- Naren
- សិល្បៈ
(ភ្នំពេញ)៖ ពិធីករ លោក ដេវីត នៅមុននេះបន្តិចបានបង្ហោះសារសុំទោសមហាជនឱ្យលើកលែងទោស និងផ្តល់ឱកាស ក្រោយរងការរិះគន់រឿងផ្ញើសារជាសម្លេងទៅព្រះអង្គម្ចាស់ នៃប្រទេសព្រុយណេប្រើពាក្យមិនសមរម្យ។ ក្រោយមានការចែកចាយនូវវីដេអូបង្ហាញពីសកម្មភាពពិធីកររូបនេះ បានផ្ញើឆាតជាសម្លេងទៅកាន់ អ៉ឺនស្តាក្រាម ព្រះអង្គម្ចាស់ Abdul Mateen ដោយប្រើពាក្យមិនសមរម្យ ហើយត្រូវបានមហាជនរិះគន់មិនសំចៃចំពោះសកម្មភាពមួយនេះ។ លោក ដេវីត បានសរសេររៀបរាប់ថា៖ «ខ្ញុំបាទពិតជាសូមទោសនូវរាល់ទង្វើគ្រប់យ៉ាងដែលបានកេីតឡេីង ដូចដែលអ្នកទាំងអស់គ្នាបានឃើញនៅក្នុងវិដេអូ។ ខ្ញុំបាទពិតជាសោកស្តាយណាស់ដែលមានរឿងនេះកើតឡើង ហើយធ្វើឱ្យប៉ះពាល់ដល់អ្នកទាំងអស់គ្នាយ៉ាងធ្ងន់ធ្ងរ។ ដោយហេតុតែខ្ញុំបាទលេងសើចជ្រុលជ្រោះលើសដែនកំណត់ ពុំបានគិតដិតដល់ ហើយក៏មិននឹកស្មានថាវីដេអូនេះ ត្រូវបានផុសជាសាធារណៈដែរ។ បន្ទាប់ពីបានបង្ហោះប្រមាណ១០នាទីខ្ញុំបាទបានភ្ញាក់រលឹកក៏លុបចោលភ្លាមៗ តែមិននឹកស្មានថារឿងនេះបានធ្វើឱ្យបងប្អូនប្រតិកម្មយ៉ាងខ្លាំង។ នេះជាមេរៀនធំមួយសម្រាប់ខ្ញុំបាទ ហើយខ្ញុំបាទដឹងថាកំហុសនេះពិតជាមិនអាចលើកលែងឱ្យបាន តែសូមចិត្តបងប្អូនទាំងអស់យោគយល់ និង អនុគ្រោះ
November 16, 2022 - សិល្បៈ
(ភ្នំពេញ)៖ ប្រិយមិត្តច្បាស់ជាជ្រាបរួចមកហើយថា តារាសម្តែង សូ ដានីតា បានធ្លាប់ប្រកាសថាលើកលែងបំណុលជិត៥ម៉ឺនដុល្លារអាមេរិក ដែល សឿ សុធារ៉ា បានជំពាក់ ក្រោយពីសឿ សុធារ៉ា ជួបទុក្ខធំដោយម្ដាយរបស់អ្នកនាងបានទទួលមរណភាពសូម្បីលុយធ្វេីបុណ្យក៏គ្មានគ្រប់គ្រាន់នោះ។ ស្រាប់តែនាពេលថ្មីៗនេះ តារាសម្តែង សូ ដានីតា ក៏បានប្រតិកម្មជាខ្លាំង ក្រោយ សឿ សុធារ៉ា បាន live លើហ្វេសប៊ុកផេកមួយនិយាយដល់រឿងដែល សូ ដានីតា លើកលែងបំណុល ដោយអ្នកនាង សឿ សុធារ៉ា ថា «រឿងនេះមានតែ បងទេហើយប្អូនដែលដឹងរឿងពិត សូមបងទៅសុំខមាទោសសពម្តាយខ្ញុំទៅបង»។
November 16, 2022 - សង្គម
(កំពត)៖ លោកគ្រូព្រឹទ្ធាចារ្យ អុិត ប៉ែន ដែលជាគ្រូព្រឹទ្ធាចារ្យ គុនល្បុក្កតោ ប្រចាំខេត្តកំពត បានអនិច្ចកម្ម កាលពីថ្ងៃទ១៥ ខែវិច្ឆិកា ឆ្នាំ ២០២២ កន្លងទៅនេះ។ យោងតាមការបង្ហោះរបស់ ប៉ែន ចាន់ គុន ខ្មែរ បានឱ្យដឹងថា «គាត់ទៅចោលកូនចៅហើយលេងបានជួបមុខគាត់ទៀតហើយជូនពរឱ្យតាទៅឲ្យបានសុខ។ ពាក្យដែលតាផ្ដាំប៉ុន្មានកូនចៅហ្នឹងខំប្រឹងតទៅមុខទៀតបើខុសឆ្គងអីបងប្អូនកុំប្រកាន់ណា»។ ក្នុងនោះមហាជនជាច្រើនក៏បានចូលរួមសម្តែងការសោកស្តាយ ដែលកម្ពុជាយើងបានបាត់បង់ធនធានមនុស្សដ៏មានស្នាដៃមួយរូបទៀត សង្ឃឹមថាដួងវិញ្ញាណក្ខន្ធរបស់លោកគ្រូ នឹងបានទៅកាន់សុគតិភព។ សូមបញ្ជាក់ផងដែលថាលោកគ្រូព្រឹទ្ធាចារ្យ អុិត ប៉ែន ដែលជាគ្រូព្រឹទ្ធាចារ្យ គុនល្បុក្កតោ ប្រចាំខេត្តកំពត លោកតែងតែផ្ទេរចំណេះដឹកផ្នែកសិល្បៈគុនល្បុក្កតោដល់ក្មេងក្នុងភូមិផងដែរ៕ ប្រភព៖ Amazing
November 16, 2022 - PR
ភ្នំពេញ ថ្ងៃទី១៥ វិច្ឆិកា ឆ្នាំ២០២២៖ ការរួមគ្នាឧបត្ថម្ភកម្មវិធី ពិពរណ៍បច្ចេកវិទ្យថ្នាក់ជាតិដំបូង និងធំបំផុតនៅកម្ពុជា ឆ្នាំ២០២២ (Cambodia Tech Expo 2022) រវាងក្រុមហ៊ុនដ៏លេចធ្លោពីររបស់ រូយ៉ាល់ គ្រុប គឺ សែលកាត និង ធនាគារ វីង បានបង្ហាញយីហោរបស់ក្រុមហ៊ុនទាំងពីរនៅចំកណ្ដាលទីតាំងកម្មវិធី ក្នុងតំបន់ Telco និង Fintech ។ ការតាំងពិព័រណ៍របស់ សែលកាត និង ធនាគារ វីង គឺត្រូវបានរៀបចំឡើងស្ថិតក្នុងទីតាំងទល់មុខគ្នា ក្នុងច្រកផ្លូវមួយដ៏មមាញឹករបស់ព្រឹត្តិការណ៍ ស្ពានតភ្ជាប់ភាពថ្នៃប្រតិដ្ឋរវាងទូរគមនាគមន៍
November 16, 2022 - សិល្បៈ
(ភ្នំពេញ)៖ ទស្សនីយភាពល្ខោននិយាយរឿង «ផ្កាស្រពោន» ដែលរៀបចំដោយនាយកដ្ឋានសិល្បៈទស្សនីយភាព បានកំពុងដាក់លក់សំបុត្រនៅសាលសន្និសីទចតុម្មុខ ទីតាំងស្ថិតតាមបណ្ដោយ មហាវិថីព្រះស៊ីសុវត្ថិ សង្កាត់ចតុម្មុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលការសម្តែងនឹងធ្វើឡើងនៅថ្ងៃទី១៥ និងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។ នាយកដ្ឋានសិល្បៈទស្សនីយភាពបានដំឡើងទស្សនីយភាពជាទម្រង់ល្ខោននិយាយរឿង «ផ្កាស្រពោន» ដែលជាស្នាដៃអក្សរសិល្ប៍បែបទំនើបដ៏ល្បីមួយនៅក្នុងប្រទេសកម្ពុជា ជាពិសេសមាននៅក្នុងកម្មវិធីសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡាផងដែរនោះ គឺដើម្បីថែរក្សា អភិរក្ស អភិវឌ្ឍន៍ និងផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយបន្ថែមទៀតនូវស្នាដៃសិល្បៈវប្បធម៌ខ្មែរដែលជាដួងព្រលឹងដូនតាឱ្យបានគង់វង្សជាច្រើនជំនាន់។ សូមបងប្អូនប្រជាជនខ្មែរទាំងអស់ចូលរួមគាំទ្រ និងផ្តល់កម្លាំងចិត្តដល់សិល្បករ-សិល្បការិនីឱ្យបានច្រើនកុះករ នៅសាលសន្និសីទចតុម្មុខ នាថ្ងៃទី១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២២។ សូមគាំទ្រទិញសំបុត្រចូលទស្សនាទាំងអស់គ្នា! ម៉ោងសម្តែង: ថ្ងៃទី១៥ វិច្ឆិកា
November 15, 2022 - សង្គម
(ភ្នំពេញ)៖ បើយោងតាមការបង្ហោះរបស់ប្រជាពលរដ្ឋនៅលើបណ្តាញសង្គមជាបន្តបន្ទាប់ កាលពីយប់ម៉ោង៧ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ មានក្មេងប្រុសម្នាក់ អាយុប្រហែល៣-៤ឆ្នាំ បានជាប់ជើងនឹងជណ្តើរយន្ត នៅឯផ្សារស្ទឹងមានជ័យថ្មី ដែលស្ថិតនៅផ្សារស្ទឹងមានជ័យថ្មី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ក្នុងហេតុការណ៍នេះ គេក៏ឃើញមានការជួយសង្រ្គោះ ពីអ្នកជំនាញខាងជណ្តើរយន្ត ខណៈដែលអាការៈក្មេងប្រុសនេះទៅយ៉ាងណា នៅមិនទាន់ដឹងច្បាស់នោះទេ។ យ៉ាងណាមិញ ក្រោយពីវីដេអូនេះបានផ្សព្វផ្សាយពេញបណ្ដាញសង្គមរួចមក ក៏មានការលើកឡើងពី មហាជនជាច្រើនថាអាណាព្យាបាលគួរតែបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ចៀសវាងការសោកស្តាយនៅថ្ងៃក្រោយ៕
November 15, 2022 - PR
ទីក្រុងបាងកក ថ្ងៃទី 14 ខែវិច្ឆិកា ឆ្នាំ 2022៖ ក្រុមហ៊ុន Tan Chong International Limited និងក្រុមហ៊ុនបុត្រសម្ព័ន្ធ Motor Image រួមជាមួយនឹងក្រុមហ៊ុន Subaru រួមគ្នាបង្ហាញរថយន្ត Forester ថ្មីដែលបានដំឡើងនៅក្នុងប្រទេសថៃជាមួយនឹង EyeSight 4.0 ដែលនឹងត្រូវដាក់លក់ក្នុងប្រទេសកម្ពុជានៅដើមឆ្នាំក្រោយ។ ការបំពាក់នូវបច្ចេកវិជ្ជាបើកបរពាក់កណ្តាលស្វ័យប្រវត្តិ ADAS កម្រិតទី 2 ជាប្រព័ន្ធសុវត្ថិភាពការពារដែលបានឈ្នះពានរង្វាន់របស់ក្រុមហ៊ុន Subaru គឺ EyeSight ដែលមានវិចារណញាណជាងពេលមុនៗ។ កំណែចុងក្រោយបង្អស់នេះ – EyeSight
November 15, 2022 - PR
● ម៉ូតូថ្មីរបស់ Royal Enfield ត្រូវបានតាំងបង្ហាញនៅក្នុងកម្មវិធី EICMA Milan Motorcycle Show 2022 | Royal Enfield ដែលមានអាយុ ១២១ឆ្នាំក្នុងការផលិតម៉ូតូដែលបានរចនាយ៉ាងប្រណិត សាកសមឥតខ្ចោះសម្រាប់ការជិះចម្ងាយឆ្ងាយទៅកាន់កម្រិតថ្មីមួយ។ ● ផ្អែកលើម៉ាស៊ីនភ្លោះ 650 ដែលទទួលបានការសាទរយ៉ាងខ្លាំង ដែលត្រូវបានធ្វើឱ្យប្រសើរឡើង ជាមួយតួថ្មីដែលត្រូវបានបង្កើតឡើងសម្រាប់ ការជិះលើផ្លូវហាយវេដ៏វែងដោយមិនពិបាក។ ● ណែនាំជាពីរប្រភេទផ្សេងគ្នា Super Meteor 650 និង Super Meteor 650 Tourer នឹងមានសម្រាប់ទីផ្សារអាស៊ីប៉ាស៊ីហ្វិក
November 15, 2022 - សិល្បៈ
(ជប៉ុន)៖ Nikkan Sports បានរាយការណ៍ថាពិធីបុណ្យសពរបស់តារាចម្រៀង-តារាសម្តែង Yoshi (ឈ្មោះពិត: Kasumi Sasaki) ត្រូវបានប្រារព្ធឡើងនៅទីក្រុងតូក្យូនៅថ្ងៃទី១៤ ខែវិច្ឆិកា។ ពិធីបុណ្យសពរបស់ Yoshi ត្រូវបានប្រារព្ធឡើងជាលក្ខណៈឯកជន ដោយមានតែក្រុមគ្រួសារ និងមិត្តភក្តិជិតស្និទ្ធប៉ុណ្ណោះ។ ម្តាយរបស់តារាចម្រៀងប្រុសរូបនេះ បានចែករំលែកជាមួយសារព័ត៌មានថា «ជីវិតកូនប្រុសខ្ញុំខ្លីណាស់ សង្ឃឹមថាអ្នកគាំទ្រនឹងចងចាំជានិច្ចនូវទេពកោសល្យរបស់គាត់»។ កាលពីថ្ងៃទី៥ ខែវិច្ឆិកា សារព័ត៌មាន Nikkan Sports បានរាយការណ៍ថា តារាចម្រៀង និងជាតារាសម្ដែងប្រុស Yoshi បានជួបគ្រោះថ្នាក់ចរាចរណ៍ បុកជាមួយឡានដឹកទំនិញ ខណៈពេលកំពុងធ្វើដំណើរនៅចំណុចប្រសព្វក្នុងសង្កាត់ Tama ទីក្រុង Kawasaki
November 15, 2022 - PR
រាជធានីភ្នំពេញ, ១១ វិច្ឆិកា ២០២២ – ក្រុមហ៊ុន ERA Cambodia ដែលជាក្រុមហ៊ុនជំនាញដោយផ្តោតលើឯកទេសផ្នែកទិញ លក់ ខុនដូ មានប្រភពដើមពីសហរដ្ឋអាមេរិក បានរៀបចំសន្និបាតធុរកិច្ចប្រចាំឆ្នាំ ដើម្បីអបអរសាទរនៃវត្តមានប្រតិបត្តិការរបស់ក្រុមហ៊ុនដែលបានឈរជើងយ៉ាងរឹងមាំនៅក្នុងទីផ្សារ ព្រមទាំងការដាក់ចេញផែនការពង្រីកវិសាលភាពរបស់ក្រុមហ៊ុនសម្រាប់ឆ្នាំបន្តបន្ទាប់ ស្របពេលដែលទីផ្សារខុនដូកំពុងបង្ហាញសញ្ញាល្អប្រសើរឡើងច្រើន។ សន្និបាតធុរកិច្ចប្រចាំឆ្នាំ (Annual Business Conference) របស់ក្រុមហ៊ុន ERA Cambodia ត្រូវបានរៀបចំធ្វើឡើងនៅថ្ងៃទី១១ ខែវិច្ឆិកា ២០២២ នៅឯសាលដឹ ព្រេមៀ សេនធ័រ សែនសុខ ដែលមានទីតាំងស្ថិតនៅក្បែរផ្សារទំនើបអ៊ីអន២។ ព្រឹត្តិការណ៍ដ៏ធំនេះ ត្រូវបានរៀបចំធ្វើឡើងជាលើកទី៤ហើយ បន្ទាប់ពីក្រុមហ៊ុនបានបើកសម្ពោធជាផ្លូវការក្នុងឆ្នាំ២០១៩។
November 14, 2022









