- Naren
- ព័ត៌មានជាតិ
(កណ្តាល)៖ សាកសពចុងក្រោយកុមារា ឈ្មោះ មាស សុវណ្ណរាជ អាយុ១៣ឆ្នាំ ត្រូវបានរកឃើញហើយ គិតមកត្រឹមថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង៦:១៥នាទីព្រឹក។ ដូច្នេះ ក្នុងរយៈពេល០២យប់ ០៣ ថ្ងៃ គិតចាប់ពីយប់ថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ នៃកិច្ចសហប្រតិបត្តិការស្រាវជ្រាវសង្គ្រោះជនរងគ្រោះក្នុងឧបទ្ទវហេតុលិចទូកដរ ស្ថិតនៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល បាន ស្រាវជ្រាវរុករកជនរងគ្រោះចំនួន១៥នាក់ ស្រី០៤នាក់ (ស្លាប់១១នាក់ ស្រី០៣នាក់) មានដូចខាងក្រោម៖ -ជួយសង្គ្រោះបានចំនួន០៤នាក់ ស្រី០១នាក់ រួមមាន៖
October 15, 2022 - PR
(ភ្នំពេញ) ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២៖ ថ្មីៗនេះអ្នកនិយមប្រើប្រាស់ស្មាតហ្វូនកំពុងតែស្វែងរកស្មាតហ្វូនកម្រិតថវិកាដែលមានគុណភាពខ្ពស់ អាចបំពេញរាល់តម្រូវការដែលចង់បានដូចជា ថតរូបបានច្បាស់ស្អាត ល្បឿនដំណើរការលឿន កម្លាំងថាមពលថ្មខ្លាំង ប្រើបានយូរ..! និយាយពីចំណុចទាំងនេះត្រូវម៉ាច់តែម្ដង…Samsung Galaxy A04s ស៊េរីថ្មី មានសមត្ថភាពខ្ពស់ទាំងកាមេរ៉ាថតរូប អេក្រង់ធំ ដំណើរការលឿន ថាមពលថ្មកាន់បានយូរ និងតម្លៃសមរម្យបំផុតស្ទើរមិនគួរឱ្យជឿ…អាចឱ្យអតិថិជន មើលវីដេអូ លេងហ្គេម ហ្វេសប៊ុក លេង Tik Tok បានម៉ាឆ្ងាញ់…ដោយមិនបាច់ព្រួយ! បន្ថែមពីនេះ Samsung Galaxy A04s ក៏មានលក្ខណៈសម្បត្តិពិសេសជាច្រើនទៀត ដែលអាចធ្វើឱ្យលោកអ្នកធ្វើការសម្រេចចិត្តតែម្តងគឺបានក្នុងការជ្រើសរើសស្មាតហ្វូនដែលបំពាក់បច្ចេកវិទ្យា…មានលក្ខណៈពិសេសល្អលើសពីតម្លៃខ្លាំង…! * គុណភាពល្អជាងតម្លៃ
October 14, 2022 - សង្គម
(កណ្ដាល)៖ លោកឧកញ៉ា ឡេង ប្រុស អគ្គនាយកក្រុមហ៊ុន «ណាវ៉ាត់ត្រា ខ្នាតយក្ស» និងលោកស្រី បានចូលរួមបុណ្យសពនូវថវិកា១លានរៀល ក្នុងមួយគ្រួសារ ដល់គ្រួសារក្មេងរងគ្រោះ១១នាក់ (ម្នាក់កំពុងបាត់ខ្លូន) ដែលស្លាប់ដោយសារលិចទូក និងអ្នកនៅមានជីវិតម្នាក់៥០ម៉ឺនរៀល។ ករណីលិចទូកចម្លងដឹកកូនសិស្ស! បញ្ជីឈ្មោះជនរងគ្រោះរួចផុតពីសេចក្តីស្លាប់៤នាក់, អ្នកស្លាប់១០នាក់ និងកំពុងបាត់ខ្លួន១នាក់ទៀត រួមមាន៖ A) ឈ្មោះជនរងគ្រោះដែលរួចផុតពីសេចក្តីស្លាប់៖ ១៖ ឈ្មោះ ថេត គន្ធី ភេទប្រុស អាយុ១៥ឆ្នាំ កម្មករបើកទូកដរទទឹង (រស់) ២៖ ឈ្មោះ វណ្ណី រដ្ឋា ភេទប្រុស
October 14, 2022 - បច្ចេកវិទ្យា
តើអ្នកធ្លាប់ឆ្ងល់ដែរឬទេថាតើអ្នកអាចគ្រប់គ្រងមាតិកាដែលអ្នកបង្ហោះបានកាន់តែប្រសើរដោយរបៀបណា និងរបៀបធ្វើឱ្យប្រាកដថា មាតិការបស់អ្នកត្រូវបានការពារតាមរបៀបដែលអ្នកចង់បាន? តើអ្នកចង់ដឹងពីរបៀបបង្កើតបទពិសោធអនឡាញដែលអ្នកសាកសមនឹងទទួលបានដែរឬទេ? តើអ្នកចង់មានលទ្ធភាពអាចជ្រើសរើសបានថា តើអ្នកណាអាចមើលឃើញអ្វីដែលអ្នកបានបង្ហោះដែរឬទេ? បើដូច្នេះមែន អ្នកប្រហែលជាចង់តាមដានយុទ្ធនាការសុវត្ថិភាពថ្មីរបស់ Meta Cambodia ហើយ ដែលយុទ្ធនាការនេះធ្វើឡើងក្នុងគោលបំណងជួយស្ត្រីកម្ពុជាឱ្យបង្កើនសុវត្ថិភាពអនឡាញ និងគ្រប់គ្រងមាតិការបស់ពួកគេ។ យុទ្ធនាការដែលចាប់ផ្តើមនៅខែតុលារហូតដល់ខែវិច្ឆិកានេះ ធ្វើឡើងក្រោមប្រធានបទ #ThisGirlCan។ យុទ្ធនាការ #ThisGirlCan មានគោលបំណងជួយស្ត្រីកម្ពុជាឱ្យបង្កើតបរិយាកាសសុវត្ថិភាពដែលពួកគេមានអារម្មណ៍ជឿជាក់លើការចែករំលែកមាតិការបស់ពួកគេ និងអាចភ្ជាប់ទំនាក់ទំនងជាមួយអ្នកដទៃ។ Meta Cambodia កំពុងធ្វើយុទ្ធនាការនេះដោយសហការជាមួយអ្នកបង្កើតមាតិកាក្នុងស្រុក និងអង្គការនានាដែលនឹងជួយបង្កើត និងបញ្ជូនសារអំពីសុវត្ថិភាពរបស់ស្ត្រី។ អ្នកបង្កើតមាតិកាក្នុងស្រុកល្បីឈ្មោះម្នាក់គឺកញ្ញា នារី ជាម្ចាស់ហ្វេសប៊ុកផេកឈ្មោះ Switching ដែលមានអ្នកតាមដានជាង ២សែននាក់ កំពុងចាប់ផ្តើមយុទ្ធនាការនេះជាមួយនឹងវីដេអូជាស៊េរីចំនួន៤។ ប្រធានបទដែលកញ្ញា នារី
October 14, 2022 - សង្គម
(ភ្នំពេញ)៖ លោកស្រី នួន ស៊ុន្ទរី ហៅស្រីអូន នៅរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២បានចូលរួមថវិកាចំនួន៣០០០ដុល្លារអាមេរិក និងចូលរួមរំលែកទុក្ខ ជាមួយក្រុមគ្រួសារដែលបានបាត់បង់សមាជិក នៅក្នុងឧប្បទ្ទហេតុលិចទូកចម្លងដឹកសិស្សានុសិស្សចេញពីសាលាទៅផ្ទះស្ថិតនៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល កាលពីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២។ ដោយលោកស្រី នួន ស៊ុន្ទរី បានសរសេររៀបរាប់ថា «នាងខ្ញុំស្រីអូន និងគ្រួសារសូមចូលរួមថវិកា3000$ ជាការរំលែកទុក្ខទៅកាន់គ្រួសារក្មួយៗដែលលិចទូកនៅភូមិកោះចំរើន។ ក្មួយៗអើយមីងរវល់មិនបានទៅផ្ទាល់ មីងខ្លោចចិត្តណាស់មីងសរសេរសារទាំងស្រក់ទឹកភ្នែកណែនទ្រូង កូនគេកូនយើង។ នាងខ្ញុំបានផ្ញើថវិកាតាមរយៈបងពាក់មី។ ថវិកានេះខ្ញុំឱ្យបង ពាក់មី ចាត់ចែងសម្រាប់ចូលរួមបុណ្យដល់ក្មួយៗដែលលាចាកលោក ហើយថវិការខ្លះឧបត្ថម្ភ ដល់ក្មួយៗដែលនៅមាន ជីវិត។
October 14, 2022 - សង្គម
(ភ្នំពេញ)៖ លោក កែម សេរីវុធ ដែលប្រិយមិត្តច្បាស់ជានៅចាំថាគាត់ធ្លាប់បានបង្ហាញខ្លួនក្នុងឈុតមួយនៃរឿងហូលីវូដ City of Ghosts ដែលបានថតនៅកម្ពុជា កាលពីឆ្នាំ២០០២ ដោយលោកបានដើរតួអង្គឈ្មោះ សុខ អ្នកធាក់ស៊ីក្លូ ឱ្យតារាហូលីវូដ Matt Dillon។ គួរឱ្យសោកស្តាយដែល លោក កែម សេរីវុធ បានទទួលមរណភាព ក្នុងវ័យ៥៧ឆ្នាំ កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ១២:២០នាទីថ្ងៃត្រង់ ដោយរោគាពាធ។ យោងតាមគណនីហ្វេសប៊ុក Sereyvuth Kem ក្រុមគ្រួសារលោក កែម សេរីវុធ
October 14, 2022 - PR
realme ដែលជាម៉ាកស្មាតហ្វូនដែលរីកលូតលាស់លឿនបំផុតរបស់ពិភពលោក បានដាក់ដំណើរការ MagDart ដែលជាដំណោះស្រាយសាកថ្មឥតខ្សែដំបូងបង្អស់សម្រាប់ Android ។ ដំណោះស្រាយរួមមានឆ្នាំងសាកឥតខ្សែ 50W ម៉ាញេទិកលឿនបំផុតរបស់ពិភពលោក realme Flash ដែលជាស្មាតហ្វូន Android ដំបូងគេដែលគាំទ្រការសាកឥតខ្សែដោយម៉ាញេទិក និងឧបករណ៍សាកថ្មម៉ាញេទិកជាច្រើនទៀត។ realme មានបំណងក្លាយជាអ្នកត្រួសត្រាយផ្លូវនៅក្នុងប្រព័ន្ធអេកូសាកថ្មឥតខ្សែ។ realme Flash ដែលជាស្មាតហ្វូន Android ដំបូងគេដែលគាំទ្រការសាកថ្មឥតខ្សែម៉ាញេទិក realme first concept phone គឺ realme Flash មានថាមពលថ្ម 4500mAh និងអាចទ្រទ្រង់ការសាកឥតខ្សែ MagDart
October 14, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអញ្ជើញដឹកនាំសម័យប្រជុំរដ្ឋសភាលើកទី៨ នីតិកាលទី៦ នាព្រឹកថ្ងៃសុក្រ ទី១៤ ខែតុលា ឆ្នាំ២០២២នេះ។ សម័យប្រជុំរដ្ឋសភានាឱកាសនេះមានរបៀបវារៈតែមួយ ដោយបានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការបំពេញបន្ថែមសមាសភាពសមាជិកនៃរាជរដ្ឋាភិបាលដល់ ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយទទួលបានសំឡេងព្រម ចំនួន ១១១សំឡេង៕
October 14, 2022 - សិល្បៈ
(ភ្នំពេញ)៖ ខ្សែភាពយន្តភាគខ្នាតធំរឿង «អប្សរាមហាអង្គរ» ជាវណ្ណកម្មថ្មី និពន្ធឡើងដោយអ្នកនិពន្ធពីររួមគ្នា គឺលោក យូ សុភា និងឯកឧត្តម ហ្វៃ សំអាង ជាខ្សែភាពយន្តដែលបង្ហាញពីអត្តសញ្ញាណជាតិ មានទាំងអត្ថរសនិងអត្ថន័យ។ ខណៈរឿងនេះថតនាពេលឆាប់ៗក្នុងឆ្នាំ២០២២ ឯកឧត្តម ហ្វៃ សំអាង បានបង្ហាញនូវតួអង្គដែលត្រូវសម្តែងជាបន្តបន្ទាប់ ដោយនៅថ្ងៃនេះ ឯកឧត្តម ហ្វៃ សំអាង បានឱ្យដឹងថា លោក ទេព រិនដារ៉ូ និង លោកស្រី អម្ពរទេវី នឹងសម្តែងរួមគ្នាជាថ្មីជាមួយលោក ទេព រិនដារ៉ូ ក្នុងខ្សែភាពយន្តភាគខ្នាតធំរឿង «អប្សរាមហាអង្គរ»។
October 13, 2022 - សង្គម
(ភ្នំពេញ)៖ ក្រោយពីទទួលបានការគាំទ្រពីមហាជនស្ទើរតែទូទាំងប្រទេស លោក ហេង វិសាល បានយកលុយ៣២០០ដុល្លារ ដែលរកបានពីហ្វេសប៊ុកក្នុងរយៈពេល៧ថ្ងៃ ហើយ ហេង វិសាល និងស្រីនា ក៏បានបន្ថែមទឹកប្រាក់ផ្ទាល់ខ្លួន៨០០ដុល្លារបន្ថែមទៀត ដើម្បីបានបរិច្ចាគដល់មូលនិធិគន្ធបុប្ផាកម្ពុជា ចំនួន២០០០ដុល្លារ និង មន្ទីរពេទ្យកុមារអង្គរ ចំនួន២០០០ដុល្លារ ក្នុងការចូលរួមបេសកកម្មសង្រ្គោះជីវិតកុមារកម្ពុជា។ លោក ហេង វិសាល ដែលជាអ្នកមានអាជីពការងារទាក់ទងនឹងបច្ចេកវិទ្យា និងការបង្កើត content លើបណ្តាញសង្គមដូចជា Facebook និង Youtuber បានសរសេររៀបរាប់ថា៖ «ប៉ុន្មានថ្ងៃនេះវាប្រៀបដូចជាការយល់សប្តិអញ្ចឹង ខ្ញុំពិតជាអត់នឹកស្មាន ហើយរំភើបខ្លាំងណាស់ចំពោះការស្រឡាញ់ និងភាពកក់ក្តៅដែលទទួលបានពីអ្នកទាំងអស់គ្នា វាពិតជាមានក្តីសុខ
October 13, 2022









