សង្គម

ម្តាយគេម្តាយយើង! ទោះវ័យ៥៦ឆ្នាំហើយ នៅតែតស៊ូប្រឡងបាក់ឌុប ដើម្បីបានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ព្រោះគោលបំណងចង់ធ្វើជាគ្រូបង្រៀន

BY
Naren
December 6, 2022

(បន្ទាយមានជ័យ)៖ ថ្មីៗនេះមានការចែករំលែកនៅលើបណ្តាញសង្គម បង្ហាញនូវបេក្ខជនប្រឡងបាក់ឌុបមួយរូបដែលមានវ័យ៥៦ឆ្នាំ នៅតែតស៊ូប្រឡងបាក់ឌុប ដើម្បីបានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ គោលបំណងចង់ធ្វើជាគ្រូបង្រៀន គ្រាន់បានកម្រៃចិញ្ចឹមគ្រួសារ។

យោងតាមការបង្ហោះរបស់អ្នកសង្កេតការណ៍ស្ម័គ្រចិត្តឈ្មោះ Lav Tola Serey Sophorn ដែលនៅមណ្ឌលសកលវិទ្យាល័យជាតិមានជ័យ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ បានសរសេររៀបរាប់ថា «បេក្ខជនអាយុ៥៦ឆ្នាំ អ្នកម្ដាយអើយ ម៉ែចាស់ហើយ ម៉ែគេម៉ែយើង អ្នកម្ដាយតស៊ូណាស់ ដើម្បីបំពេញក្ដីស្រម៉ៃ ដើម្បីយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ២០២២។ ខ្ញុំបានលួចសួរគាត់ថា អ្នកម្ដាយយកសញ្ញាបត្រធ្វើអីម្ដាយចាស់ហើយ គាត់ថាចង់ធ្វើគ្រូបង្រៀនបានលុយមកចិញ្ចឹមកូន ហើយគាត់ថាម៉ែគ្មានកម្លាំងឯណាទៅធ្វើការធ្ងន់បានទេ ម្ដាយគ្មានកំលាំង ម្ដាយដើរក៏មិនចង់រួច ឈឺដៃឈឺជើង កូននៅផ្ទះគ្មានអីហូប។ ខ្ញុំក៏សួរបន្តថាម្ដាយមកពីណាគាត់ថា មកពីវត្តថ្មរមៀល មកម្នាក់ឯង មានភារកិច្ចចិញ្ចឹមកូន៤នាក់ បងប្អូនដឹងទេ ជីវិតនៃការតស៊ូគឺធំធេងណាស់។ ហើយម្ដាយមកមានស្ពាយទឹកមួយដប បាយមួយប្រអប់ដាក់កាបូបមក គាត់ចាស់ហើយ ការចងចាំក៏មិនសូវជាល្អដូចក្មេងយើងដែរ ខ្ញុំអាណិតណាស់។ គាត់មកប្រលងនៅមណ្ឌលសកលវិទ្យាល័យជាតិមានជ័យ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ។ ខ្ញុំបានសុំការអនុញ្ញាតផុសពីគាត់ហើយ ព្រោះខ្ញុំបានជួបគាត់នៅមណ្ឌលប្រលង ក្នុងនាមខ្ញុំជាអ្នកអង្កេតការ បងប្អូនអាចជួយគាត់តាមរយៈខ្ញុំបាន ABA : ទាន់ចិត្ដរបស់ខ្ញុំ 500268207»

Share This Post: