Naren
  • PR

    អេសស៊ីជី (SCG) បានចូលរួមជាមួយបណ្ដាស្ថាប័ន​ជាច្រើនទៀត ក្នុងការឧបត្ថម្ភគាំទ្រកម្មវិធី ប្រកួតជំនាញថ្នាក់​ជាតិលើកទី៨ របស់កម្ពុជា ដែលរៀបចំឡើងនៅសួនអប់រំ​បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈរាជធានីភ្នំពេញ ដែលមានទីតាំងស្ថិត​នៅវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ ។ កម្មវិធីប្រកួតជំនាញថ្នាក់​ជាតិលើកទី៨នេះ​បានចាប់ផ្ដើមកាលពីថ្ងៃទី ២៤ ហើយនឹង​បន្តរហូតដល់ថ្ងៃទី ២៨ តុលា ដែលមានរយៈពេលប្រាំថ្ងៃជាប់គ្នា ។ កម្មវិធីប្រកួតជំនាញថ្នាក់​ជាតិ ត្រូវបានរៀបចំរៀងរាល់ពីរឆ្នាំម្ដង ហើយ​ការ​ប្រកួត​ក្នុងឆ្នាំនេះ មានការចូលរួមពីបេក្ខជនចំនួន ៦១ រូប ដើម្បីប្រជែង​យកតំណែងជើងឯក។ បេក្ខជនទាំងអស់នោះ មកពីគ្រឹះស្ថានបណ្ដុះបណ្ដាលចំនួន ១៣ ដែលផ្ដល់ការ​បណ្ដុះបណ្ដាលបច្ចេកទេស​ និង​វិជ្ជាជីវៈដល់យុវជន​កម្ពុជា ដែលក្នុងនោះរួមមាន វិទ្យាស្ថានអភិវឌ្ឍន៍មុខ​ជំនាញកម្ពុជា-ថៃ អង្គការ PSE សាលាដុនបូស្កូ

    October 28, 2022
  • PR

    រាជធានីភ្នំពេញ៖ នាពេលបច្ចុប្បន្ននេះ យើងសង្កេតឃើញថា ​យានយន្តដែលធ្វើចរាចរណ៍នៅលើដងផ្លូវហាក់ស្ថិតក្នុងស្ថានភាពលំបាកជាងមុន ជាពិសេសការបើកបររថយន្តនៅក្នុងទីប្រជុំជន ដោយហេតុថាវាទទួលរងនូវកត្តាផ្សេងៗដែលអាចប៉ះពាល់ដល់ដំណើរការម៉ាស៊ីន និងអាយុកាលរបស់យានយន្ត។ ការកកស្ទះនៃលំហូរចរាចរណ៍ និងការចំណាយពេលធ្វើដំណើរច្រើនម៉ោងនៅលើដងផ្លូវជាបន្ទុកដ៏ធ្ងន់បន្ថែមភាពតានតឹងដល់ម៉ាស៊ីនយានយន្ត ដែលនាំឱ្យកំណកកាបូនក្នុងម៉ាស៊ីនមានការកើនឡើង ហើយនៅទីបំផុតទៅធ្វើឲ្យដំណើរការមិនបានល្អ និងគ្មានប្រសិទ្ធភាព។ ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងអស់នេះ វាជារឿងសំខាន់ក្នុងការជ្រើសរើសប្រេងឥន្ធនៈណាដែលផ្តល់នូវថាមពលសម្អាតធ្វើឲ្យម៉ាស៊ីនដំណើរការបានល្អបំផុត និងសន្សំសំចៃប្រេង ព្រមទាំងធានាបាននូវការបំភាយឧស្ម័នតិច។ កាល់តិច ជាមួយបច្ចេកវិទ្យា Techron® គឺជាជម្រើសដ៏ប្រសើរសម្រាប់អ្នកបើកបរ និងម្ចាស់យានយន្តគ្រប់ប្រភេទទាំងអស់ ដោយសារវាមានរូបមន្តយ៉ាងពិសេសដែលជួយរក្សាម៉ាស៊ីនឲ្យស្អាតល្អ ដើម្បីទទួលបានថាមពល និងដំណើរការល្អបំផុត។ តើមានអ្វីខ្លះពិសេសអំពី កាល់តិច ជាមួយបច្ចេកវិទ្យា Techron®? កាល់តិច ជាមួយបច្ចេកវិទ្យា Techron® មានរូបមន្តច្នៃប្រឌិតថ្មី Techron® ដែលត្រូវបានបញ្ជាក់ជាលក្ខណៈវិទ្យាសាស្រ្តថាមានតួនាទីក្នុងការលាងសម្អាត និងការពារម៉ាស៊ីនយានយន្ត។ Techron® មិន​ត្រឹមតែ​កម្ចាត់​ភាពកខ្វក់​ប៉ុណ្ណោះ​ទេ ​ថែមទាំង​ការពារ​កុំឱ្យ​មាន​ការ​កំណក​នៅលើ​ផ្នែក​សំខាន់ៗ​នៃ​ម៉ាស៊ីន​រថយន្ត​របស់​អ្នក​ផងដែរ។ ម៉ាស៊ីនស្អាត ​នឹងមានដំណើរការល្អ ដើម្បីផ្ដល់ឱ្យយានយន្តអ្នកនូវថាមពលអតិបរមា

    October 28, 2022
  • PR

    នាព្រឹកថ្ងៃទី២៦ តុលា ២០២២នេះ អគ្គនាយកក្រុមហ៊ុន អេស អូតូ ខេមបូឌា ឧកញ៉ា ប៊ុន រតនាសេម និងបងប្រុស បានកាត់ខ្បែបូរសម្ពោធបើកដំណើរការលក់គម្រោងដីឡូតិ៍ក្នុងរមណីយដ្ឋានលំហែរជាផ្លូវការ ជាមួយប្រូម៉ូសិនបង់រំលស់ដីឡូត៍ត្រឹមតែ ១មុឺនរៀលក្នុងមួយថ្ងៃប៉ុណ្ណោះ។ អតិថិជន ដែលមានបំណងចង់បានដីឡូតិ៍ក្នុងរមណីយដ្ឋាន នឹងទទួលបានជម្រើសបង់ប្រាក់ងាយៗ គឺត្រឹមតែ ១ម៉ឺនរៀលប៉ុណ្ណោះក្នុង១ថ្ងៃ លោកអ្នកនឹងទទួលបានដីមួយកន្លែងដ៏ល្អ នៅជាប់ជាមួយរីសត និងទីលំហែ ជាប់ក្រុងភ្នំពេញ។ រីសតលំហែរ មានទីតាំងស្ថិតក្នុងភូមិទន្លាប់ ឃុំចាន់សែន ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ លោកគ្រាន់តែចំណាយពេលត្រឹមតែ៤០នាទី នោះនឹងទៅដល់ ពោលគឺនៅជាប់ជាយរាជធានីភ្នំពេញបង្កើយ។ បើតាមការរៀបរាប់អោយដឹងពីលោក ឧកញ៉ា ប៊ុន

    October 26, 2022
  • ព័ត៌មានជាតិ

    (មណ្ឌលគិរី)៖ យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន បានឱ្យដឹងថាភោជនីយដ្ឋានចំនួន៣២កន្លែង នៅក្នុងខេត្តមណ្ឌលគិរី បានធ្វើពហិការមិនលក់មុខម្ហូបពីសាច់សត្វព្រៃ ជូនដល់ភ្ញៀវសម្រាប់កន្លែងខ្លួននោះឡើយ បើទោះបីតែងតែមានការសួរនាំពីសាច់សត្វព្រៃ និងឱ្យតម្លៃ ថ្លៃជាងមុខម្ហូប ធ្វើពីសាច់សត្វក្នុងស្រុក ឬសាច់សត្វចិញ្ចឹមក៏ដោយ។ លោក ខៀវ ឧត្តម ម្ចាស់រមណីយដ្ឋានមួយកន្លែងនៅខេត្តមណ្ឌលគិរីឈ្មោះថា មណ្ឌលគិរី ភីហ្សា បឹងហ្កាឡូ បានឱ្យដឹងថា ចាប់តាំងពីបើកអាជីវកម្មលើផ្នែកបម្រើសេវាម្ហូបអាហារទេសចរណ៍ក្នុងរយៈពេល១០ឆ្នាំមកនេះ កន្លែងអាហារដ្ឋានរបស់ខ្លួនមិនដែលលក់សាច់សត្វព្រៃនោះឡើយ។ លោកបានថ្លែងដោយបញ្ជាក់ថា មិនគាំទ្រសោះឡើយចំពោះការលក់មុខម្ហូបពីសាច់សត្វព្រៃនោះ ដោយសារសត្វព្រៃមានតម្លៃមហាសាល សម្រាប់លំនឹងបរិស្ថាន ជាទីគយគន់របស់ភ្ញៀវទេសចរ។ ដូចគ្នានេះដែរ លោក អ៊ុម សាម៉ន ម្ចាស់ភោជនីយដ្ឋាន រ៉ាម៉ន ផាប់ ដែលសរសេរផ្លាកនៅពីមុខហាងថា

    October 26, 2022
  • PR

    កុំព្យូទ័រយួរដៃទំហំ 15.6″ 2.8K 120 Hz / 0.2 ms OLED ដំបូងបង្អស់របស់ពិភពលោកដែលមាន PANTONE Validated, 100% DCI-P3 touchscreen, បំពាក់ដោយ 12th Gen Intel® Core™ i7 processors និង ក្រាហ្វិក Intel Arc ចំណុចសំខាន់ • អេក្រង់ OLED កម្រិត 2.8K 120 Hz

    October 26, 2022
  • សិល្បៈ

    (ភ្នំពេញ)៖ បេក្ខនារីបវរកញ្ញា Miss Grand កម្ពុជា កញ្ញា ពេជ្រ វត្តីសារ៉ា វឌ្ឍី បានឈានជើងចូលវគ្គ១០ប្រទេស (Top10) ក្នុងយប់ប្រកួតវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីប្រកួត Miss Grand International ឆ្នាំ២០២២ ដែលកំពុងធ្វើឡើងនៅទីក្រុងចាកាតា ប្រទេសឥណ្ឌូនេស៊ី។ បេក្ខភាពទាំង១០ប្រទេសមាន Mauritius, សាធារណរដ្ឋឆេក, ព័រតូរីកូ, ថៃ, អេស្ប៉ាញ, ឥណ្ឌូនេស៊ី, ប្រេស៊ីល, កូឡុំប៊ី, វ៉េណេស៊ុយអេឡា និង កម្ពុជា។ បវកញ្ញាទាំង១០រូបត្រូវប្រកួត ដើរក្នុងឈុត Evening Gown

    October 25, 2022
  • សិល្បៈ

    (ភ្នំពេញ)៖ បេក្ខនារីបវរកញ្ញា Miss Grand កម្ពុជា កញ្ញា ពេជ្រ វត្តីសារ៉ា វឌ្ឍី បានឈានជើងចូលវគ្គ២០ប្រទេស (Top20) ក្នុងយប់ប្រកួតវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីប្រកួត Miss Grand International ឆ្នាំ២០២២ ដែលកំពុងធ្វើឡើងនៅទីក្រុងចាកាតា ប្រទេសឥណ្ឌូនេស៊ី។ Miss Grand International Official Top 20 មានដូចជា ប្រទេសវៀតណាម (ជាប់តាមរយៈការបោះឆ្នោត), ហុងឌូរ៉ាស, ឥណ្ឌូនេស៊ី, នីហ្សេរីយ៉ា, ដាណឺម៉ាក, កម្ពុជា, ចក្រភពអង់គ្លេស, ហ្វីលីពីន,

    October 25, 2022
  • PR

    (ភ្នំពេញ)៖ ក្រុមហ៊ុនភេសជ្ជៈប៊ូសស្ត្រង នឹងដង្ហែរបុណ្យកឋិនសាមគ្គីទៅកាន់វត្ដចំនួន៧ នៅរាជធានីភ្នំពេញ និងខេត្ដចំនួន៣ នៅថ្ងៃសុក្រ ទី១១-១២កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៤-៥ ខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខនេះ។ ដូច្នេះក្រុមហ៊ុនបានប្រកាសជូនដំណឹងដល់សាធារណៈជន អាចអញ្ជើញចូលបច្ច័យចាប់មគ្គផលបុណ្យកឋិនសាមគ្គីនេះទាំងអស់គ្នា បានតាមរយៈគណនី ABA 000171787 ឬ KHQR: KATHEN7WAT។ តាមសេចក្តីជូនដំណឹងដែលបណ្ដាញព័ត៌មាន យើងខ្ញុំទទួលបាននៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២នេះ ក្រុមហ៊ុនភេសជ្ជៈប៊ូសស្ដ្រងបានបញ្ជាក់ថា «សូមគោរពអញ្ជើញពុកម៉ែបងប្អូនចាប់មគ្គផលបុណ្យកឋិនទានមហាសាមគ្គី ៧វត្ត ដែលផ្ដួចផ្ដើមដោយ «ប៊ូសស្ត្រងចូលបច្ច័យម្ដងបានបុណ្យ ៧វត្ត» និងអនុមោទនាទទួលផលានិសង្ឃទៅតាមកម្លាំងសទ្ធាជ្រះថ្លារៀងៗខ្លួន»។

    October 25, 2022
  • សង្គម

    (ភ្នំពេញ)៖ យោងតាម សេចក្តីបកស្រាយបំភ្លឺ ព័ត៌មាន របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងមន្ត្រីនៅគោលដៅស្តុបទន្លេបាសាក់ ផ្លូវម៉ៅសេទុង ដែលបានប្រព្រឹត្តកំហុស ដោយបានហៅឃាត់រថយន្តមកធ្វេីការផាកពិន័យ ដោយអ្នកបេីកបរមិនមានកំហុស។ បន្ទាប់ពីបានឃេីញវីដេអូផ្សព្វផ្សាយតាមបណ្តាញសង្គមភ្លាម ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យស្នងការរងទទួលផែនធនធានមនុស្ស ការិយាល័យបុគ្គលិក ផ្នែកវិន័យ ធ្វេីការកោះហៅមន្ត្រីគោលដៅទាំង៤រូប មកសួរនាំនៅការិយាល័យ ក្រោយធ្វេីការសួរនាំរួច មន្ត្រីទាំង៤រូប បានសារភាពកំហុស និងបានទទួលស្គាល់កំហុសដែលបានប្រព្រឹត្ត ដោយហៅអ្នកបេីកបរធ្វេីការផាកពិន័យ មិនចេញវិក្កយបត្រ ស្របពេលដែលអ្នកបេីកបរមិនមានកំហុសទាល់តែសោះ ។ ដោយទទួលបានបទបញ្ជា និងការឯកភាពពីឯកឧត្តមស្នងការ ផ្នែកវិន័យ នៃការិយាល័យបុគ្គលិក

    October 25, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជា ប្រធានគណៈកម្មការអន្តរក្រសួងដើម្បីជំរុញដំណើរការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញទៅក្រុងបាវិត បានអញ្ជើញដឹកនាំគណៈកម្មការប្រជុំពិភាក្សាការងារ ជាមួយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC)។ ក្រសួងបានឱ្យដឹងថា អង្គប្រជុំបានពិនិត្យ និងពិភាក្សាលើកិច្ចព្រមព្រៀងក្របខណ្ឌ និងកំពុងពិនិត្យជំរុញការចរចា កិច្ចសន្យាភាពជាដៃគូរវាងរដ្ឋ និងឯកជន សម្រាប់គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត ឱ្យបានចប់ក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីឈានទៅបើកការដ្ឋានសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញទៅក្រុងបាវិត៕

    October 25, 2022