៀរ GANZBERG សម្រាប់ចូលក្នុងកម្មពិធីមង្គលការដើម្បីទទួលភ្ញៀវ និងទទួលបានចំណងដ៏ពិសេសអស្ចារ្យ ចំនួន ១៦៨ ដុល្លារ ជូនគូស្នេហ៍ភ្លាមៗ សម្រាប់ ២,០០០ គូដំបូងគេ។ អីឡូវនេះមានការកក់ស្រាបៀរ GANZBERG ពីគូស្វាមី ភរិយាថ្មីជាច្រើនគូមកហើយ ដោយពួកគាត់គិតអំពី គុណភាពល្អជាងគេ រសជាតិឆ្ងាញ់ជាងគេ និងទទួលបានចំណងដៃច្រើនៗជាងគេ។ ក្រុមហ៊ុនស្រាបៀរ GANZBERG តែងតែយកចិត្តទុកដាក់ទៅលើអតិថិជនជានិច្ច ដើម្បីផ្ដល់ជាការតបស្នងដល់អតិថិជនទាំងអស់ ដែលបន្តគាំទ្រស្រាបៀរ GANZBERG ជាច្រើនកន្លងមកនេះ។  

    November 8, 2025
  • PR

    ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៥ បានប្រកាសឲ្យអតិថិជនដែលបានបង់ប្រាក់ថ្លៃលក់ទិញដីឡូត៍និង/ឬផ្ទះគ្រប់ចំនួន ១០០% ជាពិសេសអតិថិជន ដែលមានឈ្មោះក្នុងបញ្ជីចំនួន៤៦១ របស់គម្រោងផ្ទះនិងដីឡូត៍ ឡេង ណាវ៉ាត្រា ជ្រែមួយរយ និងគម្រោងផ្លូវជាតិលេខ៦អា មកដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិ។ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បន្តថា ក្រសួងនឹងបន្តទទួលពាក្យ ស្នើសុំផ្ទេរកម្មសិទ្ធិពីអតិថិជននៅសាលប្រជុំ៣៨៦ ជាន់ទី១ នៃទីស្តីការ ក្រសួងចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅរៀងរាល់ម៉ោង ធ្វើការ ។ ជាមួយគ្នានេះ អតិថិជន ក៏តម្រូវឲ្យភ្ជាប់មកជាមួយនូវឯកសារដូចជា៖

    November 8, 2025
  • PR

    កម្មវិធីទិញទំនិញអនឡាញដ៏ល្បីល្បាញ Taobao ស្ថិតក្រោមក្រុមហ៊ុន Alibaba Group បានមកដល់ទីផ្សារកម្ពុជាជាផ្លូវការហើយ ដើម្បីផ្តល់បទពិសោធន៍ទិញទំនិញអនឡាញថ្មីៗ ទាន់សម័យ និងងាយស្រួលជាងមុនសម្រាប់អ្នកប្រើប្រាស់ក្នុងប្រទេសកម្ពុជា។ ជាមួយអ្នកប្រើប្រាស់ជាង 1 ពាន់លាននាក់ ផលិតផលជាង 2 ពាន់លានមុខ និងផលិតផលថ្មីជាង 1 លានមុខរៀងរាល់សប្តាហ៍។ Taobao កំពុងពង្រីកទីផ្សាររបស់ខ្លួនដើម្បីឲ្យអ្នកប្រើប្រាស់នៅកម្ពុជាមានឱកាសទិញទំនិញគ្រប់ ប្រភេទពីជុំវិញពិភពលោក។ កាន់តែពិសេសជាងមុនទៅទៀត Taobao បាននាំមកនូវមុខងារថ្មី ដើម្បីអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចផ្លាស់ប្ដូរពីភាសាចិនទៅភាសាអង់គ្លេស ដើម្បីធ្វើឱ្យការទិញទំនិញ ការ ស្វែងរកផលិតផល និងការទូទាត់ប្រាក់ កាន់តែងាយស្រួល សមស្របជាមួយតម្រូវការរបស់អ្នកប្រើប្រាស់នៅកម្ពុជា។ ក្នុងឱកាសចូលមកកាន់ទីផ្សារកម្ពុជានេះ Taobao ក៏បាននាំមកនូវព្រឹត្តិការណ៍ទិញទំនិញធំបំផុតប្រចាំឆ្នាំគឺ

    November 7, 2025
  • PR

    បេក្ខជនជាង ៥០០០នាក់ ចាប់អារម្មណ៍អាជីពផ្នែកធនាគារ និងហិរញ្ញវត្ថុនៅធនាគារ វីង ធនាគារ វីង ដែលជាធនាគាររបស់ កូនខ្មែរ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់យុវជន រាប់ពាន់នាក់ នៅក្នុងពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ ២០២៥។ ព្រឹត្តិការណ៍ដ៏ធំនេះ ត្រូវបានរៀបចំឡើងរយៈពេលពីរថ្ងៃដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ក្នុងឱកាសពិព័រណ៍នោះ ស្តង់របស់ធនាគារ វីង បានទទួលស្វាគមន៍យុវជនកម្ពុជាជាង ៥០០០នាក់ ដែលភាគច្រើនបានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងលើអាជីពក្នុងវិស័យធនាគារ និង ហិរញ្ញវត្ថុ។ លោក ឡៅ សៀងហៃ នាយកគ្រប់គ្រងធនធានមនុស្ស និងវប្បធម៌ការងារនៃក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងធនាគារ វីង

    November 5, 2025
  • PR

    ធនាគារ វីង បានចូលរួមយ៉ាងសកម្មក្នុងការគាំទ្រសមាគមធនាគារនៅកម្ពុជា (ABC) ក្នុងការរៀបចំព្រឹត្តិការណ៍ជិះកង់ប្រចាំឆ្នាំរបស់ធនាគារិក ដើម្បីលើកកម្ពស់គំនិត​ផ្តួចផ្តើម​ហិរញ្ញវត្ថុ​ប្រកបដោយ​និរន្តរភាព ក៏ដូចជាជំរុញការប្រើប្រាស់រូបិយប័ណ្ណជាតិ ប្រាក់រៀលខ្មែរ។ ព្រឹត្តិការណ៍ដ៏គួរឱ្យសាទរនេះ បាននាំមកនូវធនាគារិកជាង ៥០០នាក់មកពីទូទាំងប្រទេសកម្ពុជា ឱ្យមកជួបជុំគ្នានៅខេត្តកែប។ ក្រោមប្រធានបទ «ជិះកង់ដើម្បីផ្សព្វផ្សាយអំពីនិរន្តរភាពនៃវិស័យធនាគារ និងការលើកកម្ពស់ប្រាក់រៀល» អ្នកចូលរួមមានជម្រើសពីរប្រភេទ៖ ការជិះកង់កម្សាន្តចម្ងាយ ១៦.៥ គីឡូម៉ែត្រ ដែលផ្ដល់ឱកាសរីករាយនឹងសម្រស់ទេសភាពនៃខេត្តកែប និងការប្រណាំងចម្ងាយ ៣០ គីឡូម៉ែត្រ សម្រាប់អ្នកជិះកង់ដែលមានបទពិសោធន៍ច្រើន។ លោក ហោ ប៊ុនថែ អគ្គនាយករងធនាគារ វីង បានមានប្រសាសន៍ថា៖ «គំនិតផ្តួចផ្តើមនេះមិនត្រឹមតែលើកកម្ពស់ការ​រស់នៅប្រកបដោយ​ផាសុខភាព និងពង្រឹងស្មារតីសហគមន៍ប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នារបស់យើងចំពោះហិរញ្ញវត្ថុប្រកបដោយចីរភាព និងការប្រើប្រាស់រូបិយប័ណ្ណជាតិ

    November 4, 2025
  • PR

    ក្នុងស្មារតីលើកកម្ពស់សុខុមាលភាពហិរញ្ញវត្ថុជាតិ ធនាគារ វីង បានចូលរួមជាមួយសមាគមធនាគារនៅកម្ពុជា និងធនាគារជាតិនៃកម្ពុជា ដើម្បីរៀបចំទិវាសន្សំអាស៊ានឆ្នាំ២០២៥ នៅខេត្តកំពត។ ព្រឹត្តិការណ៍ដ៏សំខាន់នេះបានគូសបញ្ជាក់យ៉ាងច្បាស់ពីតួនាទីស្នូលនៃការសន្សំដែល ជាកម្លាំងចលករដ៏មានឥទ្ធិពល សម្រាប់ស្ថិរភាពហិរញ្ញវត្ថុ ការគាំទ្រ និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព ស្របពេលដែលគាំទ្រសហគមន៍ តាមរយៈការបណ្ដុះបណ្ដាលចំណេះដឹងហិរញ្ញវត្ថុ និងជួយឱ្យប្រជាពលរដ្ឋមាន មូលដ្ឋានហិរញ្ញវត្ថុកាន់តែប្រសើរឡើង។ លោក ហោ ប៊ុនថែ អគ្គនាយករងនៃធនាគារ វីង មានប្រសាសន៍ថា៖ “ការសន្សំគឺជាជំហានដំបូងឆ្ពោះទៅរកការសម្រេចបាននូវគោលដៅផ្ទាល់ខ្លួន បំពេញ បំណង់ របស់គ្រួសារ ព្រមទាំង ពង្រឹងសេដ្ឋកិច្ចរបស់ប្រទេសជាតិរបស់យើង។ នៅពេលដែលមនុស្សម្នាក់ចេះសន្សំ ពួកគេកំពុងបង្កើតភាពធន់សម្រាប់ខ្លួនឯង និងបង្កើតស្ថេរភាពសម្រាប់អ្នកជុំវិញខ្លួនផងដែរ។ ” លោក ហោ ប៊ុនថែ បានបន្ថែមទៀតថា៖

    November 4, 2025