ខ្មែរណូត

ស្វែងរក

  • PR

    កំពូលរឿងភាគចិនថ្មី អាថ៌កំបាំងពេទ្យសម័យថាង ឆ្លុះបញ្ចាំងពីស្ត្រីវៃឆ្លាតម្នាក់ក្នុងមុខជំនួញឱសថបុរាណកាល មាននៅភីអិនអិនហើយ

    BY Oun Mey May 4, 2021
    កំពូលរឿងភាគចិនថ្មី អាថ៌កំបាំងពេទ្យសម័យថាង ឆ្លុះបញ្ចាំងពីស្ត្រីវៃឆ្លាតម្នាក់ក្នុងមុខជំនួញឱសថបុរាណកាល មាននៅភីអិនអិនហើយ

    ជំនួសដោយមកវិញ នូវសាច់រឿងថ្មី ប្លែក ជាមួយនឹងកំពូលខ្សែភាពយន្តភាគចិនល្បីៗ ល្អមើល បង្ហាញពីជីវិតរបស់មនុស្សពីសម័យកាលមួយទៅសម័យកាលមួយ ក្រោយពីរឿង វាសនាបងប្អូនភ្លោះ ត្រូវបានបញ្ចប់ទៅ។ អាថ៌កំបាំងពេទ្យសម័យថាង គឺបាននឹងកំពុងតែចាប់ផ្តើមមានវត្តមាននៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ដោយនាំមកជាមួយនឹងសាច់រឿង ល្អមើលជក់ ចិត្ត មិនច្រំដែល ដែលលាយឡំនឹងស្នេហាមនោសញ្ចេតនា ប្រាជ្ញា ការដោះស្រាយបញ្ហាពីមួយដំណាក់កាលទៅមួយដំណាក់កាល។

    នៅក្នុងសាច់រឿងនេះដែរ ទស្សនិកជន នឹងបានជក់ចិត្តជាមួយនឹងភាពអស្ចារ្យពីកំពូល វីរៈនារីម្នាក់ ឈ្មោះ រ៉ាន់យ៉ាន ដែលជាស្ត្រីអភិជន មានជំនាញខាងឱសថសាស្ត្រ ក្នុងការព្យាបាលអ្នកជំងឺជាច្រើននាក់ ។ រ៉ាន់យ៉ាន កើតក្នុងយុគសម័យកាលថាង ហើយនាងមាន ទេពកោសល្យពីកំណើត គួបផ្សំនឹងការសិក្សារៀនសូត្រទាក់ទងនឹងចំណេះដឹងខាងក្បួនពេទ្យ។ នាង បានដោះស្រាយបញ្ហាជាច្រើន រួមទាំងរឿងស៊ើបអង្កេត ការសម្លាប់មុខ និងការទទួលពិនិត្យសាកសព ដើម្បីវែកមុខរកយុត្តិធម៌ សខ្មៅ ជូនមន្ត្រី និងថ្នាក់ដឹកនាំក្នុងរាជវាំងទៀតផង។

    សម្រាប់ការបកស្រាយពីសាច់រឿងលម្អិតយ៉ាងណានោះ សូមកុំភ្លេចរង់ចាំទស្សនានៅក្នុងរឿង អាថ៌កំបាំងពេទ្យសម័យថាង ដែលមានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ចាប់ពីថ្ងៃទី ០៥ ខែ ឧសភា ឆ្នាំ ២០២១ នៅវេលាម៉ោង ១២ ថ្ងៃត្រង់ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ៕

    Share This Post: