Liny01
  • ព័ត៌មានជាតិ

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ កំណាត់ទី២ ប្រវែង ១៥១,៦គីឡូម៉ែត្រ (ព្រែកពោធិ៍ ខេត្តកណ្តាល – សមុទ្រ ខេត្តកែប) នៅព្រឹកថ្ងៃសៅរ៍ ទី១១ ខែមេសា ឆ្នាំ២០២៦។ សូមជម្រាបជូនថា គម្រោងព្រែកជីកហ្វូនណនតេជោ ដែលឈ្មោះគម្រោងផ្លូវត្រូវបានហៅថា «គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ» ត្រូវបានប្រកាសបើកជាផ្លូវការកាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ នេះជាគម្រោងប្រវត្តិសាស្ត្រតភ្ជាប់ផ្លូវទឹករវាងទន្លេទឹកសាប ទៅកាន់សមុទ្រទឹកប្រៃ ហើយមានគុណតម្លៃខ្ពស់សម្រាប់បម្រើផ្នែកសេដ្ឋកិច្ច និងការរស់នៅរបស់ប្រជាពលរដ្ឋ។ គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ

    April 11, 2026
  • PR

    ធនាគារ មេយប៊ែង បានផ្តល់នូវហិរញ្ញប្បទានក្នុងទំហំទឹកប្រាក់ ៥០ លានដុល្លារអាមេរិក ដល់ក្រុមហ៊ុន ស្មាត អាស្យាតា (បុត្រសម្ព័ន្ធរបស់ Axiata Group Berhad) ដើម្បីជំរុញយុទ្ធសាស្ត្រអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ និង ពង្រីកវិសាលភាព នៃបណ្តាញ 5G នៅទូទាំងប្រទេសកម្ពុជា។ កិច្ចសហការនេះ គឺជាសក្ខីភាពបញ្ជាក់ពីការប្តេជ្ញាចិត្តរួមគ្នារវាងធនាគារ មេយប៊ែង និង ស្មាត អាស្យាតា ក្នុងការពង្រឹងមូលដ្ឋានគ្រឹះឌីជីថល ដែលជាសសរស្តម្ភដ៏សំខាន់ក្នុងការគាំទ្រដល់បរិវត្តកម្មឌីជីថល និងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកិច្ច។ ការពង្រឹងហេដ្ឋារចនាសម្ព័ន្ធនេះ នឹងជួយជ្រោមជ្រែងដល់វិស័យសំខាន់ៗដូចជា ការអប់រំឌីជីថលដែលផ្តល់លទ្ធភាពសិក្សាពីចម្ងាយកាន់តែទូលំទូលាយសម្រាប់យុវជន និងអ្នកសិក្សានានា សម្រួលដល់ការទូទាត់ និងសេវាកម្មហិរញ្ញវត្ថុឌីជីថល

    April 11, 2026
  • PR

    មិនថាពិភពបច្ចេកវិទ្យា ជាពិសេសបច្ចេកវិទ្យាផ្នែកយានយន្ត វិវឌ្ឍន៍លឿនកម្រិតណាក៏ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) មិននៅស្ងៀមមួយកន្លែង ហើយថ្មីៗនេះបានដាក់ចេញនៅ ផ្លេតហ្វម ( Platform) ថ្មីជាភាសាចិន ដើម្បីវាយលុកនៅក្នុងវិស័យយានយន្តតាមបែបឌីជីថល។ ចំពោះ ផ្លេតហ្វម ជាភាសាចិន នេះ នឹងផ្ដល់ភាពងាយស្រួលកាន់តែខ្លាំងសម្រាប់អតិថិជន ដែលជាជនជាតិចិន ជាពិសេស ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) កំពុងបោះជំហានឈានចូលកាន់តែជ្រៅទៅក្នុងទីផ្សាររថយន្តចិន និងពង្រីកទីផ្សាររបស់ខ្លួននៅកម្ពុជា ទៅកាន់អតិថិជនចិនបានកាន់តែច្រើន។ នៅលើ ផ្លេតហ្វម ( Platform) ជាភាសាចិនថ្មី នេះ នឹងផ្ដល់នូវព័ត៌មានសំខាន់ៗជាច្រើន ទាក់ទងទៅនឹងរថយន្ត

    April 10, 2026
  • PR

    ម៉ាកភីហ្សាថ្មី ដែលហៅថា របស់យើង! គ្រប់អាជីវកម្ម ម្ហូបអាហារនិងភេសជ្ជៈ របស់ ក្រុមហ៊ុន អ៊ីអេហ្វជី (អិចប្រេស ហ្វូដគ្រុប) (EFG Cambodia) បន្តរីកចម្រើនទៅមុខ ។ ពេលនេះ អ្វីថ្មីនឹងលេចឡើងនាពេលឆាប់ៗនេះ។ អ៊ីអេហ្វជី កម្ពុជា ជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនដែលបានបើកអាជីវម្មលើវិស័យម្ហូបអាហារនិងភេសជ្ជៈចំរុះមុខជាច្រើនប្រភេទនៅព្រះរាជាណាចក្រកម្ពុជា។ មានច្រើនម៉ាក និងហាងប្រមាណ១០០ នៅទូទាំងរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តបាត់ដំបង ក្រុងប៉ោយប៉ែត ក្រុងសិរីសោភ័ណ និងខេត្តផ្សេងៗទៀត ក្រុមហ៊ុនអ៊ីអេហ្វជីបានបម្រើនូវសេវាកម្មម្ហូបអាហារនិងភេសជ្ជៈជូនដល់អតិថិជនកម្ពុជារាប់សែននាក់ជារៀងរាល់ខែ។ ក្រុមការងារប្រមាណ ជាង៦៥០នាក់កំពុងបំរើការ ផ្តល់សេវាជូនអតិថិជនជារៀងរាល់ថៃ្ងនៅទូទាំងប្រទេសកម្ពុជា។ គុណភាពនៃសេវាកម្ម និងម្ហូបអាហារ

    April 10, 2026
  • PR

    បច្ចុប្បន្ននេះ កុមារដែលសម្រាលនៅក្នុងប្រទេសកម្ពុជាដោយវះកាត់មានប្រមាណ ១៨% ដែល ៥០%មកពីមូលដ្ឋានសុខាភិបាលឯកជន និង ១០%នៅក្នុងមូលដ្ឋានសុខាភិបាល សាធារណៈ។ វាពិតជាមានសារៈសំខាន់ណាស់សម្រាប់មាតាបិតា ក្នុងការយល់ដឹងអំពីវិធីសាស្ត្រដែលអាចជួយកាត់បន្ថយផលប៉ះពាល់លើសុខភាព ដែលកុមារសម្រាលដោយការវះកាត់អាចប្រឈមមុខ រួមមាន អតុល្យភាពអតិសុខុមប្រាណ ដែលអាចប៉ះពាល់ដល់សុខភាពរយៈពេលវែង ជាពិសេសប្រព័ន្ធការពាររាងកាយ ដោយសារកង្វះបាក់តេរីល្អ ដែលអាចធ្វើឲ្យ កុមារងាយឆ្លងជំងឺផ្លូវដង្ហើម ហឺត ពន្យារការអភិវឌ្ឍខួរក្បាល កង្វះសមត្ថភាពចងចាំ និងបញ្ញា ព្រមទាំងប៉ះពាល់ដល់សុខភាពប្រព័ន្ធក្រពះពោះវៀនផងដែរ។ ឆ្លើយតបទៅនឹងបញ្ហាប្រឈមទាំងនេះ ក្រុមហ៊ុន Danone តែងតែស្វះស្វែងស្រាវជ្រាវ និងរុករករបកគំហើញវិទ្យាសាស្ត្រថ្មីៗជាបន្តបន្ទាប់។ ដោយផ្អែកលើភស្តុតាងវិទ្យាសាស្ត្រមួយ បានបង្ហាញថា Synbiotic ដែលជាការរួមបញ្ចូលគ្នានៃ Prebiotic GOS/lcFOS

    April 10, 2026
  • PR

    រាជធានីភ្នំពេញ, ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ – ក្រុមហ៊ុនអាកាសចរណ៍ AirAsia បានប្រកាសបើកសម្ពោធ នូវយុទ្ធនាការថ្មីរបស់ខ្លួនក្រោមបរិបទ “ហោះហើរដើម្បីសន្តិភាព” (Give Peace a Chance) នាថ្ងៃនេះ ដើម្បីបញ្ជាក់ជាថ្មី នូវបេសកកម្មរបស់ក្រុមហ៊ុន ក្នុងការផ្តល់លទ្ធភាពឱ្យទទួលបានការធ្វើដំណើរ តាមផ្លូវអាកាស ប្រកបដោយភាពងាយស្រួល និងមានតម្លៃសមរម្យសម្រាប់មនុស្សគ្រប់រូប និងដើម្បីឆ្លើយតបចំពោះស្ថានភាពមិនច្បាស់ជាសកល ដែលកំពុងបន្តផ្លាស់ប្តូរ របៀបរស់នៅ ការបំពេញការងារ និងការតភ្ជាប់ទំនាក់ទំនងសង្គម។ លោក Tony Fernandes, សហស្ថាបនិកនៃក្រុមហ៊ុន AirAsia បានមានប្រសាសន៍ថា៖ “យើងខ្ញុំពិតជាមាន អារម្មណ៍

    April 10, 2026
  • PR

    នៅពេលដែលប្រជាជនកម្ពុជារាប់លាននាក់ត្រៀមខ្លួនធ្វើដំណើរ ជួបជុំក្រុមគ្រួសារ និងចូលរួមក្នុងកម្មវិធីអបអរសាទរនៅទូទាំងប្រទេស ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្រុមហ៊ុន Smart Axiata បានពង្រឹង បណ្ដាញ 5G របស់ខ្លួន ដោយបានដំឡើងស្ថានីយ 5G សរុបចំនួន 750 ក្នុង 21 ខេត្តក្រុង ព្រមទាំងដាក់ចេញនូវគម្រោងថ្មីគឺ ‘Smart ដាតា តាមចិត្ត!’ ដើម្បីផ្តល់នូវការភ្ជាប់ទំនាក់ទំនងកាន់តែរលូន និងគួរឱ្យទុកចិត្តបំផុត នៅតាមទីកន្លែងដែលប្រជាពលរដ្ឋដើរកម្សាន្ត និងធ្វើដំណើរ។ លោក Ritesh Kumar Singh នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា៖

    April 10, 2026
  • PR

    ក្រុមហ៊ុន អ៊ិចប្រេស៍ ហ្វូតហ្គ្រុប ខេមបូឌា Express Food Group Cambodia (EFGC)បានប្រកាសផ្លាស់ប្តូរម្ចាស់កម្មសិទ្ធិអាជីវកម្មថ្មីនៅថ្ងៃនេះជាមួយនឹងកិច្ចព្រមព្រៀងផ្ទេរភាគហ៊ុនរវាងក្រុមហ៊ុន អ៊ីអេហ្វជី (EFG Holdings) ដែលមានមូលដ្ឋាននៅក្នុងប្រទេសថៃ និងក្រុមហ៊ុនសិង្ហបុរី ផាមស៍ ហ្វូត អ៊ីនធើរណេសិនណល (Palms Food International Pte)។ កិច្ចព្រមព្រៀងនេះគឺជាការទិញភាគហ៊ុនក្រុមហ៊ុនទាំងមូលដែលជាផ្នែកមួយនៃ យុទ្ធសាស្ត្រទ្រង់ទ្រាយធំ របស់ក្រុមហ៊ុន ផាមស៍ ហ្វូត អ៊ីនធើរណេសិនណល(Palms Food International)ដើម្បីទទួលបានសិទ្ធិអាជីវកម្ម ឃ្យូរអេសអរ(QSR)នៅក្នុងតំបន់អាស៊ាន។ ក្រុមហ៊ុន ផាមស៍ ហ្វូត អ៊ីនធើរណេសិនណល(Palms

    April 8, 2026
  • PR

    រាជធានីភ្នំពេញ៖ លោក ណម វិស្សុត ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុនអាកាសចរណ៍ AirAsia Cambodia បានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសក្នុងមហាសន្និបាតជាតិសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC National Convention 2026) ដោយមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំធុរកិច្ចជាច្រើនរូប។ ក្នុងមហាសន្និបាតនោះ លោក ណម វិស្សុត បានចែករំលែកនូវចក្ខុវិស័យសម្រាប់អនាគតនៃវិស័យធុរកិច្ចកម្ពុជា ដោយផ្តល់អនុសាសន៍ឱ្យសហគ្រិនផ្លាស់ប្តូរ ឥរិយាបថពី “ អ្នកតស៊ូត្រឹមតែដើម្បីរស់ (Survivor)” ដែលផ្ដោតតែលើប្រតិបត្តិការប្រចាំថ្ងៃទៅជា “ អ្នកស្ថាបនា (Architects) ” ដែលជាអ្នករៀបចំគម្រោង និងមានឥទ្ធិពលយ៉ាងសកម្ម ក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីសេដ្ឋកិច្ចក្នុងតំបន់ឱ្យកាន់តែទូលំទូលាយ។ ក្នុងបទបង្ហាញក្រោមប្រធានបទ “

    April 7, 2026
  • PR

    ភ្នំពេញ ថ្ងៃទី ៦ ខែមេសា ឆ្នាំ ២០២៦ – ក្រុមហ៊ុន កូកា-កូឡា ខេមបូឌា បេវេរេដ ខមប៉ានី បានរៀបចំកម្មវិធី “ដើរផ្សារមិនអស់លុយ” រយៈពេល ២ថ្ងៃ ដោយជោគជ័យ ក្នុងការជួយបងប្អូនប្រជាពលរដ្ឋ ជាង ២០០០គ្រួសារ ដែលបាន និងកំពុងភៀសសឹក តាមរយៈការដើរផ្សារទិញស្បៀងអាហារ និងសម្ភារៈប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃ ដើម្បីត្រៀមសម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ កម្មវិធីនេះ បានរៀបចំឡើងនៅខេត្តបាត់ដំបង កាលពីថ្ងៃទី ៣ មេសា និងនៅខេត្តបន្ទាយមានជ័យ នៅថ្ងៃទី ៥ មេសា

    April 6, 2026