សង្គម

គួរឱ្យអាណិត! លោកតាម្នាក់ ត្រូវបានក្មេងទំនើងលបលួចដុតបំផ្លាញរ៉ឺម៉កម៉ូតូកង់បី ខណៈពេលរូបគាត់កំពុងសម្រាន្តលង់លក់

BY
Naren
November 17, 2022

(តាខ្មៅ)៖ ថ្មីៗនេះមានការចែករំលែកនៅលើបណ្តាញសង្គមបង្ហាញពីរឿងរ៉ាវដោយលោកតាម្នាក់​ ត្រូវបានក្មេងទំនើងលបលួចដុតបំផ្លាញរ៉ឺម៉កម៉ូតូកង់បី ខណៈពេលរូបគាត់កំពុងសម្រាន្តលង់លក់។ លោកតាមានឈ្មោះ ឈៀង អឹម មានទីលំនៅក្នុង ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។

យោងតាមការបង្ហោះរបស់ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Reaksmey In បានសរសេររៀបរាប់ថា៖ «ស្នាដៃពួកអាក្មេងបាតសង្គម ក្នុងភូមិ១ក្រុមតូច ដែលលបលួចមកដុតបំផ្លិចបំផ្លាញរឺម៉កកង់បីគាត់ ទាំងរូបគាត់បានសម្រាន្តលង់លក់នៅក្នុងកង់បី។ សូមបងៗមានសមត្ថកិច្ច ជួយស្រាវជ្រាវ វែកមុខជនល្មើស ដើម្បីយកមកដាក់ទោសតាមច្បាប់»។ បើយោងតាមប្រភពដដែលបានឱ្យដឹងថាមូលហេតុដែលក្មេងទំនើងបានដុតបំផ្លាញរុឺម៉កម៉ូតូកង់បីនេះ ក៏ព្រោះតែលោកតាតែងតែសម្រាន្តនៅក្រៅផ្ទះ ធ្វើឱ្យក្មេងទំនើបទាំងនោះមានការពិបាកក្នុងការធ្វើសកម្មភាពដើរលួចក្នុងភូមិ៕

Share This Post: