Naren
  • PR Beer

    កាលពីព្រឹកថ្ងៃទី ១៨ ខែ វិច្ឆិកា ឆ្នាំ២០២២ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ឯ.ក បានរៀបចំកម្មវិធី ប្រគល់រង្វាន់ដល់គួស្វាមីភរិយា ដែលឈ្នះរង្វាន់ជាទឹកប្រាក់ដ៏ច្រើនសន្ឋឹកសន្ឋាប់! នៅរោងចក្រផលិតស្រាបៀរហនុមាន ដែលមានទីតាំងស្ថិតនៅផ្លូវជាតិលេខ៤ ស្រុកអង្គស្នួល ខេត្តកណ្តាល ជាមួយទឹកប្រាក់សរុបរហូតដល់ 170,000 USD (មួយរយចិតសិបពាន់ដុល្លារ អាមេរិក) • រង្វាន់ធំៈ 33.333 USD (បីម៉ឺន បីពាន់ បីរយ សាមសិបបីដុល្លារ អាមេរិក) ចំនួន ០១ រង្វាន់ •

    November 18, 2022
  • សង្គម

    (ភ្នំពេញ)៖ ដោយទទួលបានបទបញ្ជាដោយផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋានគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ ធ្វើការស្រាវជ្រាវឃាត់ខ្លួនបានបន្ទាប់ពីធ្វើសកម្មភាពបាន២ម៉ោង។ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ០៧ និង១០ នាទីព្រឹក មានករណីលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបស្ពាយ) ពីស្ត្រីម្នាក់កំពុងជិះម៉ូតូតាមដងផ្លូវ នៅចំណុចស្ពានអាកាសចោមចៅ ភូមិថ្នល់បំបែក សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ សម្ភារៈបាត់បង់មាន ខ្សែដៃមាសចំនួន ០១ខ្សែ ចិញ្ចៀនមាស ០១វង់ ក្រវិលផ្លាកទីន ០១ ចំនួន១គូ និងប្រាក់រៀលចំនួន

    November 18, 2022
  • សង្គម

    (តាខ្មៅ)៖ លោកតា ឈៀង អឹម ដែលជាជនរងគ្រោះក្នុងករណីក្មេងទំនើងលបលួចដុតបំផ្លាញរ៉ឺម៉កម៉ូតូកង់បី ខណៈពេលរូបគាត់កំពុងសម្រាន្តលង់លក់ ពេលនេះទទួលបានជំនួយថវិកាពីសប្បុរសជន ជាពិសេសលោក ផែង វណ្ណៈ បានផ្តល់ម៉ូតូថ្មីជូនលោកតាថែមទៀតផង។ យោងតាមការបង្ហោះរបស់លោក តាំង គីមឡេង បានសរសេររៀបរាប់ថា៖ «លោកតាបានទទួលម៉ូតូថ្មី​ ពី​ លោកពូ ផែង វណ្ណៈ និងថវិការបស់សប្បុរសជនតាមលោកពូផងដែរ។ រំភេីបនូវការចែករំលែករឿងល្អៗ»។ សូមរំលឹកថាលោកតា ឈៀង អឹម មានទីលំនៅក្នុង ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ត្រូវបានក្មេងទំនើងលបលួចដុតបំផ្លាញរ៉ឺម៉កម៉ូតូកង់បី ខណៈពេលរូបគាត់កំពុងសម្រាន្តលង់លក់។ មូលហេតុដែលក្មេងទំនើងបានដុតបំផ្លាញរុឺម៉កម៉ូតូកង់បីនេះ ក៏ព្រោះតែលោកតាតែងតែសម្រាន្តនៅក្រៅផ្ទះ

    November 18, 2022
  • សិល្បៈ

    (ភ្នំពេញ)៖ រឿងរ៉ាវដ៏ក្តៅគគុកដោយពិធីករលោក​ ដេវីដ និងអ្នកនាងគង់ ចាន់ស្រីមុំ ត្រូវបានមហាជនរិះគន់មិនសំចៃ​ក្រោយបានលេងសើចផ្ញើសារជាសម្លេងទៅ​ព្រះ​អង្គ​ម្ចាស់ នៃប្រទេស​ព្រុយ​ណេប្រើពាក្យមិនសមរម្យ និងបានថតបង្ហោះនៅលើបណ្តាញសង្គម។ ក្រោយពីរងការរិះគន់មក ដេវីដ និងអ្នកនាងគង់ ចាន់ស្រីមុំ បានសុំទោសមហាជនចំពោះកំហុសមួយនេះ និងសង្ឃឹមថាមហាជននឹងលើកលែង​ ហើយផ្តល់ឱកាសម្តងទៀត។ ក្នុងនោះផងដែលលោកជំទាវ ហ៊ុន ស៊ីណាត ក៏បានបញ្ចេញមតិទាក់ទងនឹងរឿងរ៉ាវនេះយ៉ាងដូច្នេះថា៖ «ទាំងប្រុស ទាំងនាងស្រី ខ្លួនជាតារានោះហ៊ានបង្ហោះក្នុង Instagramប្រើពាក្យសំដីបែបៗនេះ មិនមែនអាប់ឱនតែខ្លួនឯងម្នាក់ទេ វាអាប់ឱនប្រជាជនខ្មែរទូទាំងប្រទេស។ មុននឹងនិយាយ មុននឹងធ្វើម៉េចក៏មិនគិតពិចារណាមើលសិនព្រះអង្គយាង្គមកប្រទេសខ្មែរទាំងបិតាផ្តល់កិត្តិយសដល់ប្រជាជនខ្មែរទាំងអស់ទូរទាំងប្រទេស។ ខ្លួនឯងក៏ជាតារាល្បីទាំងពីរនាក់ដែរនេះជាមេរៀនមួយដល់មនុស្សទូរទាំងប្រទេសមុននឹងនិយាយអ្វីត្រូវគិតៗចាំនិយាយដូចពាក្យចាស់ៗ លោកពោលថាអណ្ដាតជាអាទិ៍កន្លង គួរតែអ្នកផងប្រយ័ត្នអណ្ដាត ស្លាប់ព្រោះអណ្ដាត តាំងឡើងចេញអាវប្បធម៌សូមទោសរួចខ្លួនទៀត»៕

    November 18, 2022
  • PR

    ភ្នំពេញថ្ងៃទី ១៧ ខែវិច្ជិកា ឆ្នាំ ២០២២៖ សាខាក្រុមហ៊ុន ថៃ សាមសុង អេឡិចត្រូនិក ប្រចាំប្រទេសកម្ពុជាបានចូលរួមក្នុងកម្មវិធីតាំងពិព័រណ៌ “CAMBUILD” ដើម្បីធ្វើការដាក់តាំងបង្ហាញ ទស្សនវិស័យចេរភាពនៃបរិស្ថាន (Sustainability of Environment) របស់ក្រុមហ៊ុនសាមសុង និងការបង្ហាញពីផលិតផលសាមសុងព្រមទាំង បច្ចេកវិទ្យាទំនើបផ្សេងៗរបស់សាមសុងផងដែរ ។ ក្នុងកម្មវិធីដាក់តាំងបង្ហាញនេះដែរ ក៏ទទួលបានការអញ្ជើញចូលរួមពី ឯកឧត្តម ថោង ខុង រដ្ឋមន្ត្រីក្រសួងទេចរណ៏ និងឯកឧត្តម កែន សេរីរដ្ឋា អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថានក្រសួងបរិស្ថានផងដែរ។ ការតាំងពិព័រណ៌ខ្នាតអន្តរជាតិនេះធ្វើឡើងនៅសហសាលពិព័រណ៌កោះពេជ្រដែលមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៦ដល់១៨ខែវិច្ជិកា ឆ្នាំ២០២២។ គោលដៅចំបងរបស់ក្រុមហ៊ុនសាមសុង

    November 18, 2022
  • PR

    ភ្នំពេញ, ប្រទេសកម្ពុជា – ក្រុមហ៊ុន អ៉ីដតខូ ខេមបូឌា ដែលជាក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ឈានមុខគេមួយនៅអាស៊ី ក្រោមក្រុមហ៊ុន edotco Group គឺជាអ្នកឧបត្ថម្ភមួយក្នុងពិព័រណ៍បច្ចេកវិទ្យាកម្ពុជា ២០២២។ ពិព័រណ៍ និងសន្និសីទបច្ចេកវិទ្យាដ៏ធំបំផុតមួយរបស់កម្ពុជាផ្តោតលើនវានុវត្ដន៍លើបច្ចេកវិទ្យា សេដ្ឋកិច្ច និងសង្គមឌីជីថល ក៏ដូចជាបដិវត្តន៍ឧស្សាហកម្មទីបួន (4IR)។ ជាមួយនឹងប្រធានបទ «ការដោះស្រាយការប្រកួតប្រជែងរួមគ្នាតាមរយៈទេពកោសល្យបច្ចេកវិទ្យា» ពិព័រណ៍បច្ចេកវិទ្យាកម្ពុជា ២០២២ បានប្រព្រឹត្តឡើងកាលពីថ្ងៃទី ១១ ដល់ ១៣ ខែវិច្ឆិកា នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ (អគារ A-F)។ ពិព័រណ៍បច្ចេកវិទ្យាកម្ពុជា ២០២២ មិនត្រឹមតែជាពិព័រណ៍

    November 17, 2022
  • PR

    (ភ្នំពេញ)៖ តារាចម្រៀងស្រីរូបស្រស់កំពុងទទួលបានប្រជាប្រិយភាព កញ្ញា រ៉ាប៊ី ថ្មីៗនេះបានបញ្ចេញបទចម្រៀងមួយបទដែលមានចំណងជើងថា «តោះ! BK8 ទេ?» ដែលធ្វើឱ្យអ្នកគាំទ្រកោតសរសើរមិនដាច់ពីមាត់ថាពីរោះ ភ្លេងបុកខ្លាំងមិនចាញ់ចម្រៀងមុនៗ ចំណែក MV បទចម្រៀងវិញប្លែកភ្នែកជាមួយនឹង ស្ទាយតុបតែងខ្លួន ក្បាច់រាំដ៏រស់រវើករបស់តារាស្រីរូបនេះ។ បើនិយាយពីបទចម្រៀងវិញ «តោះ! BK8 ទេ?» បានរៀបរាប់ពី BK8 ដែលជាគេហទំព័រផ្តល់ការកម្សាន្តតាមអនឡាញលំដាប់អន្តរជាតិដ៏ធំមួយដែលកំពុងតែមានការគាំទ្រពីសំណាក់អ្នកប្រើប្រាស់ និង មានភាពល្បីល្បាញដែលគួរឱ្យកត់សម្គាល់។ ជាពិសេសកំពុងដំណើរការនៅតាមបណ្តាប្រទេសមួយចំនួននៅប៉ែកអាស៊ីរួមមាន កម្ពុជា ម៉ាឡេស៊ី ថៃ វៀតណាម សិង្ហបុរី និង ឥណ្ឌូនេស៊ី ។ ហើយ

    November 17, 2022
  • សង្គម

    (សៀមរាប)៖ ថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គម ក្រោយឃើញសកម្មភាពកុមារាម្នាក់រែងកំទេចធ្យូងយកទៅលក់ ដើម្បីសន្សំលុយទិញកង់ជិះទៅរៀន។ បើយោងតាមម្ចាស់គណនីហ្វេសប៊ុកឈ្មោះ សុភាព ពង្រលេី បានសរសេររៀបរាប់ថា៖ «ជីវិតគឺជាការតស៊ូ ក្មួយប្រុសម្នាក់នេះ។ ដេីររែងកំទេចធ្យូងដើម្បីលក់យកប្រាក់ទិញកង់ទុកជិះទៅរៀន​ តូចទេប៉ុន្តែខ្លឹម។ ស៊ូៗណាក្មួយ គ្មានអ្នកណាជួយយើងក្រៅពីខ្លួនយើងទេ»។ ប្រភពដដែលបានឱ្យដឹងថាកុមារារូបនេះសិក្សាថ្នាក់ទី២ មានទីលំនៅ ភូមិត្រពាំងភ្លោះ ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប។ ក្រោយពីបានឃើញភាពតស៊ូរបស់កុមារារូបនេះហើយ មហាជនទូទាំងប្រទេសបានសម្តែងក្តីអាណិតអាសូរ និងសរសើរភាពតស៊ូរបស់កុមារារូបនេះ។ ក្នុងនោះផងដែរគេក៏ឃើញមានការសំណូមពរឱ្យមានសប្បុរសជនជួយកុមាររូបនេះដើម្បីផ្គត់ផ្គង់ការរៀនសូត្រ និងជីវភាពប្រចាំថ្ងៃឱ្យល្អប្រសើរជាងនេះផងដែរ៕

    November 17, 2022
  • សង្គម

    (តាខ្មៅ)៖ ថ្មីៗនេះមានការចែករំលែកនៅលើបណ្តាញសង្គមបង្ហាញពីរឿងរ៉ាវដោយលោកតាម្នាក់​ ត្រូវបានក្មេងទំនើងលបលួចដុតបំផ្លាញរ៉ឺម៉កម៉ូតូកង់បី ខណៈពេលរូបគាត់កំពុងសម្រាន្តលង់លក់។ លោកតាមានឈ្មោះ ឈៀង អឹម មានទីលំនៅក្នុង ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។ យោងតាមការបង្ហោះរបស់ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Reaksmey In បានសរសេររៀបរាប់ថា៖ «ស្នាដៃពួកអាក្មេងបាតសង្គម ក្នុងភូមិ១ក្រុមតូច ដែលលបលួចមកដុតបំផ្លិចបំផ្លាញរឺម៉កកង់បីគាត់ ទាំងរូបគាត់បានសម្រាន្តលង់លក់នៅក្នុងកង់បី។ សូមបងៗមានសមត្ថកិច្ច ជួយស្រាវជ្រាវ វែកមុខជនល្មើស ដើម្បីយកមកដាក់ទោសតាមច្បាប់»។ បើយោងតាមប្រភពដដែលបានឱ្យដឹងថាមូលហេតុដែលក្មេងទំនើងបានដុតបំផ្លាញរុឺម៉កម៉ូតូកង់បីនេះ ក៏ព្រោះតែលោកតាតែងតែសម្រាន្តនៅក្រៅផ្ទះ ធ្វើឱ្យក្មេងទំនើបទាំងនោះមានការពិបាកក្នុងការធ្វើសកម្មភាពដើរលួចក្នុងភូមិ៕

    November 17, 2022
  • PR

    Lactasoy ជាទឹកសណ្ដែកប្រេនដ៏ល្បីបំផុតទំាងរស់ជាតិ និង គុណភាពផ្ដាច់គេដិតជាប់ក្នុងបេះដូងប្រជាជនថៃ និង ប្រជាជនកម្ពុជា នឹកដល់ទឹកសណ្ដែកនឹកដល់ Lactasoy។ អាថ៌កំបាំងសុខភាពរបស់ Lactasoy ទឹកសណ្ដែក Lactasoy មិនត្រឹមតែមានរសជាតិឆ្ញុយឆ្ងាញ់លើសគេប៉ុណ្ណោះទេ តែថែមទាំងមានប្រយោជន៍ដ៏ល្អអស្ចារ្យសម្រាប់សុខភាពរបស់លោកអ្នកទៀតផង។ លក្ខណៈពិសេសៗជាច្រើនដែលយើងមិនធ្លាប់បានដឹងមានដូចជា ៖ -ផ្ទុកទៅដោយជាតិអាសុីតអាមីណូ ៨ ដែលមិនអាចបង្កើតបានដោយរាងកាយ។ -អាសុីតខ្លាញ់មិនឆ្អែតនៅក្នុងសណ្ដែកសៀងជួយកាត់បន្ថយកូឡេស្តេរ៉ល ។ -សណ្ដែកសៀងមានជាតិសរសៃដែលអាចកាត់បន្ថយកម្រិតជាតិស្ករក្នុងឈាមសម្រាប់អ្នកកើតជំងឺទឹកនោមផ្អែម ។ -ការពារកង្វះជាតិកាន់ស្យូមជំរុញការលូតលាស់ឆ្អឹងរបស់មនុស្ស និង ការពារជំងឺពុកឆ្អឹង។ -ទទួលទានទឹកសណ្ដែកច្រើនអាចការពារ និង ព្យាបាលភាពស្លេកស្លាំងមកពីកង្វះជាតិដែក។ -ជំនួយដល់តុល្យភាពអរម៉ូនស្ត្រី ផឹក Lactasoy ជារៀងរាល់ថ្ងៃ ទឹកដោះគោសណ្តែកសៀងសម្រាប់អាហារពេលព្រឹកដើម្បីបំពេញតម្រូវការប្រូតេអុីន

    November 17, 2022