Naren
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ឌិត ទីណា ក្នុងឱកាសទទួលមុខតំណែងជារដ្ឋមន្ដ្រីថ្មីនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ បានប្ដេជ្ញា ប្រែក្លាយកសិកម្មកម្ពុជា ឱ្យទៅជាកសិកម្មកាន់តែទំនើប ឆ្លាតវៃ ប្រកបដោយបរិយាបន្ន និងមាននិរន្តភាព ធន់នឹងបម្រែប្រម្រួលអាកាសធាតុ ហើយបម្រើឱ្យផលប្រយោជន៍ពិតប្រាកដរបស់ប្រជាជន និងលើកកម្ពស់ជីវភាពរបស់កសិករ។ ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្ត្រីថ្មី នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានប្តេជ្ញាដោះស្រាយបញ្ហាប្រឈមរបស់វិស័យកសិកម្ម និងស្វែងរកទីផ្សារបន្ថែម សម្រាប់ផលិតផលកសិកម្ម តាមរយៈការខិតខំប្រឹងប្រែង រួមជាមួយថ្នាំដឹកនាំ និងមន្រ្តីគ្រប់លំដាប់ថ្នាក់នៃក្រសួងកសិកម្ម ព្រមទាំងសហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីបម្រើ

    October 18, 2022
  • ព័ត៌មានជាតិ

    (សៀមរាប)៖ យោងតាមការចុះផ្សាយរបស់ក្រសួព័ត៌មាន បានឱ្យដឹងថា ក្រុមការងារនៃក្រសួងផែនការ បានមមាញឹកបន្ដធ្វើបណ្ណសមធម៌ដំណាក់កាលទី២ ជូនដល់ប្រជាពលរដ្ឋស្ម័គ្រចិត្ដចាកចេញពីតំបន់រមណីយដ្ឋានអង្គរ ទៅរស់នៅភូមិធម្មជាតិរុនតាឯក ស្រុកបន្ទាយស្រី និងភូមិពាក់ស្នែង ស្រុកអង្គរធំ ខេត្ដសៀមរាប ដើម្បីអាចយកទៅប្រើប្រាស់តាមតម្រូវការ។យុទ្ធនាការជំហានទី២នេះ ធ្វើឡើងនៅខាងមុខអង្គរវត្ដ ចាប់ពីថ្ងៃទី១៧ខែតុលារហូតដល់គ្រប់ចំនួនប្រជាពលរដ្ឋដែលត្រូវផ្ដល់ប័ណ្ណសមធម៌។ ឯកឧត្ដម ថេង បញ្ញាធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកដ្ឋានផែនការ និងជាប្រធានក្រុមការងារធ្វើបណ្ណសមធម៌ មានប្រសាសន៍ថា ការផ្ដល់បណ្ណសមធម៌ដំណាក់កាលទី២ មានចំនួន៤៧៩៣គ្រួសារ ក្នុងនោះប្រជាពលរដ្ឋស្ម័គ្រចិត្ដទៅភូមិធម្មជាតិរុនតាឯកស្រុកបន្ទាយស្រីចំនួន១៨៥៣គ្រួសារ និងនៅភូមិពាក់ស្នែងស្រុកអង្គរធំ មានចំនួន២៧៩០គ្រួសារ។ ឯកឧត្ដមបានបន្ដថា យុទ្ធនាការនេះបានរៀបចំជាប្រព័ន្ធ ដោយមានមន្ដ្រី បំពេញការងារចំនួន៦០នាក់ គឺលឿនរហ័សមិនឱ្យប្រជាពលរដ្ឋរង់ចាំយូរ ដោយផ្ដល់ឱកាសឱ្យពួកគាត់ចូលសម្ភាសន៍ម្ដងៗចំនួន៣០គ្រួសារ និងទទួលបានប័ណ្ណសមធម៌ភ្លាមៗ ហើយពួកគាត់ក្រោយពីទទួលបានប័ណ្ណសមធម៌ហើយ

    October 18, 2022
  • សិល្បៈ

    (សេអ៊ូល)៖ HYBE បានប្រកាសថា BTS នឹងចូលបម្រើយោធាតាមលំដាប់លំដោយ ដោយចាប់ផ្ដើមពី Jin ដែលជាសមាជិកអាយុច្រើនជាងគេក្នុងក្រុម។យោងតាម BIG HIT MUSIC លោក Jin នឹងអនុវត្តតាមនីតិវិធីនៃការចុះឈ្មោះចូលបម្រើការងាររបស់រដ្ឋបាលកម្លាំងយោធា។ សមាជិកផ្សេងទៀតក៏នឹងបំពេញកាតព្វកិច្ចយោធាជាបន្តបន្ទាប់តាមផែនការរបស់ពួកគេ។ ពីមុន Jin ដែលកើតក្នុងឆ្នាំ១៩៩៣សមាជិកអាយុច្រើនជាងគេរបស់ BTS នឹងត្រូវទៅបំពេញតួនាទីបម្រើយោធាបន្ទាប់ពីចេញ album ទោល នៅចុងខែតុលា ឆ្នាំ២០២២នេះ ហើយសមាជិកបន្តបន្ទាប់ក៏នឹងបំពេញតួនាទីនេះដូចគ្នា ដូច្នេះ BTS នឹងជួបជុំសមាជិកក្រុម ៧នាក់វិញ នៅឆ្នាំ២០២៥៕ ប្រភព៖ soompi

    October 17, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសទុករយៈពេល២សប្តាហ៍ឱ្យអភិបាលខេត្តបាត់ដំបង និងខេត្តប៉ៃលិន ដើម្បីដោះស្រាយបញ្ហាព្រំប្រទល់ នៅតំបន់មួយឱ្យបានចប់បើមិនដូច្នេះទេសម្តេចនឹងចុះទៅដោះស្រាយផ្ទាល់។ ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យជាតិគ្រប់គ្រង នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ថា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា៖ «ខ្ញុំបាននិយាយទូរស័ព្ទទៅអភិបាលខេត្តបាត់ដំបង និងអភិបាលខេត្តប៉ៃលិនឱ្យកែសម្រួលព្រំប្រទល់រដ្ឋបាលឱ្យបានចប់ក្នុងរយៈពេល២សប្តាហ៍ទៀត»។ សម្តេចតេជោ បានលើកឡើងថា រឿងព្រំប្រទល់រដ្ឋបាលខេត្តទាំងពីរនេះបានធ្វើជាច្រើនជំនាន់អភិបាលខេត្តគ្រប់គ្រងហើយ។ សម្តេចតេជោ គូសបញ្ជាក់ថា៖ «ខ្ញុំបាននិយាយជាមួយអភិបាលខេត្ដបាត់ដំបង សុខ លូ ថាបើសិនធ្វើមិនចប់ក្នុងរយៈពេល២សប្តាហ៍ទៀតទេ ខ្ញុំនឹងចុះទៅផ្ទាល់តែម្តង ។ វាមិនមែនកាត់ដីឱ្យបរទេសឯណា ភូមិ ហ្នឹងជាភូមិបងប្អូនប្រជាពលរដ្ឋធ្វើសមាហរណកម្ម

    October 17, 2022
  • PR

    ក្នុងនាមជាប្រេនស្មាតហ្វូនសម្រាប់យុវវ័យជុំវិញពិភពលោក realme តែងតែយកចិត្តទុកដាក់​លើការច្នៃ​ប្រឌិត និងបច្ចេកវិទ្យាដែលអាចបម្រើគោលបំណង និងតម្រូវការរបស់យុវជន។ ហើយទន្ទឹមនឹងនោះ realme ព្យាយាមបង្ហាញការច្នៃប្រឌិតទាំងនោះនៅក្នុង វប្បធម៌យុវវ័យដូចជាការរាំជាដើម ការច្រៀង ការជិះស្គី ម៉ូដយុវវ័យ កីឡា Esports ។ យើងបាននាំយកបទពិសោធន៍អ្នកប្រើប្រាស់ដ៏អស្ចារ្យទៅកាន់​អ្នកគាំទ្រ​ 140 លាននាក់ជុំវិញពិភពលោក ធ្វើឱ្យបច្ចេកវិទ្យាច្នៃប្រឌិតកាន់តែងាយស្រួលប្រើប្រាស់ ហើយសំខាន់បំផុតនោះ យើងបាននាំមនុស្សឱ្យកាន់តែជិតស្និទ្ធតាមរយៈផលិតផលរបស់យើង​ការរចនារបស់យើង និងសហគមន៍ realme របស់យើង។​ ការដកស្រង់សម្តីនៃ realme president XuQi នៃទីផ្សារប្រទេសចិន យោងតាមទិន្នន័យសាធារណៈបង្ហាញថា នៅក្នុងខែមីនា ឆ្នាំ 2022 ការនាំចេញទូរស័ព្ទចល័ត​នៅក្នុង​ទីផ្សារ​ក្នុងស្រុក(ចិន)មានចំនួន

    October 17, 2022
  • សង្គម

    (កណ្តាល)៖ នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ យោងតាមការបង្ហោះរបស់លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ប្រធាននាយកដ្ឋានវិទ្យុទាក់ទង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា ជនសង្ស័យ៣នាក់ ដែលត្រូវបានឃាត់ខ្លួនក្រោយជាប់ពាក់ព័ន្ធហេតុការណ៍លិចទូកនៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ត្រូវបានអនុញ្ញាតឱ្យនៅក្រៅឃុំ។ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន បានសរសេររៀបរាប់ថា៖ «ជនសង្ស័យក្នុងករណីលិចដរនៅស្រុកលើកដែក ព្រះរាជអាជ្ញាអនុញ្ញាតឱ្យនៅក្រៅឃុំ។ គ្រួសារជនរងគ្រោះមិនប្តឹងពួកគាត់នោះទេ ព្រោះពួកគាត់យល់ថា មិនមានចេតនា ឬចង់ឃើញហេតុការណ៍ដ៏រន្ធត់នេះដែរ»។ សូមរំលឹកថានៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ កម្លាំងនគរបាលជំនាញបានឃាត់ខ្លួនជនសង្ស័យ៣នាក់ គឺម្ចាស់ទូកដរ២នាក់ និងអ្នកបើកទូកម្នាក់ ក្រោយជាប់ពាក់ព័ន្ធហេតុការណ៍លិចទូកនៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក

    October 17, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ព្រឹកនេះ ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ចំនួន ៦,៤១១ នាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍អំពាវនាវឱ្យដល់គ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់ ផ្តល់នូវការអនុគ្រោះសម្រាប់អ្នកទទួលផលប៉ះពាល់ពីគ្រោះទឹកជំនន់។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ចំពោះ មីក្រូហិរញ្ញវត្ថុ ផ្នែកធនាគារ ផ្តល់នូវការអនុគ្រោះសម្រាប់អ្នកដែលទទួលផលប៉ះពាល់ពីគ្រោះទឹកជំនន់នេះ តាមរយៈការពន្យាពេលសម្រាប់ការសង បន្ធូរបន្ថយការប្រាក់ ឬតាមការរៀបចំឥណទានឡើងវិញ។ សូមយោគយល់ចំពោះការលំបាករបស់ប្រជាពលរដ្ឋ ដែលលិចលង់ (ទឹកជំនន់) ហើយយើងទៅរើបអូសផ្ទះសម្បែងរបស់គាត់តាមកិច្ចសន្យាដើមវាមិនត្រូវទេ។ សូមឱ្យធនាគារជាតិនៃកម្ពុជាធ្វើការប្រជុំមួយជាមួយនឹងម្ចាស់គ្រឹះស្ថានហិរញ្ញវត្ថុ»។ សម្តេចតេជោ បន្តអំពាវនាវត្រង់ទៅកាន់ហិរញ្ញវត្ថុទាំងអស់ចូលរួមសម្រាលបន្ទុកដែលផ្តល់ការអនុគ្រោះដល់អ្នកខ្ចីឥណទានដែលរងផលប៉ះពាល់ (ទឹកជំនន់) ពន្យាពេលសង បន្ធូរបន្ថយអត្រាការប្រាក់

    October 17, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅព្រឹកនេះ ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ចំនួន ៦,៤១១ នាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថាថ្ងៃ២០ ខែតុលា ឆ្នាំ២០២២ គឺជាថ្ងៃចាប់ផ្ដើមចុះឈ្មោះបោះឆ្នោត ហើយសម្ដេចតេជោ នឹងអញ្ជើញទៅចុះឈ្មោះបោះឆ្នោតឡើងវិញ នៅថ្ងៃ២០ តុលានេះដែរ ដោយសារ សម្ដេចតេជោ បានប្ដូរថ្ងៃខែឆ្នាំកំណើតថ្មី។ សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក៏បានអំពាវនាវ ឱ្យប្រជាពលរដ្ឋដែលមិនទាន់ចុះឈ្មោះបោះឆ្នោត និងគ្រប់អាយុបោះឆ្នោត សូមទៅចុះឈ្មោះបោះឆ្នោត ឱ្យបានគ្រប់ៗគ្នា ៕

    October 17, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ចំនួន ៦,៤១១ នាក់ ដែលពិធីនេះធ្វើឡើង នៅមជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័រណ៍ជ្រោយចង្វារ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២។ ក្នុងឱកាសនេះសម្តេចតេជោ ហ៊ុន សែន បានសម្ដែងការសោកស្ដាយ និងបានស្មឹងស្មាធគោរពនូវវិញ្ញាណក្ខន្ធជនរងគ្រោះដែលបានបាត់បង់ជីវិតចំពោះសោកនាដកម្មលិចទូកចម្លងនៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល​ ។ ដោយសម្តេចតេជោ បានចាត់ទុកជាសោកនាដកម្មមួយ ហើយសម្ដេចក៏បានថ្វាយអំណរគុណដល់ព្រះមហាក្សត្រ និងសប្បុរសជនដែលបានចូលរួមជួយទៅដល់ក្រុមគ្រួសារជនរងគ្រោះផងដែរ។ សូមរំលឹកថាក្នុងឧបទ្ទវហេតុលិចទូកដរ ស្ថិតនៅភូមិកោះចំរើន ឃុំកំពង់ភ្នំ

    October 17, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន ក្រសួងមហាផ្ទៃបានដាក់ចេញយុទ្ធសាស្ត្រចំនួន៣ក្នុងការគ្រប់គ្រងជនបរទេស ដើម្បីទប់ស្កាត់នូវជនអន្តោប្រវេសន៍ដែលចូលមកស្នាក់នៅកម្ពុជាដោយខុសច្បាប់ពិសេសធានានូវសណ្តាប់របៀបរៀបរយរបស់ជនបរទេសដែលចូលមកបំពេញការងារផ្សេងៗនិងមករស់នៅកម្ពុជា។ ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីសមិទ្ធផលសំខាន់ៗក្នុងរយ:ពេល៥ឆ្នាំ របស់ក្រសួងមហាផ្ទៃ នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ខៀវ សុភ័ក្រ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ក្រសួងមហាផ្ទៃបានពង្រឹងការគ្រប់គ្រងជនបរទេសតាមរយៈការទប់ស្កាត់ និងបណ្តេញចេញ ចំពោះអ្នកលួចចូលក្នុងប្រទេសដោយខុសច្បាប់ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គមជាតិ។ ឯកឧត្តមបន្តថា ដើម្បីបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងជនបរទេសក្រសួងមហាផ្ទៃដាក់ផែនការធំៗដូចជា ទី១ ការធ្វើជំរឿង ទី២ទប់ស្កាត់លំហូរជនបរទេស និងទី៣ ត្រួតពិនិត្យការស្នាក់នៅបណ្ដោះអាសន្នជនអន្តោប្រវេសន៍ឬក៏មិនមែនអន្តោប្រវេសន៍គ្រប់ប្រភេទដោយមិនទុកឱ្យជនបរទេសបង្កហានិភ័យដល់សន្តិសុខសណ្តាប់ធ្នាប់ជាតិឡើយ។ ក្រសួងមហាផៃ្ទបានកំណត់យុទ្ធសាស្ត្រសំខាន់ៗចំនួន ៣ មួយទប់ស្កាត់ម៉ឺងម៉ាត់មិនឱ្យមានកំណើនថែមទៀតនៃជនបរទេសស្នាក់នៅបែបអន្តោប្រវេសន៍ដោយផ្ដើមចេញពីការចុះធ្វើជំរឿនស្ថិតិជនអន្តោប្រវេសន៍ឡើងវិញ។ ពីរ យកចិត្តទុក ដាក់ជំរុញដោះស្រាយបញ្ហាជនបរទេសដែលមានវត្តមាននៅក្នុងប្រទេសឱ្យស្ថិតនៅក្រោមដំបូលនៃច្បាប់ និងបី គ្រប់គ្រងម៉ត់ចត់ការស្នាក់នៅបណ្ដោះអាសន្នរបស់ជនបរទេសមិនមែនអន្តោប្រវេសន៍។

    October 15, 2022