- Naren
- PR
(ភ្នំពេញ)៖ កាន់តែផ្ទុះការចាប់អារម្មណ៍ខ្លាំងសម្រាប់បុណ្យកឋិនទាននៅក្នុងឆ្នាំនេះ ដោយម្ចាស់ពានទាំង៤ដែលរំលេចចេញពីកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោកផ្សេងគ្នាជួបគ្នាក្នុងបទចម្រៀងតែមួយដែលច្រៀងអបអរនាឱកាសបុណ្យកឋិនក្នុងឆ្នាំ ២០២២នេះ។ បទចម្រៀងដ៏ពិរោះរណ្ដំ និងអមដោយ MV បរិយាកាសស្រស់បំព្រង ទិដ្ឋភាពបែបស្រុកស្រែចម្កានៃពិធីដង្ហែអង្គកឋិនទានតាមទំនៀមទំលាប់ខ្មែរ ដែលមានអ្នកចូលរួមច្រើនកុះករ ពិតជាធ្វើឱ្យបទចម្រៀងមួយបទនេះកាន់តែរស់រវើក និងពោរពេញដោយឈុតឆាកសប្បាយរីករាយជាច្រើន ដែលបទនេះមានការចូលរួមសម្ដែងដោយ លោកពូកុយ លោកពូក្រឹម អ្នកមីងក្រត និងអ្នកនាង សិទ្ធី នីកា រួមទាំងតារាសម្ដែងជាច្រើនទៀត។ អ្វីដែលកាន់តែគួរអោយចាប់អារម្មណ៍ជាងនេះទៅទៀតនោះគឺម្ចាស់ពានទាំង៤ ឆ្នាំនេះលេងឈុតធំតែម្ដង គឺជិះឧទត្ថម្ភាគចក្រទៅចូលរួមនៃពិធីអង្គកឋិនទាន ។ គួរជម្រាបថា បទចម្រៀង កឋិនធីលម៉ូង ជាការបកស្រាយរួមគ្នាដោយ លោក លីម តិចម៉េង ម្ចាស់ពាន Cambodian Idol
November 2, 2022 - សិល្បៈ
(ភ្នំពេញ)៖ ក្រោយពីទទួលដំណឹង តារាសម្តែង សឿ សុធារ៉ា ជួបទុក្ខធំដោយម្ដាយរបស់អ្នកនាងបានទទួលមរណភាពសូម្បីលុយធ្វេីបុណ្យក៏គ្មានគ្រប់គ្រាន់នោះ នៅល្ងាចថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ពិធីការនី និងតារាសម្តែង សូ ដានីតា ក៏បានប្រកាសលើកលែងបំណុលជិត៥ម៉ឺនដុល្លារអាមេរិក ដែល សឿ សុធារ៉ា បានជំពាក់។ តារាសម្តែង សូ ដានីតា បានសរសេររៀបរាប់ថា៖ «នាងខ្ញុំ សូ ដានីតា សូមប្រកាស លើកលែងបំណុលដែលប្អូន សឿ សុធារ៉ា ជំពាក់លុយចំនួន ជិត៥មុឺនដុល្លារ កន្លងមក ដែលកំឡុងកាល ខែ07/ឆ្នាំ2021
November 1, 2022 - PR
(ភ្នំពេញ)៖ កាន់តែកៀកដល់វគ្គផ្តាច់ព្រ័ត្រ កម្មវិធីប្រឡងតារាចម្រៀងអាជីពកម្ពុជា I Am a Singer កាន់តែទាក់ទាញការគាំទ្រកាន់តែខ្លាំងចំពោះតារាចម្រៀងពោពេញដោយទេពកោសល្យម្នាក់ៗដែឡបានចូលរួម។ ជាក់ស្តែងនៅក្នុងសប្តាហ៍ទី១០ កាលពីថ្ងៃសៅរ៍នេះ វិញ្ញាសារដ៏ពុះកព្ជ្រោលកន្រ្តាក់អារម្មណ៍គឺវិញ្ញាសារ Rock ដែលគ្រប់បេក្ខជនម្នាក់ៗកាន់តែបញ្ចេញសមត្ថភាពយ៉ាងកាចៗនៅលើឆាកតែម្តង។ តែអ្វីដែលគួរឲ្យសោកស្តាយ តារាចម្រៀងអាជីពដល់ទៅ ៣រូប ត្រូវបានជម្រុះចេញក្នុងសប្តាហ៍នេះ ដែលក្នុងនោះរួមមាន ពេជ្រ ម៉េងលី, ប៉ែន សារ៉ាវ និង ប្រេម៉ា។ គួរជម្រាបថា កម្មវិធី I Am a Singer Cambodia រដូវកាល ទី៣ កំពុងតែដំណើរការស្វែងរកម្ចាស់ពានសម្រាប់រដូវកាលថ្មី
November 1, 2022 - PR
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រុមហ៊ុនយើងខ្ញុំមានកិត្តិយសសូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ មេត្តាជ្រាបថា៖ ជាវឌ្ឍនភាពថ្មីមួយបន្ថែមទៀតបន្ទាប់ពីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងម្ចាស់ភាគហ៊ុន រវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា តំណាងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រុមហ៊ុនស័ម្ពន្ធទូរទស្សន៍កម្ពុជា ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ កន្លងទៅ។ នៅថ្ងៃនេះ រាជរដ្ឋាភិបាលកម្ពុជា តំណាងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រុមហ៊ុនស័ម្ពន្ធទូរទស្សន៍កម្ពុជា បានប្រារព្ធពិធីចុះហត្ថលេខាលើឯកសារ «លក្ខន្តិកៈក្រុមហ៊ុន» ដើម្បីបង្កើតក្រុមហ៊ុនថ្នាលទូរទស្សន៍ ឌីជីថលកម្ពុជា ដែលមានការអញ្ជើញចូលរួមពីរាជរដ្ឋាភិបាល
November 1, 2022 - PR
តើអ្នកមានគោលដៅដំណើរទេសចរណ៍ ក្នុងអំឡុងពេលពេញមួយសប្តាហ៍នៃពិធីបុណ្យអុំទូកក្នុងខែ វិច្ឆិកា ឆ្នាំ២០២២នេះទេ? ប្រសិនបើអ្នកជា biker ដែលចូលចិត្តជិះម៉ូតូយូរជាមួយទិដ្ឋភាពធម្មជាតិតាមផ្លូវ ម៉ូតូ Royal Enfield គួរតែជាជម្រើសរបស់អ្នកសម្រាប់អ្នកស្រលាញ់ម៉ូតូធំ។ នៅក្នុងអត្ថបទខាងក្រោមនេះ អ្នកនឹងឃើញថាម៉ូតូ Royal Enfield ម៉ូឌែលនីមួយៗអាចនាំអ្នកទៅកាន់៤កន្លែងផ្សេងគ្នា! កាហ្វេ brown នៅក្នុងខេត្តព្រះសីហនុ ជាមួយនឹងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុថ្មី លោកអ្នកគ្រាន់តែចំណាយពេល ១ម៉ោងកន្លះដើម្បីទៅដល់ហាងកាហ្វេ brown ដែលស្ថិតនៅមាត់ឆ្នេរដ៏ស្រស់ត្រកាល។ ជាមួយនឹងផ្លូវដ៏រលូន និងស្រស់ស្អាតបែបនេះ អ្នកអាចសាកល្បងម៉ូតូម៉ាស៊ីនភ្លោះ two-cylinders Royal Enfield GT Continental និង Interceptor
November 1, 2022 - PR
ភ្នំពេញ ប្រទេសកម្ពុជា៖ មន្ទីរពេទ្យ អន្តរជាតិ បំរុងរ៉ាត់ ដែលជាមន្ទីរពេទ្យលំដាប់ថ្នាក់ពិភពលោក បានរៀបចំពិព័រណ៍សុខភាពឆ្នាំ២០២២ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ នាសណ្ឋាគារ Hyatt Regency ក្នុងរាជធានីភ្នំពេញ។ ព្រឹត្តិការណ៍ឆ្នាំនេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីសារសំខាន់នៃ “អ្នកផ្តល់សេវាថែទាំសុខភាពពេញមួយជីវិត” សម្រាប់សុខភាពសមាជិកគ្រួសារទាំងអស់។ ពិព័រណ៍សុខភាពឆ្នាំ ២០២២ គ្របដណ្តប់លើប្រធានបទជាច្រើនដែលត្រូវបានលើកយកមកពិភាក្សា ដោយអ្នកជំនាញផ្នែកវេជ្ជសាស្រ្តដែលមានបទពិសោធន៍យូរឆ្នាំទាក់ទិននឹងសុខភាពគ្រួសារ។ ក្រុមការងារ Bumrungrad ពិតជាមានសេចក្តីសោមនស្សរីករាយណាស់ ក្នុងការរៀបចំឲ្យមានពិព័រណ៍សុខភាពឆ្នាំ ២០២២ នេះ។ លោកវេជ្ជបណ្ឌិត Dr. Nipat Kulabkaw ប្រធានផ្នែកអភិវឌ្ឍន៍អាជីវកម្ម រួមនឹងក្រុមការងារ
November 1, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ បើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) ជាង៦ពាន់នាក់ បានលើកឡើងពីមន្ទីរកសិកម្មតាមខេត្តមួយចំនួនអត់មានដាំដើមឈើមួយដើមសោះ ចាញ់ទាំងសាលាកូនក្មេងផង។ សម្ដេចតេជោ ហ៊ុន សែន ថា«ពីដើមខ្ញុំឧស្សាហ៍ដើរទៅតាមខេត្ត មិនមែនជាការបន្ទោសបង្អាប់ មន្ត្រីកសិកម្មនៅខេត្តទេ តែចង់ដាស់តឿន ខ្ញុំថា…អស់លោកកសិកម្ម មានឈ្មោះតែកសិកម្មទេ តែដាំចេកមិនដែលឃើញបានចេកញុាំ មន្ទីរកសិកម្មមួយៗអត់មានដើមឈើ បន្លែ អន់ជាងសាលារៀនក្មេងៗទៀត»៕ ប្រភព៖ ក្រសួងព័ត៌មាន
November 1, 2022 - PR
(ភ្នំពេញ)៖ ទស្សនិកជនប្រមាណជា៧០០០នាក់បានចូលរួមទស្សនាក្នុងកម្មវិធីប្រគុំតន្ត្រី The Passion Album brought to you By Sting MusicVerse ដែលបានធ្វើឡើងនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ នៅ The Elysée, ផ្លូវកោះពេជ្រ រាជធានីភ្នំពេញ។ ជាមួយនឹងការរៀបចំដ៏ប្លែកអស្ចារ្យរបស់ Sting អ្នកទស្សនារាប់ពាន់នាក់បានប្រមូលផ្តុំគ្នាយ៉ាងរំភើបនៅលើទីលាន The Elysée ក្រុងកោះពេជ្រ ដោយបានថតរូបកម្សាន្ត និងតម្រង់ជួរគ្នាដើម្បីចូលរួមការប្រគំតន្ត្រី ដ៏ធំបំផុតប្រចាំឆ្នាំមួយនេះ។ The Passion Album brought to you
October 31, 2022 - សិល្បៈ
(ភ្នំពេញ)៖ កញ្ញា ហង្ស សុរិយ៉ាន់ ដែលជាលំដាប់រងទី១ Miss Grand Cambodia ហើយត្រូវបានតែងតាំងឱ្យក្លាយជាបវកញ្ញាផែនដីកម្ពុជា (Miss Earth Cambodia) ឆ្នាំ២០២២ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២នេះបានប្រកាសថា បវកញ្ញា ហង្ស សុរិយ៉ាន់ មិនអាចទៅចូលរួមការប្រកួតបានក៏ព្រោះតែបញ្ហាសុខភាព។ យោងតាមការបង្ហោះរបស់ហ្វេសប៊ុកផេកផ្លូវការ Miss Earth Cambodia official បានសរសេររៀបរាប់ថា៖ «សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាឲ្យបានជ្រាបថា សម្រាប់ Miss Earth Cambodia 2022 នឹងមិនមានវត្តមានលើឆាកអន្តរជាតិនោះទេ ដោយ
October 31, 2022 - សង្គម
(ភ្នំពេញ)៖ ក្រោយពីបង្កើតកម្មវិធីរត់សប្បុរសធម៌ កម្មវិធីរត់ជាមួយសាយ ៤សែនជំហាន ដើម្បីរៃអង្គាសថវិកាជួយសង្គ្រោះជីវិតកុមារពីជំងឺមហារីកនៅក្នុងមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប តារាចម្រៀង លោក អ៊ួន បឋម ហៅ សាយ បានប្រកាសថា កម្មវិធីរត់ជាមួយសាយ ៤សែនជំហានគឺជាកម្មវិធីចុងក្រោយនៃការរត់រយៈចម្ងាយឆ្ងាយរបស់ខ្លួន ក្រោយទទួលការណែនាំពីពេទ្យ។ លោក សាយ បានសរសេររៀបរាប់ថា៖ «បន្ទាប់ពីពិនិត្យសុខភាពរួចរាល់ហើយ កម្មវិធីរត់ជាមួយសាយ ៤សែនជំហានគឺជាកម្មវិធីចុងក្រោយនៃការរត់រយៈចម្ងាយឆ្ងាយរបស់ខ្ញុំ ព្រោះសូម្បីតែពេទ្យក៏ណែនាំអោយខ្ញុំឈប់រត់ឆ្ងាយលើសពី ១០គីឡូម៉ែត្រដែរ បើសិនមិនចង់វេទនានៅពេលក្រោយ។ សង្ឃឹមថាតាមរយៈសកម្មភាពរបស់ពួកយើង និងជំរុញទឹកចិត្តដល់យុវជនដទៃទៀតដើម្បីបន្តវេនកិច្ចការងារជួយសង្គ្រោះដល់អាយុជីវិតកុមារកម្ពុជា។ Cambodia Children need YOU #RUNWITHSAI #រត់ដើម្បីកុមារកម្ពុជា #Longlifesaispirit»។ សូមរំលឹកថា
October 31, 2022








