Liny01
  • ព័ត៌មានជាតិ

    ‎AKP កំពង់ស្ពឺ ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦– មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺ បានរៀបចំពិធី “ប្រណាំងរទេះសាឡីគោលឿន” ប្រចាំឆ្នាំ២០២៦ យ៉ាងកគ្រឹកកគ្រេង ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាពេលខាងមុខ ក្រោមអធិបតីភាព ឯកឧត្តម ស៊ុន ជា សមាជិកក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ លោក តូច ប៉ូលីវ៉ា អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺ។ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន ម្ចាស់សម្រស់គោលឿនមកពីបណ្តាក្រុង-ស្រុកនានា និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករដែលមកទស្សនា និងផ្ដល់កម្លាំងចិត្ត។ ‎ ‎ឆ្លៀតក្នុងឱកាសនោះ លោក តូច ប៉ូលីវ៉ា បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តការអភិរក្ស

    April 5, 2026
  • ព័ត៌មានជាតិ

    ការនាំចេញអង្ករកម្ពុជាក្នុងរយៈពេល ៣ខែដើមឆ្នាំ២០២៦នេះធៀបនឹង៣ខែដើមឆ្នាំ២០២៥មានកំណើនរហូតទៅដល់ ៧១,៣២ភាគរយ។ យោងតាមសហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងថា ក្នុងរយៈពេល ៣ខែដើមឆ្នាំ២០២៦កន្លងនេះ កម្ពុជានាំចេញអង្ករបានចំនួន៣៦១ ៥៧៨ តោន ខណៈរយៈពេល ៣ខែកាលពីដើមឆ្នាំ២០២៥កម្ពុជានាំចេញអង្ករបានចំនួនតែ ២១១ ០៥៨ តោនប៉ុណ្ណោះ។ កាលពី៣ខែដើម២០២៥ កម្ពុជាមានតែចំនួន ៥៥គោលដៅសម្រាប់ការនាំចេញអង្ករ ប៉ុន្តែនៅក្នុងអំឡុងពេល៣ខែដើម២០២៦ នេះកម្ពុជាមានរហូតចំនួន ៥៦គោលដៅសម្រាប់ការនាំចេញអង្ករ ហើយក្រុមហ៊ុននាំចេញអង្ករបានកើនពី៤៧ដល់៥៨ក្រុមហ៊ុន។ ចំពោះប្រភេទអង្ករ ដែលបាននាំចេញក្នុងរយៈពេល៣ខែដើមឆ្នាំ២០២៦នេះ មាន អង្ករក្រអូបចំនួន ៦០.១២ភាគរយ ប្រភេទអង្ករសគ្រាប់វែង ១៦.១៦ភាគរយ អង្ករចំហុយ ១.៥៥ភាគរយ អង្ករសរីរាង្គចំនួន ០.៨៨ភាគរយ អង្ករបាក់គ្រប់ប្រភេទ

    April 5, 2026
  • ព័ត៌មានជាតិ

    ‎ភ្នំពេញ៖ ឃាត់ខ្លួនបុរសជនជាតិបង់ក្លាដេស០៥ នាក់ និងប៉ាគីស្ថាន ០៩ នាក់ ក្រោយរកឃើញការស្នាក់នៅមិនប្រក្រតី និងសង្ស័យពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scam ស្ថិតក្នុងបុរីកំបូលស៊ីធី ផ្ទះលេខ៦២C ផ្លូវលេខ០២ ភូមិគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៦។ ‎ក្រៅពីឃាត់ខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ច ក៏បានដកហូតសម្ភារៈវត្ថុតាងមានដូចជាៈទូរសព្ទដៃ ចំនួន ៥៧ គ្រឿង, ​កុំព្យូទ័រ (All-in-one)ចំនួន ០៥ គ្រឿងនិងស៊ីមកាត ប្រភេទស៊ីមបរទេសមួយចំនួនធំ។ ‎‎ប្រតិបត្តិការបង្ក្រាបនេះធ្វើឡើង ក្រោមការបញ្ជាពី ឯកឧត្តម

    April 5, 2026
  • ព័ត៌មានជាតិ

    វិមានរដ្ឋសភា៖ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា (គណៈកម្មការទី៨) កាលពី ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៦ បានដឹកនាំសមាជិក សមាជិកា បើកកិច្ចពិភាក្សាការងារជាមួយសមាគមគ្រូពេទ្យឯកទេសជំងឺទឹកនោមផ្អែមនៃប្រទេសឥណ្ឌា ដែលដឹកនាំដោយលោកវេជ្ជបណ្ឌិត Gupta។ កិច្ចពិភាក្សានេះ បានផ្ដោតសំខាន់លើកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ ដើម្បីស្វែងរកដំណោះស្រាយប្រកបដោយនវានុវត្តន៍ ក្នុងការពង្រឹងការទប់ស្កាត់ជំងឺមិនឆ្លង (NCDs) ជាពិសេសជំងឺទឹកនោមផ្អែមនៅកម្ពុជា។ ក្នុងឱកាសនោះ លោកជំទាវ ឡោក ខេង បានបង្ហាញក្ដីបារម្ភយ៉ាងខ្លាំងថា ទោះបីជាកម្ពុជាបានខិតខំផ្សព្វផ្សាយ

    April 5, 2026
  • ព័ត៌មានជាតិ

    តាមរយៈការត្រួតពិនិត្យគុណភាពខ្យល់ពីឧបករណ៍ និងស្ថានីយ ដែលបានដំឡើងនៅ ទូទាំងប្រទេស ចំនួន ៥៩ទីតាំង (នៅរាជធានីភ្នំពេញចំនួន ១២ទីតាំង និងតាមបណ្ដាខេត្តទូទាំងប្រទេសចំនួន ៤៧ទីតាំង)បានបង្ហាញថា គុណភាពខ្យល់នៅរាជធានីភ្នំពេញ និងបណ្ដាខេត្ត ក្នុងត្រីមាសទី១ ឆ្នាំ២០២៦នេះ ស្ថិតក្នុងកម្រិតល្អបើធៀបទៅនឹងស្តង់ដាគុណភាពខ្យល់សាធារណៈ។ ដោយឡែក បើធ្វើការប្រៀបធៀបគុណភាពខ្យល់រវាងត្រីមាសទី១ ឆ្នាំ២០២៥ និងត្រីមាសទី១ ឆ្នាំ២០២៦ បង្ហាញថា កម្រិតភាគល្អិតនិចល PM2.5 មានការកើនឡើងតិចតួចនៅក្នុងត្រីមាសទី១នេះ ស្មើនឹង ២៤.២៨ µg/m3។ ដោយឡេក នៅត្រីមាសទី១ នៃឆ្នាំ២០២៥ កំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ២៣,០៩ µg/m3។ ជាមួយគ្នានេះដែរ

    April 5, 2026
  • PR

    យោងតាមសេចក្តីជូនដំណឹងរបស់ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ស្តីពីការកែសម្រួលអត្រាពន្ធគយថ្មីលើមុខទំនិញមួយចំនួនដែលរួមមានការបញ្ចុះអត្រាពន្ធនាំចូលរថយន្តគ្រួសារប្រភេទអគ្គិសនីពី 35% មក 0% ដូច្នេះក្រុមហ៊ុនផ្លូវការ Leapmotor KH បានប្រកាសអំពីដំណឹងពិសេសដល់អតិថិជនអំពីការកែសម្រួលលើតម្លៃរថយន្តអគ្គិសនី Leapmotor នៅលើទីផ្សារប្រទេសកម្ពុជាចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ សម្រាប់ម៉ូឌែលរថយន្តដូចជា Leapmotor B10 និង Leapmotor C10។ នេះគឺជាការឆ្លើយតបយ៉ាងឆាប់រហ័សដល់រាជរដ្ឋាភិបាលកម្ពុជាលើគោលនយោបាយថ្មីនៃការកែសម្រួសអត្រាពន្ធគយលើរថយន្តអគ្គិសនី ដែលជាការគាំទ្រ និងជម្រុញយ៉ាងខ្លាំងលើវិស័យយានយន្តអគ្គិសនីនៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព។ ក្រុមហ៊ុនជឿជាក់ថា តម្លៃថ្មីនេះនឹងក្លាយជាជម្រើសកាន់តែល្អប្រសើរដល់អតិថិជនក្នុងការជ្រើសរើសប្រើប្រាស់រថយន្តអគ្គិសនីក្នុងពេលបច្ចុប្បន្ន និងនាពេលអនាគត។ គួរបញ្ផាក់ផងដែរថា Leapmotor KH គឺជាក្រុមហ៊ុនផ្លូវការតែមួយគត់ដែលមានសិទ្ធចែកចាយ និងផ្តល់សេវាកម្មថែទាំសម្រាប់រថយន្ត Leapmotor នៅកម្ពុជា។ ដើម្បីធានាថារថយន្តអគ្គិសនីរបស់លោកអ្នកនឹងទទួលបានសេវាកម្មថែទាំ ឬ ជួសជុលស្របតាមស្តង់ដារអន្តរជាតិ

    April 2, 2026
  • PR

    រាជធានីភ្នំពេញ ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦៖ ថ្ងៃនេះជាថ្ងៃចាប់ផ្តើមយុទ្ធនាការសម្អាតទន្លេ ក្រោមមូលបទ ៖ «លើកកម្ពស់ទេសចរណ៍តាមដងទន្លេប្រកបដោយនិរន្តរភាព និងការកាត់បន្ថយកាកសំណល់ប្លាស្ទិកនៅទូទាំងផ្លូវទឹករបស់កម្ពុជា»។ យុទ្ធនាការនេះ ត្រូវបានរៀបចំឡើងក្រោមវត្តុបំណង ដើម្បីកាត់បន្ថយកាកសំណល់ប្លាស្ទិក និងលើកកម្ពស់ទេសចរណ៍ប្រកបដោយចីរភាព ដែលជាផ្នែកមួយនៃគម្រោងគ្រប់គ្រងសំណល់ប្លាស្ទិកនៅអាស៊ី និងប៉ាស៊ីហ្វិក (The Plastic Circularity Project) ដែលគាំទ្រផ្នែកហិរញ្ញវត្តុដោយមូលនិធិកូកា-កូឡា (The Coca-Cola Foundation) ។ ទន្លេរបស់កម្ពុជា គឺជាអត្តសញ្ញាណទេសចរណ៍របស់ជាតិ និរន្តរភាពបរិស្ថាន និងជីវភាពរបស់សហគមន៍ នៅកម្ពុជា។ ទេសចរណ៍តាមដងទន្លេនៅតែបន្តពង្រីកសក្តានុពលរបស់ខ្លួន ដោយមានប្រតិបត្តិករទូកទេសចរណ៍ប្រមាណជា ៦០ប្លាយ ដែលបាននិងកំពុងធ្វើសកម្មភាពបម្រើឱ្យវិស័យទេសចរណ៍នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញតាមដងទន្លេមេគង្គ ទន្លេបាសាក់

    April 2, 2026
  • PR

     បន្ថែមនូវជម្រើសម៉ាស៊ីនម៉ាស៊ូត 3.0L V6 Turbo ថ្មី លើរថយន្ត Ford Ranger និង Ford Everest។  គ្រប់ម៉ូឌែលរបស់ Ford Ranger និង Ford Everest ត្រូវបានបំពាក់មកជាមួយប្រអប់លេខ 10 លេខអូតូ និងអេក្រង់កម្សាន្ត Touchscreen ទំហំ 12អ៊ីញ ជាស្តង់ដារសម្រាប់គ្រប់ម៉ូឌែលទាំងអស់។  Ford Ranger XLT នឹងត្រូវបានជំនួសដោយម៉ូឌែលថ្មី Ford Ranger

    March 30, 2026
  • ព័ត៌មានជាតិ

    ថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៦ – រថយន្ត SUV បច្ចេកវិទ្យាទំនើប លំហធំទូលាយស៊េរីថ្មី BYD Ti7 ត្រូវបានសម្ពោធដាក់លក់ជាផ្លូវការនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។ អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ ការសម្ពោធលើកនេះគឺជាការបង្ហាញខ្លួនដំបូងគេបង្អស់នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលការជ្រើសរើសយកប្រទេសកម្ពុជាជាទីតាំងដំបូង បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ខ្ពស់ និងការប្តេជ្ញាចិត្តរបស់ BYD ក្នុងទីផ្សារកម្ពុជា។ នេះក៏ជាជំហានដ៏សំខាន់របស់ BYD ក្នុងយុទ្ធសាស្ត្រពង្រីកទីផ្សាររថយន្តថាមពលថ្មីនៅអាស៊ីអាគ្នេយ៍ ដោយនាំមកនូវបច្ចេកវិទ្យាឈានមុខ និងសេវាកម្មក្នុងស្រុក ដើម្បីផ្តល់ជូនអ្នកប្រើប្រាស់កម្ពុជានូវជម្រើសធ្វើដំណើរដែលមានប្រសិទ្ធភាព សន្សំសំចៃ និងវៃឆ្លាតបំផុត។ ១. BYD Ti7 ជ្រើសរើសកម្ពុជាសម្រាប់សម្ពោធដំបូងគេ បង្ហាញពីភាពស្មោះត្រង់របស់ម៉ាកយីហោ

    March 30, 2026
  • PR

    Phnom Penh — AirAsia Cambodia CEO, Mr. Nam Vissoth joined aviation leaders at the 2026 Aviation Festival Asia (AFA26) to discuss trends shaping the low-cost carrier market and opportunities for expanding regional connectivity across

    March 30, 2026