Naren
  • សង្គម

    (មណ្ឌលគិរី)៖ មន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃកែវសីមានៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ បានចុះប្រតិបត្តិការល្បាត តាមដាន អង្កេត ស្រាវជ្រាវ បង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិស្ថិតក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី បានប្រទះជនសង្ស័យចំនួន ២នាក់ ជិះម៉ូតូ០២គ្រឿង ក្នុងសភាពគួរឱ្យសង្ស័យ។ ឃើញដូច្នេះកម្លាំងសមត្ថកិច្ច ក៏បានស្ទាក់ចាប់សួរនាំ បានប្រទះឃើញសត្វល្វាចេកព្រៃ ដែលជនសង្ស័យបានលាក់នៅក្នុងអាវ និងនៅក្នុងម៉ូតូបម្រុងយកទៅលក់នៅប្រទេសវៀតណាម។ ក្រោយឃើញដូច្នេះសមត្ថកិច្ចបានចាប់ឃាត់ខ្លួនយកមកមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីដើម្បីបន្តនីតិវិធីច្បាប់។ សមត្ថកិច្ចបានរឹបអូសវត្ថុតាងរួមមាន សត្វល្វាចេកចំនួន៣៩ក្បាល និងម៉ូតូម៉ាកវេវ ចំនួន០២គ្រឿង៕ ប្រភព៖ ក្រសួងបរិស្ថាន

    November 22, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញបើកការប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការលើកទី១ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ពិធីបើកការប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការលើកទី១ នេះ ជាការរៀបចំសាកល្បងដូចទៅនឹងការរៀបចំពិធីបើកការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នាពេលខាងមុខដែរ ដើម្បីធានាបាននូវសុវត្ថិភាព និងសន្ដិសុខ សណ្ដាប់ធ្នាប់ល្អ។ ខាងក្រោមនេះជាទិដ្ឋភាពនៃការសម្តែងសិល្បៈ ការសម្តែងយុទ្ធគុន និងការបាញ់កាំជ្រួច អបអរសាទរពិធីបើកព្រឹត្តិការណ៍កីឡាជាតិ ដែលការប្រកួតបានចាប់ផ្តើមនៅថ្ងៃទី១៩ និងត្រូវបញ្ចប់នៅ ថ្ងៃទី ៣០ ខែវិច្ឆិកា ២០២២

    November 22, 2022
  • PR

    (ភ្នំពេញ)៖ នៅចុងឆ្នាំ២០២២នេះ ផ្សារទំនើប អ៉ីអន ម៉ល ទាំងពីរសាខា បាននាំមកនូវកម្មវិធីលក់បញ្ជុះតម្លៃដ៏ធំបំផុត Black Friday ម្តងទៀតហើយជាមួយការផ្តល់ជូនកាន់តែថ្មីនិងកាដូជាច្រើន។ អតិថិជនទាំងអស់អាចរីករាយក្នុងការទិញទំនិញមានដែលមានគុណភាពខ្ពស់ជាច្រើនប្រភេទ និង ពិសាអាហារឆ្ងាញ់ៗពីបណ្តាហាងល្បីៗរហូតដល់ជាង ២៦០ ហាង ព្រមទាំងទទួលការបញ្ចុះតម្លៃរហូតដល់ ៧០% ជាមួយនឹងការផ្តល់ជូនកាដូដ៏ពិសេសចំពោះការជាវទំនិញនៅក្នុងផ្សារទំនើប អ៉ីអន ម៉ល ទាំងពីរសាខាផងដែរ។ កម្មវិធីលក់បញ្ចុះតម្លៃ Black Friday នឹងចាប់ផ្តើមពីថ្ងៃទី២៥ ខែវិច្ឆិកា រហូតដល់ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលមានរយៈពេល៣ថ្ងៃ នៅក្នុងផ្សារទំនើប អ៉ីអន ម៉ល

    November 22, 2022
  • PR

    បច្ចុប្បន្នការស្ទុះងើបឡើងវិញក្រោយជំងឺរាតត្បាតនៅប្រទេសកម្ពុជាមានភាពល្អប្រសើរ ហើយការងើបឡើងវិញនៃសេដ្ឋកិច្ចក្នុងប្រទេសគឺជាប់លំដាប់ល្បឿនខ្ពស់ក្នុងពិភពលោក។ ដើម្បីផ្តល់នូវការបញ្ចុះតម្លៃជាក់ស្តែងបន្ថែមទៀតសម្រាប់អ្នកទិញផ្ទះ ក្រុមហ៊ុនអចលនទ្រព្យ XING HUI PROPERTY ដ៏ល្បីឈ្មោះបានរៀបចំព្រឹត្តិការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដែលអាចហៅថាទីផ្សារទិញអចលនទ្រព្យល្អបំផុតនៅកម្ពុជា! ព្រឹត្តិការណ៍នេះ គឺផ្តួចផ្តើមដោយក្រុមហ៊ុន XING HUI PROPERTY ដែលជាក្រុមវិនិយោគដ៏ទូលំទូលាយដែលរួមមានការវិនិយោគ លើអចលនទ្រព្យ ហិរញ្ញវត្ថុ សណ្ឋាគារ និងសួនឧស្សាហកម្ម។ ក្រុមហ៊ុនមានបទពិសោធន៍ជិត 30 ឆ្នាំក្នុងការអភិវឌ្ឍន៍ និងប្រតិបត្តិការអចលនទ្រព្យ ដែលមានមូលដ្ឋាននៅអាស៊ី និងមានវត្តមានទូទាំងពិភពលោក។ នៅឆ្នាំ 2016 ក្រុមហ៊ុនបានចូលមកប្រទេសកម្ពុជា ដែលជាប្រទេសដ៏សំខាន់មួយតាមខ្សែក្រវាត់ និងផ្លូវ ដើម្បីអភិវឌ្ឍអចលនទ្រព្យលំដាប់ខ្ពស់ជាច្រើន។ ហើយក្រុមហ៊ុនក៏បានសាងសង់រោងចក្រស៊ីម៉ង់ត៍ធំៗ រោងចក្រថាមពល ធនាគារជាដើម

    November 21, 2022
  • PR

    លើកស្ទួយវិស័យសហគ្រិននៅកម្ពុជាឱ្យកាន់តែមានភាពលេចធ្លោ និងមានការទទួលស្គាល់លើឆាកអន្តរជាតិ សហគ្រិនខ្មែរ ដែលជាអង្គភាពក្រោមចំណុះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាម្ចាស់ឧបត្ថម្ភកម្មវិធី និងក្រុមហ៊ុន Realme ចូលរួមឧបត្ថម្ភ ផ្ដល់ឱកាសឱ្យសហគ្រិនជាច្រើននាក់នៅកម្ពុជាចូលរួមក្នុងកម្មវិធីប្រកួត Alibaba Cloud ដោយមាន Sabay ជាអ្នកសម្របសម្រួល និងផ្សព្វផ្សាយ។ ការប្រកួតលើឆាកអន្តរជាតិមួយនេះ គឺមានក្រុមហ៊ុនចូលរួមពីប្រទេស​កម្ពុជាចំនួន ៣ ដែលក្នុងនោះរួមមាន៖ ក្រុមហ៊ុន jobify ក្រុមហ៊ុនMeetdoctor និងក្រុមហ៊ុនCheckinme ។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនទាំង ៣នេះ គឺបានជាប់ក្នុង Top 20 ទើបមានឈ្មោះឡើងទៅប្រកួតនៅឆាកអន្តរជាតិ ជាមួយនឹងប្រទេសជាច្រើនទៀត ក្នុងកម្មវិធី

    November 21, 2022
  • សិល្បៈ

    ជារឿងគួរឱ្យសោកស្តាយ ដោយតារាសម្តែងលោក Jason David Frank ដែលត្រូវបានស្គាល់ថាជាតួអង្គ Power Ranger ពណ៌​បៃតង ក្នុងរឿងភាគ Power Rangers ឆ្នាំ១៩៩៣ ពេលនេះលោកបានទទួលមរណៈភាពហើយក្នុងអាយុ៤៩ឆ្នាំ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន TMZ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២។ TMZ រាយការណ៍ថា លោក Frank បានទទួលមរណភាពនៅរដ្ឋតិចសាស់ នៅថ្ងៃអាទិត្យ ខណៈមូលហេតុនៃការស្លាប់មិនទាន់ត្រូវបានរាយការណ៍ឱ្យដឹងនៅឡើយ។ ទោះជាយ៉ាងណាមានរបាយការណ៍ជាច្រើនបង្ហាញថា Frank បានស្លាប់ដោយសារការធ្វើអត្តឃាត៕ ប្រភព៖ TMZ

    November 21, 2022
  • សិល្បៈ

    (ភ្នំពេញ)៖ ថ្មីៗនេះមានការចែករំលែកនៅលើបណ្តាញសង្គមបង្ហាញនូវឈុតតំណាងជាតិកម្ពុជា លោក យូ ថនវណ្ណះ បុរសឯកដ៏អស្ចារ្យនៃកម្ពុជាប្រចាំឆ្នាំ ២០២២ (Mister Grand Cambodia 2022) ដែលត្រៀមយកទៅប្រកួតបុរសឯក Mister Grand International 2022។ ឈុតស្បែកធំ (S’bek Thom of Khmer Empire) ជាឈុតតំណាងជាតិកម្ពុជា ក្នុងការប្រកួតបុរសឯក Mister Grand International 2022 នៅឯប្រទេស Trinidad and Tobago។ យោងតាមការបង្ហោះរបស់អ្នកច្នៃឈុត មានឈ្មោះថា

    November 21, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅល្ងាចថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ បានបង្ហាញថាសម្តេច បានជាសះស្បើយទាំងស្រុងពីជំងឺកូវីដ-១៩។ សម្តេចតេជោ បានសរសេររៀបរាប់ថា៖ «បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! មកដល់ពេលនេះមេរោគកូវីដ១៩ត្រូវបាន ធ្វើតេស្តអវិជ្ជមានទាំងស្រុងហើយ។ គ្រូពេទ្យដែលព្យាបាលខ្ញុំចេញលិខិតបញ្ជាក់ដូចមានភ្ជាប់ជាមួយ។ ចាប់ពីថ្ងៃអាទិត្យស្អែកនេះនិងពេញមួយសប្តាហ៍ខ្ញុំមានកម្មវិធីពេញទាំងអស់តែច្បាស់ជាមិនហត់ពេកនោះទេ។ សូមអរគុណបងប្អូនជនរួមជាតិដែលបារម្ភនិងបានជូនពរដល់រូបខ្ញុំ»៕

    November 19, 2022
  • PR

    ម៉ាក្រូ សាខាទី៣ ត្រៀមបើកសម្ពោធជាផ្លូវការដើម្បីបំពេញតាមតម្រូវការដែលកំពុងតែមានការកើនឡើងយ៉ាងខ្លាំងរបស់ប្រជាជនកម្ពុជា និងការរីកចម្រើនផ្នែកសេដ្ឋកិច្ចយ៉ាងឆាប់រហ័សគួរឱ្យកត់សម្គាល់របស់ប្រទេសកម្ពុជាផងដែរ។ (រាជធានីភ្នំពេញ)៖ ផ្សារម៉ាក្រូ ដែលជាមជ្ឈមណ្ឌលលក់ដុំទំនិញដ៏ធំដែលមានសមាជិកមកពីប្រទេសថៃ បានធ្វើការប្រកាសថា ខ្លួននឹងបើកសាខាទី៣ នៅរាជធានីភ្នំពេញ។ ផ្សារម៉ាក្រូ សាខាទី៣ ថ្មីនេះនឹងបើកសម្ពោធជាផ្លូវការនៅថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២២ ខាងមុខនេះ។ ក្នុងឱកាសនៃការបើកសម្ពោធជាផ្លូវការនេះអតិថិជនទាំងអស់អាចរីករាយនឹងការទិញទំនិញគ្រប់ប្រភេទជាមួយនឹងការផ្តល់ជូនកម្មវិធីប្រូម៉ូសិនពិសេសៗសរុបជាទឹកប្រាក់រហូតដល់ ៣៥,០០០ ដុល្លារ។ សូមបញ្ជាក់ថា ផ្សារម៉ាក្រូ សាខាទី៣ ជ្រោយចង្វារនេះមានទីតាំងនៅភូមិបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលបើកបម្រើជូនអតិថិជនទាំងអស់ចាប់ពីម៉ោង ០៦:០០ ព្រឹក រហូតដល់ម៉ោង ១០:០០ យប់។

    November 19, 2022
  • PR

    កាន់តែកៀកជិតមកដល់ កាន់តែចង់ដឹងថាតើតារាអាជីពរូបណានឹងក្លាយទៅជាម្ចាស់ពានរង្វាន់នៅក្នុងកម្មវិធីប្រឡងចម្រៀងអាជីព I Am A Singer Cambodia រដូវកាលទី៣ នេះ ។ ជាការពិត ក្រោយការប្រកួតយ៉ាងសស្រាក់សស្រាំ ដំណើរដ៏មហាញឹកក្នុងបេសកកម្មដ៏អស្ចារ្យមួយនេះ នឹងឈានដល់វគ្គផ្ដាច់ព្រ័ត្រនៅថ្ងៃសៅរិ៍ សប្ដាហ៍នេះហើយ ដែលកម្មវិធីនឹងដំណើរការចាប់ពីម៉ោង ៦ ដល់ម៉ោង ៨យប់ ។ ទស្សនិកជននឹងបានឃើញម្ចាស់ពានថ្មី ដែលផុសចេញពីការគាំទ្ររបស់បងប្អូនទស្សនិកជនពិតប្រាកដ លោកអ្នកជាគណៈកម្មការយ៉ាងសុក្រិត ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការកំណត់នូវវាសនា និងភាពជោគជ័យរបស់តារាចម្រៀងអាជីពដែលពោរពេញទៅដោយសមត្ថភាព និងប្រជាប្រិយភាពពិតប្រាកដ ។ ដូច្នេះសូមកុំអោយខកខានអោយសោះ ទស្សនាដោយយកចិត្តទុកដាក់ និងផ្ញើរសារទៅកាន់អាយដលរបស់ខ្លួនដើម្បីទទួលបានភាពជោគជ័យ ។ នៅក្នុងសប្ដាហ៍ផ្ដាច់ព្រ័ត្រនេះ តារាចម្រៀងអាជីពចំនួន ៧រូបនឹងត្រូវប្រកួតគ្នាជាបន្តទៀតដើម្បីឈានដល់ការដណ្ដើមពានរង្វាន់

    November 19, 2022