- Naren
- សង្គម
(កំពង់ស្ពឺ)៖ យោងតាមការបង្ហោះរបស់ ក្រុមការងារផ្លូវល្បឿនលឿនភ្នំពេញ – ព្រះសីហនុ បានឱ្យដឹងថានៅវេលាម៉ោង៥:០៨នាទីព្រឹកនេះ ក្នុងទិសដៅពីភ្នំពេញទៅព្រះសីហនុ ត្រង់គីឡូមែត្រលេខ៩(K09) ផ្នែកមជ្ឈមណ្ឌលកាមេរ៉ាសុវត្ថិភាពផ្លូវល្បឿនលឿន បានល្បាតឃើញមានរថយន្តគ្រួសារមួយគ្រឿង បើកបរបញ្ច្រាសទិសចរាចរណ៍ លើគន្លងវ៉ាជែង។ ហើយខាងក្រុមការងារផ្លូវល្បឿនលឿន ក៏បានជូនដំណឹងទៅនគរបាលចរាចរណ៍ និងរដ្ឋបាលផ្លូវ បានធ្វើការស្ទាក់ចាប់នៅស្ថានីយច្រកចេញចូលភ្នំពេញបានដោយជោគជ័យ។ ម្ចាស់រថយន្ត បានទទួលការព្រមាន និងអប់រំ ហើយបានយល់ពីផលវិបាក និងគ្រោះថ្នាក់នៃការបើកបរបញ្ច្រាសទិសនៅលើផ្លូវល្បឿនលឿន។ បច្ចុប្បន្នរថយន្ត និងម្ចាស់ត្រូវបានសមត្ថកិច្ចនគរបាលខេត្តកំពង់ស្ពឺដោះស្រាយតាមនីតិវិធី។ សូមរំលឹកថាក្រសួងសាធារណការ និងដឹកជញ្ជូន ធ្លាប់បានជម្រាបជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ នៅគ្រប់ស្ថានភាពផ្លូវ ជាពិសេសផ្លូវល្បឿនលឿន គឺមិនអនុញ្ញាតឱ្យយានយន្តគ្រប់ប្រភេទបើកបរបញ្ច្រាសទិសចរាចរណ៍ឡើយ។ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មានរបារខណ្ឌចែកទិសចរាចរណ៍ និងមានគន្លងច្បាស់លាស់ និងមិនអនុញ្ញាតឱ្យមានការឆ្លងកាត់ និងបត់ត្រលប់ក្រោយឡើយ។
October 19, 2022 - PR
ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) – RMA Cambodia ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខនូវរថយន្ត FORD មកកាន់ទីផ្សារព្រះរាជាណាចក្រកម្ពុជា នឹងមានព្រឹត្តិការណ៍ ការបើកបរសាកល្បងដ៏ធំអស្ចារ្យមិនធ្លាប់មានជាមួយរថយន្តFord ស៊េរីថ្មីឆ្នាំ 2023។ កម្មវិធីនេះនឹងធ្វើឡើងរយៈពេល២ថ្ងៃគឺនៅថ្ងៃទី២២ និងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ ពីម៉ោង ៩ព្រឹក ដល់ម៉ោង៤ល្ងាច ធ្វើឡើងនៅ នៅបរិវេណសណ្ឋាគារ ហ្គាឌិនស៊ីធី (ផ្លូវលីយ៉ុងផាត់)។ ចូលរួមដើម្បីទទួលយកបទពិសោធន៍ដ៏អស្ចារ្យក្នុងការបើកបរឆ្លងកាត់ឧបសគ្គគ្រប់ស្ថានភាពផ្លូវជាមួយការប្រើប្រាស់បច្ចេកវិទ្យាទំនើបៗនៃរថយន្ត Next-Generation Ford ស៊េរីថ្មីឆ្នាំ 2023។ សម្រាប់អ្នកបើកបរសាកល្បងទទួលបានសំបុត្រចូលទស្សនាសួនសត្វភ្នំពេញសាហ្វារី ឬ
October 19, 2022 - សង្គម
(កំពង់ចាម)៖ យោងតាមការចុះផ្សាយរបស់ មន្ទីរព័ត៌មាន ខេត្តកំពង់ចាម បានឱ្យដឹងថា ចំពោះព័ត៌មានដែលបានចុះផ្សាយរឿងព្រះវិហារដ៏ចំណាស់ជាងគេនៅកំពង់ចាម មានអាយុមិនក្រោម៤០០ឆ្នាំ ត្រូវបានបំផ្លាញចោលនោះ លោក រ៉េត សារ៉ាត ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកំពង់ចាម បានប្រាប់មកមន្រ្តីមន្ទីរព័ត៌មាននៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២នេះថា គឺជារឿងមិនពិតនោះទេ។ លោកប្រធានមន្ទីរ ធម្មការ និងសាសនាខេត្តបានបញ្ជាក់ទៀតថា វត្តពោធិព្រឹក្សហៅវត្តតាកុច ស្ថិតនៅក្នុងឃុំ ព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដែលបានកសាងក្នុងឆ្នាំ១៩៨៧ និងបញ្ចប់ក្នុងឆ្នាំ១៩៩០ មានអាយុកាល ៣២ឆ្នាំ ដោយមាន សភាពបាក់ស្រុត – ទ្រុឌទ្រោម ធ្នឹម
October 19, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ឌិត ទីណា ក្នុងឱកាសទទួលមុខតំណែងជារដ្ឋមន្ដ្រីថ្មីនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ បានប្ដេជ្ញា ប្រែក្លាយកសិកម្មកម្ពុជា ឱ្យទៅជាកសិកម្មកាន់តែទំនើប ឆ្លាតវៃ ប្រកបដោយបរិយាបន្ន និងមាននិរន្តភាព ធន់នឹងបម្រែប្រម្រួលអាកាសធាតុ ហើយបម្រើឱ្យផលប្រយោជន៍ពិតប្រាកដរបស់ប្រជាជន និងលើកកម្ពស់ជីវភាពរបស់កសិករ។ ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្ត្រីថ្មី នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានប្តេជ្ញាដោះស្រាយបញ្ហាប្រឈមរបស់វិស័យកសិកម្ម និងស្វែងរកទីផ្សារបន្ថែម សម្រាប់ផលិតផលកសិកម្ម តាមរយៈការខិតខំប្រឹងប្រែង រួមជាមួយថ្នាំដឹកនាំ និងមន្រ្តីគ្រប់លំដាប់ថ្នាក់នៃក្រសួងកសិកម្ម ព្រមទាំងសហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីបម្រើ
October 18, 2022 - ព័ត៌មានជាតិ
(សៀមរាប)៖ យោងតាមការចុះផ្សាយរបស់ក្រសួព័ត៌មាន បានឱ្យដឹងថា ក្រុមការងារនៃក្រសួងផែនការ បានមមាញឹកបន្ដធ្វើបណ្ណសមធម៌ដំណាក់កាលទី២ ជូនដល់ប្រជាពលរដ្ឋស្ម័គ្រចិត្ដចាកចេញពីតំបន់រមណីយដ្ឋានអង្គរ ទៅរស់នៅភូមិធម្មជាតិរុនតាឯក ស្រុកបន្ទាយស្រី និងភូមិពាក់ស្នែង ស្រុកអង្គរធំ ខេត្ដសៀមរាប ដើម្បីអាចយកទៅប្រើប្រាស់តាមតម្រូវការ។យុទ្ធនាការជំហានទី២នេះ ធ្វើឡើងនៅខាងមុខអង្គរវត្ដ ចាប់ពីថ្ងៃទី១៧ខែតុលារហូតដល់គ្រប់ចំនួនប្រជាពលរដ្ឋដែលត្រូវផ្ដល់ប័ណ្ណសមធម៌។ ឯកឧត្ដម ថេង បញ្ញាធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកដ្ឋានផែនការ និងជាប្រធានក្រុមការងារធ្វើបណ្ណសមធម៌ មានប្រសាសន៍ថា ការផ្ដល់បណ្ណសមធម៌ដំណាក់កាលទី២ មានចំនួន៤៧៩៣គ្រួសារ ក្នុងនោះប្រជាពលរដ្ឋស្ម័គ្រចិត្ដទៅភូមិធម្មជាតិរុនតាឯកស្រុកបន្ទាយស្រីចំនួន១៨៥៣គ្រួសារ និងនៅភូមិពាក់ស្នែងស្រុកអង្គរធំ មានចំនួន២៧៩០គ្រួសារ។ ឯកឧត្ដមបានបន្ដថា យុទ្ធនាការនេះបានរៀបចំជាប្រព័ន្ធ ដោយមានមន្ដ្រី បំពេញការងារចំនួន៦០នាក់ គឺលឿនរហ័សមិនឱ្យប្រជាពលរដ្ឋរង់ចាំយូរ ដោយផ្ដល់ឱកាសឱ្យពួកគាត់ចូលសម្ភាសន៍ម្ដងៗចំនួន៣០គ្រួសារ និងទទួលបានប័ណ្ណសមធម៌ភ្លាមៗ ហើយពួកគាត់ក្រោយពីទទួលបានប័ណ្ណសមធម៌ហើយ
October 18, 2022 - សិល្បៈ
(សេអ៊ូល)៖ HYBE បានប្រកាសថា BTS នឹងចូលបម្រើយោធាតាមលំដាប់លំដោយ ដោយចាប់ផ្ដើមពី Jin ដែលជាសមាជិកអាយុច្រើនជាងគេក្នុងក្រុម។យោងតាម BIG HIT MUSIC លោក Jin នឹងអនុវត្តតាមនីតិវិធីនៃការចុះឈ្មោះចូលបម្រើការងាររបស់រដ្ឋបាលកម្លាំងយោធា។ សមាជិកផ្សេងទៀតក៏នឹងបំពេញកាតព្វកិច្ចយោធាជាបន្តបន្ទាប់តាមផែនការរបស់ពួកគេ។ ពីមុន Jin ដែលកើតក្នុងឆ្នាំ១៩៩៣សមាជិកអាយុច្រើនជាងគេរបស់ BTS នឹងត្រូវទៅបំពេញតួនាទីបម្រើយោធាបន្ទាប់ពីចេញ album ទោល នៅចុងខែតុលា ឆ្នាំ២០២២នេះ ហើយសមាជិកបន្តបន្ទាប់ក៏នឹងបំពេញតួនាទីនេះដូចគ្នា ដូច្នេះ BTS នឹងជួបជុំសមាជិកក្រុម ៧នាក់វិញ នៅឆ្នាំ២០២៥៕ ប្រភព៖ soompi
October 17, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសទុករយៈពេល២សប្តាហ៍ឱ្យអភិបាលខេត្តបាត់ដំបង និងខេត្តប៉ៃលិន ដើម្បីដោះស្រាយបញ្ហាព្រំប្រទល់ នៅតំបន់មួយឱ្យបានចប់បើមិនដូច្នេះទេសម្តេចនឹងចុះទៅដោះស្រាយផ្ទាល់។ ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យជាតិគ្រប់គ្រង នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ថា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា៖ «ខ្ញុំបាននិយាយទូរស័ព្ទទៅអភិបាលខេត្តបាត់ដំបង និងអភិបាលខេត្តប៉ៃលិនឱ្យកែសម្រួលព្រំប្រទល់រដ្ឋបាលឱ្យបានចប់ក្នុងរយៈពេល២សប្តាហ៍ទៀត»។ សម្តេចតេជោ បានលើកឡើងថា រឿងព្រំប្រទល់រដ្ឋបាលខេត្តទាំងពីរនេះបានធ្វើជាច្រើនជំនាន់អភិបាលខេត្តគ្រប់គ្រងហើយ។ សម្តេចតេជោ គូសបញ្ជាក់ថា៖ «ខ្ញុំបាននិយាយជាមួយអភិបាលខេត្ដបាត់ដំបង សុខ លូ ថាបើសិនធ្វើមិនចប់ក្នុងរយៈពេល២សប្តាហ៍ទៀតទេ ខ្ញុំនឹងចុះទៅផ្ទាល់តែម្តង ។ វាមិនមែនកាត់ដីឱ្យបរទេសឯណា ភូមិ ហ្នឹងជាភូមិបងប្អូនប្រជាពលរដ្ឋធ្វើសមាហរណកម្ម
October 17, 2022 - PR
ក្នុងនាមជាប្រេនស្មាតហ្វូនសម្រាប់យុវវ័យជុំវិញពិភពលោក realme តែងតែយកចិត្តទុកដាក់លើការច្នៃប្រឌិត និងបច្ចេកវិទ្យាដែលអាចបម្រើគោលបំណង និងតម្រូវការរបស់យុវជន។ ហើយទន្ទឹមនឹងនោះ realme ព្យាយាមបង្ហាញការច្នៃប្រឌិតទាំងនោះនៅក្នុង វប្បធម៌យុវវ័យដូចជាការរាំជាដើម ការច្រៀង ការជិះស្គី ម៉ូដយុវវ័យ កីឡា Esports ។ យើងបាននាំយកបទពិសោធន៍អ្នកប្រើប្រាស់ដ៏អស្ចារ្យទៅកាន់អ្នកគាំទ្រ 140 លាននាក់ជុំវិញពិភពលោក ធ្វើឱ្យបច្ចេកវិទ្យាច្នៃប្រឌិតកាន់តែងាយស្រួលប្រើប្រាស់ ហើយសំខាន់បំផុតនោះ យើងបាននាំមនុស្សឱ្យកាន់តែជិតស្និទ្ធតាមរយៈផលិតផលរបស់យើងការរចនារបស់យើង និងសហគមន៍ realme របស់យើង។ ការដកស្រង់សម្តីនៃ realme president XuQi នៃទីផ្សារប្រទេសចិន យោងតាមទិន្នន័យសាធារណៈបង្ហាញថា នៅក្នុងខែមីនា ឆ្នាំ 2022 ការនាំចេញទូរស័ព្ទចល័តនៅក្នុងទីផ្សារក្នុងស្រុក(ចិន)មានចំនួន
October 17, 2022 - សង្គម
(កណ្តាល)៖ នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ យោងតាមការបង្ហោះរបស់លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ប្រធាននាយកដ្ឋានវិទ្យុទាក់ទង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា ជនសង្ស័យ៣នាក់ ដែលត្រូវបានឃាត់ខ្លួនក្រោយជាប់ពាក់ព័ន្ធហេតុការណ៍លិចទូកនៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ត្រូវបានអនុញ្ញាតឱ្យនៅក្រៅឃុំ។ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន បានសរសេររៀបរាប់ថា៖ «ជនសង្ស័យក្នុងករណីលិចដរនៅស្រុកលើកដែក ព្រះរាជអាជ្ញាអនុញ្ញាតឱ្យនៅក្រៅឃុំ។ គ្រួសារជនរងគ្រោះមិនប្តឹងពួកគាត់នោះទេ ព្រោះពួកគាត់យល់ថា មិនមានចេតនា ឬចង់ឃើញហេតុការណ៍ដ៏រន្ធត់នេះដែរ»។ សូមរំលឹកថានៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ កម្លាំងនគរបាលជំនាញបានឃាត់ខ្លួនជនសង្ស័យ៣នាក់ គឺម្ចាស់ទូកដរ២នាក់ និងអ្នកបើកទូកម្នាក់ ក្រោយជាប់ពាក់ព័ន្ធហេតុការណ៍លិចទូកនៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក
October 17, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ព្រឹកនេះ ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ចំនួន ៦,៤១១ នាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍អំពាវនាវឱ្យដល់គ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់ ផ្តល់នូវការអនុគ្រោះសម្រាប់អ្នកទទួលផលប៉ះពាល់ពីគ្រោះទឹកជំនន់។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ចំពោះ មីក្រូហិរញ្ញវត្ថុ ផ្នែកធនាគារ ផ្តល់នូវការអនុគ្រោះសម្រាប់អ្នកដែលទទួលផលប៉ះពាល់ពីគ្រោះទឹកជំនន់នេះ តាមរយៈការពន្យាពេលសម្រាប់ការសង បន្ធូរបន្ថយការប្រាក់ ឬតាមការរៀបចំឥណទានឡើងវិញ។ សូមយោគយល់ចំពោះការលំបាករបស់ប្រជាពលរដ្ឋ ដែលលិចលង់ (ទឹកជំនន់) ហើយយើងទៅរើបអូសផ្ទះសម្បែងរបស់គាត់តាមកិច្ចសន្យាដើមវាមិនត្រូវទេ។ សូមឱ្យធនាគារជាតិនៃកម្ពុជាធ្វើការប្រជុំមួយជាមួយនឹងម្ចាស់គ្រឹះស្ថានហិរញ្ញវត្ថុ»។ សម្តេចតេជោ បន្តអំពាវនាវត្រង់ទៅកាន់ហិរញ្ញវត្ថុទាំងអស់ចូលរួមសម្រាលបន្ទុកដែលផ្តល់ការអនុគ្រោះដល់អ្នកខ្ចីឥណទានដែលរងផលប៉ះពាល់ (ទឹកជំនន់) ពន្យាពេលសង បន្ធូរបន្ថយអត្រាការប្រាក់
October 17, 2022









