- Naren
- អន្តរជាតិ
(សេអ៊ូល)៖ កុមារកម្ពុជាដែលមានជំងឺបេះដូងពីកំណើត ដែលទើបតែបានជួបជាមួយជំទាវទី១កូរ៉េខាងត្បូង ត្រូវបានរំពឹងថានឹងទទួលការវះកាត់នៅទីក្រុងសេអ៊ូល យោងតាមការិយាល័យប្រធានាធិបតីកាលពីថ្ងៃអាទិត្យ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Korea Time នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២។ ការិយាល័យប្រធានាធិបតី បានប្រាប់ទីភ្នាក់ងារព័ត៌មាន Yonhap ថា កុមារកម្ពុជារូបនេះត្រូវបានគេរំពឹងថានឹងត្រូវនាំមកកាន់ប្រទេសកូរ៉េខាងត្បូង ដើម្បីធ្វើការវះកាត់ នៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រអាសាន ក្នុងទីក្រុងសេអ៊ូល។ ប្រភពដដែលក៏បានឱ្យដឹងថា រាល់ការចំណាយចាំបាច់សម្រាប់ការធ្វើដំណើរទៅកាន់កូរ៉េខាងត្បូង និងការវះកាត់ ត្រូវបានគេរៀបចំរួចជាស្រេចជាមួយនឹងការបរិច្ចាគ។ សូមរំលឹកថាលោកជំទាវ Kim Keon-hee បានចុះសួរសុខទុក្ខកុមារកម្ពុជាដែលមានអាយុ១៤ឆ្នាំកាលពីដើមខែនេះក្នុងទីក្រុងភ្នំពេញ ក្នុងអំឡុងពេលលោកជំទាវអមដំណើរលោកប្រធានាធិបតី Yoon Suk-yeol ជាស្វាមីមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅកម្ពុជា៕ ប្រភព៖ koreatimes
November 28, 2022 - សង្គម
(ភ្នំពេញ)៖ អ្នកនាង អឿន ម៉ូលីកា ដែលគេស្គាល់ថា ជាមេតុងទីន និងជាអ្នកលក់អនឡាញល្បីឈ្មោះ ក្នុងបណ្ដាញសង្គមដែលមានរឿងរ៉ាវជំពាក់កូនតុងទីនជុំទិសនោះ។ កាលពីពេលថ្មីៗនេះប្រកាសថាក្ស័យធន និងសុំឱ្យបងប្អូនទុកពេលឱ្យខ្លួនរកលុយសងពីចំណុចសូន្យមកវិញ ដោយអ្នកអនឡាញល្បីឈ្មោះរូបនេះបានសរសេររៀបរាប់ថា៖ «ទោះកូនរត់ កូនបោក កូនបន្លំ កូនមិនមានទំនួលខុសត្រូវសងលុយខ្ញុំមកវិញ ខ្ញុំនៅតែយាយពាក្យដដែលថានឹងនៅរកលុយសងកូនៗរងគ្រោះទាំងអស់មិនអោយបាត់សូម្បី១$ឡើយ។ ខ្ញុំសុខចិត្តលក់ឡាន លក់របស់របរសង ទាល់តែអស់ហើយនៅថាខ្ញុំបោកទៀតមែនទេ ហើយខ្ញុំមិនសុំអ្វីច្រើនពីបងប្អូនឡើយសុំត្រឹមទុកពេលឱ្យខ្ញុំរកពីចំណុចសូន្យមកវិញដើម្បីសងបងប្អូនដែលមិនទាន់បានលុយ ហើយបងប្អូនអាចមកធ្វើឯកសារបានដើម្បីទំនុកចិត្ត មនុស្សណាដែលចង់បានជីវិតធ្លាក់មកដល់ចំណុចហ្នឹងគឺគ្មានទេ។ មនុស្សណាដែលចង់ឱ្យគេបោក មនុស្សណាដែលខំសាងកេរ្តិ៍ឈ្មោះបានដល់ចំណុចនេះហើយ ក៏ត្រូវមកក្លាយជាបែបនេះ គ្មាននរណាចង់បានជីវិតបែបនេះទេ គ្មាននរណាចង់ខុសទេ ចឹងសូមបងប្អូនអនុគ្រោះ ឈប់បន្តរការជេរ ការវាយប្រហារ ការផុស ចំពោះរូបខ្ញុំទៀតផងចុះ។ ខ្ញុំក្ស័យធននិងតុងទីនហ្នឹងអស់ហើយ ហើយមិនបានបោកបងប្អូនណាទេបើមិនជឿអាចមកឆែកកុងABA
November 28, 2022 - PR
(ភ្នំពេញ)៖ បន្ទាប់ពីជាប់ជា TOP4 របស់កម្មវិធីដ៏ល្បីកក្រើក Cambodian Idol រដូវកាលទី4 នាង ដាវីន បានកែប្រែវាសនាពីយុវវ័យធម្មតាៗ មកជា Idol វ័យក្មេងដ៏ល្បីដួងចិត្តមហាជនពេញប្រទេស ទៅណាមកណាមានតែការគាំទ្រស្ទើរមិននឹកស្មាន។ ថ្មីៗនេះកម្លោះកំពូលញញឹមពេញដោយមន្តស្នេហ៍ នាង ដាវីន បានបញ្ចេញសកម្មភាពថត MV បទថ្មីនៅក្នុងផលិតកម្ម រស្មីហង្សមាស ដែលជាប្រភេទបទចង្វាក់សប្បាយៗ ស្តាប់ហើយជក់ចិត្តខ្លាំងតែម្តង។ មិនតែប៉ុណ្ណោះ នាង ដាវីន បានបញ្ជាក់នៅក្នុងការ Live របស់ខ្លួនថា MV បទថ្មីនេះ មានតារាស្រីក្មេងៗឡើងជិតម្ភៃនាក់ឯណោះ។ តាមរយៈការបង្ហោះ Clip
November 28, 2022 - PR Beer
(ភ្នំពេញ)៖ ការប្រគុំតន្ត្រីដ៏អស្ចារ្យ “VATTANAC វ ALL IN FESTIVAL” ដែលបានរៀបចំដោយ ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បានប្រព្រឹត្តិទៅយ៉ាងជោគជ័យ និងរីករាយ នៅជិតរង្វង់មូល នាងមច្ឆា បរិវេណOCIC ក្នុងក្រុងភ្នំពេញ នារាត្រីថ្ងៃសៅរ៍ ថ្ងៃទី២៦ ថ្មីៗនេះ។ វត្តមានដ៏ភ្ញាក់ផ្អើល របស់តារាចម្រៀងអន្តរជាតិKPOP ក៏ដូចជាម្ចាស់បទ SPICY កញ្ញា CL បានធ្វើឱ្យកក្រើកឆាកនឹងការសម្តែងដ៏ប្លែកមិនធ្លាប់មាន អមជាមួយសម្រែកហូរកញ្រ្ជៀវ ដោយមានវត្តមានទស្សនិកជនរាប់ម៉ឺននាក់ បើទោះបីជាមេឃបង្អុរភ្លៀង យ៉ាងណាក៏ដោយ។ ជាប្រវត្តិសាស្រ្តលើកដំបូង ដែលអ្នកគាំទ្រមិនទៅណាឡើយ ពោលគឺស្រែករាំក្រោមដំណក់ទឹកភ្លៀង
November 27, 2022 - PR
(ភ្នំពេញ)៖ ខណៈពេលខិតជិតដល់ចុងឆ្នាំ សែលកាតប្រារព្ធខួបគម្រប់២៥ឆ្នាំរបស់ខ្លួនជាមួយនឹងការប្រគុំតន្ត្រីដ៏ធំ និងបញ្ចេញបទចម្រៀងថ្មី ដែលមានការសម្ដែងរបស់ទូតសុឆន្ទៈ របស់ខ្លួន ដែលមានដូចជា លោក ម៉ាន់ វណ្ណដា ព្រះនាង នរោត្តម ជេនណា លោក ថេណា កញ្ញា រ៉េត ស៊ូហ្សាណា និងកញ្ញា មីណា។ សេចក្ដីជូនដំណឹងនេះត្រូវបានប្រកាសឡើងក្នុងអំឡុងពេលសន្និសីទសារព័ត៌មាន នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ថិតនៅ សណ្ឋាគារ កាំបូឌីយ៉ាណា និងត្រូវបានចូលរួមដោយនាយកប្រតិបត្តិរបស់ សែលកាត គឺលោក Simon Perkins រួមជាមួយនិងក្រុមការងាររបស់ សែលកាត
November 26, 2022 - សិល្បៈ
(ភ្នំពេញ)៖ កុមារី សាពូន ដារ៉ាភិមាន ដែលជាកូនស្រីច្បងរបស់ សឿ សុធារ៉ា និង សាពូន មីដាដា នឹងសម្តែងក្នុងខ្សែភាពយន្តបុរាណរបស់ទូរទស្សន៍ហង្សមាស។ នេះបើយោងតាមការបង្ហោះរបស់អ្នកដឹកនាំរឿង លោក កៅ សីហា។ លោក កៅ សីហា បានឱ្យដឹងថា កូនស្រីច្បងរបស់ សឿ សុធារ៉ា នឹងមកសម្តែងជាតួឯកស្រីពេលវ័យក្មេង ក្នុងភាពយន្តភាគខ្នាតធំសម័យលង្វែក ដែលនឹងចាក់បញ្ជាំងឆាប់ៗនេះតាមរយៈកញ្ចក់ទូរទស្សន៍ហង្សមាស។ លោក កៅ សីហា បានសរសេររៀបរាប់ថា៖ «សាពូន ដារ៉ាភិមាន ជាកុមារីម្នាក់ដែលមានឈាមជ័រសិល្បៈដ៏ជោគជាំ ពីឪពុកម្ដាយ គឺបង
November 26, 2022 - សង្គម
(ភ្នំពេញ)៖ ថ្មីៗនេះមានការចែករំលែកនៅលើបណ្តាញសង្គមនូវរឿងគួរឱ្យអាណិតអាសូរដោយលោកយាយវ័យចាស់ជរា ដើរអូសរទេះជាង២០គីឡូម៉ែត្រលក់ដូងទាំងដៃប្រេះឆ្អឹង ដើម្បីបានលុយចិញ្ចឹមលោកតាដេកឈឺនៅផ្ទះ។ បើយោង គណនីហ្វេសប៊ុកឈ្មោះ Gino Real បានសរសេររៀបរាប់ថា៖ «ម៉ែគេម៉ែយេីង ដេីរអូសដូងលក់បានចំណេញបាន ២-៣មុឺន ចិញ្ចឹមតានៅផ្ទះដេកឈឺ ខ្ញុំឃេីញអង្គុយញុំបាយច្រកថង់ ម៉ោង២ទេីបបានបាយញុំក្រោមដេីមឈេីរាល់ថ្ងៃ ដេីរអូសរទេះដូងជាង២០គីឡូដីរាល់ថ្ងៃ(ដូងធ្ងន់ណាស់)។ ជេីងក៏ឈឺដៃប្រេះឆ្អឹងតែខំរុញខំកាប់ដូង (ព្រោះខ្ញុំឃេីញច្របាច់ដៃជេីងរាល់ថ្ងៃ) ថ្ងៃនេះឃេីញដេកអង្គុយទេីបចូលទៅនិយាយលេងបានដឹងថាកំសត់ណាស់។ យំរៀបរាប់រឿងកូន រាល់ថ្ងៃនៅ២នាក់យាយតា កូនៗមានប្តីប្រពន្ធអស់ សល់២នាក់តាយាយចិញ្ចឹមគ្នា ឥឡូវតាបាក់កំលាំងទៅលែងរួចចឹងយាយប្រឹងតែឯងដេីម្បីមេីលថែតា(hmmm ចឹងបានថាកូន១០ចិញ្ចឹមម៉ែឪមិនរស់)។ ខ្ញុំផុសនេះព្រោះចង់ជួយគាត់ដែលតាដេកនៅផ្ទះត្រូវការថ្នាំបេីបងប្អួនអាណិតគាត់សូមជួយគាត់បន្តិចបន្តួចផងណា។ ABA 000239239 (Ly chetra) AC Lida 069918981 (Ly chetra)»៕
November 26, 2022 - PR
ភ្នំពេញ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២៖ កម្មវិធីប្រកួតប្រជែងថ្មីមួយដែលផ្តោតលើនិរន្តរភាព ឆាប់ៗនេះនឹងមើលឃើញមានការចូលរួមដ៏ច្រើនកុះករពីអ្នកមានគំនិតច្នៃប្រឌិតជាច្រើនដើម្បីបង្កើតឱ្យមានឥទ្ធិពលវិជ្ជមានដល់សង្គមកម្ពុជា។ ដោយបើកដំណើរការក្រោមកិច្ចសហការរវាងក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា និងក្រុមហ៊ុន Startup Factory Cambodia កម្មវិធី HEINEKEN SUSTAINATHON អញ្ជើញបេក្ខជនបេក្ខនារីដែលមានអាយុចន្លោះពី១៨ ដល់ ២៥ឆ្នាំឱ្យចូលរួមក្នុងបេសកកម្មបង្កើតអនាគតប្រកបដោយចីរភាពសម្រាប់ប្រទេសកម្ពុជា។ ការប្រកួតប្រជែងលើកទីមួយនេះនឹងផ្ដោតលើប្រធានបទ “ការពិសាដោយការទទួលខុសត្រូវ”។ នៅក្នុងព្រឹត្តិការណ៍ SUSTAINATHON នេះ ក្រុមដែលចូលរួមប្រកួតប្រជែងនឹងមានពេល ៤៨ម៉ោងដើម្បីធ្វើកិច្ចការមួយក្នុងគោលបំណងបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត ដើម្បីជួយជំរុញការពិសាប្រកបរដោយការទទួលខុសត្រូវ។ ក្រុមជាប់ចំណាក់ថ្នាក់កំពូលទាំង៣ នឹងមានឱកាសនាំយកគំនិតរបស់ពួកគេឱ្យលេចចេញជារូបរាងឡើងក្រោយទទួលបានការណែនាំពីអ្នកជំនាញក្នុងដំណាក់កាលហ្វឹកហាត់រយៈពេល ៣ខែ ដែលដឹកនាំដោយក្រុមហ៊ុន Startup Factory។ បន្ទាប់មក
November 25, 2022 - Der Daily
(ភ្នំពេញ)៖ ៤ឆ្នាំម្តងរំលងម៉េចបាន! រដូវកាល World Cup បានឈានចូលមកដល់ដូច្នេះហើយសម្រាប់អ្នកស្នេហាវិស័យបាល់ទាត់ច្បាស់ណាស់ណាត្រូវតាមដានក្រុមប្រទេសណាមួយដែលលោកអ្នកពេញចិត្ត។ ក្រៅពីមើលនៅផ្ទះតាមទូរទស្សន៍ ទូរស័ព្ទដៃ ថ្ងៃនេះ Der Daily ក៏ណែនាំកន្លែងល្បីមួយដែលអ្នកគាំទ្រវិស័យបាល់ទាត់ជួបជុំគ្នានៅទីនោះសម្រាប់ទស្សនាការប្រកួតបាល់ទាត់ផ្សាយផ្ទាល់ នោះគឺហាង Score Sports Bar & Grill Phnom Penh។ ហាងមួយនេះដែលអ្នកនិយមមើលការផ្សាយផ្ទាល់នៃការប្រកួតបាល់ទាត់ ចូលចិត្តប្រមូលផ្តុំគ្នានៅទីនេះ ដែលមានការបញ្ជាំងនៅលើអេក្រង់ទូរទស្សន៍ និងslideធំៗ ងាយស្រួលទស្សនា។ មិនត្រឹមតែប៉ុណ្ណោះក៏មានម្ហូបបែបអ៊ឺរ៉ុបឆ្ងាញ់ៗ ភេសជ្ជៈ ស្រាបៀ ជាមួយនឹងតម្លៃសមរម្យ។ ហាងScore Sports Bar & Grill
November 25, 2022 - PR
(ភ្នំពេញ)៖ ក្រុមហ៊ុន ជីប ម៉ុង លែន បានប្រកាសបើកលក់ជាផ្លូវការ វីឡាអភិជនថ្មី «ឃីង ម៉េនន័រ» កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ។ វីឡាដ៏ធំស្កឹមស្កៃ និងមានចំនួនកំណត់នេះ គឺជាវិចិត្រកម្មដ៏ប្រណីតចុងក្រោយ និងធំជាងគេបង្អស់ក្នុងបណ្តាវីឡាទោលនានារបស់ ជីប ម៉ុង លែន។ នៅក្នុងពិធីបើកលក់ជាផ្លូវការនេះ លោកឧកញ៉ា លាង ហេនរី អគ្គនាយក ក្រុមហ៊ុន ជីប ម៉ុង លែន បានមានប្រសាសន៍ថា «វីឡា
November 25, 2022








