Naren
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចកកម្ពុជា បានប្រកាសសាជាថ្មីថា អគ្គិសនីកម្ពុជាមិនយកថ្លៃការតចរន្តអគ្គិសនី ជូនពលរដ្ឋនៅតំបន់ពាក់ស្នែងដូចនៅក្នុងតំបន់រុនតាឯក ស្ថិតនៅស្រុកបន្ទាយស្រី ខេត្តសៀមរាប ដើម្បីសម្រួលដល់ការចំណាយរបស់ប្រជាពលរដ្ឋដែលមករស់នៅទីតំាងថ្មី។ ថ្លែងក្នុងពិធីសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋដែលរស់នៅ តំបន់អភិវឌ្ឍន៍ពាក់ស្នែង ស្ថិតនៅក្នុងឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ដើម្បីសម្រួលដល់ប្រជាពលរដ្ឋនៅតំបន់ពាក់ស្នែងនេះ គឺអគ្គិសនីកម្ពុជា នឹងមិនយកថ្លៃភ្ជាប់ចរន្តអគ្គិសនីឡើយ ទោះជាអ្នកប្រើកម្លាំងតូចត្រឹម ៥អំពែឬអ្នកប្រើប្រាស់ធំដល់១០០អំពែក្តី ដើម្បីសម្រួលដល់ការលំបាករបស់ប្រជាពលរដ្ឋ ដោយប្រជាជននៅទីនោះអាចចំណេញថវិកាពីការតភ្ជាប់នេះ។ សម្ដេចតេជោ បានបន្តទៀតថា ការ

    October 22, 2022
  • PR

    (ភ្នំពេញ)៖ តារាសម្តែង និងជាតារាចម្រៀង អ្នកនាង ឌី សូនិត្តា បង្ហាញ អារម្មណ៍ពិតមួយ ក្រោយបានចូលរួមប្រឡងក្នុងកម្មវិធី I Am a Singer Cambodia រដូវកាលទី៣ ។ គិតមកដល់ពេលនេះ អ្នក នាង ឌី សូនិត្តា បានឆ្លងកាត់វគ្គជម្រុះជាច្រើនសប្តាហ៍ និង ទទួលបានភាពជោគជ័យជាបន្តបន្ទាប់ ដោយសារសម្លេងសារ គាំទ្រពីទស្សនិកជនជាច្រើនទើបអាចអោយអ្នកនាងអាចបន្ត ក្នុងកម្មវិធី ។ ទន្ទឹមនឹងកម្មវិធីកំពុងតែដំណើរការ អ្នកនាង ឌី សូនិត្តា ក៏បានបង្ហាញអារម្មណ៍មួយដើម្បីស្រាយចម្ងល់ដល់មហាជនដែល តែងតែឆ្ងល់ថា

    October 22, 2022
  • សង្គម

    (ភ្នំពេញ)៖ ថ្មីៗនេះមានការចែករំលែកនៅលើបណ្តាញសង្គម ដោយមានអ៊ំុស្រីវ័យកណ្តាលម្នាក់ ខិតខំស្ទើរតែគ្មានពេលសម្រាក រត់ម៉ូតូកង់ហើយលក់អីវ៉ាន់បន្ថែមទៀត ដើម្បីចិញ្ចឹមម្ដាយជរាដែលមានជម្ងឺ។ ស្ថានភាពនេះបានធ្វើឱ្យ មហាជនជាច្រើននៅលើបណ្តាញសង្គមសម្តែងក្តីអាណិតអាសូរជាពន់ពេក និងកោតសរសើរអ៊ុំស្រីដែលមានវ័យ៥០ឆ្នាំហើយនៅតែមានចិត្តតស៊ូ ប្រឹងប្រែងរត់កង់បីដើម្បីជីវភាព។ យោងតាមការបង្ហោះរបស់ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Chhan Ratanak បានសរសេររៀបរា​ប់ថា៖ «និយាយការពិតជិះpassapp រហូតមិនដែលជួបមនុស្សស្រីឌុបទេ សុំសរសើរអ៊ុំមានចិត្តតស៊ូមែន ចិញ្ចឹមម្ដាយមានជម្ងឺហើយខ្លួនគាត់ផ្ទាល់គ្មានកូនទេ រត់កង់បីហើយលក់អីវ៉ាន់បន្ថែមទៀតកំដរអារម្មណ៍ភ្ញៀវ។ ខ្ញុំគ្មានប្រាក់ជួយអ៊ុំច្រើនទេតែមានចិត្តបន្តិចបន្តួចឱ្យអ៊ុំមានកម្លាំងចិត្តបន្តដំណើរទៅមុខទៀត ខ្ញុំអត់អ៊ុំក៏អត់ដូចគ្នាព្រោះជិះpassapp ដែលទេ។ ជីវិតមនុស្សម្នាក់ៗអ្នកណាក៏ខ្លាចក្រអ្វីដែលសុំខាន់គាត់មានចិត្តតស៊ូ។ អ៊ំុស្រី បើកកង់បី ដែលមានផ្លាកលេខ PP.1HG.1051 លេខរបស់គាត់096 845 396 0»៕

    October 22, 2022
  • ព័ត៌មានជាតិ

    (សៀមរាប)៖ នៅព្រឹកថ្ងៃសៅរ៍ ១២រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តអញ្ជើញជួបសំណេះសំណាលជាមួយ ប្រជាពលរដ្ឋប្រមាណ ៣,២០០គ្រួសារបន្ថែមទៀត ដែលជាអ្នកស្ម័គ្រចិត្តរើលំនៅឋានចេញពីរមណីយដ្ឋានអង្គរ ទៅរស់នៅតំបន់ពាក់ស្នែង។ តំបន់អភិវឌ្ឍន៍ពាក់ស្នែង ស្ថិតនៅក្នុងឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប។ តំបន់អភិវឌ្ឍន៍ពាក់ស្នែង ជាកន្លែងថ្មីមួយទៀតបន្ទាប់ពីតំបន់អភិវឌ្ឍន៍រុនតាឯក ដែលរាជរដ្ឋាភិបាលរៀបចំបង្កើតជាភូមិឋាន និងបែងចែកដីធ្លីជូនប្រជាពលរដ្ឋស្ម័គ្រចិត្តរើចេញពីរមណីយដ្ឋានអង្គរ និងតំបន់គ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា។ តំបន់អភិវឌ្ឍន៍ពាក់ស្នែងមានចម្ងាយប្រមាណជា ២០គីឡូម៉ែត្រ ពីតំបន់អង្គរ។

    October 22, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរគំរូថ្មីអស់សុពលភាព ឬសុពលភាពនៅសល់តិចជាង ឬត្រឹមរយៈពេល ៩០ថ្ងៃ អញ្ជើញមកបំពេញបែបបទប្តូរយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរថ្មី។ បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានជម្រាបជូនដល់ប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបថា អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី មានសុពលភាពត្រឹមរយៈពេល ១០ឆ្នាំ ដែលបានផ្តល់ជូនប្រជាពលរដ្ឋតាំងពីខែមិថុនា ឆ្នាំ២០១២ បានអស់សុពលភាពប្រើប្រាស់ជាបណ្តើរៗហេីយ គឺចាប់តាំងពីខែមិថុនា ឆ្នាំ២០២២ មក។​ ដូច្នេះ​ ដើម្បីធានានូវសិទ្ធិក្នុងការទទួលបានសេវាផ្សេងៗ ជាពិសេសប្រើប្រាស់ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សម្រាប់កាន់ទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ឆ្នាំ២០២៣ ខាងមុខនេះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរគំរូថ្មីដែលអស់សុពលភាព ឬសុពលភាពនៅសល់តិចជាងឬត្រឹមរយៈពេល៩០ថ្ងៃ សូមអញ្ជើញមក បំពេញបែបបទប្តូរយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរថ្មី នៅតាមបណ្តាទីតាំងដូចខាងក្រោម៖ ទី១-តាមប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ

    October 21, 2022
  • PR

    (ភ្នំពេញ)៖ ការរង់ចាំរបស់អ្នកទាំងអស់គ្នា ជាមួយនឹងការប្រកាសនៃការធ្វើឡើងនូវខនសឺតខ្នាតយក្ស The Passion Album ដំបូងគេសម្រាប់តារាទោល ឬ Solo Artist នៅប្រទេសកម្ពុជាយើង។ ឥឡូវនេះវានឹងក្លាយជាកាដូដ៏ពិសេសជាមួយនឹងការប្រគុំតន្រ្តីដំបូងគេ និងធំជាងគេសម្រាប់តារារ៉េបឯករាជ្យគឺលោក ជី ដេវីត។ តាមរយៈផុសស្ទ័រ ដែលលោក ជី ដេវីត បានបង្ហោះនៅលើហ្វេសប៊ុកផេករបស់ខ្លួន គ្រាន់តែឃើញផុសស្ទើរ (Poster) យើងអាចស្រម៉ៃដល់ថ្ងៃប្រគុំតន្រ្តីតែម្តង។ The Passion Album brought to you By Sting MusicVerse អាចនឹងប្លែកជាងសព្វមួយដងដោយបានលាយឡំជាមួយនឹងបច្ចេកវិទ្យាទំនើបផ្សេងដែលនឹងធ្វើឱ្យការប្រគុំតន្រ្តី The

    October 21, 2022
  • ព័ត៌មានជាតិ

    (សៀមរាប)៖ យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅក្នុងឱកាសជួបសំណេះសំណាលជាលើកទី៣ ជាមួយប្រជាពលរដ្ឋប្រមាណ ១,៨៥៣គ្រួសារទៀត ដែលបានស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ទៅតាំងទីលំនៅនៅតំបន់អភិវឌ្ឍន៍រុនតាឯក នាព្រឹកថ្ងៃសុក្រ ទី២១ ខែតុលា ឆ្នាំ២០២២នេះ បានថ្លែងថា រាជរដ្ឋាភិបាលមិនតម្រូវឱ្យបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំ ព្រះដាក់ ប្ដូរទីលំនៅនោះទេ ។ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូចច្នេះថា រាជរដ្ឋាភិបាលមិនតម្រូវឱ្យបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំ ព្រះដាក់ រុះរើប្ដូទីលំនៅទៅណាឡើយដោយសារតំបន់នេះស្ថិតនៅក្នុងរដ្ឋបាលចាស់ដែលមានស្រាប់ដូច្នេះរាជរដ្ឋាភិបាលមិនលុបចេញនោះទេ ។ ប៉ុន្តែបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ខាងលើត្រូវតែគោរពតាមលក្ខខណ្ឌ ២ចំណុច ទីមួយគោរពតាមលក្ខខណ្ឌរបស់អជ្ញាធរជាតិអប្សរាក្នុងការសាងសង់ទីលំនៅថ្មី មានន័យថាចំពោះអ្នកដែលបែកគ្រួសារ

    October 21, 2022
  • PR

    (ភ្នំពេញ)៖ កម្មវិធីប្រឡងចម្រៀងកុមារលំដាប់ពិភពលោក The Voice Kids Cambodia រដូវកាលទី៣ ឈានដល់វគ្គ The Battle ហើយ។ ដូច្នេះសម្រាប់ទស្សនិកជនដែលនិយមគាំទ្រ និងតាមដានទស្សនានូវកម្មវិធីលំដាប់ពិភពលោកដ៏ល្បីរន្ទឺមួយនេះ អាចអញ្ជើញទស្សនាដោយផ្ទាល់ ដោយសេរី និងឥតគិតថ្លៃបាន នៅថ្ងៃអាទិត្យទី ២៣ ខែតុលា ឆ្នាំ ២០២២នេះ នៅស្ទូឌីយោទូរទស្សន៍ហង្សមាសផ្សារទំនើបអ៊ីអនម៉លសែនសុខ ជាន់ទី២ ចាប់ពីម៉ោង ១២ថ្ងៃត្រង់តទៅ ។ តើកុមាររូបណានឹងត្រូវប្រកួតគ្នាជាមួយកុមាររូបណានៅក្នុងក្រុមរបស់ខ្លួន ? តើពួកគេនឹងលើកយកបទប្រភេទណា និងបទអ្វីយកទៅបកស្រាយ ? នេះជាជំនួបដ៏ពិសេសមួយដែលតម្រូវអោយកុមារម្នាក់ៗខិតខំប្រឹងប្រែងបង្ហាញអោយអស់ពីសមត្ថភាព ដើម្បីប្រកួតជាមួយនឹងកុមារជើងខ្លាំងផ្សេងទៀតនៅក្នុងក្រុមរបស់ខ្លួន ដើម្បីទាក់ចិត្តគ្រូបង្វឹកអោយទុកចិត្ត

    October 21, 2022
  • ព័ត៌មានជាតិ

    (សៀមរាប)៖ នៅព្រឹកថ្ងៃសុក្រ ទី២១ ខែតុលា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តជួបសំណេះសំណាលជាលើកទី៣ ជាមួយប្រជាពលរដ្ឋប្រមាណ ១,៨៥៣គ្រួសារទៀត ដែលបានស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ទៅតាំងទីលំនៅនៅតំបន់អភិវឌ្ឍន៍ថ្មី រុនតាឯក។ សម្ដេចតេជោ បានមានប្រសាសន៍ឱ្យដឹងថា អគ្គិសនីកម្ពុជា បានរៀបចំប្រព័ន្ធខ្សែភ្លើងនៅតំបន់រុនតាឯក និងពាក់ស្នែង ដោយចំណាយថវិកាប្រមាណជា ៦លានដុល្លារ ប៉ុន្ដែអគ្គិសនីកម្ពុជា មិនទាមទារប្រាក់ពីរដ្ឋាភិបាលឡើយ ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ទាំងនេះ។ សម្ដេចតេជោបន្ដថា អគ្គិសនីនឹងដាក់ទីស្នាក់ការអគ្គីសនីនៅតំបន់រុនតាឯកនេះ ខណៈរាជរដ្ឋាភិបាល ប្រគល់ដីជាងកន្លះហិកតា ដើម្បីប្រតិបត្តិការអគ្គិសនីនៅតំបន់នេះ។ កិច្ចសំណេះសំណាលនេះ

    October 21, 2022
  • សង្គម

    (ភ្នំពេញ)៖ ថ្មីៗនេះមានការរិះគន់ជាខ្លាំង ដោយម្ចាស់ Page ឈ្មោះ Eat With Keomoy ផលិតមាតិកាបរិភោគ សត្វស្លាប «ចង្ក្រៀលខ្យង» យកមកចម្អិនផ្សព្វផ្សាយ ដើម្បីតែលុយ ដោយមានការលើកឡើងថា បើមិនបានចូលរួមជួយថែរក្សារការពារ ចូរកុំបំផ្លាញ និងលើកទឹកចិត្តឲ្យមានការបំផ្លាញថែមទៀត។ ក្រោយពីរងការរិះគន់ ស្ត្រីជា ម្ចាស់ Page ឈ្មោះ Eat With Keomoy បានធ្វើការសុំទោសដល់មហាជន។ ម្ចាស់ផេករូបនេះបានធ្វើការបកស្រាយថា «នាងខ្ញុំសូមធ្វើការសូមទោសដល់មហាជន ក្នុងបណ្តាញសង្គមហ្វេសប៊ុក ដែលខ្ញុំបានបង្ហោះ វីដេអូ មួយដែលបរិភោគ សត្វព្រៃ (សត្វ

    October 21, 2022