Oun Mey
  • Short News

    មន្ត្រីជាន់ខ្ពស់អាមេរិកមួយរូប បានលើកឡើងថា រុស្ស៊ីបានឃើញចំនួនអ្នកស្លាប់ និងរបួសដ៏ច្រើនសន្ធឹកសន្ធាប់ ចាប់តាំងពីខ្លួនបានឈ្លានពានលើប្រទេសអ៊ុយក្រែន រាប់ចាប់ពីខែកុម្ភៈ។ អនុរដ្ឋលេខាធិការក្រសួងការពារជាតិអាមេរិក ទទួលបន្ទុកគោលនយោបាយលោក Colin Kahl បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃចន្ទថា ជនជាតិរុស្សីប្រហែលជាបានស្លាប់ពី ៧០,០០០ ឬ ៨០,០០០ នាក់ ក្នុងរយៈពេលតិចជាងប្រាំមួយខែមកនេះ។ លោកបានពណ៌នាអំពីចំនួននេះថា «វាគួរឱ្យកត់សម្គាល់ខ្លាំងណាស់ នៅពេលដែលរុស្ស៊ីមិនបានសម្រេចនូវគោលបំណងណាមួយរបស់ វ្ល៉ាឌីមៀ ពូទីន នៅក្នុងសង្រ្គាមនេះទេ»។

    August 11, 2022
  • Short News

    រាជធានីភំ្នពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គិសនីកម្ពុជា នៅថ្ងៃពុធ ១៥កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ ដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។

    August 11, 2022
  • Short News

    អតីតប្រធានាធិបតីនៃប្រទេសស្រីលង្កាគឺលោក Gotabaya Rajapaksa ត្រូវបានគេរំពឹងថា នឹងមកដល់ប្រទេសថៃនៅថ្ងៃព្រហស្បតិ៍ ទី១១ ខែសីហា ស្អែកនេះ ដើម្បីស្វែងរកជម្រកបណ្តោះអាសន្នទី២ នៅក្នុងប្រទេសតំបន់អាស៊ីអាគ្នេយ៍នេះ ក្រោយបានភៀសខ្លួនចេញពីប្រទេសស្រីលង្កា កាលពីខែមុនចំពេលមានការតវ៉ាដ៏ធំ។ លោក Rajapaksa បានភៀសខ្លួនទៅកាន់ប្រទេសសិង្ហបុរី កាលពីថ្ងៃទី១៤ ខែកក្កដា តាមរយៈកោះម៉ាល់ឌីវ បន្ទាប់ពីភាពចលាចលដែលមិនធ្លាប់មានពីមុនមក ដែលបង្កឡើងដោយវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុត របស់ប្រទេសក្នុងរយៈពេល ៧ ទសវត្សរ៍ចុងក្រោយ និងមួយថ្ងៃបន្ទាប់ពីបាតុកររាប់ពាន់នាក់ បានសម្រុកចូលលំនៅដ្ឋាន និងការិយាល័យរបស់ប្រធានាធិបតី។

    August 11, 2022
  • Short News

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ពិត ចំណាន រដ្ឋលេខាធិការប្រចាំការក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញបើកកិច្ចប្រជុំទ្វេភាគីជាមួយឯកឧត្តម ងឿន វ៉ាន់ ហ្វុក អនុរដ្ឋមន្ត្រីក្រសួងអប់រំ និងបណ្តុះបណ្តាល នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ដែលបានដឹកនាំគណៈប្រតិភូ និងជាតំណាងសាកលវិទ្យាល័យមួយចំនួន នៃប្រទេសវៀតណាម មកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។

    August 11, 2022
  • Short News

    រដ្ឋាភិបាល​ចិន​នៅក្នុងសេចក្ដីរាយការណ៍មួយបាន​និយាយថា​ ខ្លួន​នឹង​បន្ត​ការ​បង្រួបបង្រួមកោះ​តៃវ៉ាន់​ដោយ​សន្តិវិធី ប៉ុន្តែ​នឹង​មិន​បោះបង់​ការ​ប្រើ​កម្លាំង​នោះ​ទេ។ ការិយាល័យកិច្ចការតៃវ៉ាន់នៃក្រុមប្រឹក្សារដ្ឋ និងការិយាល័យព័ត៌មានក្រុមប្រឹក្សារដ្ឋរបស់ចិន បានចេញផ្សាយសេចក្ដីរាយការណ៍មួយ ដែលមានចំណងជើងថា «សំណួរពាក់ព័ន្ធនឹងតៃវ៉ាន់ និងការបង្រួបបង្រួមរបស់ចិន នៅក្នុងយុគសម័យថ្មី» កាលពីថ្ងៃពុធ ដែលការ​ចេញ​ផ្សាយ​នេះ គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​ដំណើរ​ទស្សនកិច្ច​របស់​ប្រធាន​សភា​អាមេរិកលោកស្រី Nancy Pelosi នៅ​កោះ​តៃវ៉ាន់​កាល​ពី​សប្តាហ៍​មុន។

    August 11, 2022
  • Short News

    យោងតាមគណនីហ្វេសហ៊ុកផេករបស់ សិល្បករកម្ពុជា បានឱ្យដឹងថា នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ លោកអ៊ឹម ជីវ៉ា បានយកថវិកាមួយចំនួនជូន លោកតា មិន សារិន ហៅលោកតា ម៉ែន ដែលជាតារាជើងចាស់មួយរូប ខណៈពេលនេះលោកតា ម៉ែន កំពុងមានជំងឺច្រើនមុខ សម្រាកព្យាបាលនៅមន្ទីពេទ្យបង្អែកច្បារអំពៅ ដោយជីវភាពខ្វះខាតត្រូវការថវិការព្យាបាលជំងឺបន្ទាន់។

    August 11, 2022
  • Short News

    ជាញឹកញាប់ ការរកឃើញហ្វូស៊ីល ឬហ្វូស៊ីល នឹងក្លាយជាមនុស្សធម្មតា ឬជាអ្នកស្ម័គ្រចិត្ត ដូចករណីដែលស្តេហ្វិន គ្រីសស្ម័រ ចាប់អារម្មណ៍លើដាយណូស័រ និងសត្វបុរេប្រវត្តិ ដែលបានទៅដើរលេងតាមដងទន្លេស៊ុលហ្វួរខាងជើង ភាគអាគ្នេយ៍ ភាគខាងជើងនៃទីក្រុង Dallas រដ្ឋតិចសាស់ សហរដ្ឋអាមេរិក ហើយភ្លាមៗនោះ បានរកឃើញឆ្អឹងខ្មៅទំហំ ៥ទៅ៦ អ៊ីញ ពីខ្សែទឹកថ្ម ដែលគាត់ជឿថាជាបំណែកនៃជីវិតបុរេប្រវត្តិ ដោយ Cruz និងអ្នកបុរាណវិទ្យា និងអ្នកជំនាញ mosasaur សត្វល្មូនសមុទ្រដ៏ធំមកពីសាកលវិទ្យាល័យ Southern Methodist University បានទាក់ទងអ្នកបុរាណវិទ្យាមកពីសារមន្ទីរធម្មជាតិ និងវិទ្យាសាស្ត្រ Perot ក្នុងរដ្ឋតិចសាស់

    August 11, 2022
  • Short News

    កាលពីថ្ងៃទី ១០ ខែសីហា ប្រព័ន្ធផ្សព្វផ្សាយបរទេសចំនួន ៦៥ បានរាយការណ៍ថា អាជ្ញាធរ​សុវត្ថិភាព​ចំណីអាហារ​បែលហ្ស៊ិក​បាន​ចេញ​បញ្ជា​កាលពី​ថ្ងៃ​អង្គារ ទី៩ ខែ​សីហា ទៅលើយីហោការ៉េម Haagen-Dazs ចំនួនប្រាំពីរទៀតត្រូវបានប្រមូលមកវិញ បន្ទាប់ពីពួកគេត្រូវបានរកឃើញថាមានផ្ទុកសារធាតុគីមីដែលទាក់ទងនឹងការវិវត្តនៃជំងឺមហារីកកូនកណ្តុរ និងជំងឺមហារីកឈាម។ ចំណែកអាជ្ញាធរសុវត្ថិភាពចំណីអាហាររបស់បែលហ្ស៊ិក ធ្លាប់បានបញ្ជាឱ្យប្រមូលយកការ៉េម Haagen-Dazs ចំនួន ១០ ប្រអប់កាលពីថ្ងៃសុក្រ ទី ៥ ខែសីហា។

    August 11, 2022
  • Short News

    កាលពីថ្ងៃទី៩ ខែសីហា គេហទំព័រព័ត៌មានផ្លូវការរបស់ចិន Global Times បានរាយការណ៍ថា មហាវិទ្យាល័យវិទ្យាសាស្ត្រចិន នៃវិទ្យាស្ថានមីក្រូជីវវិទ្យា និងរោគរាតត្បាត នៅទីក្រុងប៉េកាំង ជាមួយអ្នកវិទ្យាសាស្ត្រនៅសិង្ហបុរី ផ្សព្វផ្សាយអត្ថបទវេជ្ជសាស្ត្រតាមរយៈ New England Journal of Medicine ពួកគេបាននិយាយថា ពួកគេបានរកឃើញមេរោគថ្មីមួយដែលមានឈ្មោះថា “Langya henipavirus” ឬ “LayV” ដែលស្ថិតនៅក្រុមមេរោគ Nipah ដោយរកឃើញអ្នកឆ្លងដំបូងនៅក្នុងខេត្ត Shandong នៅក្នុងអំឡុងពេលមុនខែមករា ឆ្នាំ ២០១៩ មុនពេលដែលក្រុមចំនួន ១៤ ត្រូវបានរកឃើញ ហើយការស្រាវជ្រាវត្រូវតែបញ្ឈប់ដោយសារតែការផ្ទុះឡើងនៃ

    August 11, 2022
  • Short News

    ចិន៖ ប្រទេសចិនកាលពីថ្ងៃពុធ ទី១០ ខែសីហានេះបានព្រមានចំៗទៅកាន់កោះតៃវ៉ាន់ជាថ្មីម្តងទៀតថា “ចិននឹងមិនអត់ឱនដាច់ខាតចំពោះសកម្មភាពបំបែកខ្លួន” នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia។ សេចក្តីព្រមានខ្លាំងៗរបស់ទីក្រុងប៉េកាំងនេះពេលនេះត្រូវបានធ្វើឡើងក្រោយពេលកោះតៃវ៉ាន់បានសម្រេចធ្វើសមយុទ្ធយោធាបែបការពារដឹកដី ដើម្បីឆ្លើយតបទៅនឹងការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំរបស់កងទ័ពចិន ដែលត្រូវបានធ្វើឡើងនៅជុំវិញកោះតៃវ៉ាន់អស់រយៈពេលជាច្រើនថ្ងៃកន្លងមកនេះ។

    August 11, 2022