Oun Mey
  • Short News

    នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Daily Mail ដែលបានចុះកាលពី​ថ្ងៃ​ទី ១០ ខែ​សីហា ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយនៅលើផ្លូវហាយវេ ដែលស្ថិតនៅ Los Angeles កាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក នៅពេលដែលយន្តហោះតូចមួយធ្លាក់នៅលើផ្លូវ ខណៈ​ដែល​មាន​រថយន្ត​បើក​បរ​ក្នុង​តំបន់​នោះ​មាន​មនុស្ស​កកកុញ នៅវេលាម៉ោង ១២និង៣០នាទីថ្ងៃត្រង់ របស់ថ្ងៃអង្គារ ទី៩ ខែសីហា កន្លងទៅ រហូត​ដល់​យន្តហោះ​បាន​ហោះ​ចុះ​មក​បិទ​ផ្លូវ ហើយ​ស្លាប​យន្តហោះ​ក៏​បាន​បុក​ជាមួយ​រថយន្ត​ភីកអាប់ រហូតដល់ភ្លើងដ៏គួរឱ្យភ័យខ្លាចបានផ្ទុះឡើង។

    August 11, 2022
  • Short News

    កាលពីថ្ងៃទី៩ ខែសីហា គេហទំព័រព័ត៌មានផ្លូវការរបស់ចិន Global Times បានរាយការណ៍ថា មហាវិទ្យាល័យវិទ្យាសាស្ត្រចិន នៃវិទ្យាស្ថានមីក្រូជីវវិទ្យា និងរោគរាតត្បាត នៅទីក្រុងប៉េកាំង ជាមួយអ្នកវិទ្យាសាស្ត្រនៅសិង្ហបុរី ផ្សព្វផ្សាយអត្ថបទវេជ្ជសាស្ត្រតាមរយៈ New England Journal of Medicine ពួកគេបាននិយាយថា ពួកគេបានរកឃើញមេរោគថ្មីមួយដែលមានឈ្មោះថា “Langya henipavirus” ឬ “LayV” ដែលស្ថិតនៅក្រុមមេរោគ Nipah ដោយរកឃើញអ្នកឆ្លងដំបូងនៅក្នុងខេត្ត Shandong នៅក្នុងអំឡុងពេលមុនខែមករា ឆ្នាំ ២០១៩ មុនពេលដែលក្រុមចំនួន ១៤ ត្រូវបានរកឃើញ ហើយការស្រាវជ្រាវត្រូវតែបញ្ឈប់ដោយសារតែការផ្ទុះឡើងនៃ

    August 11, 2022
  • Short News

    ថៃ៖ ប្រទេសថៃបានសម្រេចដកជំងឺកូវីដ-១៩ចេញពីបញ្ជី “ជំងឺឆ្លងដែលមានគ្រោះថ្នាក់ខ្ពស់” ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Thaiger នៅថ្ងៃអង្គារ ទី៩ ខែសីហានេះ។ បើតាមគណៈកម្មាធិការជាតិគ្រប់គ្រងជំងឺឆ្លងរបស់ប្រទេសថៃបានបញ្ជាក់ថា ការសម្រេចខាងលើនេះមិនមែនមានន័យថា ថៃឈប់ព្រួយបារម្ភអំពីការរាតត្បាតនៃជំងឺកូវីដ-១៩ នោះទេ តែអាជ្ញាធរថៃគ្រាន់តែកែតម្រូវអំពីកម្រិតហានិភ័យរបស់ជំងឺកូវីដ-១៩ឲ្យត្រូវតាមស្ថានភាពជាក់ស្តែងប៉ុណ្ណោះ។

    August 11, 2022
  • Short News

    ភ្នំពេញ ប្រទេសកម្ពុជា ថ្ងៃទី 07 ខែសីហា ឆ្នាំ២០២២ — ASUS បានបង្កើតព្រឹត្តិការណ៍ដ៌ពិសេស ដើម្បីជាការជួបជុំអ្នកស្រលាញ់ខាងអេឡិចត្រូនិច តំណាងចែកចាយ ក៏ដូចជា Creator ផ្សេងៗដើម្បីទស្សនារឿងទាំងអស់គ្នា ។

    August 11, 2022
  • Short News

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹង ស្តីពីការផ្អាកផ្គត់ផ្គង់ទឹកបណ្តោះអាសន្ន ដែលមានទីតាំងដូចខាងក្រោម៖

    August 11, 2022
  • Short News

    នៅថ្ងៃទី10 ខែសីហា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 36នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 36នាក់ (11 ជាករណីស្នើសុំវិញ្ញាបនបត្រចេញទៅក្រៅប្រទេស) មិនមានករណីនាំចូលពីក្រៅប្រទេសទេ ខណៈអ្នកបានជាសះស្បើយថ្មី 16នាក់ និងមិនមានអ្នកបាត់បង់ជីវិតទេ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 137,117នាក់, ករណីជាសះស្បើយសរុប 133,777នាក់ និងស្លាប់សរុប 3,056 នាក់៕

    August 11, 2022
  • Short News

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានលើកឡើងថា បើទោះជាភាគីអាម៉េរិកដាក់ចំណាត់ថ្នាក់បែបណាក៏ដោយ ក៏កម្ពុជាចាត់ទុកចំណាត់ថ្នាក់នេះ ជាមូលដ្ឋានមួយក្នុងការបន្តការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សរបស់ខ្លួនដែរ។

    August 11, 2022
  • Short News

    ប្រធានាធិបតីលោក Volodymyr Zelensky បាននិយាយថា សង្រ្គាមនៅប្រទេសអ៊ុយក្រែនបានចាប់ផ្តើមជាមួយនឹងតំបន់គ្រីមៀ ហើយត្រូវតែបញ្ចប់ដោយការរំដោះតំបន់នេះមកវិញ។ លោក Zelensky បាននិយាយបែបនេះ តែប៉ុន្មានម៉ោងបន្ទាប់ពីការផ្ទុះមួយបានវាយប្រហារមូលដ្ឋានអាកាសរុស្ស៊ីនៅទីនោះ ហើយជាលទ្ធផលបានសម្លាប់មនុស្សម្នាក់។ លោក Zelensky មិនបាននិយាយពីការបំផ្ទុះគ្រាប់បែកនោះទេ ប៉ុន្តែបានថ្លែងសុន្ទរកថានៅពេលយប់របស់គាត់ទៅកាន់ឧបទ្វីបនេះ ដោយគាត់និយាយថា «គ្រីមៀ គឺជាអ៊ុយក្រែន ហើយយើងនឹងមិនបោះបង់វាចោលឡើយ»។

    August 11, 2022
  • Short News

    ខេត្តមណ្ឌលគិរី៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់រយៈពេលកន្លងមកនេះ នាថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ លោក ឈឹម កាន អភិបាលខេត្តស្តីទី និងលោក សាយ ម៉េងគីម អភិបាលរងខេត្ត បានដឹកនាំកងកម្លាំង មន្ទីរអង្គភាពពាក់ព័ន្ធ សាខាកាកបាទក្រហមកម្ពុជាខេត្ត និងអាជ្ញាធរស្រុក អញ្ជើញចុះពិនិត្យមើលស្ថានភាពហេដ្ឋារចនាសម្ព័ន្ធនានា ដែលរងការខូចខាតដោយជំនន់ទឹកភ្លៀង នៅតាមបណ្តាឃុំមួយចំនួន ក្នុងស្រុកកោះញែកដើម្បីត្រៀមកម្លាំងការពារទុកជាមុននូវគ្រោះ មហន្តរាយ ដែលអាចកើតឡើងនៅតំបន់ដែលប្រឈមនឹងជំនន់ទឹកភ្លៀងជាយថាហេតុ។

    August 11, 2022
  • Short News

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា ជនសង្ស័យម្នាក់ ឈ្មោះ ឆាង សុភ័ក្រ្ត ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរដើររើសអេតចាយ ស្នាក់នៅមិនពិតប្រាកដ មានស្រុកកំណើតភូមិចារ ឃុំព្រៃរំណេង ស្រុកមេសាងខេត្តព្រៃវែង ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌបឹងកេងកង និងខណ្ឌចំការមន សហការគ្នា ឃាត់ខ្លួនបាននៅចំណុច ផ្លូវមុន្នីវង្ស ជិតក្រសួងអភិវឌ្ឍន៍ជនបទ សង្កាត់បឹងត្របែក ខណ្ឌចំការមន កាលពីវេលាម៉ោង១០៖៣០នាទី ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២។

    August 11, 2022