Naren
  • សិល្បៈ

    (ភ្នំពេញ)៖ ​តារា​ចម្រៀង ទូច ស្រីលក្ខ័ បានបង្ហាញស្នាដៃបទចម្រៀង​ដ៏​សោកសៅដែលមានចំណងជើង ««ជីវិតតូចធំសុទ្ធតែសុំផ្ញេីវាសនាលេីអ្នកបេីកបរ» ទាក់ទង​នឹង​គ្រោះ​ថ្នាក់​ចរាចរណ៍​នាពេលបច្ចុប្បន្ន ជាពិសេសលើករណីថ្មីៗដែលជនបង្កបើកបរទាំងស្រវឹងលើស ល្បឿនកំណត់បុកមួយគ្រួសារដែលមានកូនតូច ហើយព្យាយាមរត់គេចនៅលើស្ពានជ្រោយចង្វារ។ ទូច ស្រីលក្ខ័ បានសរសេររៀបរាប់ថា៖ «សូមឱ្យបងប្អូនប្រជាជនខ្មែរស្តាប់ហេីយពិចារណា ហេីយមានការប្រុងប្រយ័ត្នទាំងអស់គ្នារាល់ការបេីកបរ កុំឱ្យមានវិប្បដិសារីពេលដែលបាត់បង់មនុស្សជាទីស្រលាញ់របស់យេីងដេាយសារតែគ្រេាះថ្នាក់ចរាចរណ៍ឱ្យសេាះ ឈឺចាប់ណាស់ឃេីញបុកស្លាប់សឹងតែរាល់ថ្ងៃបែបនេះ។ សូមផ្ញេីបទចំរៀងមួយបទនេះជូនបងប្អូនប្រជាជនខ្មែរទូលទាំងប្រទេសចំណងជេីង ជីវិតតូចធំសុទ្ធតែសុំផ្ញេីវាសនាលេីអ្នកបេីកបរ»៕

    December 6, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖​ យោងតាមសេចក្តីជូនដំណឹង របស់ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) បានឱ្យដឹងថា ដោយលោក ប៉ែន បូណា ត្រូវ​បាន​រាជ​រដ្ឋាភិបាល​តែង​តាំងជារដ្ឋលេខាធិការក្រសួងព័ត៌មាន និង​យោង​តាម​លក្ខន្តិកៈ​និង​បទ​បញ្ជាផ្ទៃក្នុងរបស់ ក.អ.ក លោក ប៉ែន បូណា បានសុំលាឈប់ពីប្រធានក្លិប។ ដូច្នេះដើម្បីបន្តនិរន្តរភាពរបស់ក្លិប គណៈកម្មាធិការនាយក ក.អ.ក បាន​សម្រេច​​ជ្រើសតាំង៖​ ១ – លោក ពុយ គា ជាប្រធានក្លិបអ្នកកាសែតកម្ពុជា ២ – លោក ខៀវ កូទ្បា ជាអគ្គលេខាធិការក្លិបអ្នកកាសែតកម្ពុជា។ ហើយ ក្លិបអ្នកកាសែតកម្ពុជា នឹង​រៀបចំ​សមាជ​ដើម្បីបោះឆ្នោត​ជ្រើស​រើស​ប្រធាន​និង​អគ្គលេខា​ធិការ​​​ឱ្យស្របតាម

    December 6, 2022
  • សិល្បៈ

    (បាត់ដំបង)៖ ម្ចាស់ពាន The Voice Kids Cambodia រដូវកាលទី១ ពេជ្រ ថៃ ដែលមានភាពល្បីល្បាញ ទទួលបានការស្រលាញ់ចូលចិត្តពីមហាជន នៅឆ្នាំនេះបាន​ចូលរួមប្រឡង​មធ្យម​សិក្សា​ទុតិយ​ភូមិ ដោយយោងតាមហ្វេសប៊ុកផេក Anti-Corruption Unit បានឱ្យដឹងថា តារាចម្រៀងរូបនេះកំពុងតែប្រឡងនៅមណ្ឌលសាកលវិទ្យាល័យបៀលប្រាយ ខេត្តបាត់ដំបង។ ក្នុងនោះផងដែរ នៅឆ្នាំដែលខ្លួនត្រូវប្រឡង ពេជ្រ ថៃ ក៏បានផ្អាកការងារសិល្បៈមួយរយៈធំដើម្បីមើលមេរៀនប្រឡង និងប្រកាសទទួលការងារវិញក្រោយពេលបញ្ចប់ការប្រឡង។ មហាជនជាអ្នកគាំទ្រ ពេជ្រ ថៃ ជាច្រើនក៏បាននាំគ្នាជូនពរ តារាចម្រៀងរូបនេះឱ្យប្រឡងជាប់ ជាពិសេសបាននិទ្ទេសល្អផងដែរ៕

    December 6, 2022
  • សង្គម

    (បន្ទាយមានជ័យ)៖ ថ្មីៗនេះមានការចែករំលែកនៅលើបណ្តាញសង្គម បង្ហាញនូវបេក្ខជនប្រឡងបាក់ឌុបមួយរូបដែលមានវ័យ៥៦ឆ្នាំ នៅតែតស៊ូប្រឡងបាក់ឌុប ដើម្បីបានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ គោលបំណងចង់ធ្វើជាគ្រូបង្រៀន គ្រាន់បានកម្រៃចិញ្ចឹមគ្រួសារ។ យោងតាមការបង្ហោះរបស់អ្នកសង្កេតការណ៍ស្ម័គ្រចិត្តឈ្មោះ Lav Tola Serey Sophorn ដែលនៅមណ្ឌលសកលវិទ្យាល័យជាតិមានជ័យ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ បានសរសេររៀបរាប់ថា «បេក្ខជនអាយុ៥៦ឆ្នាំ អ្នកម្ដាយអើយ ម៉ែចាស់ហើយ ម៉ែគេម៉ែយើង អ្នកម្ដាយតស៊ូណាស់ ដើម្បីបំពេញក្ដីស្រម៉ៃ ដើម្បីយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ២០២២។ ខ្ញុំបានលួចសួរគាត់ថា អ្នកម្ដាយយកសញ្ញាបត្រធ្វើអីម្ដាយចាស់ហើយ គាត់ថាចង់ធ្វើគ្រូបង្រៀនបានលុយមកចិញ្ចឹមកូន ហើយគាត់ថាម៉ែគ្មានកម្លាំងឯណាទៅធ្វើការធ្ងន់បានទេ ម្ដាយគ្មានកំលាំង ម្ដាយដើរក៏មិនចង់រួច ឈឺដៃឈឺជើង កូននៅផ្ទះគ្មានអីហូប។ ខ្ញុំក៏សួរបន្តថាម្ដាយមកពីណាគាត់ថា មកពីវត្តថ្មរមៀល មកម្នាក់ឯង

    December 6, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្នុងឱកាស ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្ត្រីក្រសួងកសិកម្ម និងលោកជំទាវ Liurka Rodriguez Barrios អគ្គរដ្ឋទូតនៃសាធារណរដ្ឋគុយបា បានជួបពិភាក្សាការងារកាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២។ ឯកឧត្តម​ ឌិត​ ទីណា បានថ្លែងអំណរគុណដល់លោកជំទាវ ដែលបានអញ្ជើញឯកឧត្តម​ និងមន្ដ្រីនៃក្រសួងកសិកម្ម ទៅបំពេញទស្សនកិច្ចនៅប្រទេសគុយបា។ ឯកឧត្តម​ ក៏បានសម្ដែងការស្វាគមន៍ចំពោះបំណងរបស់លោកជំទាវ ដែលស្នើឱ្យកម្ពុជាបញ្ចូនអ្នកបច្ចេកទេសដំណាំស្រូវទៅគុយបា ដើម្បីធ្វើការពិសោធន៍និងបង្ហាត់បង្ហាញដោយផ្ទាល់អំពីការដាំដុះដំណាំស្រូវ។ ជាការឆ្លើយតប កម្ពុជានឹងរៀបចំគណៈប្រតិភូកម្ពុជាមួយក្រុម ដែលក្នុងនោះមានការចូលរួមពីមន្ដ្រីជំនាញនៃក្រសួងកសិកម្ម ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន ដើម្បីពិនិត្យ សិក្សា និងឈានទៅអភិវឌ្ឍវិស័យកសិកម្ម ជាពិសេសដំណាំស្រូវ

    December 6, 2022
  • អន្តរជាតិ

    (ថៃ)៖ មន្ត្រីនៃនាយកដ្ឋានបសុសត្វថៃ បានរឹបអូសសាច់កែច្នៃ និងគ្រឿងក្នុងប្រមាណជា ២៥តោន ដែលដាក់ត្រាំក្នុងសារធាតុហ្វ័រម៉ាលីន ពីរោងចក្រកែច្នៃចំណីអាហារខុសច្បាប់មួយកន្លែងក្នុងខេត្តChon Buri ប្រទេសថៃ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃ thaipbsworld កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២២។ លោក Somchuan Ratanamungklanon ប្រធាននាយកដ្ឋានបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថាសាច់ដែលរឹបអូសបាននោះត្រូវបានបម្រុងទុកសម្រាប់ហាង​សាច់​អាំង​ ជាង ៦០កន្លែង​ផ្សេង​គ្នា​នៅ​ទូទាំង​ខេត្ត Chon Buri។ លោក​បាន​បន្ត​ថា ការ​ចុះ​បង្ក្រាប​នេះ​កើត​ឡើង​ដោយ​មាន​ការ​ត្អូញត្អែរ​ពី​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ក្នុងតំបន់ ដោយ​មានជះ​ក្លិន​ស្អុយ​ចេញ​ពី​រោងចក្រ។ ពួកគេ​ក៏​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ថា កន្លែង​នេះ​អាច​នឹង​ឆ្លង​មេរោគ​ក្នុង​សហគមន៍​របស់​ពួកគេ។ មន្ត្រីជំនាញបានចុះត្រួតពិនិត្យរោងចក្របណ្ដោះយ៉ាងម៉ត់ចត់ ហើយបានរកឃើញធុងដាក់សាច់ និងគ្រឿងក្នុងជាង៥០ ដែលកំពុងត្រាំទឹកដែលមានផ្ទុកសារធាតុហ្វ័រម៉ាលីន ២៥លីត្រ ហើយនិងបង្កាន់ដៃជាង ២៣០០

    December 5, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ថ្នាលផ្លាស់ប្ដូរទិន្នន័យកម្ពុជា ឬហៅកាត់ថា CamDX បានទទួលជ័យលាភីនៃពានរង្វាន់ការសម្របខ្លួនប្រើប្រាស់បច្ចេកវិទ្យាបើកចំហកូដប្រចាំឆ្នាំ (Open Source Adaptation of the Year) ២០២២ ពី Future of Government Awards (ពានរង្វាន់អនាគតនៃរដ្ឋាភិបាល) ដែលជាកិច្ចសហការគាំទ្ររវាងវិទ្យាស្ថាន AWS (Amazon Web Services), អង្គការ UNDP (United Nation Development Program) និងបណ្តាញសាកលសម្រាប់រដ្ឋាភិបាល Apolitical ដែលមានគម្រោងចូលរួមប្រកួតប្រជែងចំនួន ១៥០ និងមកពី

    December 5, 2022
  • PR Beer

    (ភ្នំពេញ)៖ ចូលរួមអបអរសាទរខួប ៣០ឆ្នាំនៃកិត្យានុភាពជាមួយស្រាបៀរអង្គរ។ ក្នុងឆ្នាំ២០២២នេះ ស្រាបៀរអង្គរមានអាយុកាល ៣០ឆ្នាំ ហើយនៅបន្តស្ថិតក្នុងបេះដូងខ្មែរគ្រប់កាលៈទេសៈ។ លោក អែម យុទ្ធូ ប្រធានគ្រប់គ្រងផ្នែកពាណិជ្ជសញ្ញាស្រាបៀរស្នូល បាននិយាយថា «យើងបានស្ថិតនៅជាមួយប្រជាជនកម្ពុជាអស់រយៈពេលបីទសវត្សរ៍មកហើយ។ យើងខ្ញុំដែលតំណាងឱ្យស្រាបៀរអង្គរមានមោទកភាពណាស់ដែលស្រាបៀររបស់យើងខ្ញុំត្រូវបានទទួលស្គាល់ជា “ស្រាបៀរអង្គរ” ក្នុងប្រទេសកម្ពុជា។ ក្នុងឱកាសដ៏ឧត្តុង្គឧត្តមនេះ យើងខ្ញុំសូមថ្លែងអំណរគុណចំពោះបុគ្គលគ្រប់រូបសម្រាប់អនុស្សាវរីយ៍ និងព្រឹត្តិការណ៍សំខាន់ៗទាំងអស់។ យើងខ្ញុំនឹងបន្តឆ្ពោះទៅមុខជានិច្ចជាមួយលោកអ្នក។» ស្រាបៀរអង្គរក៏បានចាប់ផ្តើមយុទ្ធនាការបេតិកភណ្ឌដែលជាព្រឹត្តិការណ៍ដ៏សំខាន់អស្ចារ្យមួយក្នុងឆ្នាំនេះ ដោយផ្តោតលើអត្តសញ្ញាណខ្មែរចំនួនបួន (៤)៖ ១.ក្រមា៖ ក្រមារឹតតែខ្លាំង ចំណងកាន់តែខ្លាំង។ ២. ចាប៉ីដងវែង (ឧបករណ៍ភ្លេង)៖ ដូចខ្សែចាប៉ី យើងកាន់តែរឹងមាំ និងរីករាយគ្រប់ពេលនៅជាមួយគ្នា។ ៣.ដើមត្នោត៖ ដើមត្នោតដុះខ្ពស់ដូចមិត្តភាពដ៏រឹងមាំរបស់យើង។

    December 5, 2022
  • សិល្បៈ

    (ភ្នំពេញ)៖ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២២ បានឈានចូលមកដល់ ក្នុងនោះផងដែរគេសង្កេតឃើញឪពុកម្តាយ និងអាណាព្យាបាល មិនទៅណាឆ្ងាយពីមណ្ឌលប្រឡង នៅរង់ចាំលើកទឹកចិត្តកូន ក្មួយ ប្អូនៗរបស់ខ្លួនដែលកំពុងប្រឡង។ តួយ៉ាងតារាចម្រៀងសុវត្ថិឌី ធារីកា ដែលក្នុងនាមជាបងស្រីមួយរូបក៏បាននាំប្អូនប្រុសមកប្រឡង និងរង់ចាំនៅក្រៅមណ្ឌលប្រឡងវិទ្យាល័យសន្ធរម៉ុក។ កញ្ញា សុវត្ថិឌី ធារីកា ក៏បានសរសេររៀបរាប់ថា៖ «មុនពេលប្រលងទុតិយភូមិនាថ្ងៃស្អែក ប្អូនប្រុសឆ្លៀតធ្វើអង្គរក្សជូនបងស្រីមកច្រៀងសិន។ ឆ្នាំនេះមិនដូចឆ្នាំមុន ព្រោះយើងមិនមានប៉ាម៉ាក់ងើបពីព្រលឹមជូនដំណើរ និងលើកទឹកចិត្តដូចមុនទេ។ តែសូមអោយដូដូប្រឹង តស៊ូប្រលងអោយជាប់ ដើម្បីអោយលោកទាំងពីរសប្បាយចិត្ត ជីវិតគឺបែបនេះវាហាក់បីដូចទឹករលកមែន តែអោយកុំរលកមកប៉ះយើងអោយដួលតាមទឹក។ សូមជូនពរប្អូនប្រុសជោគជ័យក្នុងការប្រលងសញ្ញាប័ត្រទុតិយភូមិនេះបានលទ្ធផលជោគជ័យ រួមទាំងប្អូនៗសិស្សានុសិស្សទាំងអស់ត្រូវតស៊ូ ខំប្រឹងប្រែង កុំភ័យ និងកុំស្លុតពេលប្រលង»។

    December 5, 2022
  • PR Beer

    ភ្នំពេញ ថ្ងៃទី 5 ធ្នូ 2022 – ក្រុមហ៊ុន Tiger Beer ដែលជាក្រុមហ៊ុនស្រាបៀរលំដាប់អន្តរជាតិ មានដើមកំណើតមកពីអាសុីបានអបអរឆ្នាំនៃភាពជឿជាក់ជាមួយនឹងមហាព្រឹត្តិការណ៍ការប្រគំតន្រ្តីដ៏កក្រើកដើម្បីចែកជូនទស្សនីយភាពដ៏អស្ចារ្យនៃការសម្ដែងផ្ទាល់របស់តារាចម្រៀងល្បីៗប្រចាំប្រទេសកម្ពុជាជាច្រើនរូប និងជាពិសេសគឺកំពូលតារាស្រី K-Pop លំដាប់ពិភពលោកគឺកញ្ញា Jessi ឱ្យបានសម្ដែងក្នុងការប្រគំតន្រ្តីដំបូងបង្អស់នៅប្រទេសកម្ពុជារបស់គាត់។ ព្រឹត្តិការណ៍ដ៏រំភើបដែលបានទាក់ទាញអ្នកចូលរួមរហូតដល់ជាង 20,000នាក់ គឹជាផ្នែកមួយយុទ្ធនាការ ឆ្នាំនៃភាពជឿជាក់របស់ Tiger Beer ធ្វើឡើងជាសាកលដើម្បីអបអរភាពភាពជឿជាក់ និងជំរុញលើកទឹកចិត្តបុគ្គលឱ្យហ៊ានបង្ហាញនូវភាពអង់អាចរបស់ខ្លួនដើម្បីសម្រេចក្ដីស្រមៃរបស់ខ្លួន។ ដោយមានការចូលរួមពីកំពូលតារាចម្រៀង K-pop កញ្ញា Jessi ព្រមទាំងកំពូលតារាចម្រៀងល្បីៗប្រចាំប្រទេសកម្ពុជាជាច្រើនរូបដូចជា G-Devith, CG Movement, Tey$, Klapyahandz

    December 5, 2022