សង្គម

កូនៗមានប្តី​​ប្រពន្ធ​អស់​ សល់២នាក់តាយាយចិញ្ចឹមគ្នា​! លោកយាយត្រូវដើរអូសរទេះដូង លក់ទាំងដៃប្រេះឆ្អឹង ដើម្បីបានលុយមើលថែលោកតាដែលដេកឈឺនៅផ្ទះ

BY
Naren
November 26, 2022

(ភ្នំពេញ)៖ ថ្មីៗនេះមានការចែករំលែកនៅលើបណ្តាញសង្គមនូវរឿងគួរឱ្យអាណិតអាសូរដោយលោកយាយវ័យចាស់ជរា ដើរអូសរទេះជាង២០គីឡូម៉ែត្រលក់ដូងទាំងដៃប្រេះឆ្អឹង ដើម្បីបានលុយចិញ្ចឹមលោកតាដេកឈឺនៅផ្ទះ។ បើយោង គណនីហ្វេសប៊ុកឈ្មោះ Gino Real បានសរសេររៀបរាប់ថា៖

«ម៉ែគេម៉ែយេីង​ ដេីរអូសដូងលក់បានចំណេញបាន ២​-៣មុឺន ចិញ្ចឹមតានៅផ្ទះដេកឈឺ ខ្ញុំឃេីញអង្គុយញុំបាយច្រកថង់ ម៉ោង២ទេីបបានបាយញុំក្រោមដេីមឈេីរាល់ថ្ងៃ​ ដេីរអូសរទេះដូងជាង២០គីឡូដីរាល់ថ្ងៃ​(ដូងធ្ងន់ណាស់)។ ជេីងក៏ឈឺដៃប្រេះឆ្អឹងតែខំរុញខំកាប់ដូង (ព្រោះខ្ញុំឃេីញច្របាច់ដៃជេីងរាល់ថ្ងៃ) ថ្ងៃនេះឃេីញដេកអង្គុយទេីបចូលទៅនិយាយលេងបានដឹងថាកំសត់ណាស់។​ យំរៀបរាប់រឿងកូន​ រាល់ថ្ងៃនៅ២នាក់យាយតា កូនៗមានប្តី​​ប្រពន្ធ​អស់​ សល់២នាក់តាយាយចិញ្ចឹមគ្នា​ ឥឡូវតាបាក់កំលាំងទៅលែងរួចចឹងយាយប្រឹងតែឯងដេីម្បីមេីលថែតា(hmmm​ ចឹងបានថាកូន១០ចិញ្ចឹម​ម៉ែឪមិនរស់)។ ខ្ញុំផុសនេះព្រោះចង់ជួយគាត់​ដែលតាដេកនៅផ្ទះត្រូវការថ្នាំបេីបងប្អួន​អាណិតគាត់សូមជួយគាត់​បន្តិច​បន្តួច​ផងណា។ ABA 000239239 (Ly chetra) AC Lida 069918981 (Ly chetra)»៕

Share This Post: