Naren
  • PR

    ភ្នំពេញ – ថ្ងៃទី ២៦ ខែ តុលា ឆ្នាំ ២០២២ ៖ ប្រតិបត្តិករសេវាកម្មទូរគមនាគមន៍ដែលបំរើសេវាកម្មយូជាងគេបំផុតនៅកម្ពុជា សែលកាត ប្រារព្ធខួបគម្រប់ ២៥ឆ្នាំ អមជាមួយគម្រោងផ្ដួចផ្ដើមថ្មីជាបន្តបន្ទាប់នឹងត្រូវបានបើកដំណើរការក្នុងរយៈពេល ២ខែ ខាងមុខ។ ក្រុមហ៊ុនដែលបាននាំយកនូវ សេវាកម្មបង់ប្រាក់ជាមុន មកកាន់កម្ពុជាជាមួយនឹងគម្រោងផ្ដួចផ្ដើមថ្មីៗជាច្រើនដែលបន្សល់នូវមរតក ហើយគ្មានភាពថមថយ ដោយក្រុមហ៊ុនបានកំណត់យកចក្ខុវិស័យផ្ដោតលើអនាគតឌីជីថល និងបំលែងខ្លួនជាអ្នកបើកផ្លូវនិងត្រួសត្រាយសម្រាប់មនុស្សជំនាន់ឌីជីថលថ្មី។ នាយកប្រតិបត្តិរបស់ សែលកាត មានប្រសាសន៍ថា៖ «សែលកាត បានបន្តប្រតិបត្តិការអស់រយៈពេលយ៉ាងយូរមកហើយចាប់តាំងពីការបង្កើតក្រុមហ៊ុននេះឡើងនៅក្នុងឆ្នាំ១៩៩៧។ ស្របពេលដែលយើងប្រារព្ធពិធិអបអរគម្រប់ខួប២៥ឆ្នាំរបស់ក្រុមហ៊ុន យើងក៏ប្រារព្ធជាមួយគ្នានូវសមិទ្ធផលអស់រយៈពេលជាង២៥ឆ្នាំ មកនេះ គួបផ្សំជាមួយនូវបញ្ជីនៃសកម្មភាពជោគជ័យជាច្រើន បន្ថែមពីនេះទៅទៀត យើងក៏អបអរដល់អ្នកគ្រប់គ្នាដែលបានរួមចំណែកនៃដំណើរអាជីវកម្មនេះ ដែលត្រូវបានដឹកនាំដោយថ្នាក់ដឹកនាំដ៏មានចក្ខុវិស័យនៃភាពដឹកនាំខ្ពស់គឺ

    November 7, 2022
  • PR

    (ភ្នំពេញ)៖ ទស្សនិកជនភាគច្រើនប្រាកដជាដឹងហើយថា ដួង វីរៈសិទ្ធ និង ម៉ម ពេជ្ជរិទ្ធ ជាបងប្អូនគ្នា ប៉ុន្តែតារាចម្រៀងទាំង2រូបដែលមានសម្លេងផ្អែមស្រទន់នេះ មិនដែលរួមការងារឬច្រៀងជាមួយគ្នាជាផ្លូវការនោះទេ។ ស្រាប់តែពេលថ្មីៗនេះ Pleng បានប្រកាសពីការចូលរួមគាំទ្រ ព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី 3 ដោយបានផលិតបទចម្រៀង «វីរភាពកីឡា» ដែលមានការចូលរួមច្រៀងនិងសម្ដែងដោយតារាធំៗល្បីៗដូចជា៖ មាស សុខសោភា ដួង វិរៈសិទ្ធ ម៉ម ពេជ្ជរិទ្ធ ពូ ឃ្លាំង តី និង រៀម សុខភិរម្យ។ ការប្រកាសនេះ បានធ្វើឱ្យហ្វេនៗជាច្រើនភ្ញាក់ផ្អើល រួមជាមួយសប្បាយចិត្តដែលបានឃើញអាយដលរបស់ខ្លួនទាំងពីរ គឺលោក

    November 6, 2022
  • PR

    (ភ្នំពេញ)៖ កម្មវិធីប្រឡងចម្រៀងកុមារលំដាប់ពិភពលោក The Voice Kids Cambodia រដូវកាលទី៣ ឈានដល់សប្តាហ៍ចុងក្រោយនៃវគ្គ Blind Audition ហើយ។ កន្លងមកជាច្រើនសប្តាហ៍ កុមារជាច្រើនរូបត្រូវបានគ្រួបង្វឹកទាំងបីប្រទាញប្រទូងគ្នាយ៉ាងញាក់សាច់ដើម្បីយកចូលក្នុងក្រុមរបស់ខ្លួន។ រង់ចាំទស្សនាទាំងអស់គ្នាថាតើសប្តាហ៍ចុងក្រោយ ឱកាសចុងក្រោយរបស់ Coach ទាំងបីនៅអាចដណ្តើមបានប្អូនកុមារណាខ្លះទៀត? រង់ចាំទស្សនា កម្មវិធីប្រឡងចម្រៀងកុមារលំដាប់ពិភពលោក The Voice Kids Cambodia រដូវកាលទី៣ វគ្គ Blind Audition សប្ដាហ៍ទី 6 ម៉ោង 8 យប់នេះ ចាក់ផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ ហង្សមាស

    November 5, 2022
  • PR

    (ភ្នំពេញ)៖ កាន់តែកៀកដល់វគ្គផ្តាច់ព្រ័ត្រ កម្មវិធីប្រឡងតារាចម្រៀងអាជីពកម្ពុជា I Am a Singer កាន់តែទាក់ទាញការគាំទ្រកាន់តែខ្លាំងចំពោះតារាចម្រៀងពោពេញដោយទេពកោសល្យម្នាក់ៗដែឡបានចូលរួម។ សម្រាប់សប្តាហ៍នេះ តារាចម្រៀងទាំងអស់ដែលបានធ្លាក់កាលពីសប្តាហ៍មុនៗ ត្រូវបានត្រលប់មកសារជាថ្មី ប្រកួតប្រជែងម្តងទៀតដើម្បីចូលរួមក្នុងវគ្គចុងក្រោយ។ រង់ចាំទស្សនា កម្មវិធី I Am a Singer Cambodia រដូវកាល ទី៣ ដែលមានផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ហង្សមាស ចាប់ពី ម៉ោង៦ល្ងាចតទៅ និងមានផ្សាយលើផេកផ្លូវការ Hang Meas HDTV និង Smart Asiata ផងដែរ៕

    November 5, 2022
  • PR

    (ភ្នំពេញ)៖ ពេជ្រវត្តី សារ៉ាវឌ្ឍី បានធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើលជាខ្លាំងនៅពេលដែលទទួលតំណែងលំដាប់រងទី៥ ពីឆាកប្រកួតប្រជែងសម្រស់ Miss Grand International ។ សមត្ថភាព សម្រស់ និង ការខំប្រឹងប្រែងរបស់វត្តី បានក្លាយជាប្រធានបទទូទាំងប្រទេសទាំងមុន និង ក្រោយការប្រកួត។ យ៉ាងណាមិញបន្ទាប់ពីទទួលតំណែងលំដាប់រងទី៥ របស់កម្មវិធី ហើយបានក្លាយជាគ្រួសារក្រោមដំបូល MGI រួចមក ព័ត៌មានវត្តីបានលេចឡើងជាថ្មីទៀត ទាក់ទងនឹងតម្លៃខ្លួនឬទីផ្សារការងាររបស់នាងតែម្ដង។ យើងសុំមិនទាន់លើកឡើង ពីទីផ្សារក្រៅស្រុករបស់វត្តី ព្រោះពេលនេះគ្រាន់តែការlive ផលិតផលឱ្យsponsor នាងអាចទទួលថ្លៃខ្លួនរាប់ពាន់ដុល្លាហើយ ។ ផ្ដោតទៅលើទីផ្សារក្នុងស្រុករបស់នាងវិញម្ដង បន្ទាប់ពីការប្រកួតចប់អ្វីដែលមហាជនដឹង គឺនាងទទួលបានតំណែងថតខ្សែភាពយន្តភាគខ្នាតធំរបស់ទូរទស្សន៍ល្បីក្នុងស្រុកដែលប្រមូលផ្តុំទៅដោយតារាល្បីៗ និង មួយទៀតនោះគឺការងារថតម៉ូតពេជ្រឱ្យហាងល្បីឈ្មោះខាងច្នៃម៉ូតគ្រឿងអលង្ការសម្រាប់គ្រួសារអភិជនមួយចំនួនធំក្នុងភ្នំពេញ

    November 4, 2022
  • PR

    វិស័យបដិសណ្ឋារកិច្ចគឺជាឧស្សាហកម្មដ៏សំខាន់មួយសម្រាប់បណ្តាប្រទេសនៅក្នុងអាស៊ីអាគ្នេយ៍។ ដើម្បីទទួលបានប្រជាប្រិយភាពក្នុងចំណោមភ្ញៀវទេសចរ អាជីវកម្មដែលទាក់ទងនឹងបដិសណ្ឋារកិច្ចទាំងអស់ រួមទាំងសណ្ឋាគារ ភោជនីយដ្ឋាន និងភ្នាក់ងារទេសចរណ៍ ចាំបាច់ត្រូវមានសេវាកម្មល្អ និងឈានដល់ស្តង់ដារសកល ដែលមានបង្រៀននៅក្នុងប្រទេសថៃ។ ប្រទេសថៃ – ជាប្រទេសជិតខាងដែលល្បីល្បាញនិងពោរពេញដោយស្នាមញញឹម មានអាកប្បកិរិយារួសរាយរាក់ទាក់ និងសេវាកម្មសម្បូរបែប – ហើយជាកន្លែងដ៏ល្អបំផុតសម្រាប់ការសិក្សា និងរៀនបដិសណ្ឋារកិច្ច ព្រោះមានអត្តសញ្ញាណថៃជាច្រើនដែលត្រូវបានចាត់ថ្នាក់លើពិភពលោក ដូចជា Khao Soi ដែលជាមុខម្ហូបលំដាប់ទី 6 ល្អបំផុតនៅក្នុង ពិភពលោកដោយ Tasteatlas ទីក្រុងបាងកក ដែលជាគោលដៅដ៏ល្អបំផុតរបស់ពិភពលោកទី 4 បន្ទាប់ពី កូវីដ 19 យោងទៅតាមការសិក្សារបស់ Visa

    November 4, 2022
  • PR

    (ភ្នំពេញ)៖ ផលិតផល The Golden Duck គឺជាអាហារសម្រន់រសជាតិឆ្ងាញ់បំផុតប្រចាំអាស៊ី ដែលនាំចូលផ្តាច់មុខពីប្រទេស សិង្ហបុរី មកកាន់ប្រទេសកម្ពុជា ដោយក្រុមហ៊ុន សូម៉ា ពាណិជ្ជ វាជាប្រភេទ អាហារសម្រន់នៃរសជាតិពងទាប្រៃ ដែលមានការគាំទ្រច្រើន អស់រយៈពេល ៧ឆ្នាំ កន្លងមកហើយ ក្នុងការធ្វើចរាចរណ៌លក់ច្រើនជាង ២០ប្រទេស។ មាន ៤ រសជាតិឲ្យជ្រើសរើស ដូចជា៖ 1. ស្បែកត្រីបំពងរសជាតិពងទាប្រៃ 2. ដំឡូងបំពងរសជាតិពងទាប្រៃ 3. សាច់ក្តាមនិងសារាយសមុទ្របំពង រសជាតិពងទាប្រៃ 4. សាច់ក្តាមនិងសារាយសមុទ្របំពង រសជាតិហិរ

    November 4, 2022
  • PR

    សម្ព័ន្ធក្រុមហ៊ុនANDAMI Group ដែលជាក្រុមហ៊ុនធំមួយរបស់ប្រទេសកូរ៉េ បានសម្រេច ជ្រើសរើសកំពូលតារាចម្រៀងក្នុងផលិតកម្មហ្គាឡាក់ស៊ី ណាវ៉ាត្រា កញ្ញា តន់ ចន្ទសីម៉ា ជាBrand Ambassadorតំណាងឱ្យផលិតផលរបស់ខ្លួន ក្នុងការឈានជើងចូលមកក្នុងទីផ្សាររបស់ព្រះរាជាណាចក្រកម្ពុជា ពិធីចុះហត្ថលេខា បានធ្វើឡើងកាលពីដើមចុងសប្ដាហ៍កន្លងទៅនៅអាគារMorgan កោះពេជ្រ។ ANDAMI Group គឺជាក្រុមហ៊ុនបច្ចេកទេសដ៏ធំនៅប្រទេសកូរ៉េខាងត្បូង ដែលមានជំនាញ និងបទពិសោធន៍ជាង ២០ឆ្នាំនៅក្នុងវិស័យឧស្សាហកម្មផលិតចំណីអាហារ និងភេសជ្ជៈ ឧស្សាហកម្មឡូជីស្ទីកចំណីអាហារកក និងឧស្សាហកម្មផលិត និងចែកចាយអាហារវេចខ្ចប់។ នាពេលឆាប់ៗខាងមុខនេះ សម្ព័ន្ធក្រុមហ៊ុន ANDAMI Group នឹងឈានជើងចូលមកកាន់ទីផ្សារប្រទេសកម្ពុជា លើការបង្កើតរោងចក្រកែច្នៃអាហារ ជាពិសេសគឺផលិតផលទឹកផ្លែឈើ និងដំណាប់ នៅក្នុងប្រទេសកម្ពុជា

    November 2, 2022
  • PR

    ឆ្នាំនេះ HUAWEI Mobile ប្រចាំប្រទេសកម្ពុជាបាននាំយកមកនូវកំពូលស្មាតហ្វូនកំពូល Flagship ប្រចាំឆ្នាំ HUAWEI Mate 50 Series មកកាន់ទីផ្សារកម្ពុជាជាមួយនឹងតម្លែពិសេសបំផុតជាងក្រៅប្រទេសដែលបំពាក់នៅបច្ចេកវិទ្យាកាម៉េរ៉ាជំនាន់ថ្មីរបស់ហួវៃផ្ទាល់មានឈ្មោះថា XMAGE ពិសេសសម្រាប់យុគសម័យថ្មីនៃការថតរូបនិងបំពាក់កញ្ចក់ការពារធ្លាក់បែប Kunlun Glass ដែលមានភាពធន់រងឹមាំបំផុត ការពារជម្រាបទឹក IP68 ជម្រៅ 6ម៉ែត ថ្ម 1% Standby បានជាង 2ម៉ោង ៕ តោះមកដឹងពីតម្លៃ និងការកក់ទុកមុនលម្អិត៖ កក់ទុកមុន HUAWEI Mate 50 តម្លៃពិសេស $859

    November 2, 2022
  • សិល្បៈ

    (បាងកក)៖ តារាចម្រៀងរ៉េប វណ្ណដា បានទទួលកេរ្ដិ៍ឈ្មោះល្បីល្បាញ មានការគាំទ្រជាច្រើនទៅលើស្នាដៃបទចម្រៀងរបស់លោក យើងអាចមើលឃើញការគាំទ្រ តាមរយៈបទចម្រៀង «Time to Rise» ដែលមានការចូលរួមដោយព្រឹទ្ធាចារ្យចាប៉ីដងវែង គង់ ណៃ។ ថ្មីៗនេះ តារាចម្រៀងរូបនេះ នឹងបង្ហាញខ្លួននៅក្នុងមហោស្រពតន្ត្រីដ៏ធំ Big Mountain Music Festival នៅប្រទេសថៃ ដែលនឹងធ្វើឡើងនៅថ្ងៃទី១០ និងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២។ សូមរំលឹកថា វណ្ណដា ធ្លាប់ចូលរួមលើសម្តែងលើឆាកអន្តរជាតិដូចជា ASEAN Music Showcase Festival 2022 នៅឯប្រទេស

    November 2, 2022