មហាជនសម្តែងក្តីអាណិតអាសូរជាពន់ពេក ក្រោយឃើញកុមារាម្នាក់រែងកំទេចធ្យូងយកទៅលក់ ដើម្បីសន្សំលុយទិញកង់ជិះទៅរៀន
- BY
- Naren
- November 17, 2022
(សៀមរាប)៖ ថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គម ក្រោយឃើញសកម្មភាពកុមារាម្នាក់រែងកំទេចធ្យូងយកទៅលក់ ដើម្បីសន្សំលុយទិញកង់ជិះទៅរៀន។ បើយោងតាមម្ចាស់គណនីហ្វេសប៊ុកឈ្មោះ សុភាព ពង្រលេី បានសរសេររៀបរាប់ថា៖ «ជីវិតគឺជាការតស៊ូ ក្មួយប្រុសម្នាក់នេះ។ ដេីររែងកំទេចធ្យូងដើម្បីលក់យកប្រាក់ទិញកង់ទុកជិះទៅរៀន តូចទេប៉ុន្តែខ្លឹម។ ស៊ូៗណាក្មួយ គ្មានអ្នកណាជួយយើងក្រៅពីខ្លួនយើងទេ»។
ប្រភពដដែលបានឱ្យដឹងថាកុមារារូបនេះសិក្សាថ្នាក់ទី២ មានទីលំនៅ ភូមិត្រពាំងភ្លោះ ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប។ ក្រោយពីបានឃើញភាពតស៊ូរបស់កុមារារូបនេះហើយ មហាជនទូទាំងប្រទេសបានសម្តែងក្តីអាណិតអាសូរ និងសរសើរភាពតស៊ូរបស់កុមារារូបនេះ។ ក្នុងនោះផងដែរគេក៏ឃើញមានការសំណូមពរឱ្យមានសប្បុរសជនជួយកុមាររូបនេះដើម្បីផ្គត់ផ្គង់ការរៀនសូត្រ និងជីវភាពប្រចាំថ្ងៃឱ្យល្អប្រសើរជាងនេះផងដែរ៕
- Share This Post: