- Liny01
- PR
ភ្នំពេញ, ប្រទេសកម្ពុជា, ថ្ងៃទី 25 ខែធ្នូ ឆ្នាំ2025 – ASUS Cambodia ថ្ងៃនេះបានប្រកាសដាក់លក់ ProArt P16 (H7606WX) ដែលជាកុំព្យូទ័រយួរដៃសម្រាប់អ្នកបង្កើតខ្លឹមសារដ៏អស្ចារ្យបំផុត ដែលត្រូវបានរចនាឡើងដើម្បីជំរុញសមត្ថភាពអ្នកជំនាញវីដេអូទាំងនៅក្នុងស្ទូឌីយោ និងពេលធ្វើដំណើរ។ វាត្រូវបានបំពាក់ដោយ AMD Ryzen™ AI 9 HX 370 processor រហូតដល់ 50 TOPS និង NVIDIA® GeForce RTX™ 5090 Laptop GPU (1,874 TOPS) រហូតដល់កម្រិតខ្ពស់បំផុត ដែលផ្តល់នូវដំណើរការ AI មិនអាចប្រៀបផ្ទឹមបានសម្រាប់ដំណើរការការងារច្នៃប្រឌិតដែលមានតម្រូវការខ្ពស់។ ProArt P16 ត្រូវបានបង្កើតឡើងជាពិសេសសម្រាប់កាត់តវីដេអូកម្រិតអាជីព ដោយគាំទ្រទ្រង់ទ្រាយពណ៌ 10-bit 4:2:2 ដែលអាចឲ្យមានការចាក់សារឡើងវិញនូវវីដេអូ 4K/8K multi-track យ៉ាងរលូន ការនាំចេញ (exports) លឿនជាងមុន និងស្ថិរភាពកាន់តែប្រសើរសម្រាប់គម្រោងស្មុគស្មាញ និងមានគុណភាពបង្ហាញខ្ពស់។ អេក្រង់ ASUS Lumina Pro OLED ជំនាន់ចុងក្រោយ គឺជាអេក្រង់ OLED ទំនើបបំផុតមួយនៅក្នុងឧស្សាហកម្មនេះ
December 25, 2025 - PR
បរិច្ចាគដល់មូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីជួយសង្គ្រោះជីវិតកុមារ សួនអេកូ ផាក បានប្រែក្លាយជាទីកន្លែងដ៏អ៊ូអរមួយ ខណៈដែលប្រជាពលរដ្ឋដែលរស់នៅទីនោះ ក្រុមគ្រួសារជាច្រើន បុគ្គលិករបស់ស្ថាប័ននានា ព្រមទាំងអ្នករត់ជាង ១.៤០០ នាក់ បានជួបជុំគ្នាយ៉ាងច្រើនកុះករ ក្នុងកម្មវិធី «៣០០០ ជំហានសម្រាប់មូលនិធិគន្ធបុប្ផាកម្ពុជា»។ រៀបចំឡើងដោយក្រុមហ៊ុន ប៉េង ហួត គ្រុប ព្រមទាំងមានធនាគារ វីង ជាអ្នកគាំទ្រដ៏សំខាន់មួយនោះ យុទ្ធនាការប្រចាំឆ្នាំនេះបានប្រមូលផ្តុំប្រជាជនដើម្បីបំពេញបេសកកម្មរួមគ្នាមួយ គឺការលើកកម្ពស់ការថែទាំសុខភាពកុមារកម្ពុជាដោយឥតគិតថ្លៃ និងផ្សព្វផ្សាយស្មារតីសប្បុរសធម៌ឱ្យកាន់តែទូលំទូលាយក្នុងសង្គម។ លោក ហោ ប៊ុនថែ អគ្គនាយករងធនាគារ វីង បានមានប្រសាសន៍ថា៖ «កុមារគ្រប់រូបសមនឹងទទួលបានឱកាសរីកចម្រើនធំធាត់ដោយមានសុខភាពល្អ។ នៅធនាគារ វីង យើងតែងតែគាំទ្ររាល់កិច្ចខិតខំប្រឹងប្រែងដែលជួយឱ្យកុមារទទួលបាននូវសេវាសុខភាពប្រកបដោយគុណភាព និងឥតគិតថ្លៃ
December 23, 2025 - PR
បច្ចុប្បន្ននេះ មានក្រុមហ៊ុនរថយន្តជាច្រើនកំពុងត្រូបានប្រើប្រាស់ម៉ាកយីហោផ្សេងគ្នាក្រោមបច្ចេកវិទ្យានិងគ្រឿងបង្គំតួរថយន្តតែមួយរួមគ្នា ឬ ហៅថា Global Car Brand Sharing Platforms ព្រោះវាជួយឱ្យពួកគេអាចអភិវឌ្ឍន៍រថយន្តថ្មីៗ ដើម្បីប្រកួតប្រជែងទាន់សម័យកាល និង បន្តច្នៃប្រឌិតក្នុងឧស្សាហកម្មយានយន្ត។ ការប្រើប្រាស់ម៉ាកយីហោផ្សេងគ្នាក្រោមបច្ចេកវិទ្យានិងគ្រឿងបង្គំតួរថយន្តតែមួយ គឺជាប្រើប្រាស់នូវប្រព័ន្ធឌីជីថលប្រកបដោយភាពច្នៃប្រឌិតរួមគ្នាដែលអនុញ្ញាតឱ្យម៉ាកយីហោរថយន្តផ្សេងៗ ឬ អាជីវកម្មមកពីជុំវិញពិភពលោកអាចភ្ជាប់ទំនាក់ទំនង សហការ និង ចែករំលែកនូវធនធានបច្ចេកវិទ្យាជាមួយគ្នាបាន។ តាមរយៈការទាញយកអត្ថប្រយោជន៍ពីការចែករំលែកធនធានបច្ចេកវិទ្យារួមគ្នា គឺអនុញ្ញាតឱ្យម៉ាកយីហោរថយន្តនីមួយៗបង្ហាញពីផលិតផលរបស់ពួកគេទៅកាន់អ្នកប្រើប្រាស់បានកាន់តែទូលំទូលាយ, ទទួលបានការវិភាគទីផ្សារដ៏ឆ្លាតវៃ, អាចផ្តល់នូវរថយន្តមានតម្លៃសមរម្យ និង អាចចូលដំណើរការនូវបណ្តាញទំនាក់ទំនងចម្រុះនានាដែលអាចជួយពន្លឿនការរីកចម្រើន និង ការអភិវឌ្ឍន៏បានកាន់តែលេចធ្លោ។ ខណៈដែលការទាញយកអត្ថប្រយោជន៍ពីការចែករំលែកធនធានបច្ចេកវិទ្យារួមគ្នាបានធ្វើឱ្យរីកចម្រើនឆាប់រហ័សនៅលើទីផ្សារក៏ពិតមែន ក៏ប៉ុន្តែវាក៏មានគុណវិបត្តិច្រើនសម្រាប់អ្នកប្រើប្រាស់ផងដែរដូចជា ហានិភ័យក្នុងការបាត់បង់អត្តសញ្ញាណម៉ាកយីហោរថយន្តដែលកំពុងប្រើប្រាស់, អ្នកប្រើប្រាស់មានមានអារម្មណ៍ថារថយន្តស្រដៀងគ្នាជាមួយម៉ាករថយន្តផ្សេងដែលបានសហការណ៏គ្នា ដែលកាត់បន្ថយភាពលេចធ្លោនិងភាពឯកត្តភាព។ ម៉្យាងវិញទៀត វាអាចមានការបាត់បង់តម្លៃនៃម៉ាកយីហោរថយន្ត
December 23, 2025 - PR
មូលនិធិទ្រទ្រង់ជនភៀសសឹក អំពាវនាវដល់សាធារណជនឱ្យបន្តចូលរួមបរិច្ចាគ ដើម្បីជួយសង្គ្រោះដល់គ្រួសាររាប់ពាន់ដែលកំពុងត្រូវការជំនួយជាបន្ទាន់ នៅតាមតំបន់ព្រំដែន។ ក្បួនរថយន្តដឹកជំនួយចំនួន ១១ គ្រឿង ផ្ទុកដោយស្បៀងអាហារ និងសម្ភារៈប្រើប្រាស់ចាំបាច់ បានចេញដំណើរពីអគារធនាគារវីងថៅវើ ក្នុងរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ខេត្តកោះកុង និងខេត្តពោធិ៍សាត់ ដើម្បីនាំយកអំណោយសប្បុរសធម៌ជូនដល់គ្រួសារដែលត្រូវបានផ្លាស់ទីលំនៅ ដោយសារជម្លោះព្រំដែននាពេលថ្មីៗនេះ។ រថយន្ត ទាំងនេះ មានផ្ទុក នូវ អង្ករចំនួន ៣០ តោន មីចំនួន ២.០០០ កេស ព្រមទាំងកញ្ចប់ ចំនួន ៣.០០០ ដោយ កញ្ចប់នីមួយៗមាននូវ មុង ភួយ កន្ទេល ក្រមា
December 22, 2025 - PR
តាមការឱ្យដឹងពីក្រសួងមហាផ្ទៃ ជនភៀសសឹក បានកើនឡើងដល់ ៤៩៨ ២៤២នាក់ មកពី១៥១ ៦០៣ គ្រួសារ ខណៈដែលជនស៊ីវិល បានស្លាប់ចំនួន ១៨នាក់ និងរបួស ៧៩នាក់ គិតត្រឹមម៉ោង ៦ល្ងាចថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥។ ក៏ដូចជាតាមការអំពាវនាវពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា សូមឱ្យប្រជាជនកម្ពុជាទាំងអស់មានកម្លាំងមហាសាមគ្គីជាតិខ្មែរដែលតែនៅបន្ត ជាថាមពលរឹងមាំសម្រាប់គាំទ្រ និងផ្តល់កម្លាំងចិត្តដល់ វីរៈកងទ័ព វីរៈនគរបាលជាតិរបស់យើង បន្តបេសកកម្មក្នុងការការពារទឹកដីកម្ពុជាបស់យេីង រាជរដ្ឋាភិបាលកម្ពុជាស្ថិតនៅនាមួយបងប្អូនប្រជាពលរដ្ឋ ក៏ដូចនាវីរៈកងទ័ព វីរៈនគរបាលជាតិរបស់យើងគ្រប់ពេលវេលា។ ស្ថិតក្នុងកាលៈទេសៈដ៏លំបាកនេះ “មូលនិធិ យុវជនខ្មែរតែមួយដេីម្បីសន្តិភាព” ក៏បាន បង្កេីតឡេីងដោយ មណ្ឌលឆៀកយានយន្ត
December 20, 2025 - ព័ត៌មានជាតិ
តាមការឱ្យដឹងពីក្រសួងមហាផ្ទៃ ជនភៀសសឹក បានកើនឡើងដល់ ៤៩៨ ២៤២នាក់ មកពី១៥១ ៦០៣ គ្រួសារ ខណៈដែលជនស៊ីវិល បានស្លាប់ចំនួន ១៨នាក់ និងរបួស ៧៩នាក់ គិតត្រឹមម៉ោង ៦ល្ងាចថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥។ ក៏ដូចជាតាមការអំពាវនាវពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា សូមឱ្យប្រជាជនកម្ពុជាទាំងអស់មានកម្លាំងមហាសាមគ្គីជាតិខ្មែរដែលតែនៅបន្ត ជាថាមពលរឹងមាំសម្រាប់គាំទ្រ និងផ្តល់កម្លាំងចិត្តដល់ វីរៈកងទ័ព វីរៈនគរបាលជាតិរបស់យើង បន្តបេសកកម្មក្នុងការការពារទឹកដីកម្ពុជាបស់យេីង រាជរដ្ឋាភិបាលកម្ពុជាស្ថិតនៅនាមួយបងប្អូនប្រជាពលរដ្ឋ ក៏ដូចនាវីរៈកងទ័ព វីរៈនគរបាលជាតិរបស់យើងគ្រប់ពេលវេលា។ ស្ថិតក្នុងកាលៈទេសៈដ៏លំបាកនេះ “មូលនិធិ យុវជនខ្មែរតែមួយដេីម្បីសន្តិភាព” ក៏បាន បង្កេីតឡេីងដោយ មណ្ឌលឆៀកយានយន្ត
December 20, 2025 - PR
ភ្នំពេញ៖ ដើម្បីតបស្នងនូវការលះបង់របស់វីរកងទ័ពជួរមុខក៏អង់អាចក្លាហាន និងទុក្ខវេទនា របស់ក្រុមគ្រួសារ បងប្អូនភៀសសឹក ក្រុមហ៊ុនឆេមពានគ្រុប បានឧបត្ថម អំបុក១៥តោន អង្ករ១៥តោន និងភេសជ្ជៈហ្រ្គីត ១៥០០កេស។ ការឧបត្ថម្ភនេះ គឺជាការផ្តល់កំលាំងចិត្ត ដល់វីរកងទ័ព នៅសមរភូមិមុខ ដ៏អង់អាចក្លាហាន លះបង់ឈាមស្រស់សាច់ស្រស់ កំពុងឈរជើងយ៉ាងមោះមុតការពារ ទឹកដី និងប្រជាជនយើង។ ទឹកចិត្តខ្មែរ ពិតជាផុសផុល រួបរួមសាមគ្គីគ្នា ក្នុងគ្រាដែលជាតិត្រូវការយើង គឺដោយសារយើងទាំងអស់គ្នា ជឿជាក់លើរាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ និង សម្តេចមហាបវរធិបតី ដែលធ្វើអោយកូនខ្មែររួបរួមគ្នាជាធ្លុងមួយការពារ បូរណភាពទឹកដីរបស់យើង។ លោកជំទាវអ្នកឧកញ៉ា សុខ សុភាព
December 18, 2025 - PR
នៅក្នុងកាលៈទេសៈដ៏លំបាកនេះ ស្មារតីសាមគ្គីភាព និងក្តីអាណិតអាសូរដ៏ជ្រាលជ្រៅបានកើតឡើងពីគ្រប់មជ្ឈដ្ឋាននៃប្រជាជនខ្មែរ។ ឈរលើស្មារតីរួបរួមនេះហើយបុគ្គលិកនៃធនាគារ វីង បានចូលរួមបរិច្ចាគថវិកាសរុបចំនួន ២០០.០០០ ដុល្លារអាមេរិក ដែលជាធនធានថវិកាផ្ទាល់ខ្លួន ដើម្បីជួយដល់ក្រុមគ្រួសារកំពុងរងគ្រោះដែលត្រូវបង្ខំចិត្តភៀសខ្លួនចេញពីលំនៅឋាន ដោយសារការវាយប្រហារជាបន្តបន្ទាប់ពីកងទ័ពថៃមកលើទឹកដីកម្ពុជា។ បុគ្គលិកធនាគារ វីង ប្រមាណ ៥.០០០ នាក់ បានស្ម័គ្រចិត្តបរិច្ចាគ ៥% នៃប្រាក់បៀវត្សប្រចាំខែ ធ្នូ ឆ្នាំ២០២៥ របស់ខ្លួន ដើម្បីចូលរួមចំណែកក្នុង “មូលនិធិទ្រទ្រង់ជនភៀសសឹក” ដែលជាគំនិតផ្ដួចផ្ដើមដ៏ថ្លៃថ្លារបស់ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ វីង និងជាអគ្គនាយកប្រតិបត្តិក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និង លោកជំទាវ អ្នកឧកញ៉ា
December 18, 2025 - PR
ក្នុងស្មារតីសាមគ្គីភាពដ៏រឹងមាំ និងកក់ក្តៅបំផុត បុគ្គលិកនៃក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានស្ម័គ្រចិត្តចូលរួមបរិច្ចាគ ៥% នៃប្រាក់បៀវត្សប្រចាំខែធ្នូ ឆ្នាំ២០២៥ ស្មើនឹងវិភាគទានរួមសរុបចំនួន ៣សែន ដុល្លារអាមេរិក ដើម្បីផ្តល់នូវជំនួយបន្ទាន់ដល់ក្រុមគ្រួសារជាច្រើនកំពុងរងផលប៉ះពាល់ដែលត្រូវបង្ខំចិត្តភៀសខ្លួនចាកចេញពីលំនៅឋាន ដោយសាររងការវាយប្រហារបន្តបន្ទាប់ពីសំណាក់កងទ័ពថៃមកលើទឹកដីកម្ពុជា។ ថវិកាបរិច្ចាគទាំងនេះ នឹងត្រូវប្រគល់ជូន «មូលនិធិទ្រទ្រង់ជនភៀសសឹក» ដែលជាគំនិតផ្តួចផ្តើមដ៏ថ្លៃថ្លាក្រោមការដឹកនាំដោយ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ វីង និងជាអគ្គនាយកប្រតិបត្តិក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និង លោកជំទាវ អ្នកឧកញ៉ា ម៉ៅ ចំណាន អនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប
December 17, 2025 - ព័ត៌មានជាតិ
ឯកឧត្ដម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រជុំជាមួយក្រុមការបច្ចេកទេសផ្លូវ-ស្ពាន និងបានត្រៀមខ្លួនរួចរាល់ ដើម្បីស្តារឡើងវិញស្ពានជ័យជំនះ(ស្ពានមេទឹក)ដែលត្រូវកងទ័ពឈ្លានពានថៃ ប្រើយន្តហោះបាញ់ផ្តាច់កាលពីព្រឹកព្រលឹមថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥។ នៅចំពោះស្ថានភាពបែបនេះ យើងរង់ចាំការអនុញ្ញតិពីសមរភូមិមុខ ដើម្បីចូលជួសជុល ធ្វើផ្លូវវាង ធានាការតភ្ជាប់ សម្រួលដល់ការចរាចរណ៍ឡើងវិញ។ លក្ខណៈស្ពាន៖ស្ពានជ័យជំនះ(ស្ពានមេទឹក)ត្រូវបានស្ថាបនាជាស្ពានបេតុង (ប្រេកុងត្រាំង) ដែលតភ្ជាប់ពីត្រើយម្ខាងទៅម្ខាងទៀតនៃស្ទឹងមេទឺក ស្ថិតលើផ្លូវជាតិលេខ៥៥ ត្រង់គីឡូម៉ែត្រលេខ ១៦៩+៤០០ មានប្រវែង ១៨០ម៉ែត្រ ទទឹង ១០ម៉ែត្រ ។ ស្ពាននេះ ចែកចេញជា៨ប្រឡោះ ដែលប្រឡោះនីមួយៗមានប្រវែង២០ម៉ែត្រ ស្ថាបនារួចក្នុងឆ្នាំ២០១៨ ដោយក្រុមហ៊ុនចិន CRBC។
December 13, 2025








