Naren
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្នុងពិធីថ្លែងសុន្ទរកថា បិទ ការប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការជាតិ លើកទី១ នាល្ងាចថ្ងៃទី៣០ វិច្ឆិកា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ជូនប្រជាពលរដ្ឋថា កម្ពុជានឹងប្រារព្ធព្រឹត្តិការណ៏អង្គរសង្រ្កាន្ត នៅក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំ ក្នុងឆ្នាំ២០២៣ខាងមុខនេះឡើងវិញ៕

    November 30, 2022
  • PR Beer

    (ភ្នំពេញ) ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២២៖ យុទ្ធនាការអាពាហ៍ពិពាហ៍ថ្មី “I LOVE YOU TO THE MOON AND BACK” ដែលបង្កើតឡើងដោយ ក្រុមហ៊ុនហនុមាន ប៊ែវើរីជីស គឺជាយុទ្ធនាការទីផ្សារដ៏រំភើប និងគួរឱ្យចាប់អារម្មណ៍ខ្លាំងបំផុត ដើម្បីបន្តជំរុញនូវភាពច្នៃប្រឌិតថ្មីនៅប្រទេសកម្ពុជា និងការទាក់ទាញចំណាប់អារម្មណ៍យ៉ាងច្រើនសម្រាប់ប្រជាជនកម្ពុជា និងអតិថិជនទាំងអស់។ ព្រឹត្តិការណ៍នៃការនាំយកស្រាបៀរហនុមាន ព្រីមៀម ឡាហ្គឺ ទៅកាន់លំហអាកាសដំបូងគេនេះបានធ្វើឡើងនៅថ្ងៃ ៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលត្រូវបានបង្ហោះចេញពីរោងចក្រផលិតភេសជ្ជៈហនុមានដ៏ទំនើប និងមានស្តង់ដារខ្ពស់ មានទីតាំងនៅផ្លូវជាតិលេខ៤ ក្នុងខេត្តកណ្តាល។ សូមបញ្ជាក់ផងដែរថាយុទ្ធនាការ

    November 30, 2022
  • PR

    ឥឡូវនេះ ដូចដែលបានសន្យា ក្រុមហ៊ុន realme កំពុងពង្រីកត្រកូល Numer Sereis ជាមួយនឹងការចេញលក់ Realme 10 Pro និង Realme 10 Pro+ ។ Realme 10 Pro នឹងមិនស្តាប់ទៅដូចជាការអាប់ដេតធំជាង Realme 9 Pro នោះទេ ប៉ុន្តែ Realme 10 Pro+ គឺជាការអាប់ដេតបន្ថែម។ វានាំមកនូវកាមេរ៉ាមេទំហំ 108 MP និងថ្មធំ ហើយចំណុចសំខាន់គឺ

    November 30, 2022
  • PR

    នៅសល់តែប៉ុន្មានថ្ងៃខាងមុខទៀត ជាពេលវេលានៃការផ្ទេរឆ្នាំចាស់ដើម្បីស្វាគមន៍ឆ្នាំថ្មី 2023 ដែលឈានជិតចូលមកដល់ឆាប់ៗនេះ។ ស្របពេលនេះយើងទាំងអស់គ្នាក៏កំពុងត្រៀមបិទទំព័រ 365 នៃឆ្នាំ2022 ដែលម្នាក់ៗសុទ្ធតែបានជួបនូវរឿងរ៉ាវផ្សេងៗពីគ្នាមានទាំងអារម្មណ៍សប្បាយ ពិបាកចិត្ត កើតទុក្ខ សោកសៅ ខកចិត្ត ព្រោះយើងដឹងហើយថាគ្មានអ្នកណាដែលកើតមកអាចសប្បាយចិត្តរហូត ហើយក៏គ្មានអ្នកណាកើតទុក្ខរហូតដែរ។ គួបជួនជាមួយគ្នានេះផងដែរ ក៏ឃើញថាមានតារាល្បីៗជាច្រើនអ្នកបានបង្ហោះរូបប្លែកៗពីគ្នាដើម្បីបង្ហាញនូវអារម្មណ៍ដែលពួកគាត់បានជួប និងជាការចងចាំមួយសម្រាប់ឆ្នាំ2022។ ចំពោះអ្នកទាំងអស់គ្នាវិញក៏អាចចូលរួមបានដែរ ព្រោះអំឡុងពេលនេះ OPPO បានបង្កើតនូវហ្គេមមួយដោយគ្រាន់បង្ហោះរូបបង្ហាញអារម្មណ៍របស់អ្នកនៅក្នុងឆ្នា2022 ដើម្បីទទួលបានកាដូអនុស្សាវរីយ៍តុក្កតាមាស Ollie (Limited Edition) ចំនួន 10 រង្វាន់ ដោយគ្រាន់តែធ្វើតាមលក្ខខណ្ឌងាយៗថតរូប 4 ជាមួយនឹងទឹកមុខដែលបង្ហាញពីអារម្មណ៍ដែលអ្នកបានឆ្លងកាត់ក្នុងឆ្នាំ2022 ហើយយកមកបង្ហោះលើហ្វេសប៊ុកផ្ទាល់ខ្លួន (ដាក់សាធារណៈ) ភ្ជាប់

    November 30, 2022
  • សិល្បៈ

    (ភ្នំពេញ)៖ ពិធីបិទ​ការប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការជាតិ​ លើកទី១ នៅពហុកីឡដ្ឋាន​ជាតិមរតកតេជោ នឹងត្រូវធ្វើឡើងនៅល្ងាចថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ដោយមានការអញ្ជើញចូលរួមពីមហាជនយ៉ាងច្រើនកុះករ ព្រមទាំងមានកម្មវិធីសំខាន់ៗ និងទាក់ទាញជាច្រើនដូចជាមានការសម្ដែងសិល្បៈ តន្រ្តីចម្រៀងនានា សម្រាប់ពិធីបិទកីឡាជាតិលើកទី៣។ តួយ៉ាងយោងតាមវីដេអូដែលបង្ហោះឱ្យគណនីហ្វេសប៊ុក Sovanna Kem នៅរសៀលនេះគេឃើញមានវត្តមាន លោកតា គង់ ណៃ អញ្ជើញមកដល់ពហុកីឡដ្ឋានមរតកតេជោហើយដើម្បីចូលរួមសម្តែងក្នុងពិធីបិទកីឡាជាតិលើកទី៣នៅល្ងាចនេះពោលគឺនឹងសម្តែងបទ time to rise ជាមួយនឹងតារារ៉េបវណ្ណដា។ សូមជម្រាបថា ពិធីបើក​ព្រឹត្តិការណ៍កីឡាជាតិលើកទី៣ និង​កីឡាជនពិការជាតិលើកទី១ បានធ្វើឡើងកាលពីល្ងាច​ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមអធិបតីភាពសម្តេចតេជោនាយករដ្ឋមន្ត្រី។ ការ​ប្រកួត​កីឡា​ជាតិលើក​ទី​៣ មាន​កីឡា៣៨​ប្រភេទ

    November 30, 2022
  • PR

    (ភ្នំពេញ)៖ កម្មវិធីប្រឡងចម្រៀងកុមារលំដាប់ពិភពលោក The Voice Kids Cambodia រដូវកាលទី៣ បានបញ្ចប់វគ្គ The Battles មួយទៀតហើយ ដែលត្រៀមចាប់ផ្តើមចូលវគ្គ Live Show នៅថ្ងៃសៅរ៍ សប្តាហ៍នេះតែម្តង។ ក្នុងសប្តាហ៍ដំបូងនៃវគ្គ Live Show ដែលនឹងត្រៀមចូលមកដល់នេះ Coach នីមួយៗនៅសល់កូនក្រុមតែ៨រូបប៉ុណ្ណោះក្នុងមួយក្រុម។ ពោលគឺសរុបមានចំនួនប្អូនៗកុមារចំនួន២៤រូប ដែលនឹងមានវត្តមានក្នុងវគ្គ Live Show សប្តាហ៍ទី១នេះ។ គួរបញ្ជាក់ផងដែរថា វគ្គ Live Show នេះនឹងធ្វើឡើងនៅស្ទូឌីយោទូរទស្សន៍ ហង្សមាស HDTV

    November 30, 2022
  • សង្គម

    (បន្ទាយមានជ័យ)៖ កុមារាម្នាក់ ធ្វើឱ្យមហាជនស្ងើចសរសើរ និងអាណិតអាសូរជាខ្លាំង ស្ថិតនៅក្នុងភាពខ្វះខាតជាខ្លាំងគ្មានសម្ភារៈរៀនសូត្រគ្រប់គ្រាន់ ក៏កុមារាម្នាក់នេះនៅតែរៀនពូកែ ទទួលបានបណ្ណសរសើរចំណាត់ថ្នាក់លេខមួយប្រចាំឆ្នាំ ក្នុងសាលាបឋមសិក្សាសូភី ដែលមានទីតាំងនៅ ភូមិសូភី ឃុំសូភី ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ យោងតាមការបង្ហោះរបស់គណនីហ្វេសប៊ុក Vladimir Putok’k បានឱ្យដឹងថា៖ «គ្មានស្បែកជើង គ្មានឡេវអាវតែមានបណ្ណសរសើរចំណាត់ថ្នាក់លេខមួយប្រចាំឆ្នាំ សិស្សសាលាបឋមសិក្សាសូភី ភូមិសូភី ឃុំសូភី ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ដោយឃើញថាមានបងប្អូនសួររកលេខទូរសព្ទ័និងអាសយដ្ឋានរបស់ប្អូនប្រុសខ្ញុំសូមដាក់បន្ថែមនៅខាងក្រោមនេះ0713848856។ ប្អូនប្រុសរស់នៅភូមិគោកចក ឃុំសុភី ស្រុកសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ដោយរស់នៅជាមួយលោកយាយចាស់ ឪពុកម្ដាយទៅធ្វើការនៅប្រទេសថៃ ឬអាចទាក់ទងមកខ្ញុំបាទផ្ទាល់ខ្ញុំបានត្រូវត្រឡប់ទៅជួបគាត់ម្ដងទៀតព្រោះមានបងប្អូនផ្ញើជាសម្ភារៈសិក្សានិងរបស់របរប្រើប្រាស់មួយចំនួននិងថវិកាផងដែរ»៕

    November 30, 2022
  • PR

    (ភ្នំពេញ)៖ បើតាមរយៈរបៀបវារៈផ្លូវការ នៃពិធីបិទកីឡាជាតិលើកទី៣ បានបង្ហាញថា ស្មាតនឹងរៀបចំការសម្ដែងសម្រាប់ពិធីបិទកីឡាជាតិលើកទី៣ ជាមួយបទ «មហាគ្រួសារកីឡា» ដែលច្រៀងដោយ ស៊ូ ស៊ីរីកា, ចំរើន សុភា, តី, លាន បញ្ចនីត, Baly និង Denzo ជាមួយការរៀបចំការសម្តែងពិសេសរបស់ទម្រង់សិល្បៈដូចជា របាំមុនីមេខាលា របាំខោល របាំសហ័សម័យ៤ និង សៀក២ ឆៃយ៉ាំ អ្នករាំអបអរសាទរ (Cheer Leader) និង សិល្បករក្រវីទង់ជាតិផងដែរ។ នៅមានការបង្ហាញពិសេសពី G-Devith ក្នុងចម្រៀង «ល្ខោនខោលសន្តិភាព»

    November 30, 2022
  • សង្គម

    (ភ្នំពេញ)៖ អស់រយៈពេលជាច្រើនឆ្នាំនៅទីបំផុត «គុនល្បុក្កតោ» ត្រូវបានដាក់ចូលទៅ​ក្នុង​បញ្ជីបេតិកភណ្ឌ​សម្បត្តិ​វប្បធម៌​អរូបីនៃមនុស្សជាតិជា​ផ្លូវ​ការ​ នៅក្នុងកិច្ចប្រជុំនៅក្នុងប្រទេស​ម៉ារ៉ុក ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២។ ក្រោយពីទទួលដំណឹងល្អបែបនេះ អ្នកនាង ស្រីអូន ដែលមហាជនតែងតែឃើញអ្នកនាងចំណាយថវិកាផ្ទាល់ខ្លួន ដើម្បីហ្វឹកហាត់ ផ្សព្វផ្សាយល្បុក្កតោខ្មែរ ឱ្យកាន់តែទូលំទូលាយ។ អ្នកស្រីអូន បានសរសេររៀបរាប់ថា៖ «ជាជោគជ័យមួយដែលកូនខ្មែរគ្រប់រូបចង់បាន ក្បាច់គុនល្បុក្កតោខ្មែរដែលមានអាយុកាលរាប់ពាន់ឆ្នាំ ជាមរតកដូនតា មាននៅតាមចម្លាក់នៃប្រាង្គប្រាសាទអង្គរវត្ត។ ពេលនេះអារម្មណ៍កូនខ្មែរកំពុងតែរំភេីបគ្រប់គ្នា។ ការហាត់ល្បុក្កតោរយៈពេលខ្លីរបស់នាងខ្ញុំ សង្ឃឹមថាជាចំណែកដ៏តូចមួយក្នុងការផ្សព្វផ្សាយល្បុក្កតោរបស់ដូនតាយេីង សូមបងប្អូនកុំប្រកាន់បេីការឃុំមិនសូវជាស្អាត។ សូមអរគុណដល់លោកគ្រូព្រឹទ្ធាចារ្យ អ្នកហាត់ល្បុក្កតោទាំងឡាយ ស្ថាប័នពាក់ព័ន្ធ ថ្នាក់ដឹកនាំ ដែលជំរុញឱ្យល្បុក្កតោខ្មែរមានថ្ងៃនេះ»៕

    November 30, 2022
  • PR

    តើអ្វីទៅជាប្រព័ន្ធប៊ិចសាំង? ប្រព័ន្ធប៊ិចសាំងគឺជាប្រព័ន្ធផ្គត់ផ្គង់សាំង មានមុខងារដូចទៅនឹងប្រព័ន្ធបេនសាំងដែរ តែគ្រាន់តែថា ប្រព័ន្ធប៊ិចសាំង មានភាពទំនើបជាង ទាន់សម័យជាង ហើយជាប្រព័ន្ធផ្គត់ផ្គង់សាំងទំនើបចុងក្រោយបង្អស់ និងមានអត្ថប្រយោជន៌ច្រើនជាង ប្រសិនជាយើងធ្វើការប្រៀបធៀបគ្នា។ គិតទល់មកដល់ពេលបច្ចុប្បន្ននេះ នៅប្រទេសកម្ពុជាយើង សឹងតែទាំងអស់ទៅហើយនៃម៉ូតូហុងដា និងរថយន្តហុងដាគឺប្រើប្រាស់ប្រព័ន្ធប៊ិចសាំង បូករួមទាំង ហុងដា DREAM ស៊េរីថ្មីដែលទើបតែដាក់លក់ក្តៅៗ ដោយបំពាក់មកជាមួយប្រព័ន្ធប៊ិចសាំងផងដែរ ដែលជាបច្ចេកវិទ្យាហុងដាពិភពលោកមកពីប្រទេសជប៉ុន ធ្វើឲ្យម៉ាស៊ីនមានចំហេះសព្វ ផ្តល់នូវប្រសិទ្ធភាពខ្ពស់ និងសន្សំសំចៃប្រេងសាំងបានល្អ។ នេះបើយោងទៅលើ ការផ្សព្វផ្សាយលើទំព័រ FACEBOOK របស់ក្រុមហ៊ុន NCX Honda។ លម្អិតពីអត្ថប្រយោជន៌ប្រព័ន្ធប៊ិចសាំង៖ ម៉ាស៊ីនថ្មីបំពាក់ដោយបច្ចេកវិទ្យា PGM-FI មានសំទុះខ្លាំង បរិមាណសាំងនឹងផ្គត់ផ្គង់តាមការបើកបរជាក់ស្ដែង

    November 30, 2022