Naren
  • សង្គម

    (ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១ នៃដំណើរការសំណេរនៃវិញ្ញាសាការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មានភាពស្ងប់ស្ងាត់ និងសណ្ដាប់ធ្នាប់របៀបរៀបរយល្អទាំងនៅក្នុង និងក្រៅមណ្ឌល ដំណើរការប្រឡងបានប្រព្រឹត្តទៅតាមពេលវេលាដែលបានកំណត់។ ក្នុងនោះផងដែរគេក៏សង្កេតឃើញឪពុកម្តាយ និងអាណាព្យាបាល មិនទៅណាឆ្ងាយពីមណ្ឌលប្រឡងឡើយ ដោយពួកគាត់ នៅជុំវិញមណ្ឌលវិទ្យាល័យព្រះយុគន្ធរ នាព្រឹកថ្ងៃទី០៥ ធ្នូនេះ។ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៥ ធ្នូ ២០២២ មានបេក្ខជនចុះឈ្មោះប្រឡងសរុប ១២៨ ១៣៤នាក់ ស្រី ៦៨ ៧៧១នាក់ មណ្ឌលប្រឡងសរុប ២២១មណ្ឌល ត្រូវជា ៥ ១៧៤បន្ទប់ និងមានការចូលរួមដោយគណៈមេប្រយោគ និងគណៈកម្មការនានា ចូលរួមក្នុងដំណើរនោះប្រឡងសរុបចំនួន ២៧ ៧៥៣

    December 5, 2022
  • PR Beer

    (ភ្នំពេញ) ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២៖ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រុមហ៊ុន វឌ្ឍវនៈ ប្រ៊ូវើរី បាននាំយកនូវវត្តមានកំពូលតារាចម្រៀងដ៏ល្បីឈ្មោះប្រចាំប្រទេសកូរ៉េខាងត្បូង គឺកញ្ញា CL ដែលជា Queen of K-Pop និងមានការប្រគំតន្ត្រីដ៏ធំ និងកក្រើកបំផុត VATTANAC វ ALL IN FESTIVAL ដែលមិនធ្លាប់មានពីមុនមកក្នុងប្រទេសកម្ពុជា។ សូមបញ្ជាក់ផងដែរថា នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ ដដែលនេះក៏មានការរៀបចំកម្មវិធី “Meet and Greet” ដែលជាការជួបសំណេះសំណាលជាមួយនឹងកញ្ញា

    December 5, 2022
  • PR

    ទីបំផុត ASUS មានវែបសាយផ្ទាល់ខ្លួនប្រចាំប្រទេសកម្ពុជាសម្រាប់ឱ្យអ្នកប្រើប្រាស់ចូលឆែកផលិតផលជាច្រើនដែលកំពុង និង គម្រោងលក់ក្នុងស្រុក។ ប្រទេសកម្ពុជា ថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២២ ៖ ក្រុមហ៊ុនដ៏មានប្រជាប្រិយភាពមួយនេះ ទីបំផុតបានរៀបចំរួចរាល់ក្នុងការដាក់បង្ហាញផលិតផលជាច្រើនដែលកំពុងមានលក់នៅក្នុងស្រុក និង គំរោងនាំចូលឆាប់ៗនេះដើម្បីផ្តល់ជាព័ត៌មានផ្លូវការណ៍មួយសម្រាប់រាល់អតិថិជនទាំងអស់ អាចចូលទៅស្រាវជ្រាវដែលអត្ថប្រយោជន៍របស់វារួមមាន ៖ – ការឆែកលេខកូដ និង ម៉ូដែលជាច្រើនរួមទាំងតម្លៃរបស់ក្រុមហ៊ុនផងដែរ។ – ការនាំអតិថិជនចូលទៅកាន់ទីតាំងដែលកំពុងមានលក់ផលិតផលម៉ូដែលនោះបានយ៉ាងរហ័ស និង ងាយស្រួល។ – អាចធ្វើការប្រៀបធៀបគ្រប់ម៉ូដែលអេស៊ូសទាំងអស់គ្រប់ជំនាន់។ – និង ព័ត៌មានលំអិត ក៏ដូចជាចំណុចពិសេសទាំងអស់ដែលមាន ព្រមទាំងវីដេអូហាយឡាយ និង

    December 5, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ បន្ទាប់ពីបានជួសជុលស្ពានដែកបេឡេឫស្សីកែវឆ្លងកាត់ទន្លេសាបបានបញ្ចប់ និងបានធ្វើតេស្តសុវត្ថិភាពរួចរាល់ ចាប់ពីថ្ងៃនេះ វេលាម៉ោង ១៧:០០តទៅ ស្ពានដែកបេឡេ នឹងដាក់ឱ្យយានយន្តធ្វើចរាចរជាធម្មតាឡើងវិញ។ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២២នេះ បានឱ្យដឹងថា៖ «បន្ទាប់ពីបានជួសជុលស្ពានដែកបេឡេឫស្សីកែវឆ្លងកាត់ទន្លេសាបបានបញ្ចប់ និងបានធ្វើតេស្តិ៍សុវត្ថិភាពរួចរាល់ ចាប់ពីថ្ងៃនេះ ថ្ងៃទី ៤ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ១៧:០០ តទៅ ស្ពានដែកបេឡេ នឹងដាក់អោយយានយន្តធ្វើចរាចរជាធម្មតាឡើងវិញ។ សូមអញ្ជើញធ្វើដំណើរតាមស្ពានបេឡេនេះ ដើម្បីកាត់បន្ថយការកកស្ទះចរាចរលើស្ពានជ្រោយចង្វារ»។ សូមរំលឹកថាស្ពានបាឡេ ត្រូវបានបិទជាបណ្តោះអាសន្ន កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោយសាឡង់ដឹកខ្សាច់មួយគ្រឿង

    December 4, 2022
  • PR

    ភ្នំពេញ ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២២​ — ក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) ដែលជាក្រុមហ៊ុននាំចូល​ និងចែកចាយផ្តាច់មុខរថយន្ត Ford ប្រចាំព្រះរាជាណាចក្រកម្ពុជា បានរៀបចំសន្និសីទសារព័ត៌មានប្រកាសពីកម្មវិធីដំណើរកំសាន្ត Ford Adventure ឆ្នាំ 2022 លើកទី១៥ ឆ្ពោះទៅកាន់ ខេត្តកោះកុង ប្រទេសកម្ពុជា និងទីកុ្រងប៉ាតាយ៉ា ប្រទេសថៃ នៅក្នុងខែធ្នូ នាពេលឆាប់ៗខាងមុខនេះ ជាមួយនឹងក្បួនរថយន្ត Ford ចូលរួមប្រមាណជាង២០០គ្រឿង។ ដំណើរកំសាន្ត FORD

    December 4, 2022
  • PR

    (ភ្នំពេញ)៖ ក្រោយពីតារាចម្រៀងដ៏ល្បីល្បាញពីប្រទេសកម្ពុជា-ថៃ គឺលោក G-Devith និង កញ្ញា Jannine Weigel បានធ្វើឱ្យកក្រើកក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រីខ្នាតធំ និងដំបូងគេបង្អស់នៅប្រទេសកម្ពុជា ដែលមានឈ្មោះថា “Passion Concert By Sting Music Verse” កាលពីចុងខែតុលានោះ។ ថ្មីៗនេះអ្នកទាំង២ ក៏បានចាប់ដៃគ្នាជាថ្មី បង្ហាញខ្លួនក្នុងវីដេអូស្ពតពាណិជ្ជកម្ម Sting Metaverse Switched On ធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាខ្លាំង។ វីដេអូស្ពតពាណិជ្ជកម្មនេះគឺជាការផលិតដោយក្រុមហ៊ុន Sting Cambodia ផ្ទាល់ ដោយបង្ហាញនូវការប្រើប្រាស់បច្ចេកវិទ្យាទំនើប CGI ជា Avatar

    December 3, 2022
  • ព័ត៌មានជាតិ

    ភ្នំពេញ ថ្ងៃទី ២ ខែធ្នូ ឆ្នាំ២០២២៖ គេហទំព័រមួយដែលមានគោលដៅទប់ស្កាត់ និងលុបបំបាត់ការចែករំលែករូបភាពស្រើបស្រាលដោយគ្មានការយល់ព្រម ត្រូវបានដាក់ដំណើរការឱ្យប្រើប្រាស់ជាភាសាខ្មែរដោយក្រុមហ៊ុន Meta ដោយមានការគាំទ្រពីអង្គការសេរីភាពកម្ពុជាអូស្ត្រាលី (AusCam Freedom Project)។ គេហទំព័រនេះគឺជាគេហទំព័របណ្តាញជំនួយសម្រាប់ករណីសងសឹកដោយបង្ហោះរូបអាសអាភាស (Revenge Porn Helpline) ក្នុងស្រុកដែលទទួលបានការគាំទ្រពីអង្គការសប្បុរសធម៌មិនស្វែងរកប្រាក់ចំណេញ SWGfL ក្នុងនាមឱ្យមជ្ឈមណ្ឌលសុវត្ថិភាពអ៊ីនធឺណិតចក្រភពអង់គ្លេស (UK Safer Internet Centre) ដែលជាអង្គការធ្វើកិច្ចការខាងផ្នែកសុវត្ថិភាពអនឡាញក្នុងរយៈពេល ២ ទសវត្សរ៍ចុងក្រោយនេះតាមរយៈការផ្តល់បទបង្ហាញ និងការបណ្តុះបណ្តាលដល់ភាគីពាក់ព័ន្ធជាច្រើនទាំងនៅថ្នាក់ជាតិ និងអន្តរជាតិ។ ភ្លែតហ្វមនេះមានឈ្មោះថា StopNCII.org និងជាគំនិតផ្តួចផ្តើមសកលដំបូងគេនៅក្នុងផ្នែកនេះ ដើម្បីជួយឱ្យមានសុវត្ថិភាព និងសន្តិសុខសម្រាប់ប្រជាជនដែលព្រួយបារម្ភថា

    December 3, 2022
  • PR

    រាជធានីភ្នំពេញ៖ ក្រុមហ៊ុន បុស្បា ប្រផឹធី នឹងរៀបចំបើកកម្មវិធីសម្ពោធ និងទស្សនាផ្ទះគំរូជាផ្លូវការ ជាមួយនឹងប្រភេទផ្ទះដ៏ស្រស់ស្អាតរួមមាន វីឡាអេនជែល និងវីឡាស៊ុបពើធ្វីន ដែលធ្វើឡើងរយៈពេល ២ថ្ងៃ នៅថ្ងៃទី០២ និងទី០៣ ខែធ្នូ ឆ្នាំ២០២២ ស្ថិតនៅទីតាំងគម្រោង បុស្បា អប្សរមេរា។ ប្រណីតភាព ភាពស៊ីវិល័យ និងផាសុកភាព របស់វីឡាទោល អេនជែល និងវីឡាភ្លោះ ស៊ុបពើធ្វីន ស្ថិតនៅក្នុងគម្រោង បុស្បា អប្សរមេរា គឺសុទ្ធសឹងតែជាប្រភេទវីឡាលំដាប់ស្តង់ដារ រចនាបថ ខាងក្រៅ ផ្តល់ភាពស្រស់ស្អាតគ្រប់សម័យកាល ទាំងម៉ូតផ្ទះ ពណ៌ផ្ទះ

    December 3, 2022
  • PR

    ឥឡូវនេះ អតិថិជនអាចទៅគ្រប់សាខារបស់ធនាគារ វីង សូម្បីតែនៅចុងសប្តាហ៍ប្រើប្រាស់សេវាធនាគារ ។ ធនាគារ វីង បានបន្ថែមម៉ោងបម្រើការអតិថិជន ហើយថែមទាំងណែនាំសេវាធនាគារនៅចុងសប្តាហ៍ ដើម្បីផ្តល់ភាពងាយស្រួលកាន់តែច្រើនសម្រាប់អតិថិជន។ ឥឡូវនេះ អតិថិជនអាចទៅកាន់គ្រប់សាខារបស់ធនាគារ វីងទាំងអស់ ទោះជានៅថ្ងៃចុងសប្តាហ៍ក៏ដោយដើម្បីប្រើប្រាស់សេវាធនាគារទាំងអស់ពួកគេត្រូវការ។ ធនាគារ វីង បានបន្ថែមម៉ោងបម្រើការអតិថិជនរបស់ខ្លួនទូទាំងប្រទេស ដើម្បីផ្តល់ភាពងាយស្រួល និងភាពបត់បែនកាន់តែច្រើន ដល់ប្រជាជនកម្ពុជាគ្រប់រូបដែលត្រូវការទទួលបានសេវាហិរញ្ញវត្ថុ។ ឥឡូវនេះ អតិថិជនអាចមកសាខាធំរបស់ធនាគារ វីង តាមបណ្តោយមហាវិថីព្រះមុនីវង្ស ជាប់ភ្លើងស្តុបបូកគោ រៀងរាល់ថ្ងៃចាប់ពីថ្ងៃច័ន្ទ ដល់ ថ្ងៃអាទិត្យពីម៉ោង ៨ ព្រឹក ដល់ ៨ យប់ ។

    December 3, 2022
  • សិល្បៈ

    (ភ្នំពេញ)៖ កុមារី សាពូន តារា​ពិមាន ដែលជាកូនស្រីច្បងរបស់ សឿ សុធារ៉ា អាយុត្រឹមតែ១១ឆ្នាំ ត្រូវបានមហាជនកោតសរសើរជាខ្លាំងចំពោះការតស៊ូ និងសមត្ថភាពក្នុងវិស័យសិល្បៈ ដោយកុមារីរូបនេះទទួលបានការថតរឿង និងចុងក្រោយនេះ កុមារី តារា​ពិមាន ទទួលបានការអាណិតស្រលាញ់ ត្រូវបានម្ចាស់ហាង ធិរិកាដេីម ​ កាត់ដេរ ផ្តល់ឱកាសការងារថតម៉ូត និងឧបត្ថម្ភថវិកា១០០០ដុល្លារ​ ដោយកុមារីរូបនេះបាននិយាយថានឹងយកថវិកានេះយកទៅជូនម្តាយដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ម្ចាស់ហាង ធិរិកាដើម កាត់ដេរ បានសរសេររៀបរាប់ថា ៖ «ចេះណាស់កូនម្ដាយប្រាក់ដំបូងដែលបានពីការងារថតម៉ូតគឺយកទៅជូនអ្នកម្ដាយកម្សត់របស់ខ្ញុំពេលបានស្ដាប់ហេីយ បេះដូងរបស់ខ្ញុំពិតជារំភេីបនឹងកតញ្ញូរបស់កូនដែលមានអាយុត្រឹមតែ១១ឆ្នាំ។ ហេីយបេះដូងដ៏ស្រស់ស្អាតរបស់គាត់ពិតជាអស្ចារ្យណាស់សូមអោយទទួលបាននៅភាពជោគជ័យគ្រប់យ៉ាងក្នុងជីវិតនិងថែម្ដាយដ៏កំសត់នេះជារាងរហូត»។ សូមរំលឹកថាថ្មីៗនេះអ្នកនាងសឿ សុធារ៉ា ដែលជាម្តាយរបស់កុមារីខាងលើកំពុងសម្រាកព្យាបាលនៅ មន្ទីពេទ្យកាល់ម៉ែត្រ

    December 2, 2022