ខ្មែរណូត

ស្វែងរក

  • សង្គម

    ករណីលិចដរនៅស្រុកលើកដែក៖ ម្ចាស់ទូក និងអ្នកបើក ត្រូវព្រះរាជអាជ្ញាអនុញ្ញាតឱ្យនៅក្រៅឃុំ ក្រោយគ្រួសារជនរងគ្រោះមិនប្តឹងពួកគាត់

    BY Naren October 17, 2022
    ករណីលិចដរនៅស្រុកលើកដែក៖ ម្ចាស់ទូក និងអ្នកបើក ត្រូវព្រះរាជអាជ្ញាអនុញ្ញាតឱ្យនៅក្រៅឃុំ ក្រោយគ្រួសារជនរងគ្រោះមិនប្តឹងពួកគាត់

    (កណ្តាល)៖ នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ យោងតាមការបង្ហោះរបស់លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ប្រធាននាយកដ្ឋានវិទ្យុទាក់ទង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា ជនសង្ស័យ៣នាក់ ដែលត្រូវបានឃាត់ខ្លួនក្រោយជាប់ពាក់ព័ន្ធហេតុការណ៍លិចទូកនៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ត្រូវបានអនុញ្ញាតឱ្យនៅក្រៅឃុំ។

    លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន បានសរសេររៀបរាប់ថា៖ «ជនសង្ស័យក្នុងករណីលិចដរនៅស្រុកលើកដែក ព្រះរាជអាជ្ញាអនុញ្ញាតឱ្យនៅក្រៅឃុំ។ គ្រួសារជនរងគ្រោះមិនប្តឹងពួកគាត់នោះទេ ព្រោះពួកគាត់យល់ថា មិនមានចេតនា ឬចង់ឃើញហេតុការណ៍ដ៏រន្ធត់នេះដែរ»។

    សូមរំលឹកថានៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ កម្លាំងនគរបាលជំនាញបានឃាត់ខ្លួនជនសង្ស័យ៣នាក់ គឺម្ចាស់ទូកដរ២នាក់ និងអ្នកបើកទូកម្នាក់ ក្រោយជាប់ពាក់ព័ន្ធហេតុការណ៍លិចទូកនៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក បណ្តាលឱ្យសិស្សសាលា១១នាក់បានស្លាប់បាត់ជីវិត៕

    Share This Post: