- Liny01
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ — ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងធនាគារ វីង បានចុះអនុស្សរណៈនៃការយោគយល់ ដើម្បីពង្រីកសេវាហិរញ្ញវត្ថុ សំដៅពង្រឹងការគាំទ្រសម្រាប់សហគ្រិនក្នុងស្រុក ធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនមីក្រូ តូច និងមធ្យមនៅទូទាំងប្រទេសម្ពុជា។ ពិធីចុះហត្ថលេខានេះ ប្រព្រឹតិ្តទៅក្រោមអធិបតីភាព ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី និងអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារ វីង និងជាអគ្គនាយកប្រតិបត្តិក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប។ កិច្ចសហប្រតិបត្តិការនេះបង្កើតជាក្របខ័ណ្ឌយុទ្ធសាស្រ្តមួយ ដែលរួមបញ្ចូល ផលប័ត្រកម្ចី
December 9, 2025 - PR
ភ្នំពេញ, ថ្ងៃទី 7 ខែធ្នូ ឆ្នាំ 2025 — ក្រុមហ៊ុន ASUS មានមោទកភាពក្នុងការប្រកាសពីភាពជោគជ័យឥតឈប់ឈរនៃស៊េរី ASUS Zenbook ដែលត្រូវបានទទួលស្គាល់ដោយអ្នកប្រើប្រាស់កម្ពុជាថាជាជម្រើស Thin & light laptop ល្អបំផុតប្រចាំឆ្នាំ 2025 ។ ជាមួយនឹងភាពងាយស្រួលក្នុងការចល័តកម្រិត Premium, អេក្រង់ Laptop OLED ដ៏អស្ចារ្យ, និងសមត្ថភាព AI PC ជំនាន់ថ្មី ASUS Zenbook បានក្លាយជាដៃគូដែលគួរឱ្យទុកចិត្តសម្រាប់សិស្ស-និស្សិត, អ្នកជំនាញ,
December 7, 2025 - PR
នារសៀលថ្ងៃសុក្រ ១៥កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្នាក់ការកណ្ដាលធនាគារ វីង មានរៀបចំពីធីចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់គ្នាស្ដីពីកិច្ចសហការជំរុញការប្រើប្រាស់មុខងារទូទាត់តាមមធ្យោបាយអេឡិចត្រូនិក (e-Payment) រវាងអគ្គ នាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និង ធនាគារ វីង (ខេមបូឌា) ម.ក ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និង អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ វីង និងជាអគ្គនាយកប្រតិបត្តិក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប
December 5, 2025 - PR
Infinix បានប្រកាសចេញលក់នូវ HOT60Pro Series ចុងក្រោយបំផុតរបស់ខ្លួន ដែលសហការជាមួយ FreeFire ក្នុងនោះដោយ Infinix HOT 60 Pro+ បានកំណត់និយមន័យឡើងវិញនូវការរចនាស្មាតហ្វូនស្ដើងជាមួយនឹងតួខ្លួនស្ដើងបំផុតត្រឹមតែ 5.95mm ប៉ុណ្ណោះ វាបានកំណត់ស្តង់ដារសកលថ្មីជាទូរស័ព្ទអេក្រង់កោង 3D ស្ដើងបំផុតរបស់ពិភពលោក។ 1.ទូរស័ព្ទអេក្រង់កោង 3D ស្ដើងបំផុតរបស់ពិភពលោក៖ HOT 60 Pro+ ទម្លុះព្រំដែនថ្មីក្នុងការរចនានៃភាពស្ដើង HOT 60 Pro+ បានកំណត់ឡើងវិញនូវស្តង់ដារសកលសម្រាប់ស្មាតហ្វូនអេក្រង់កោង 3D វាជាស្មាតហ្វូនស្ដើងគួរឱ្យកត់សម្គាល់ ដោយមានកម្រាស់ត្រឹមតែ 5.95 មីលីម៉ែត្រ
December 5, 2025 - PR
សូមស្វាគមន៍មកកាន់ឆាកតន្រ្តីថ្មី ប្លែកអារម្មណ៍ទៀតហើយ គឺព្រឹត្តិការណ៍ប្រគំតន្រ្តី Ganzberg Premium IDOL Tour Concert នៅតំបន់ឆ្នេរសមុទ្រភាគនារតី ហើយមកលើកនេះមិនមែនជាការប្រគំតន្រ្តីធម្មតានោះទេ គឺជាការជួបប្រជុំដោយកំពូលតារាចម្រៀងល្បីៗលើឆាកដ៏ធំអស្ចារ្យពីអ្នកឧបត្ថម្ភផ្តាច់មុខរបស់យើង Ganzberg និង Galaxy Navatra ។ តស់! ជួបគ្នារាំលេងកម្សាន្ត ស្រែកហ៊ោកញ្ជៀវតាមចង្វាក់ភ្លេង ក្រេបរសជាតិស្រាបៀរ GANZBERG ឈ្ងុយឆ្ងាញ់កម្រិតពិភពលោកនៅទីលានកន្ទុយនាគ ពយតាមូង ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ រយៈពេល២ថ្ងៃ ទី៥-៦ ខែធ្នូ ឆ្នាំ២០២៥។ ព្រឹត្តិការណ៍ប្រគំតន្រ្តី Ganzberg Premium
December 2, 2025 - PR
ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប មានមោទនភាពក្នុងការប្រកាសពីភាពជោគជ័យដ៏ត្រចះត្រចង់នៃព្រឹត្តិការណ៍ប្រគុំតន្ត្រី “Rise for Khmer, Stand for Peace” ដែលប្រារព្ធធ្វើឡើងនៅសាលមហាស្រព Salle Pleyel ទីក្រុងប៉ារីស ប្រទេសបារាំង។ នេះមិនមែនត្រឹមតែជាការប្រគុំតន្ត្រីប៉ុណ្ណោះទេ ប៉ុន្តែជាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយដែលបង្ហាញពីភាពរឹងមាំ វប្បធម៌ និងសាមគ្គីភាពរបស់ប្រជាជនខ្មែរយើង។ ក្នុងឱកាសនោះ ក៏មានការផ្តល់កិត្តិយសអញ្ជើញចូលរួមពីសំណាក់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលវត្តមានរបស់លោកជំទាវ បានសរបញ្ជាក់យ៉ាងច្បាស់អំពីសារៈសំខាន់នៃការថែរក្សា និងលើកតម្កើងអត្តសញ្ញាណជាតិ ក៏ដូចជាសិល្បៈវប្បធម៌ខ្មែរ។ ចាប់តាំងពីឆ្នាំ ១៩៩១មក ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់
December 2, 2025 - PR
Infinix នឹងចេញលក់ទូរសព្ទអេក្រង់កោង 3D ស្ដើងបំផុត Infinix HOT 60Pro Series នៅក្នុងទីផ្សារកម្ពុជា។ ស្មាតហ្វូន HOT 60Pro Series ក៏ជាការសហការជាមួយហ្គេមដ៏ពេញនិយម FreeFire ផងដែរ។ ក្នុងនោះផងដែរ Infinix HOT 60 Pro+ មានរាងស្តើងត្រឹមតែ 5.95 មីលីម៉ែត្រនៅចំណុចស្តើងបំផុតរបស់វា ហើយត្រូវបានទទួលពានរង្វាន់ Guinness World Record ជាផ្លូវការសម្រាប់ជា ទូរសព្ទកោង 3D ស្ដើងបំផុតរបស់ពិភពលោក នៅថ្ងៃទី 20
November 29, 2025 - PR
1. សមាជិកចាស់អញ្ជើញមិត្តភក្តិចុះឈ្មោះ ដើម្បីចែករំលែករង្វាន់ពិសេស ដើម្បីជាការថ្លែងអំណរគុណដល់អតិថិជនសមាជិកស្មោះត្រង់របស់ OH!SOME យើងបានបង្កើតនូវកម្មវិធីរង្វាន់តាមកម្រិតពិសេសលើការអញ្ជើញមិត្តភក្តិដទៃទៀត៖ – រង្វាន់ពិន្ទុដែលទទួលបានភ្លាមៗ៖ សមាជិកចាស់នឹងទទួលបាន 100 ពិន្ទុភ្លាមៗ រាល់ពេលអញ្ជើញមិត្តភក្តិម្នាក់ឱ្យចុះឈ្មោះបានជោគជ័យ។ ប្រសិនបើមិត្តភ័ក្តិដែលបានអញ្ជើញរួច បានចំណាយលើកដំបូងចាប់ពី $7 ក្នុងអំឡុងពេលនៃព្រឹត្តិការណ៍នៅ OH!SOME ឬ Beneunder សមាជិកចាស់នឹងទទួលបានបន្ថែម 200 ពិន្ទុ និងគូប៉ុងបញ្ចុះតម្លៃ 20% សម្រាប់ OH!SOME និង Beneunder (ប្រើប្រាស់ក្នុងការទូទាត់នៅហាងតែមួយ)។ – អត្ថប្រយោជន៍ចូលលេងសួនកម្សាន្ត (3 នាក់): សមាជិកចាស់ដែលអញ្ជើញមិត្តភក្តិ
November 28, 2025 - PR
ភ្នំពេញ៖ វត្តមានកីឡាករល្បីៗជាច្រើនរូប នឹងងរួមដំណើរឆ្ពោះទៅកាន់ដែនសមុទ្រ តារាសាគរ សាទរទេសចរណ៍កម្ពុជា នៅកោះកុង ជាមួយព្រឹត្តិការណ៍ប្រគំតន្រ្តី និង គុនខ្មែរ GANZBERG Kun Khmer Tour Concert ។ មហាព្រឹត្តិការណ៍បុណ្យសមុទ្រដ៏ធំសម្បើមមានតែមួយគ្មានពីរនេះ មានទាំងការប្រគំតន្ត្រីខ្នាតយក្ស Ganzberg ប្រដាល់គុនខ្មែរ ការសម្ដែងសិល្បៈវប្បធម៌ ពីភាពអស្ចារ្យស្រស់ស្អាតរបស់ទឹកដីខេត្តកោះកុង នឹងលេចឡើងជាថ្មីម្ដងទៀតដែលមានវត្តមានតារាចម្រៀងល្បីៗជួរមុខប្រចាំផលិតកម្មថោន រួមជាមួយតារាចម្រៀងល្បីៗជួរមុខប្រចាំប្រទេសជាច្រើនរូប ព្រមជាមួយកំពូលកីឡាករប្រដាល់គុនខ្មែរជើងខ្លាំងទាំងក្មេងទាំងចាស់។ ជាមួយគ្នានេះដែរមហាព្រឹត្តិការណ៍នេះ នឹងរៀបចំនៅថ្ងៃទី28- 29 វិច្ឆិកា 2025 ពីម៉ោង 8 យប់តទៅ ទីតាំង ឃុំកោះស្តេច
November 28, 2025 - PR
ធនាគារ វីង សាខាខេត្តរតនគិរី ផ្តល់ជូនសេវាហិរញ្ញវត្ថុពេញលេញ ជាមួយនឹងការផ្តល់ជូនអត្រាការប្រាក់បញ្ញើខ្ពស់រហូតដល់ ៦% ក្នុងមួយឆ្នាំ។ ធនាគារ វីង ដែលជាធនាគារឌីជីថលរីកចម្រើនលឿនបំផុតមួយនៅកម្ពុជា បានបើកដំណើរការសាខាថ្មីជាផ្លូវការនៅខេត្តរតនគិរី ដែលជាការប្តេជ្ញាចិត្តដ៏មុតមាំក្នុងការពង្រីកលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុទំនើប និងសមរម្យដល់សហគមន៍ទូទាំងប្រទេសកម្ពុជា ជាពិសេសនៅតំបន់ជនបទដាច់ស្រយាល។ ពិធីសម្ពោធនេះត្រូវបានរៀបចំឡើងយ៉ាងអធិកអធម ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្តរតនគិរី, ឯកឧត្តម ញ៉ែម សំអឿន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី ព្រមទាំងលោក ហែម សុវណ្ណារ៉ា នាយកសាខាធនាគារជាតិ នៃកម្ពុជាខេត្តរតនគិរី និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ បណ្ឌិត ជា សិរី អគ្គទេសាភិបាល
November 18, 2025









