Oun Mey
  • PR

    ជំនួសដោយមកវិញ នូវសាច់រឿងថ្មី ប្លែក ជាមួយនឹងកំពូលខ្សែភាពយន្តភាគចិនល្បីៗ ល្អមើល បង្ហាញពីជីវិតរបស់មនុស្សពីសម័យកាលមួយទៅសម័យកាលមួយ ក្រោយពីរឿង វាសនាបងប្អូនភ្លោះ ត្រូវបានបញ្ចប់ទៅ។ អាថ៌កំបាំងពេទ្យសម័យថាង គឺបាននឹងកំពុងតែចាប់ផ្តើមមានវត្តមាននៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ដោយនាំមកជាមួយនឹងសាច់រឿង ល្អមើលជក់ ចិត្ត មិនច្រំដែល ដែលលាយឡំនឹងស្នេហាមនោសញ្ចេតនា ប្រាជ្ញា ការដោះស្រាយបញ្ហាពីមួយដំណាក់កាលទៅមួយដំណាក់កាល។ នៅក្នុងសាច់រឿងនេះដែរ ទស្សនិកជន នឹងបានជក់ចិត្តជាមួយនឹងភាពអស្ចារ្យពីកំពូល វីរៈនារីម្នាក់ ឈ្មោះ រ៉ាន់យ៉ាន ដែលជាស្ត្រីអភិជន មានជំនាញខាងឱសថសាស្ត្រ ក្នុងការព្យាបាលអ្នកជំងឺជាច្រើននាក់ ។ រ៉ាន់យ៉ាន កើតក្នុងយុគសម័យកាលថាង ហើយនាងមាន ទេពកោសល្យពីកំណើត គួបផ្សំនឹងការសិក្សារៀនសូត្រទាក់ទងនឹងចំណេះដឹងខាងក្បួនពេទ្យ។ នាង

    May 4, 2021
  • PR

    កាលពីយប់មិញនេះ សាលារាជធានីភ្នំពេញបានសម្រេច និងអនុវត្ត ចាប់ពីថ្ងៃនេះ 11 មេសា 2021 ក្នុងរយៈ ចំនួន ២ សប្ដាហ៍ ដោយផ្អាកការទទួលអតិថិជន ឱ្យចូលមកទទួលទានក្នុង ភោជនីយដ្ឋាន, អាហារដ្ឋាន, តូបអាហារ, ហាងកាហ្វេ, ហាងភេសជ្ជៈ និង អាជីវកម្មផ្នែកអាហារ -ភេសជ្ជៈគ្រប់ប្រភេទ (អតិថិជន អាចវេចខ្ចប់បាន តែមិនអាចចូលអង្គុយហូប)។ នៅក្នុងនោះដែល ភោជនីយដ្ឋាន ផាកកាហ្វេ បានចូលរួមគោរពជាមួយការត្រៀមខ្លួនរួចជាស្រេចទៅហើយនាព្រឹកមិញនេះដែរ ផាកកាហ្វេបានដាក់អោយដំណើរការរបៀបកុម្ម៉ង់ទុកជាមុន (Curbside Pick Up) បន្ថែមពីលើសេវាដឹកជូនដល់ទីកន្លែងរក្សាគន្លាតសុវត្ថិភាព(Contactless Delivery)

    April 11, 2021
  • PR

    ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ក្នុងនេះរួមមាន ទូរស្សន៍ CBS និង Digital Sky របស់អ្នកឧកញ៉ា គិត ម៉េង បានចុះហត្ថលេខា លើអនុសារណៈនៃការយោគយល់គ្នា (MoU) ជាមួយទូរស្សន៍ធំៗចំនួន២ រួមមាន ក្រុមហ៊ុនទូរស្សន៍បាយ័នគ្រុប និង ក្រុមហ៊ុនហង្សមាសគ្រុប ដែលជាការបោះជំហានដ៏ធំមួយ ដើម្បីបង្កើតក្រុមហ៊ុនថ្នាលទូរស្សន៍ឌីជីថលធំជាងគេនៅកម្ពុជា។ ពិធីចុះហត្ថលេខានេះប្រព្រឺត្តទៅនាថ្ងៃ១៨ ខែកុម្ភៈ ឆ្នាំ២០១២១ នៅសណ្ឋាគាកាំបូឌីយ៉ាណា ភ្នំពេញ ដែលមានការចូលរួមជាផ្លូវការដោយ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងលោកឧកញ៉ា ឆាល វ៉ាន់ ទីប្រឺក្សាក្រុមហ៊ុនទូរស្សន៍បាយ័នគ្រុប

    February 18, 2021