Naren
  • PR

    (ភ្នំពេញ) ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២៖ បច្ចុប្បន្ននេះគឺគេនិយមភាពទាន់សម័យ លេចធ្លោ ការបំពេញការងារដោយឆ្លាតវៃ (Work Smart) និងការកម្សាន្តដ៏រីករាយបំផុត (Play Smart) …! មិនថាលោកជាអ្នកជំនួញ…ជាអ្នកសិក្សា…អ្នកជាតារា…ជាអ្នកបង្ហាញម៉ូត ឬជាអ្នកធ្វើការ នោះទេក៏នៅតែទទួលបានអារម្មណ៍ និងបទពិសោធន៍ដ៏អស្ចារ្យនេះជាមួយនឹង Galaxy Z Fold4 និង Galaxy Z Flip4 ដែរ! និយាយទៅមានកំពូលស្មាតហ្វូនអេក្រង់បត់ Galaxy Z Fold4 និង Galaxy Z Flip4 ដឹងតែស្កប់ស្កល់

    November 30, 2022
  • សង្គម

    (ភ្នំពេញ)៖ ក្រសួងទេសចរណ៍ បានប្រកាសពីវគ្គបណ្តុះបណ្តាលដោយឥតគិតថ្លៃលើថ្នាក់ភាសាចិនកម្រិតដំបូង តាមប្រព័ន្ធអនឡាញតាមរយៈប្រព័ន្ធអនឡាញ។ ដើម្បីចូលរួមជំរុញ និងលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ ក្រសួងទេសចរណ៍ សូមជូនដំណឹងដល់បុគ្គលិកបម្រើការងារក្នុងវិស័យទេសចរណ៍ បដិសណ្ឋារកិច្ច និងការធ្វើដំណើរ ប្រតិបត្តិករទេសចរណ៍ សហព័ន្ធទេសចរណ៍កម្ពុជា សមាគមឧស្សាហកម្មទេសចរណ៍ យុវជន សិស្ស និស្សិត និងសាធារណជនទាំងអស់ឱ្យបានជ្រាបថា ក្រសួងទេសចរណ៍ ក្រោមកិច្ចសហការជាមួយវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិតសភាកម្ពុជា នឹងបើកវគ្គបណ្តុះបណ្តាលភាសាចិនកម្រិតដំបូងដោយឥតគិតថ្លៃតាមប្រព័ន្ធអនឡាញ។ វគ្គបណ្តុះបណ្តាលខាងលើ នឹងចាប់ផ្តើមសិក្សាចាប់ពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២តទៅ។ អ្នកទាំងអស់គ្នា អាចធ្វើការចុះឈ្មោះសិក្សា និងវាយតម្លៃសមត្ថភាពដែលពាក់ព័ន្ធជំនាញខាងលើតាមរយៈអាសយដ្ឋានគេហទំព័រ www.tptd.org ទំនាក់ទំនងតាមតេឡេក្រាម៖ 078899919, 015511116 លេខកូដថ្នាក់៖ C-28-6 សិក្សារៀងរាល់ថ្ងៃអង្គារ

    November 30, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅទីបំផុត គុនល្បុកតោ ឬសិល្បៈនៃក្បាច់គុនកម្ពុជា ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់យូណេស្កូ។ ការសម្រេចនេះត្រូវបានធ្វើឡើង នៅក្នុងកិច្ចប្រជុំលើកទី១៧ នៅក្នុងប្រទេសម៉ារ៉ុក នៅយប់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ (ម៉ោងនៅកម្ពុជា)។ គុនល្បុកតោ ឬ ជាអក្សរឡាតាំង Kun Bokator, Bokator គឺជាក្បាច់គុនវប្បធម៌ខ្មែរ ដែលរួមមានការប្រយុទ្ធ ការគេចពីសត្រូវ និងការប្រើប្រាស់អាវុធជាដើម។ ល្បុក្កតោជាក្បាច់គុនវ័យចំណាស់នៅក្នុងប្រទេសកម្ពុជាដែលត្រូវបានប្រើប្រាស់ដើម្បីច្បាំងនឹងសត្រូវតាំងពី១០០០ឆ្នាំមុនមកម្ល៉េះ។ ល្បុក្កតោត្រូវបានយកទៅប្រយុទ្ធគ្នានៅសមរភូមិ។ ល្បុក្កតោជាក្បាច់គុនដែលប្រើកែង ជង្គង់ ស្នងជើង ដៃ ជើង និងក្បាលជាដើម។ ក្នុងនោះ ស្នា ត្រគាក និង

    November 29, 2022
  • ព័ត៌មានជាតិ

    (កំពង់ស្ពឺ)៖ ក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានចេញសេចក្តី​សម្រេច​ ស្តីពីការបិទបណ្តោះអាសន្នមន្ទីរសំរាកព្យាបាល ដើមអង្រ្គង ដែលមានទីតាំងនៅបណ្តោយផ្លូវជាតិលេខ៣ ក្នុងឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺរបស់លោកស្រីវេជ្ជបណ្ឌិត សួស ច័ន្ទរស្មី ជាអ្នកទទួលខុសត្រូវ ដើម្បីសិក្សាស្រាវជ្រាវឱ្យបានច្បាស់លាស់ពីហេតុការណ៍ដែលបណ្តាលមកពីករណីរំលូតកូនស្លាប់ក្នុងផ្ទៃតាមច្បាប់ជាធរមាន។ សូមរំលឹកថាស្ដ្រីដែលបានទៅរំលូតកូនស្លាប់ក្នុងផ្ទៃ នៅមន្ទីរសម្រាកព្យាបាល និងសម្ភពដើមអង្គ្រង ហើយវិវឌ្ឍន៍ទៅរកស្ថានភាពធ្ងន់ធ្ងរនោះ កំពុងសម្រាកព្យាបាលសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត៕

    November 29, 2022
  • សង្គម

    (តាកែវ)៖ ថ្ងៃទី៥-៦ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំដំណើរ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)នៅទូទាំងប្រទេស អនុរក្ស និងសិស្សានុសិស្សអាចនឹងចាំបាច់ត្រូវបំលាស់ទីមកទីរួមខេត្ត ឬតាមទីតាំងមណ្ឌលប្រឡងផ្សេងៗ ដែលឆ្ងាយពីទីលំនៅបច្ចុប្បន្នដើម្បីចូលរួម ការប្រឡង។ ដូច្នេះហើយថ្មីៗនេះវត្តសីហរតនារាម ដែលមានទីតាំងនៅ ក្រុងដូនកែវ ខេត្តតាកែវ បានប្រកាសថានឹងផ្តល់កន្លែងស្នាក់នៅឥតគិតថ្លៃរយៈពេល៣ថ្ងៃ ដល់ប្អូនៗត្រូវប្រឡងបាក់ឌុបដែលមានជីវភាពខ្វះខាត មិនមានលទ្ធភាពជួលបន្ទប់ស្នាក់នៅអំឡុងពេលប្រឡង។ នេះបើយោងតាមការបង្ហោះរបស់ហ្វេសប៊ុកផេក ព្រះមង្គលទិព្វលោកមុនី យន វាសនា ជាព្រះគ្រូចៅអធិការវត្តសីហរតនារាម។ លោកចៅអធិការវត្ត បានបង្ហោះសារយ៉ាងដូច្នេះថា «ត្រៀមខ្លួន ប្អូនៗ កូនៗ ប្រឡង បញ្ចប់ថ្នាក់ទី១២

    November 29, 2022
  • PR

    (ភ្នំពេញ)៖ ក្រុមហ៊ុនសម្រស់ធម្មជាតិ បានប្រារព្ធកម្មវិធីសម្ពោធផលិតផលថ្មី ៣មុខក្នុងពេលតែមួយនោះគឺ ផលិតផលថែរក្សាសម្រស់ លីនដូ និងឃូស៊ី កុមារ ព្រមទាំងបើកបង្ហាញនូវទូតសុឆន្ទៈសម្រាប់ផលិតថ្មីទាំងនេះផងដែរ។ កម្មវិធីសម្ពោធនេះបានធ្វើឡើងកាលពីរាត្រីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ នៅណាហ្គាវើល មានការចូលរួមពី ថ្នាក់ដឹកនាំក្រុមហ៊ុនសម្រស់ធម្មជាតិ លោកស្រី នួន ស៊ុន្ទរី ហៅស្រីអូន លោក ឈាង រ័ត្ន តំណាងចែកចាយ និងសិល្បករ សិល្បការិនី ជាច្រើនដួងដែលបានចូលរួមក្នុងកម្មវិធីយ៉ាងច្រើនកុះករ។ នាឱកាសដ៏វិសេសវិសាលនេះផងដែរ លោកស្រី នួន ស៊ុន្ទរី ហៅស្រីអូន ម្ចាស់ក្រុមហ៊ុនសម្រស់ធម្មជាតិ បានមានប្រសាសន៍ថា «លោកស្រីពិតជារំភើប

    November 29, 2022
  • អន្តរជាតិ

    (បាងកក)៖ មានការចែករំលែកពាសពេញបណ្តាញសង្គម នូវរូបភាពនៅរោងភាពយន្តមួយនៅក្រុងបាងកក ដែលអតិថិជនជាច្រើនបានកាន់របស់របរដែលមានទំហំធំ និងប្លែកៗ ដើម្បីដាក់ពោតលីងដែលដាក់ម៉ាសេរីមិនមានដែនកំណត់។ បើយោងតាមការចុះផ្សាយរបស់ nation Thailand នេះជាការផ្តល់ជូនរយៈពេលមួយថ្ងៃ ដែលរៀបចំដោយក្រុមហ៊ុន SF Group នៅ មជ្ឈមណ្ឌលផ្សារទំនើប CentralWorld គឺមានតែនៅថ្ងៃទី២៨ ខែវិច្ឆិកា។ អតិថិជនដែលបានចុះឈ្មោះអាចយកអ្វីក៏បានដែលដើម្បីដាក់ពោតលីងតាមចំណង់ចំណូលចិត្តដែលរោងភាពយន្ត SF World Cinema បានលក់ក្នុងតម្លៃ ១៩៩បាត (ប្រហែលជា៥ដុល្លារ) បូករួមជាមួយកូកា-កូឡា។ រូបភាពបែបនេះត្រូវបានគេធ្លាប់ឃើញនៅរោងកុន Lotte Cinema ក្នុងប្រទេសវៀតណាម ដែលយុទ្ធនាការ “Popcorn Beast” បានរីករាលដាល

    November 29, 2022
  • PR

    ឈ្នះប្រាក់ 30 លានរៀល? ខណៈនេះលឺគេនិយាយគ្រប់គ្នាពីឱកាសឈ្នះប្រាក់លានជារៀងរាល់ថ្ងៃ មិនថាកន្លែងការងារ កន្លែងញុំាអី ឬនៅតាមផ្លូវ ជាពិសេសលើបណ្តាញសង្គម។ ជុំវិញព័ត៌មាននេះបានធ្វើឲ្យគ្រប់គ្នាផ្ទុះការចាប់អារម្មណ៍ និងងឿយឆ្ងល់ថា តើប្រូម៉ូសិននោះជាប្រូម៉ូសិនអ្វី? ធ្វើយ៉ាងម៉េចទើបមានឱកាសឈ្នះប្រាក់លាន? តើអ្នកណាខ្លះនឹងក្លាយជាម្ចាស់ប្រាក់លាន? ការផ្តល់ជូនយ៉ាងពិសេសទ្វេដងពី «ប្រូម៉ូសិនចុងឆ្នាំពី OPPO» បានមកដល់ទៀតហើយ!!! នេះបើយោងតាមហ្វ៊េសប៊ុកផ្លូវការរបស់ OPPO ប្រចាំប្រទេសកម្ពុជាបានបង្ហាញនូវប្រូម៉ូសិនយក្សដល់អតិថិជនរបស់ខ្លួនរាល់ការទិញស្មាតហ្វូន OPPO ចាប់ពីថ្ងៃទី1 ធ្នូ រហូតដល់ថ្ងៃទី1 មករា 2023 នឹងមានឱកាសផ្សងសំណាងលុយសុទ្ធ 1 លានរៀលភ្លាមៗជារៀងរាល់ថ្ងៃ លើសពីនេះក៏មានឱកាសឈ្នះរង្វាន់សន្ធឹកសន្ធាប់ជាច្រើនទៀតផងដែរ។ អតិថិជនជាទីស្រលាញ់ដាច់ខាតមិនត្រូវរំលងឱកាសមួយនេះឡើយ ហើយសូមរង់ចាំអ៊ុតមើលព័ត៌មានលម្អិតពី «ប្រូម៉ូសិនចុងឆ្នាំ OPPO»

    November 28, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ខណៈដែលអាជ្ញាធរទើបតែចុះប្រតិបត្តិការល្បាត តាមដាន អង្កេត ស្រាវជ្រាវ បង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ និងចាប់បានជនសង្ស័យ២នាក់ដែលចាប់សត្វល្វាចេកព្រៃ បម្រុងយកទៅលក់នៅប្រទេសវៀតណាម។ ថ្មីៗនេះមានការចែករំលែកនៅលើបណ្តាញសង្គម បង្ហាញនូវករណីឈ្នួញរកស៊ីមួយចំនួននៅតែបន្តដាក់លក់ធ្នាក់សត្វស្លាប។ បើយោងតាមគណនីហ្វេសប៊ុកឈ្មោះ «Miller-មីល័រ» បានសរសេររៀបរាប់ថា៖ «ធ្នាក់សត្វស្លាបលក់អាចរកទិញស្ទើរគ្រប់កន្លែង និងដោយសេរី ដោយគ្មានការខ្វល់ខ្វាយពីផ្នែកពាក់ព័ន្ធ ឬមើលដែរ តែមើលតិចៗ ព្រោះវាមិនមែនជាបទល្មើសធំដុំអីផង ត្រឹមតែសត្វស្លាបហ្នឹង»។ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ «Miller-មីល័រ» ដដែរនេះធ្លាប់បានទទូចសុំឱ្យបញ្ឈប់ការដាក់ធ្នាក់សត្វស្លាបនៅក្នុងព្រៃ ដែលជាធនធានធម្មជាតិកម្រផងដែរ។ សូមរំលឹកផងដែរថាក្រសួងបរិស្ថាន ក៏ទើបតែមាន «យុទ្ធនាការអន្ទាក់សូន្យនៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា» គោលបំណងសំខាន់រួមមាន ការផ្សព្វផ្សាយអប់រំអំពីផលប៉ះពាល់ដោយសារអន្ទាក់ទៅលើជីវិត សត្វ ពង្រឹងការអនុវត្តច្បាប់ ការផ្លាស់ប្តូរឥរិយាបថពលរដ្ឋឱ្យបង្កើនការប្រតិបត្តិមេត្រីបរិស្ថាន

    November 28, 2022
  • សង្គម

    (ភ្នំពេញ)៖ កម្មវិធីពិព័រណ៍សៀវភៅកម្ពុជា បានត្រលប់មកវិញជាផ្លូវការហើយបន្ទាប់ពីខកខានធ្វើរហូតដល់២ឆ្នាំដោយសារតែកូវីដ១៩។ នៅឆ្នាំ២០២២នេះ ពិព័រណ៍សៀវភៅកម្ពុជាលើកទី៩ ប្រារព្ធធ្វើឡើងក្រោមប្រធានបទ «មួយថ្ងៃអាន មួយថ្ងៃដឹង»។ នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ គណៈកម្មការនៃពិព័រណ៍សៀវភៅកម្ពុជា បានរៀបចំសន្និសីទសារព័ត៌មាននៃពិព័រណ៍សៀវភៅកម្ពុជាលើកទី៩ ដែលធ្វើឡើងនៅបណ្ណាល័យជាតិ មានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ព្រមទាំងសមាជិកស្ថាប័នដែលចូលរួមសហការ និងអ្នកសារព័ត៌មានជាច្រើនរូប។ ឯកឧត្តម គឹម ពីនន់ អនុរដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា ពិព័រណ៍សៀវភៅថ្នាក់ជាតិ លើកទី៩ ឆ្នាំ២០២២នេះ ធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយនូវវប្បធម៌នៃការអានសៀវភៅក្នុងសង្គមខ្មែរ ជាពិសេស យុវជន និងយុវនារីខ្មែរ ដែលជាធនធានមនុស្សដ៏សំខាន់ , ផ្សព្វផ្សាយសៀវភៅនានាដែលបានបោះពុម្ភផ្សាយ,

    November 28, 2022