- Naren
- សង្គម
(ភ្នំពេញ)៖ ស្ថានទូតបារាំងនៅភ្នំពេញ នឹងបើកទ្វារទទួលសាធារណជនចូលដើរកម្សាន្ត ក្នុងឱកាសពិព័រណ៍ «ផ្សារបារាំង» ដែលកម្មវិធីពិសេសនេះនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ ចាប់ពីម៉ោង១០ព្រឹកដល់ម៉ោង៦ល្ងាច។ ស្តង់ចំនួន៥០នឹងបង្ហាញជូនលោកអ្នកពីវប្បធម៌ ការច្នៃប្រឌិត ចំណីអាហារ ផលិតផលសុខភាព…។ លោកអ្នកអាចមកចូលរួមម្នាក់ឯង ជាមួយគ្រួសារ ឬជាមួយមិត្តភក្តិ ដើម្បីស្វែងយល់ពីគំនិតផ្តួចផ្តើមនានារបស់បារាំងនៅកម្ពុជា។ ក្រៅពីនេះក៏មានសកម្មភាពកម្សាន្តជាច្រើនទៀត ដែលរង់ចាំលោកអ្នក ដូចជាការភ្លក់អាហារ សកម្មភាពកីឡា និងសកម្មភាពវប្បធម៌ សម្រាប់មនុស្សគ្រប់វ័យ។ សូមបញ្ជាក់ថាលោកអ្នកចូលរួមដោយសេរីនៅ ស្ថានទូតបារាំងប្រចាំកម្ពុជា ថ្ងៃសៅរ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ ពីម៉ោង១០ព្រឹកដល់៥:៣០ល្ងាច ចំពោះកាបូបធំៗ និងសម្ភារៈសំពីងសំពោងមិនត្រូវបានអនុញ្ញាតឲ្យយកចូលទេ៕
November 12, 2022 - PR
(ភ្នំពេញ)៖ នៅថ្ងៃទី 11 ខែវិច្ឆិកានេះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានរៀបចំនូវពិព័រណ៍បច្ចេកវិទ្យាកម្ពុជា 2022 (Cambodia Tech Expo 2022: CTX 2022) ជាលើកដំបូង និងធំបំផុតនៅកម្ពុជា រយៈពេល 3 ថ្ងៃ ចាប់ពីថ្ងៃទី 11 រហូតដល់ថ្ងៃទី 13 ខែវិច្ឆិកា ឆ្នាំ 2022 នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដើម្បីបង្ហាញពីសក្តានុពល និងភាពរីកដុះដាលនៃអាជីវកម្មបច្ចេកវិទ្យាក្នុងស្រុក។ ជាមួយនិងព្រឹត្តិការណ័ពិព័រណ៍បច្ចេកវិទ្យាកម្ពុជា 2022
November 12, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ថ្ងៃទី ២ នៃ «វេទិកាបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា» ក្នុងពិព័រណ៌បច្ចេកវិទ្យាកម្ពុជា ២០២២ បានប្រព្រឹត្តិទៅយ៉ាងរលូន និងទទួលបានផ្លែផ្កាដូចការរំពឹងទុក។ ថ្ងៃទី ២ នៃកម្មវិធីនេះមានបទបង្ហាញចំនួន ៧ និងកិច្ចពិភាក្សាចំនួន ៣។ បទបង្ហាញទាំង ៧ នោះរួមមាន៖ (១) បទបង្ហាញស្ដីពី “សេវាធនាគារ និងឌីជីថលូបនីយកម្ម” ដោយ អ្នកស្រី Ivana Tranchini នាយកប្រចាំប្រទេសនៃក្រុមហ៊ុន VISA, (២) បទបង្ហាញស្ដីពី “ខេ អេច ឃ្យូ អរ
November 12, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក Justin Trudeau នាយករដ្ឋមន្ត្រីកាណាដា បានអញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជា ប្រកបដោយសុវត្ថិភាព នៅវេលាម៉ោង ១២: ១៥ នាទី នៅរសៀលថ្ងៃទី១២ ខែ វិច្ឆិកា ឆ្នាំ ២០២២ ដោយមានការទទួលបដិសណ្ឋាកិច្ចស្វាគមន៌យ៉ាងកក់ក្តៅពីសំណាក់ លោកជំទាវវេជ្ជបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រី ក្រសួងកិច្ចការនារី និង អមដោយអគ្គរដ្ឋទូតកាណាដា ប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង លើកទី៤១ និង កិច្ចប្រជុំកំពូលពាក់ព័ន្ធក្នុងក្របខ័ណ្ឌអាស៊ាន និង កិច្ចសន្ទនាអាស៊ានជាសាកលលើកទី២ ដែលកម្ពុជាទទួលរៀបចំទទួលធ្វើជាម្ចាស់ផ្ទះ៕ ប្រភព៖
November 12, 2022 - ព័ត៌មានជាតិ
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន (Joe Biden) បានអញ្ជើញមកដល់ប្រទេសកម្ពុជាហើយ នៅវេលាម៉ោង៨: ១០ នាទី ព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់សេតវិមាន លោក Joe Biden នឹងបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្តយូរអង្វែង របស់សហរដ្ឋអាមេរិក ចំពោះតំបន់អាស៊ីអាគ្នេយ៌ និងមជ្ឈភាពអាស៊ាន ពង្រឹងបន្ថែមលើជោគជ័យនៃកិច្ចប្រជុំកំពូលពិសេសជាប្រវត្តិសាស្រ្ត អាមេរិក អាស៊ាន នៅទីក្រុង Washington៕ រូបភាព៖ ទទក/ AKP
November 12, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ វេទិកាបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា នៃពិព័រណ៌បច្ចេកវិទ្យាកម្ពុជា ២០២២ បានចាប់ផ្តើមដំណើរការដោយសុន្ទរកថាស្វាគមន៍របស់ថ្នាក់ដឹកនាំកិត្តិយសមួយចំនួន រួមមាន លោក Remi Pell ប្រធានសមាគមហិរញ្ញវត្ថុនិងបច្ចេកវិទ្យាកម្ពុជា, លោក សុខ វឿន ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា, លោក Raymond Sia Say Guan ប្រធានសមាគមធនាគារនៅកម្ពុជា, លោក Sanjay Chakrabarty នាយកប្រតិបត្តិនៃក្រុមហ៊ុនព្រូដិនសលកម្ពុជា និង ឯកឧត្ដម អ៊ូ ចាន់តារា អគ្គលេខាធិការនៃធនាគារជាតិនៃកម្ពុជា។ វេទិកានេះត្រូវបានប្រកាសបើកដំណើរការជាផ្លូវការដោយ ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី
November 11, 2022 - សិល្បៈ
(ភ្នំពេញ)៖ អ្នកនាង ពេជ្រ សោភា និង លោក ឆឹម សក្កដា ធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំង ដោយអ្នកទាំង២ បានសម្រេចចូលរោងភ្ជាប់ពាក្យជាមួយគ្នា ដោយមានការចែកចាយនូវរូបថត ដែលបង្ហាញថាអ្នកទាំង២រៀបចំធ្វើ ពិធីមង្គលពិសាស្លាដកកន្សែង នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។ ក្រោយពីឃើញអ្នកនាង ពេជ្រ សោភា និង លោក ឆឹម សក្កដា ចូលរោងភ្ជាប់ពាក្យហើយនោះ មហាជនអ្នកគាំទ្រ និង មិត្តក្នុង-ក្រៅសិល្បៈក៏បានចូលរួមអបអរសាទរដល់ថ្ងៃពិសេសយ៉ាងច្រើនផងដែរ។ បន្ទាប់ពីទទួលបានការអបអរសាទរ និងជូនពរ ពីមហាជន និងមិត្តរួមអាជីព លោក ឆឹម
November 11, 2022 - ព័ត៌មានជាតិ
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបទេស និងសហប្រតិបត្តិការ អន្តរជាតិបានឱ្យដឹងថា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអបអរសាទរអ៊ុយក្រែន ដែលបានចូលជាសមាជិក នៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ក្នុងអំឡុងពេល នៃជំនួបទ្វេភាគីជាមួយឯកឧត្តម ឌីមីត្រូ គូលេបា រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំ កំពូលពាក់ព័ន្ធ នៅភ្នំពេញ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានរម្លឹកពីកិច្ចពិភាក្សាតាមប្រព័ន្ធទូរស័ព្ទ ប្រកបដោយផ្លែផ្កានាពេលថ្មីៗនេះរវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ូឡូឌីមៀ
November 11, 2022 - សិល្បៈ
(ភ្នំពេញ)៖ កាលពីកន្លងមកមហាជននិយមតាមដានជីវិតការងារក្នុងសិល្បៈ និង ក្រៅសិល្បៈរបស់តារាចម្រៀង ពេជ្រ សោភា ច្បាស់ជាបានជ្រាបហើយថា តារាចម្រៀងរូបនេះបានប្រកាសពីទំនាក់ទំនងជាមួយនឹង លោកឆឹម សក្កដា អស់រយៈពេលជាច្រើនឆ្នាំ ក្រោយមកក៏មានដំណឹងថាពួកគេបានបែកគ្នាដោយរាប់អានគ្នាត្រឹមតែជាមិត្តភក្តិ។ ប៉ុន្តែនាពេលថ្មីៗនេះ អ្នកនាង ពេជ្រ សោភា និង លោក ឆឹម សក្កដា ក៏ធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំង ដោយអ្នកទាំង២ បានបណ្តើរគ្នាចូលកម្មវិធី មិនត្រឹមតែប៉ុណ្ណោះ នៅថ្ងៃនេះអ្នកទាំង២សម្រេចចូលរោងភ្ជាប់ពាក្យជាមួយគ្នាហើយ។ ដោយមានការចែកចាយនូវរូបថត ដែលបង្ហាញថាអ្នកទាំង២រៀបចំធ្វើ ពិធីមង្គលពិសាស្លាដកកន្សែង នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។ ក្រោយពីឃើញអ្នកនាង ពេជ្រ សោភា
November 11, 2022 - PR
(ភ្នំពេញ)៖ បន្ទាប់ពីជាប់ជា TOP4 របស់កម្មវិធីដ៏ល្បីកក្រើក Cambodian Idol រដូវកាលទី4 ពេលនេះកម្លោះសំបូរស្នេហ៍ ថុល សុភិទិ បានបញ្ចេញសកម្មភាពថតសំឡេង និង MV បទថ្មីៗជាច្រើនក្នុងផលិតកម្មធំជាងគេក្នុងស្រុក រស្មីហង្សមាស។ ថ្មីៗក្តៅៗនេះ បទថ្មីរបស់ ថុល សុភិទិ ដែលត្រូវបានចែកចាយពេញបណ្តាញសង្គម TikTok ដែលត្រូវបានគេជឿថាជាបទថ្មីក្នុងផលិតកម្មរស្មីហង្សមាស ដែលមុននេះក៏មានការចែកចាយនូវឈុត ថុល សុភិទិ ថត MV ជាមួយគ្នាមានឈុតថើបមាត់ថែមទៀតផង។ ស្តាប់តាមរយៈ Link ខាងក្រោម៖ ♬ original sound
November 10, 2022









