Naren
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី០៧ ខែធ្នូ បានចេញសេចក្តីប្រកាសព័ត៌មាន ដោយប្រកាស​ស្វាគមន៍ ​និង​លើក​ទឹក​ចិត្ត​ដល់​ក្រុមហ៊ុននានា​ដែល​មាន​បំណង​ចង់​ផលិត ឬ​នាំ​ចូល​ជី​កសិកម្ម​ប្រកប​ដោយ​គុណភាព​ត្រឹម​ត្រូវ និង​មាន​តម្លៃ​សមរម្យ ដើម្បី​ដាក់​លក់​លើទីផ្សារ​កម្ពុជា ឱ្យ​មក​ដាក់​ពាក្យ​ស្នើ​សុំ​នៅ​ក្រសួង​ដើម្បី​វាយ​តម្លៃ។ សេចក្តីប្រកាសព័ត៌មាននេះ បានឱ្យដឹងថា ដើម្បីបន្តអនុវត្ត និងជំរុញគោលនយោបាយកាត់បន្ថយថ្លៃដើមនៃការផលិត និងបង្កើនប្រាក់ចំណេញសម្រាប់ប្រជាកសិករ ក្រសួងបន្តស្វាគមន៍ និងលើកទឹកចិត្តដល់បណ្តាក្រុមហ៊ុននានា ដែលមានបំណងចង់ផលិត ឬនាំចូលជីកសិកម្ម ប្រកបដោយគុណភាពត្រឹមត្រូវតាមស្តង់ដារ និងមានតម្លៃសមរម្យមកចែកចាយក្នុងប្រទេសកម្ពុជា ឱ្យមកដាក់ពាក្យស្នើសុំ នៅក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ។ ក្រសួងនឹងសិក្សាវាយតម្លៃ ស្របតាមនីតិវិធីនៃច្បាប់ស្តីពីការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្ម និងចេញលិខិតអនុញ្ញាតជូនក្នុងរយៈពេលឆាប់បំផុត ក្រោយធានាបានថា ជីកសិកម្មដែលស្នើសុំផលិត ឬនាំចូលមានគុណភាពត្រឹមត្រូវតាមស្តង់ដារពិតប្រាកដមែន។

    December 8, 2022
  • PR

    (ភ្នំពេញ) ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២ ៖ បើគិតមកត្រឹមពេលនេះមិនមែនជាលើកទី១ទេដែលក្រុមហ៊ុន សាមសុង បានបង្កើតសកម្មភាពមនុស្សធម៌ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍សង្គមក៏ដូចជាសហគមន៍ជាច្រើនតាមរយៈការអប់រំ និងបណ្តុះបណ្តាលជំនាញផ្សេងៗ។ តាមរយៈ សេចក្តីស្រឡាញ់…ក្ដីបារម្ភ…ក្រុមហ៊ុន សាមសុង បានរួមសហការយុទ្ធនាការសប្បុរសធម៌ជាមួយនឹងក្រសួងពាណិជ្ជកម្មក្រោមប្រធានបទ “Love & Care” ដើម្បីធ្វើការចូលរួមបរិច្ចាគនូវសម្ភារសិក្សាចំនួន 1200 ឈុត ដល់សិស្សានុសិស្ស ដែលក្នុងនោះរួមមាន៖ សៀវភៅ, ខ្មៅដៃ, ជ័រលុប និងប្រដាប់ខួងខ្មៅដៃ រួមទាំង Samsung Tablet ចំនួន 80 គ្រឿងផងដែរ។ យុទ្ធនាការសប្បុរសធម៌របស់ក្រុមហ៊ុន សាមសុង បានប្រព្រឹត្តទៅនៅថ្ងៃទី០៧

    December 7, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅថ្ងៃទី ០៤ដល់០៦ ខែធ្នូ ឆ្នាំ២០២២ អគ្គនាយដ្ឋានអន្តោប្រវេសន៍ បានធ្វើការបណ្ដេញជនបរទេសចំនួន១៤៨នាក់ ស្រី១០នាក់មាន០៣សញ្ជាតិ ក្នុងនោះជនជាតិចិនចំនួន១៤៥នាក់ ជនជាតិកូរ៉េចំនួន០២នាក់ និងជនជាតិអេស្ដូនីចំនួន០១នាក់ ចេញពីព្រះរាជាណាចក្រកម្ពុជា អនុលោមតាមច្បាប់ស្ដីពីអន្តោប្រវេសន៍ តាមប៉ុស្តិ៍នគរបានច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់យអគ្គនាយកដ្ឋានអន្តោប្រវេសន៍។ ជនបរទេសចំនួន១៤៨នាក់ខាងលើ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនពាក់ព័ន្ធបទល្មើសលួចឆ្លងដែនខុសច្បាប់ គ្មានលិខិតឆ្លងដែន លួចស្នាក់នៅខុសច្បាប់លើសទិដ្ឋាការកំណត់ និងធ្វើការងារខុសច្បាប់ដែលល្មើស និងច្បាប់ស្ដីពីអន្តោប្រវេសន៍ ដោយត្រូវធ្វើការបណ្ដេញចេញតាមប្រកាសក្រសួងមហាផ្ទៃ និងហាមឃាត់ការចូលប្រទេសកម្ពុជារយៈពេល០៣ឆ្នាំ៕

    December 7, 2022
  • Der Daily

    (ភ្នំពេញ)៖ បាយស្រូប ជាអាហារពេលព្រឹកពេញនិយមខ្លាំង សម្រាប់ថ្ងៃនេះ Der Daily បាននាំប្រិយមិត្តអ្នកអានមកស្គាល់កន្លែងមួយដែលលក់បាយស្រូបអស់រយៈពេល៣០ឆ្នាំមកហើយ ប៉ុន្តែមិនប្តូររសជាតិឡើយ គឺនៅតែឆ្ងាញ់ដដែល។ ចំពោះហាងនេះមានឈ្មោះថា «តាហេង» ដែលមានទីតាំងជាប់សាលាអង្គអេង ដែលមានភាពល្បីល្បាញខ្លាំង ដោយអ្នកមីងម្ចាស់ហាងមិនបានរាប់ចំនួនចានដែលលក់ទៅនោះទេ អ្វីដែលគាត់ចំណាំនោះគឺមួយថ្ងៃដាំបាយអស់អង្ករមួយបាវតែម្តង។ ហាងនេះមានលក់បាយស្រូបដែលមានជម្រើសសាច់ជាច្រើនដូចជា សាច់មាន់ សាច់ជ្រូក ផាក់ឡូវ អ្វីដែលពិសេសនោះគឺជ្រក់ត្រសក់ និងស៊ុបឈាមទា ដែលមានឱជារស។ ចំណែកឯតម្លៃវិញ មានចាប់ពី ៦០០០រៀល ដល់ ១៥០០០​រៀល ទៅតាមជម្រើសសាច់។ ⏰ម៉ោងបើកលក់៖ ៦ព្រឹក ☎️លេខទូរស័ព្ទ៖ 011 720 586

    December 7, 2022
  • ព័ត៌មានជាតិ

    (ព្រះសីហនុ)៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំមន្ត្រីមន្ទីរអង្គភាពជំនាញចុះពិនិត្យការរៀបចំកែលម្អសោភ័ណភាព និងបរិស្ថានត្រៀមរៀបចំបុណ្យសមុទ្រលើកទី៩ ជុំទី៣ និងមហាសន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាតជាងគេលើសកលលោកឆ្នាំ២០២២ នៅខេត្តព្រះសីហនុ។ ក្នុងឱកាសនោះឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក៏បានធ្វើការណែនាំឱ្យក្រុមការងារដំឡើងក្លោងទ្វារបុណ្យសមុទ្រ ត្រូវធ្វើយ៉ាងណាឱ្យមានភាពទាក់ទាញល្អស្អាត និងការតំឡើងស្តង់ពិព័រណ៍ចំនួនជាង ៣០០ស្តង់ នៅទីលានតេជោ ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ រួចបន្តទៅពិនិត្យសកម្មភាពការឈូសឆាយសម្អាតឆ្នេរខ្សាច់កម្សាន្តនៅឆ្នេរអូរឈើទាល ពិនិត្យអាងប្រព្រឹត្តកម្មទឹកកខ្វក់នៅអូរឈើទាលក្នុងទឹកដីភូមិសាស្ត្រក្រុងព្រះសីហនុ ។ បន្ទាប់មកឯកឧត្តមអភិបាលខេត្តក៏បានបន្តដំណើរទៅពិនិត្យទីតាំងរង្វង់មូលព្រះថោងនាងនាគ នៅឃុំបិតត្រាំង និងរង្វង់មូលព្រះបដិមា ឧមាមហេស្វរ នៅឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដើម្បីអបអរសាទរឆ្ពោះទៅបុណ្យសមុទ្រលើកទី៩ ជុំទី៣

    December 7, 2022
  • សង្គម

    (ភ្នំពេញ)៖ ករណីជនបង្កបើកបរទាំងស្រវឹងលើសល្បឿនកំណត់បុកជនរងគ្រោះដែលមានក្មេងតូច ហើយព្យាយាមរត់គេចនៅលើស្ពានជ្រោយចង្វារនោះ។ មុននេះបន្តិចលោកផន​ ផល្លា​ ប្រធាន​មណ្ឌល​មែកឈេី​បាន​ឱ្យដឹង​ថា​ បុរសដែលបានជួយដឹកកូនតូច និងម្តាយរបស់កូនតូច ទៅពេទ្យ មិនមែនជាឪពុករបស់កូនតូច ឬក៏ប្តីរបស់ស្រ្តីជាម្តាយរបស់កូនតូចនោះទេ ដោយគាត់មានចិត្តអាណិតជួយយកអាសារ ក៏បានស័្មគ្រចិត្ត ជូនទៅពេទ្យ ត្រឡប់មកវិញក៏ជួបគ្រោះថ្នាក់។ ហើយអ្វីគួរឱ្យខ្លោចចិត្តទៀតនោះ រហូតមកដល់ម៉ោងនេះគ្មានសាច់ញាតិណាម្នាក់បានទៅអើតគាត់ ឬមើលថែគាត់នោះទេ។ លោកផន​ ផល្លា​ បានសរសេររៀបរាប់ថា៖ «ទីបំផុត ខ្ញុំបានរកបុរសដែលបានជួយដឹកកូនតូច និងម្តាយរបស់កូនតូច ទៅពេទ្យនោះឃើញហើយ ការពិតទៅ បុរសមួយនេះមិនមែនជាឪពុករបស់កូនតូច ឬក៏ប្តីរបស់ស្រ្តីជាម្តាយរបស់កូនតូចនោះទេ តែរូបគាត់គឺជាអ្នកមានទឹកចិត្ត និងបានជួយយកអាសារ ដោយស្ម័គ្រចិត្តជូនកូនតូចនោះទៅពេទ្យទាំងយប់ ព្រោះហេតុថា គ្មានអ្នកដឹកជូនទៅតាមការបញ្ជាក់របស់ស្រ្តីជាម្តាយកូនតូចបានប្រាប់ខ្ញុំថា៖ «ពួកខ្ញុំមិនដែលបានស្គាល់គ្នាពីមុនមកទេ

    December 7, 2022
  • សង្គម

    (ភ្នំពេញ)៖ មហាជនប្រាកដច្បាស់ជានៅចាំ កុមារ ហ៊ឺ ទៀង គីមហុង ដែលមានភាពលេចធ្លោជាខ្លាំង ដោយកាលពីឆ្នាំ២០១៧កុមាររូបនេះ បានធ្វើឱ្យសាធារណជនមានការភ្ញាក់ផ្អើលជាខ្លាំងជាមួយនឹងសមត្ថភាពវ័យឆ្លាត ដោយកាលនោះកុមាររូបនេះមានអាយុទើបតែ៧ឆ្នាំប៉ុណ្ណោះតែមានសមត្ថភាពធ្វើគណិតវិទ្យាថ្នាក់ទី ១២បានយ៉ាងល្អ។ ក្នុងនោះផងដែរ ហ៊ឺ ទៀង គីមហុង ក្នុងឆ្នាំនេះមានវ័យ១៣ឆ្នាំក៏ទើបតែបានបញ្ចប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យកាលប្រឡង ០៥ ធ្នូ ២០២២ នេះបើយោងតាមការបង្ហោះរបស់លោក ដួង តារា ជំនួយការផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន។ លោកបានសរសេររៀបរាប់ថា៖ «គីម ហុង អាយុ១៣ឆ្នាំហើយ! ប្រឡងបាក់ឌុបរួចនៅថ្ងៃទី ៦ ធ្នូ ២០២២!

    December 7, 2022
  • PR

    ● McLaren មានជំនាញក្នុងផ្នែកវិស្វកម្មទម្ងន់ស្រាល និងបច្ចេកវិទ្យារថយន្តប្រណាំងដែលប្រមូលផ្តុំ ទៅក្នុងរថយន្តអគ្គិសនីទំនើបជំនាន់ក្រោយ ● Artura បានបង្ហាញខ្លួននៅក្នុងមជ្ឈមណ្ឌលបច្ចេកវិទ្យា McLaren នាទីក្រុង Woking ប្រទេស អង់គ្លេស និងបង្ហាញខ្លួនជាមួយអ្នកបើកបររថយន្តប្រណាំង Formula 1 របស់ McLaren គឺលោក Daniel Ricciardo ● McLaren Artura គឺជារថយន្តស៊េរីទំនើបប្រើប្រាស់បច្ចេកវិទ្យា Hybrid ដំបូងរបស់ក្រុមហ៊ុន ● អាចបើកបររយៈចម្ងាយ 30 គីឡូម៉ែត្រ ដោយប្រើប្រាស់ថាមពលអគ្គិសនីទាំងស្រុង – ដែលជាសមត្ថភាព

    December 6, 2022
  • សង្គម

    (ភ្នំពេញ)៖ នៅរសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ លោក ផែង វណ្ណៈ បានឱ្យដឹងថាបន្ទាប់​ពី​ទទួល​បាន​សំណូមពរ​ជាច្រើន​ពី​ប្រជាពលរដ្ឋ ឱ្យជួយរកយុត្តិធម៌ ចំពោះករណីជនបង្កបើកបរទាំងស្រវឹងលើស ល្បឿនកំណត់បុកមួយគ្រួសារដែលមានកូនតូច ហើយព្យាយាមរត់គេចនៅលើស្ពានជ្រោយចង្វារ។ ពេលនេះក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោ បានទៅ​ជួបគ្រួសារ​ជនរងគ្រោះ​ហើយ​ ដេីម្បី​ការពារ​តាមផ្លូវ​ច្បាប់។ លោក​ ផែង​ វណ្ណៈ បានសរសេររៀបរាប់ថា៖ «ឯកឧត្តម​ គី​ តិច​ ប្រធាន​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្ដេចតេជោ​ បានថ្លែងប្រាប់​ខ្ញុំ​តាម​ទូរស័ព្ទ​នៅមុននេះបន្តិចថា​ បន្ទាប់​ពី​ទទួល​បាន​សំណូមពរ​ជាច្រើន​ពី​ប្រជាពលរដ្ឋ​ឱ្យជួយ​រកយុត្តិធម៌ជូន​គ្រួសារ​មួយរួមទាំង​ទារកម្នាក់ផង​ដែល​ត្រូវរថយន្តបុកបង្កគ្រោះថ្នាក់​ធ្ងន់ធ្ងរ​នោះ​ ឯកឧត្តម​ បានចាត់​តាំង​មេធាវី​ស្ម័គ្រចិត្ត​សម្ដេចតេជោ​ ទៅ​ជួបគ្រួសារ​ជនរងគ្រោះ​ហើយ​ ដេីម្បី​ការពារ​តាមផ្លូវ​ច្បាប់​ ។ សូមបញ្ជាក់​ជូនថា​ ករណី​បុកមនុស្សស្លាប់​និងរបួសជាច្រេីន​នាក់​ គ្រាន់​តែបង់លុយ​ ២៥០០​

    December 6, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ថ្មីៗនេះមានគណនីហ្វេសប៊ុកមិនមានប្រភពច្បាស់លាស់ជាច្រើន បានបង្ហោះព័ត៌មានមិនពិត ដោយថាមនុស្សជាប់គាំង សន្លប់ ក្នុងផ្សារទំនើប​ដើម្បី​ទិញផលិតផលប្រើប្រាស់់។ ក្នុងនោះផងដែរក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២ បានចេញសេចក្តីប្រកាសព័ត៌មាន និងបដិសេធទាក់ទងនឹងព័ត៌មានខាងលើ។ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថាទាក់ទងទៅនឹងការផ្សព្វផ្សាយព័ត៌មានមិនពិតនេះ ក្នុងគោលបំណងអាក្រក់ បង្កអសន្តិសុខ និងបំពុលបរិយាកាសសង្គម។ ជាក់ស្តែងរូបភាព នេះ ជារូបភាពនៅបរទេស មិនមែនជារូបភាពនៅក្នុងទីក្រុងភ្នំពេញនោះទេ។ ពេលនេះសមត្ថកិច្ចជំនាញ កំពុងតែធ្វេីការស្រាវជ្រាវរកម្ចាស់គណនីដែលផុសព័ត៌មានមិនពិតនេះ ដេីម្បីទទួលខុសត្រូវចំពោះមុខច្បាប់៕

    December 6, 2022