- Naren
- សិល្បៈ
(ភ្នំពេញ)៖ កញ្ញា ឆន ស្រីនេត ជាខ្មែរកម្ពុជាក្រោម និងជា បរវកញ្ញាទេសចរណ៍អន្ថរជាតិកម្ពុជា២០២២ (Miss Tourism International Cambodia 2022) បានធ្វើការហោះហើរចាកចេញពីប្រទេសកម្ពុជាដើម្បីចូលរួមប្រកួត បវរកញ្ញាទេសចរអន្តរជាតិឆ្នាំ២០២២ (Miss Tourism International 2022) នៅឯប្រទេសម៉ាឡេសុី នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែកញ្ញា ឆ្នាំ ២០២២ នេះ។ សូមរំលឹកថាកញ្ញា ឆន ស្រីនេត ជាលំដាប់រងទី១ បវរកញ្ញាចក្រវាកម្ពុជាឆ្នាំ២០២១ ត្រូវបានជ្រេីសរេីសតំណាងអោយប្រទេសកម្ពុជា ក្នុងការប្រកួតបវរកញ្ញា ទេសចរណ៍អន្តរជាតិ Miss
November 10, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ព្រះចៅស៊ុលតង់ ហាជី ហាលសាណាល់ បុលគីយ៉ាស់ មុយអ៊ីហ្សាឌីន វ៉ាឌូឡាហ៍ (Haji Hassanal Bolkiah Mu’izzaddin Waddaulah) ព្រះមហាក្សត្រ នៃប្រទេសព្រុយណេដារូហ្សាឡឹម បានដឹកនាំគណៈប្រតិភូយាងមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នារសៀលថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ក្នុងអំឡុងពេលព្រះរាជទស្សនកិច្ចនេះ ព្រះចៅស៊ុលតង់ ព្រះមហាក្សត្រនៃព្រុយណេដារូស្សាឡាម នឹងមានព្រះរាជសវនាការជាមួយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងព្រះបរមរាជវាំង។ ព្រះចៅស៊ុល តង់
November 9, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” នឹងដាក់ឱ្យដំណើរការថ្នាលឌីជីថលគន្លឹះ Cambodia Distributed Ledger ហៅកាត់ថា CamDL នៅថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០២២ នៅក្នុង “វេទិកាបច្ចេកវិទ្យាហិរញ្ញវត្ថុ” នៃពិព័រណ៍បច្ចេកវិទ្យាកម្ពុជា ២០២២។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានដែល KHMERNOTE ទទួលបាននៅរសៀលថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២។ ការដាក់ឱ្យដំណើរការថ្នាល CamDL នេះ គឺជាជំហានថ្មីមួយនៃវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុនៅប្រទេសកម្ពុជា ក្នុងការទាញយកសក្តានុពលពីបច្ចេកវិទ្យាថ្មីៗដើម្បីជំរុញឱ្យមាននវានុវត្តន៍នៅក្នុងវិស័យបច្ចេក-វិទ្យាហិរញ្ញវត្ថុ និងវិស័យហិរញ្ញវត្ថុជារួម។ គម្រោងនៃការរៀបចំថ្នាលឌីជីថលគន្លឹះនេះ គឺដឹកនាំ
November 9, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅវិមានសន្តិភាព នាព្រឹកថ្ងៃពុធ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម ដឹមីត្រូ គូលេបា (Dmytro Kuleba) រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ឯកឧត្តម ដឹមីត្រូ គូលេបា (Dmytro Kuleba) បានផ្ដាំផ្ញើនៅសួរសុខទុក្ខពីសំណាក់ឯកឧត្តមប្រធានាធិបតីអ៊ុយក្រែនជូនចំពោះសម្ដេចតេជោ និងបានសំដែងនូវការអបអរសាទរខួបទី ៦៩ នៃទិវាឯករាជ្យជាតិរបស់ប្រទេសកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន ក៏បានអគុណសម្តេចតេជោផងដែរ ដែលកម្ពុជាបានចេញសេចក្តីថ្លែងការណ៍តាមរយ:រដ្ឋមន្ត្រីការបរទេសអាស៊ានការគាំទ្របង្ហាញពីកង្វល់ចំពោះស្ថានការណ៍នៅអ៊ុយក្រែន។ ដែលបង្ហាញអំពីកង្វល់ចំពោះស្ថានការណ៍ដែលបាន និងកំពុងកើតឡើងនៅប្រទេសអ៊ុយក្រែន ដោយបានទាមទាឲ្យបញ្ឈប់ការប្រើប្រាស់កម្លាំងប្រដាប់អាវុធ ជាបន្ទាន់
November 9, 2022 - ព័ត៌មានជាតិ
(កណ្តាល)៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២២ បានធ្វើការបកស្រាយបំភ្លឺជូនសាធារណជន ទៅនឹងគណនីហ្វេសប៊ុកឈ្មោះ Nhom Phearom ដែលបានបង្ហោះផ្សព្វផ្សាយ មានខ្លឹមសារថា «ថ្ងៃឈប់សម្រាកបុណ្យអុំទូកនាំគ្នាទៅលេងស្រុកមកតាមផ្លូវតាខ្មៅ ត្រូវលោកប៉ូលិសចាប់ផាកពិន័យ ១០ម៉ឺនរៀលក្នុងម៉ូតូមួយគ្រឿង ម៉ូតូពួកខ្ញុំ មាន០៥គ្រឿង សរុបជាទឹកប្រាក់ ៥០ម៉ឺនរៀល ខ្ញុំទទួលស្គាល់ថាពួកខ្ញុំខុស ជិះម៉ូតូបញ្រ្ចាស់ ប៉ុន្តែពួកខ្ញុំព្យាយាមសម្រួលជាមួយគាត់យ៉ាងណាក៏មិនព្រមដែរ ពួកខ្ញុំជាកម្មកររោងចក្រមានលុយឯណាអោយគាត់ផាកពិន័យដល់ទៅ ១០ម៉ឺននោះ ពួកខ្ញុំព្យាយាមនិយាយសម្រួលជាមួយគាត់យ៉ាងណា ក៏គាត់មិនព្រមដែរ បងប្អូនដែលមិនធ្លាប់ជិះកាត់ផ្លូវតាខ្មៅ ដូចជាពួកខ្ញុំជួយប្រយ័ត្នផង ជិះតាមផ្លូវហ្នឹងមក មើលមិនដឹងថាផ្លូវហ្នឹងបញ្រ្ចាស់ទេ មើលមុខគាត់ទៅមិនលើកលែងឱ្យអ្នកណាទាំងអស់»។ ក្រោយពីទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ
November 9, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅថ្ងៃទី០៧ដល់០៨ ខែវិចិ្ឆកា ឆ្នាំ២០២២ បានធ្វើការ បណ្តេញជនបរទេសចំនួន១៣០នាក់ ស្រី០៣ មាន០២សញ្ជាតិ ក្នុងនោះជនជាតិចិនចំនួន១១០នាក់ ជនជាតិវៀតណាម២០នាក់ ចេញពីព្រះរាជាណាចក្រកម្ពុជា អនុលោមតាមច្បាប់ស្តីពីអន្តោប្រវេសន៍ តាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ និងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង។ យោងតាមសេចក្តីប្រកាសព័ត៌មាន ជនបរទេសចំនួន១៣០នាក់ខាងលើ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនពាក់ព័ន្ធបទល្មើសលួច ឆ្លងដែនខុសច្បាប់ គ្មានលិខិតឆ្លងដែន និងលួចស្នាក់នៅធ្វើការងារខុសច្បាប់ ដែលល្មើសនឹងច្បាប់ស្តីពីអន្ត ប្រវេសន៍ ដោយត្រូវធ្វើការបណ្ដេញចេញតាមប្រកាសរបស់ក្រសួងមហាផ្ទៃ និងហាមឃាត់ការចូលប្រទេសកម្ពុជា រយៈពេល០៣ឆ្នាំ៕ ប្រភព៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍
November 9, 2022 - ព័ត៌មានជាតិ
(កំពង់ស្ពឺ)៖ អគ្គិភ័យ បានឆាបឆេះរថយន្តមួយគ្រឿងម៉ាក Range Rover នៅរសៀល ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវល្បឿនលឿនដែលស្ថិតនៅ ភូមិអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នៅចន្លោះគីឡូលេខ ៥៦។ នេះបើយោងតាមការផ្សាយរបស់ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ ចំពោះករណីនេះមិនទាន់ដឹងថាមានអ្នករងគ្រោះឬអត់ និងមិនទាន់មានរបាយការណ៏ពីមូលហេតុនៅឡើយ។ ព័ត៌មានលម្អិត KHMERNOTE នឹងជម្រាបជូននាពេលក្រោយ៕ ប្រភព៖ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ
November 8, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ជនសង្ស័យម្នាក់ដែលលួចរថយន្តគេ ដោយបន្លំខ្លួនជាអ្នកទិញរថយន្ត រួចឡើងរថយន្តបញ្ឆេះបើករត់គេចខ្លួន កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២២ បានយករថយន្តមកប្លុងទុកចោលនៅចំណុចមុខផ្ទះលេខ១ ផ្លូវលេខ៥៩០ ក្រុម៤៨ ភូមិ១០ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២២។ ជនសង្ស័យឈ្មោះ គង់ គឹមសេង ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរពុំពិតប្រាកដ មានអាសយដ្ឋានផ្ទះលេខB២០១ ភូមិអណ្តូងស្នាយ ឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានបន្លំខ្លួនជាអ្នកទិញរថយន្ត រួចឡើងរថយន្តបញ្ឆេះបើករត់គេចខ្លួនបាត់ និងបានយករថយន្តមកប្លុងទុកចោលនៅចំណុចមុខផ្ទះលេខ១ ផ្លូវលេខ៥៩០ ក្រុម៤៨ ភូមិ១០
November 8, 2022 - ព័ត៌មានជាតិចាប់ពីថ្ងៃទី០៩ ដល់ ១៥ ខែវិច្ឆិកា អាកាសធាតុកម្ពុជា នឹងអាចមានភ្លៀងពីខ្សោយទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងពីស្ថានភាពអាកាសធាតុ នៅកម្ពុជាចាប់ពីថ្ងៃទី៩-១៥ ខែវិច្ឆិកា ឆ្នាំ២០២២។ ថ្ងៃទី៩-១០ ខែវិច្ឆិកា ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលខ្លាំងពីទ្រនុងសម្ពាធខ្ពស់ និងខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនបង្គួរ និងពីថ្ងៃទី១១-១៥ ខែវិច្ឆិកា ឥទ្ធិពលនៃទ្រនុងសម្ពាធខ្ពស់ និងខ្យល់បក់មកពីទិសឦសានខ្សោយ ដោយ ទំនូលខ្លាំងនៃជ្រលងសម្ពាធទាបពីសមុទ្រចិនខាងត្បូង បង្កើតឡើងនូវបាតុភូតនៃជំនួបរវាងម៉ាសខ្យល់ក្ដៅ និងត្រជាក់ (Convections ) លើកម្ពុជា។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ តំបន់ទំនាបកណ្តាល ៖ សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C,
November 8, 2022 - សង្គម
(ភ្នំពេញ)៖ ថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គម នូវករណីចោរដែលធ្វើសកម្មភាពជិះសុទ្ធតែរថយន្តទំនើប មកធ្វើសកម្មភាពឆក់ទូរស័ព្ទនៅហាងលក់ទូរស័ព្ទមួយកន្លែង នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២២។ បើយោងតាមការបង្ហោះរបស់គណនីហ្វេសប៊ុកឈ្មោះ Hout Chenda បានសរសេររៀបរាប់ថា៖ «TOP ចោរស្រុកខ្មែរ បានមកបន្លប់ធ្វើជាទិញទូរស័ព្ទហើយក៏ឆក់រត់ឡើងឡានទៅបាត់ សូមប្រុងប្រយ័ត្នផងបងប្អូនវានេះជំនាញណាស់»។ យោងទៅតាមវីដេអូដំបូងឡើងគេឃើញបុរសម្នាក់ចុះពីលើរថយន្ត prius ស៊េរីថ្មីមួយ ហើយធ្វើជាចុះទៅទិញទូរស័ព្ទ លុះពេលដែលម្ចាស់ហាងភ្លេចខ្លូន ជននេះក៏ឆក់រត់ឡើងឡានទៅបាត់ បង្កការភ្ញាក់ផ្អើលជាខ្លាំង៕
November 7, 2022









