- Naren
- សង្គម
(បាត់ដំបង)៖ នៅចាំយុវជនមីល្ពៅខ្មែរ បាត់ដំបង ដែលទទួលភាពល្បីល្បាញពីសមិទ្ធផលក្នុងការស្រាវជ្រាវផលិតសរសៃមីចេញពីផ្លែល្ពៅ លោក វ៉ាន់ គិមវ៉ាង ទេ? ក្រោយពីស្ងប់ស្ងាត់អស់រយៈពេលមួយរយៈធំមក លោក វ៉ាន់ គិមវ៉ាង បានប្រកាសផ្អាកផលិតមីល្ពៅ និងបន្ថែមថាមិនដឹងត្រឡប់មកវិញពេលណា។ យុវជនមីល្ពៅបាត់ដំបងរូបនេះបានសរសេររៀបរាប់ថា៖ «ពេលវេលាពិតជាដើរលឿនណាស់ ខ្ញុំពិតជាសុំទោសដល់បងប្អូនទាំងអស់គ្នាខ្លាំងណាស់ដែលខ្ញុំមិនអាចបន្តធ្វើចំណីអាហារដែលជួយសុខភាពបានទៀតទេ។ ខ្ញុំត្រូវផ្អាកមួយរយៈសិន ហើយក៏មិនច្បាស់ថាថ្ងៃណាត្រឡប់មកវិញដែរ។ ខ្ញុំសូមអរគុណដល់អ៊ុំពូមីងបងប្អូនដែរបានគាំទ្រខ្ញុំរហូតមក ហើយខ្ញុំសុំទោសខ្ញុំមិនអាចជួយកសិករបាន ខ្ញុំមិនអាចបង្កើតរោងចក្របាន ខ្ញុំសុំទោសបងប្អូងទាំងអស់គ្នា»។ ក្រោយពីបានប្រកាសផ្អាកផលិត និងមិនដឹងថាត្រឡប់មកវិញពេលណានោះ មហាជនជាច្រើនសម្តែងការសោកស្តាយជាខ្លាំងចំពោះការប្រកាសបិទនេះ។ ក្នុងនោះលោក វ៉ាន់ គិមវ៉ាង ក៏បានបន្ថែមថា «រឿងទទួលវិនិយោគកាលពីមុន ពិតជាមិនងាយស្រួយទេបងប្អូន ព្រោះបងប្អូនមួយចំនួនខឹងស្អប់ខ្ញុំព្រោះខ្ញុំមិនទទួលវិនិយោគ តែគ្រប់យ៉ាងគឺវាមានហេតុ
December 2, 2022 - PR
ក្រុមហ៊ុនអេស៊ូសបានបើកសម្ពោធហាងដែលមានដាក់តាំងលក់ និងតេស្តផលិតផលគ្រប់ប្រភេទជាច្រើនសំរាប់ទីផ្សារកម្ពុជា ភ្នំពេញ ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ — ក្រុមហ៊ុនអេស៊ូសបានសហការគ្នាជាមួយហាងនីកាដើម្បីបើកហាងលក់ផលិតផលអេស៊ូស សុទ្ធ១០០% ដែលមានការដាក់តាំងបង្ហាញម៉ូដែលជាច្រើនក្នុងនោះមានចាប់ពីកុំព្យូទ័រដែលមានកុំព្យូទ័រអេក្រង់ពេញតួកុំព្យូទ័រ កុំព្យូទ័រដែលមានអេក្រង់២ កុំព្យូទ័រសំរាប់លេងហ្គេមគ្រប់កំរិត កុំព្យូទ័រដែលអាចបត់បាន៣៦០ដឺក្រេ កុំព្យូទ័រដែលមានអេក្រង់អូឡែតការពារភ្នែក និងកុំព្យូទ័រយួរដៃអេស៊ូសគ្រប់ប្រភេទជុំវិញពិភពលោក។ ស្របពេលគ្នាផងដែរលោក Danny Huang ដែលជាអ្នកគ្រប់គ្រងផលិតផលអេស៊ូសបានឡើងថ្លែងថា យើងរៀបចំហាងASUS Exclusive Storeនេះឡើងគឺដើម្បីផ្តល់នូវសេវាកម្ម១ដល់ល្អដល់អតិថិជន ដែលពួកយើងមានការដាក់តាំងបង្ហាញរាល់ផលិតផលសំរាប់អតិថិជនទាំងអស់ធ្វើការតេស្តសាកល្បង និងមានការប្រឹក្សាយោបល់សំរាប់ការទិញអោយត្រូវតាមតម្រូវការផងដែរ។ លើសពីនេះទៅទៀត ឯកឧត្តមឡៅ ប៊ុនឡុង ដែលជាតំណាងហាងនីកា និងASUS Exclusive Store មានប្រសាសន៍ដូច្នេះថា៖ «សូមអរគុណទៅដល់ក្រុមហ៊ុនអេស៊ូសដែលបានផ្តល់ឱកាស និងទំនុកចិត្តក្នុងការសហការបើកហាងដែលមានលក់តែផលិតផលអេស៊ូសសុទ្ធ100%គ្រប់ម៉ូដែលទាំងអស់
December 2, 2022 - PR
(ភ្នំពេញ)៖ បើគិតដល់ថា តើតារាប្រុសរូបណាដែលជាអ្នកតំណាងអោយផលិតផលម៉ាកល្បីៗក្នុងដៃច្រើននោះយើងក៏អាចរំលឹកដល់លោក នីកូ ដែលជាតារាមួយដួងដែលមានសម្រស់សង្ហាសម្លេងផ្អែមនេះតែម្តង ដែលគ្រាន់តែរាប់ត្រួសៗរូបលោកជាអ្នកតំណាងអោយ ផលិតផលនិងម៉ាកល្បីៗជាច្រើនជាង ១០មុខដូចជា Vattanac premium beer ដែលជាស្រាបៀដ៏ល្បី ហើយថ្មីៗនេះ Vattanac premium beer ក៏ទើបតែបញ្ចប់ការប្រគំតន្រ្តីដ៏អស្ចារ្យរបស់ខ្លួនផងដែរក្រៅពីនេះ មានផលិតផល ម៉ាកធំៗល្បីៗជាច្រើនទៀត ដូចជា Pepsi Gatsby និងម៉ាកល្បីៗផ្សេងទៀតក្នុងឆ្នាំ ២០២២។ ហើយថ្មីៗនេះសូម្បីម៉ាកសញ្ញាថ្នាំដុសធ្មេញដ៏ល្បី Close up ក៏សម្រេចជ្រើសរើសយក តារារូបនេះធ្វើ ជាអ្នកតំណាងផងដែរ ទាំងនេះហើយដែលទស្សនិកជនអ្នកគាំទ្រ ដាក់រហ័សនាមអោយលោកថា រាជ្យបុត្រនៃស្ពតពាណិជ្ជកម្ម ជឿជាក់ថានិងមានអ្វីថ្មីជាបន្តបន្ទាប់ទៀត
December 1, 2022 - PR
តើអ្នកចង់ក្លាយជាម្ចាស់ប្រាក់លាននាចុងឆ្នាំ2022 ដែរឬទេ? សេដ្ឋីប្រាក់លានអាចជារូបលោក! ឥឡូវនេះក្រុមហ៊ុនស្មាតហ្វូន OPPO ប្រចាំប្រទេសកម្ពុជាកំពុងស្វែងរកម្ចាស់ប្រាក់ 32 លានរៀលក្នុងឱកាស «ប្រូម៉ូសិនចុងឆ្នាំពី OPPO» ដោយគ្រាន់តែទិញទូរស័ព្ទ OPPO ចាប់ពីថ្ងៃទី1 ធ្នូ រហូតដល់ថ្ងៃទី1 មករា 2023 នឹងមានឱកាសផ្សងសំណាងឈ្នះលុយសុទ្ធ 1 លានរៀលភ្លាមៗជារៀងរាល់ថ្ងៃ លើសពីនេះក៏មានឱកាសឈ្នះ JBL Speaker (ចំនួន 48 រង្វាន់) និងកាសកាលីបឥតខ្សែ Enco Buds2 (ចំនួន 80 រង្វាន់)។ ពិសេសបែបនេះ នៅចាំអីទៀត?
December 1, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២នេះ បានស្នើឱ្យអភិបាលរាជធានី-ខេត្ត ណែនាំដល់មន្ទីរសុខាភិបាល ពង្រឹងការអនុវត្តច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈក្នុងការផ្តល់សេវាសុខាភិបាលនៅក្នុងមូលដ្ឋានសុខាភិបាលឯកជន។ យោងតាមលិខិត «ក្រសួងសុខាភិបាលសង្កេតឃើញថា មូលដ្ឋានសុខាភិបាលមួយចំនួនពុំទាន់បានគោរពឱ្យបានត្រឹមត្រូវតាមច្បាប់ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល ច្បាប់ស្តីពីការគ្រប់គ្រងលើការប្រកបវិជ្ជាជីវៈឯកជនក្នុងវិស័យវេជ្ជសាស្ត្រ អមវេជ្ជសាស្ត្រ និងជំនួយវេជ្ជសាស្ត្រ និងក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួនក្នុងការផ្តល់សេវាសុខាភិបាលជូនដល់អ្នកជំងឺនៅក្នុងមូលដ្ឋានសុខាភិបាលឯកជន។ ក្នុងន័យនេះក្រសួងសុខាភិបាល សូម ឯកឧត្តម លោកជំទាវ ធ្វើការណែនាំដល់មន្ទីរសុខាភិបាលឱ្យចុះពិនិត្យ តាមដាននិងចាត់វិធានការយ៉ាងម៉ឺងម៉ាត់បំផុតចំពោះអ្នកផ្តល់សេវាសុខាភិបាល និងម្ចាស់មូលដ្ឋានសេវាសុខាភិបាលឯកជនទាំងឡាយណាដែលមិនបានអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល ច្បាប់ស្តីពីការគ្រប់គ្រងលើការប្រកបវិជ្ជាជីវៈឯកជនក្នុងវិស័យវេជ្ជសាស្ត្រ អមវេជ្ជសាស្ត្រ និងជំនួយវេជ្ជសាស្ត្រ និងក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួន។ អាស្រ័យហេតុនេះ សូមឯកឧត្តម លោកជំទាវ ណែនាំឱ្យមន្ទីរសុខាភិបាលពង្រឹងក្នុងការផ្តល់សេវាសុខាភិបាលនៅក្នុងមូលដ្ឋានសុខាភិបាលឯកជនតាមច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈ ដោយស្មារតីទទួលខុសត្រូវ»៕
December 1, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ចើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាបន្ត ទៅលើលក្ខខ័ណ្ឌមួយចំនួនក្នុងកិច្ចព្រមព្រៀងសម្បទាន នៃគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ ទៅក្រុងបាវិត ជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) ដោយមានការអញ្ជើញចូលរួមផងដែរពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំដោយ ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងវត្តមានរបស់ឯកឧត្តម លោក លោកស្រី ដែលជាមន្ត្រីពាក់ព័ន្ធជាច្រើនរូប។ កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងដើម្បីពិនិត្យពិភាក្សា រិះរកដំណោះស្រាយធ្វើយ៉ាងណាឱ្យពង្រាងកិច្ចព្រមព្រៀងសម្បទាន
December 1, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជា នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២នេះបានចូលរួមអបអរសាទរ ក្រោយ «គុនល្បុក្កតោ» បានចុះបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីយនៃមនុស្សជាតិរបស់យូនេស្កូ។ ស្ថានទូតបានសរសេររៀបរាប់ថា៖ «ស្ថានទូតជប៉ុនយើងខ្ញុំ សូមចូលរួមអបអរសាទរការចុះ គុនល្បុក្កតោ ក្នុងបញ្ជីតំណាងនៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ ជាមួយប្រជាជនកម្ពុជា។ យើងខ្ញុំសូមកោតសរសើរការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងសហគមន៍ គ្រូគុន សិស្សគុនល្បុក្កតោទាំងអស់ ក្នុងកិច្ចការអភិរក្ស លើកតម្លៃ និងផ្សព្វផ្សាយគុនល្បុក្កតាក្នុងការចុះបញ្ជីនេះ»។ សូមរំលឹកថានៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីក្រុងរ៉ាបាត នៃព្រះរាជាណាចក្រម៉ារ៉ុក នៅក្នុងកិច្ចប្រជុំលើកទី១៧ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលដើម្បីការការពារបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ បានអនុម័តចុះគុនល្បុក្កតោក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូក្នុងសេចក្តីសម្រេច 17.COM7.b.1។ ឆ្លៀតក្នុងឱកាសនោះ
December 1, 2022 - PR
នៅវេលានេះ បរិយាកាសក្តៅ ក្តៅជាងសីតុណ្ហភាពទៀត គឺមានតែនៅរាល់គម្រោងរបស់ក្រុមហ៊ុនស៊ីងហួយប្រផឹធីតែប៉ុណ្ណោះ ! ក្រុមហ៊ុនស៊ីងហួយប្រផឹធី មិនធ្វើអោយ ការរំពឹងរង់ចាំជាយូរមកហើយ និងក្តីប្រាថ្នារស់នៅក្នុងទីក្រុងខកបំណងឡើយ ។ ជាថ្មីម្តងទៀត ជាមួយនឹងតម្លៃ និងសក្ដានុពលដ៏វិសេសវិសាល បានទាក់ទាញប្រជាប្រិយភាពអោយកំពុងកើនឡើងនៅទីក្រុង និងបន្តនូវ «ភាពអស្ចារ្យ» ដូចទៅរឿងព្រេងនិទាន។ តើវាព្រឹត្តិការណ៍អីទៅ ដែលធ្វើឱ្យមានការឆ្លើយតបដ៏ធំបែបនេះ? បើតាមដឹង ព្រឹត្តិការណ៍ទិញផ្ទះ នេះគឺជាព្រឹត្តិការណ៍ផ្សព្វផ្សាយប្រចាំឆ្នាំដែលបានត្រៀមរៀបចំជាយូរដោយក្រុមហ៊ុនស៊ីងហួយប្រផឹធី ដោយមានការខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដោយសន្យាថា «នឹងឱ្យប្រជាជនកម្ពុជាទាំងអស់បានរស់នៅក្នុងផ្ទះដែលមានតម្លៃនិងគុណភាពខ្ពស់» ត្រូវបានអនុវត្ត លើមូលដ្ឋានពិតប្រាកដនៃការបញ្ចុះតម្លៃ ដើម្បីបង្កើតផ្ទះដូចក្នុងក្តីសុបិន រួមទាំងការដូជាច្រើនពីការទិញផ្ទះដែលមិនធ្លាប់មានពីមុនមក ហើយនិងភាពភ្ញាក់ផ្អើលជាច្រើន ចេញពីការខិតខំដើម្បីសាងនូវភាពជឿទុកចិត្ត និងគុណភាពជូនចំពោះអតិថិជន។ ព្រឹត្តិការណ៍ទិញផ្ទះទូទាំងប្រទេស របស់ក្រុមហ៊ុនស៊ីងហួយប្រផឹធី
December 1, 2022 - សិល្បៈ
(ភ្នំពេញ)៖ ក្នុងពិធីបិទការប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការជាតិលើកទី១ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។ ល្ងាចថ្ងៃពុធ ៧កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ មានការអញ្ជើញចូលរួមពីមហាជនយ៉ាងច្រើនកុះករ ព្រមទាំងមានកម្មវិធីសំខាន់ៗ និងទាក់ទាញជាច្រើន។ ជាពិសេសបង្ហាញពិសេសពី G-Devith ក្នុងចម្រៀង «ល្ខោនខោលសន្តិភាព» ការសម្ដែងទាំងអស់នេះ មានការសម្តែងសិល្បករ សិល្បការិនីរហូតដល់ទៅ១៥០នាក់ រួមជាមួយការសម្តែង របាំមុនីមេខាលា របាំខោល គុនល្បុក្កតោ សិល្បករក្រវីទង់ជាតិ សិល្បៈវ៉ែស្គរ សិល្បករផ្លុំស្នែង និងស្រឡៃ និងការរាំបែបសម័យទៀតផង
November 30, 2022 - PR
(ភ្នំពេញ)៖ ក្នុងពិធីបិទការប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការជាតិលើកទី១ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។ ល្ងាចថ្ងៃពុធ ៧កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ មានការអញ្ជើញចូលរួមពីមហាជនយ៉ាងច្រើនកុះករ ព្រមទាំងមានកម្មវិធីសំខាន់ៗ និងទាក់ទាញជាច្រើន។ ជាពិសេសក្រៅពីការសម្តែងតន្រ្តីចម្រៀង គេក៏ឃើញមានក្បួនដង្ហែអបអរសាទរ «គុនល្បុក្កតោ» ដែលបានចុះបញ្ជីបេតិកភណ្ណអរូបិយនៃមនុស្សជាតិ របស់អង្គការយូនេស្កូ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីក្រុងរ៉ាបាត នៃព្រះរាជាណាចក្រម៉ារ៉ុក នៅក្នុងកិច្ចប្រជុំលើកទី១៧ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលដើម្បីការការពារបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ។ ការសម្តែងនេះជាការរៀបចំដោយ លោកស្រី នួន ស៊ុន្ទរី
November 30, 2022








