ទឹកចិត្តឪពុកម្តាយ សុខចិត្តមកឈរចាំទទួលកូនចេញពីប្រឡងមុខមណ្ឌលប្រឡងវិទ្យាល័យព្រះយុគន្ធរ
- BY
- Naren
- December 5, 2022
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១ នៃដំណើរការសំណេរនៃវិញ្ញាសាការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មានភាពស្ងប់ស្ងាត់ និងសណ្ដាប់ធ្នាប់របៀបរៀបរយល្អទាំងនៅក្នុង និងក្រៅមណ្ឌល ដំណើរការប្រឡងបានប្រព្រឹត្តទៅតាមពេលវេលាដែលបានកំណត់។ ក្នុងនោះផងដែរគេក៏សង្កេតឃើញឪពុកម្តាយ និងអាណាព្យាបាល មិនទៅណាឆ្ងាយពីមណ្ឌលប្រឡងឡើយ ដោយពួកគាត់ នៅជុំវិញមណ្ឌលវិទ្យាល័យព្រះយុគន្ធរ នាព្រឹកថ្ងៃទី០៥ ធ្នូនេះ។

សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៥ ធ្នូ ២០២២ មានបេក្ខជនចុះឈ្មោះប្រឡងសរុប ១២៨ ១៣៤នាក់ ស្រី ៦៨ ៧៧១នាក់ មណ្ឌលប្រឡងសរុប ២២១មណ្ឌល ត្រូវជា ៥ ១៧៤បន្ទប់ និងមានការចូលរួមដោយគណៈមេប្រយោគ និងគណៈកម្មការនានា ចូលរួមក្នុងដំណើរនោះប្រឡងសរុបចំនួន ២៧ ៧៥៣ នាក់។ ក្រសួងអប់រំ យុវជន និងកីឡា គ្រោងនឹងប្រកាសលទ្ធផលប្រឡងនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្ដាល និងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ សម្រាប់ខេត្តផ្សេងទៀត ព្រមទាំងមានផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការក្រសួងអប់រំ យុវជន និងកីឡា៕








- Share This Post:






