Naren
  • អន្តរជាតិ

    (កាតា)៖ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ ការប្រកួតបើកឆាកពូល H នៃព្រឹត្តិការណ៍ World Cup 2022 ក្រុមជម្រើសជាតិអ៊ុយរូហ្គាយ បានប្រកួតជាមួយនឹងក្រុមជម្រើសជាតិកូរ៉េ នៅកីឡដ្ឋាន Education City ក្នុងទីក្រុង Al Rayyan ភាគខាងលិចទីក្រុង Doha ដោយចប់ការប្រកួតលទ្ធផល 0-0។ ក្រៅពីការប្រកួតដ៏ជក់ចិត្តនោះ រូបភាពកីឡាករលេខ៩ របស់​ក្រុម​ជម្រើសជាតិ​កូរ៉េខាងត្បូង កំពុងទាក់ទាញចំណាប់អារម្មណ៍​អ្នកគាំទ្រនៅលេីបណ្ដាញសង្គម​ដោយសារមុខមាត់ដ៏សង្ហាររបស់គាត់​ដែលបានបង្ហាញខ្លួននៅលើទីលានប្រកួត។ កីឡាកររូបនេះមានឈ្មោះ Cho Gue Sung អាយុ២៤ឆ្នាំ កម្ពស់ ១៨៨សង់ទីម៉ែត្រ កើតនៅ

    November 25, 2022
  • PR

    ចង់ផ្ញើប្រាក់ទៅកាន់កូន ឬសាច់ញាតិរបស់អ្នក ដែលកំពុងសិក្សា ធ្វើការ ឬរស់នៅក្នុងប្រទេសថៃ និងវៀតណាម ឬផ្ញើប្រាក់ដើម្បីដំណើរការអាជីវកម្ម ឬ ទៅកាន់ដៃគូអាជីវកម្មរបស់អ្នក? ជាមួយ ABA MoneyGram អ្នកអាចផ្ញើប្រាក់ជាមួយតម្លៃថេរត្រឹមតែ ៥ដុល្លារ ប៉ុណ្ណោះ។ រយៈពេលប្រូម៉ូសិនមានចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ទេណា! ដំណើរការនៃប្រូម៉ូសិន៖ អ្នកអាចផ្ទេរប្រាក់ពី ABA Mobile និង/ឬបញ្ជរធនាគារ ABA ទៅគណនីធនាគារ និង/ឬភ្នាក់ងារ MoneyGram នៅប្រទេសថៃ និងវៀតណាម ជាមួយថ្លៃសេវាផ្ទេរថេរ ៥ដុល្លារ សម្រាប់ការផ្ទេរក្នុងចំនួនណាមួយ

    November 24, 2022
  • PR

    (ភ្នំពេញ)៖ ក្រុមហ៊ុន អឹមជី ខេមបូឌា (MG Cambodia) កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ បានប្រារព្ធពិធីសម្ពោធជាផ្លូវការ អគារតាំងបង្ហាញរថយន្តថ្មី សាខា៦០ម៉ែត្រ ដែលមានទីតាំងនៅ ផ្លូវឧកញ៉ា មហាភក្តីហ៊ុននាង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ពិធីសម្ពោធ អគារតាំងបង្ហាញរថយន្តថ្មី ប្រារព្ធឡើង គឺដោយសារតែមានការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ អឹមជី ខេមបូឌា (MG Cambodia) ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាជនកម្ពុជា មកលើរថយន្តទំនើប MG គឺជាម៉ាករថយន្តរបស់ចក្រភពអង់គ្លេសដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩២៤ និងបានបង្ហាញវត្តមាននៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ២០០៩មកម្ល៉េះ ដែលរីកចម្រើនយ៉ាងខ្លាំងក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះដើម្បីដណ្តើមតំណែងរបស់ខ្លួននៅលើវេទិកាទាក់ទងនឹងការលក់រថយន្ត។ ក្នុងព្រឹត្តិការណ៍នេះដែរ MG

    November 24, 2022
  • សង្គម

    (ភ្នំពេញ)៖ នៅចុងសប្តាហ៍នេះនឹងមានព្រឹត្តិការណ៍សម្តែងសិល្បៈវប្បធម៌ដ៏ធំមួយ ដែលបង្ហាញសិល្បៈបុរាណស្ទើរតែគ្រប់ទម្រង់ ជាមួយនឹងការសម្តែងពីសិល្បករ-សិល្បការិនីប្រមាណ ៥០០ នាក់។ ទិវាបេតិកណ្ឌលើកទី៥ក្រោមប្រធានបទ «ព្រឹត្តិការណ៍សម្ដែងល្ខោនខោលដ៏អស្ចារ្យ» មានសិល្បៈបុរាណស្ទើរតែគ្រប់ទម្រង់ ដូចជាល្ខោនខោល ចាប៉ីដងវែង ល្ខោនស្រមោលស្បែកធំ របាំក្បាច់បុរាណ ដែលត្រូវធ្វើឡើងរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី២៦ និងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសាលមហោស្រពកោះពេជ្រ។ សូមអញ្ជើញប្រិយមិត្តចូលរួមទស្សនាព្រឹត្តិការណ៍វប្បធម៌ដ៏ធំបំផុតនៅចុងឆ្នាំនេះឱ្យបានគ្រប់ៗគ្នា ដោយសំបុត្រកំពុងដាក់លក់នៅកោះពេជ្រ ឬទំនាក់ទិញសំបុត្រ តាមតេឡេក្រាម 010 / 067 / 077 32 32 92៕

    November 24, 2022
  • សិល្បៈ

    (ភ្នំពេញ)៖ ថ្មីៗនេះមានការប្រតិកម្មខ្លាំងពីមហាជន ដោយមានការខឹងសម្បារ និងរិះគន់ជាខ្លាំងទៅលើ អ្នកលក់អនឡាញ ម៉ូលីកា ដែលបាន live វីដេអូនិយាយថាតារាសម្តែង សឿ សុធារ៉ា ជាមនុស្សមានវិបត្តិស្មារតី។ ក្រោយរងការរិះគន់ពាសពេញបណ្តាញសង្គមចំពោះពាក្យសម្តីរបស់អ្នកលក់អនឡាញល្បីរូបនេះ នៅមុននេះបន្តិច អ្នកលក់អនឡាញ ម៉ូលីកា ក៏បានបង្ហោះសារសុំទោស សឿ សុធារ៉ា ហើយ ដោយបានសរសេររៀបរាប់ថា៖ «នាងខ្ញុំ ម៉ូលីកា សូមលើកដៃម្រាមដៃដប់ សុំទោសបងស្រី សឿ សុធារ៉ា និង សុំទោសសាធារណជនទាំងអស់គ្នា ដោយម្សិលមិញនេះ នាងខ្ញុំមិនប្រយ័ត្នក្នុងឡាយ បានធ្លោះធ្លោយនិយាយដោយអចេតនាប៉ះពាល់កិត្តិយសបងស្រី សឿ សុធារ៉ា

    November 23, 2022
  • PR

    ក្រុមហ៊ុន NCX ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខនូវផលិតផលរបស់ Honda ជាច្រើនប្រភេទដើម្បីបំពេញរាល់សេចក្តីត្រូវការរបស់អតិថិជននៅក្នុងព្រះរាជាណាចក្រកម្ពុជា ប្រកបដោយគុណភាពខ្ពស់ និងបច្ចេកវិទ្យាឈានមុខគេរួមមានដូចជា៖ – ម៉ូតូ Honda រថយន្ត Honda និងម៉ាស៊ីនកសិឧស្សាហកម្ម Honda ដូចដែលយើងដឹងហើយថា ALL NEW Honda ADV160 ពិតជាសាកសមជាដៃគូរសម្រាប់ “URBAN EXPLORER READY FOR NEW JOURNEY” ទាំងអស់ក្នុងដំណើរកម្សាន្តថ្មី ដែលនឹងនាំលោកអ្នកឆ្ពោះទៅកាន់កន្លែងឆ្ងាយៗនាចុងសប្តាហ៏។គ្មានអ្វីដែលអាចបញ្ឈប់អ្នកបានជាមួយនឹង All-New ADV160 មុខមាត់ថ្មីជាកំពូលអ្នកធ្វើដំណើរគ្រប់ទិសទី URBAN EXPLORER

    November 23, 2022
  • PR

    ទីក្រុង Shenzhen ប្រទេសចិន ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ – realme ដែលជាម៉ាកយីហោស្មាតហ្វូនដែលរីកលូតលាស់លឿនបំផុតរបស់ពិភពលោក ទើបតែបានបញ្ចេញ realme 10 Pro+ និង 10 Pro នៅក្នុងប្រទេសចិន។ realme 10 Pro+ ផ្តល់នូវអេក្រង់កោងកម្រិត 120Hz ជាមួយនឹងកម្រិតពន្លឺ dimming 2160Hz PWM ដំបូងបង្អស់។ បន្ថែមពីនេះទៅទៀត វាមានការរចនាម៉ូដ hyperspace ដ៏ទាក់ទាញជាមួយនឹងតួខ្លួន ultra-light និងកាមេរ៉ា ProLight

    November 23, 2022
  • សង្គម

    (ភ្នំពេញ)៖ អង្គការមេត្រីភាពដើម្បីកុមារ និងយុវជន ដែលបើកសាលារៀន បង្រៀនក្មេងៗដែលមកពីគ្រួសារក្រីក្រ ដោយមិនគិតថ្លៃនោះ ពេលនេះបានប្រឈមមុខនឹងការបិទទ្វារ ព្រោះតែខ្វះខាតជំនួយឧបត្ថម្ភ។ នេះបើយោងតាមការបង្ហោះរបស់លោក អោម តារា ដែលជាស្ថាបនិកនៃអង្គការមេត្រីភាពដើម្បីកុមារ និងយុវជន។ លោក អោម តារា បានសរសេររៀបរាប់ថា៖ «គោរពជូនបងប្អូនជាទីគោរពស្រឡាញ់ទាំងអស់គ្នា! ខ្ញុំពិតជាអៀនខ្មាសណាស់ដែលមកទល់ពេលនេះនៅតែលើកដៃសុំបងប្អូនជួយជាថ្មី។ ជាការពិតកន្លងមកនេះមានខ្មែរអនិកជនបានមកធានាធ្វើSponsor ជួយសាលាអង្គការក្នុងឆ្នាំ២០២៣ខាងមុខ ធ្វើឱ្យខ្ញុំមានក្តីសង្ឃឹមថាអ្វីៗអាចដំណើរការទៅរលូនវិញ។ ប៉ុន្តែខ្ញុំមិននឹកស្មានថា អ្នកសន្យានោះគាត់បែជាសន្យាចោលគ្មានការទទួលខុសត្រូវ។ មកទល់ថ្ងៃនេះសាលាដំណើរការដោយប្រើថវិកាសល់ពីការបរិច្ចាគរបស់បងប្អូនកាលពីឆ្នាំ២០២១ និងថវិកាដែលបងប្អូនបានបរិច្ចាគហូរហែដោយទឹកចិត្តចែករំលែក ប៉ុន្តែថវិកានេះមិនអាចឱ្យអង្គការបន្តសកម្មភាពទៅឆ្នាំ២០២៣បានទេ ព្រោះសូម្បីតែប្រាក់ឧបត្ថម្ភគ្រូក៏យើងមិនមានលទ្ធភាពផ្តល់ជូនពួកគាត់ក្នុងខែខាងមុខនេះដែរ។ ក្នុងនាមជាស្ថាបនិកនៃអង្គការ ខ្ញុំមានតែសុំអង្វរដល់បងប្អូនជាថ្មីមេត្តាជួយជាវិភាគទានតិចក្តីច្រើនក្តីតាមសទ្ធាដែលអាចសង្គ្រោះអង្គការពីការបិទទ្វារ ពិតមែនហើយការប្រកាសបិទគឺងាយ តែវាមិនងាយទេចំពោះក្មេងៗក្នុងគ្រួសារក្រីក្រដែលពឹងលើសាលាអង្គការដូចផ្ទះទីពីររបស់ខ្លួន។ អង្គការនេះដំណើរការមក១៧ឆ្នាំមកហើយ តាមរយៈការជួយឧបត្ថម្ភសប្បុរសជនដែលជានិវត្តន៍ជនអូស្រ្តាលី ពួកគាត់បានបរិច្ចាគប្រាក់សោធនរបស់គាត់រាល់ខែជួយចិញ្ចឹមឱ្យក្មេងរើសអេតចាយក្នុងអង្គការរបស់ខ្ញុំឱ្យមានឱកាសបានរៀនដូចក្មេងដទៃ។

    November 22, 2022
  • PR

    (ភ្នំពេញ)៖ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ក្រុមហ៊ុន ជីប ម៉ុង លែន បានរៀបចំសន្និសីទព័ត៌មាន ប្រកាសបើកលក់ជាផ្លូវការវីឡាដ៏ប្រណីតចុងក្រោយគេបង្អស់គឺ «វីឡា ឃីង ម៉េនន័រ» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៥ ខែវិច្ឆិកា ខាងមុខនេះ។ លោកឧកញ៉ា លាង ហួង (ហេនរី) អគ្គនាយក ក្រុមហ៊ុន ជីប ម៉ុង លែន បានឱ្យដឹងថា «វីឡា ឃីង

    November 22, 2022
  • អន្តរជាតិ

    (ដូហា)៖ អ្នកគាំទ្រជនជាតិជប៉ុនមួយក្រុមដែលទៅមើល World Cup បានធ្វើឱ្យពិភពលោកកោតសរសើរនិងគោរពចំពោះសកម្មភាពរបស់ពួកគេ ក្រោយបានពួកគេបានសម្អាតរើសសំរាមក្នុងកីឡដ្ឋាន ក្រោយចប់ការប្រកួត កាតា ទល់នឹងអេក្វាឌ័រ ហើយសកម្មភាពនេះត្រូវបានបុរសជនជាតិកាតាថតឃ្លីប ល្បីល្បាញពេញបណ្តាញសង្គមទូទាំងពិភពលោក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Daily Mail នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២។ បុរសឈ្មោះ Omar Farooq ដែលបានថតវីដេអូនោះ បានសាកសួរអ្នកគាំទ្រជនជាតិជប៉ុន ថាហេតុអ្វីបានជាពួកគេនាំគ្នាសម្អាតទាំងនេះមិនមែនជាការប្រកួតនៃក្រុមជម្រើសជាតិរបស់ពួកគេ។ ចម្លើយគឺ «ជនជាតិជប៉ុនមិនដែលចោលសំរាមនៅពីក្រោយយើងទេ។ យើងគោរពកន្លែងនេះ»។ ក្រោយពីវីដេអូបានផ្សព្វផ្សាយពេញអ៉ីនធើណែតមក មានការកោតសរសើរជាខ្លាំង ប៉ុន្តែនេះមិនមែនជារឿងថ្មីទេ ជាក់ស្តែងកាលពីបួនឆ្នាំមុននៅ World Cup ២០១៨ នៅប្រទេសរុស្ស៊ី

    November 22, 2022