Naren
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ព្រះចៅ ស៊ុល តង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ មុយ អ៊ីហ្សាឌីន វ៉ាឌូឡាហ៍ ព្រះមហាក្សត្រ នៃប្រ៊ុយណេដារូស្សាឡាម និងព្រះរាជគណៈប្រតិភូ យាង និងអញ្ជើញចេញពីអាកាស យានដ្ឋានអន្តរជាតិភ្នំពេញ ដោយមានការអញ្ជើញថ្វាយព្រះរាជដំណើរដោយ សម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល ឧបនាយកនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ដ្រីក្រសួងព្រះបរមរាជ វាំង នារសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២។ សូមរំលឹកថាព្រះចៅស៊ុលតង់ នៃប្រទេសព្រុយណេដារូហ្សាឡឹម បានយាងមកដល់ទីក្រុងភ្នំពេញ កាលពីថ្ងៃទី០៩ ខែវិច្ជិកា ឆ្នាំ២០២២ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១

    November 14, 2022
  • PR

    (ភ្នំពេញ)៖ កម្មវិធីប្រឡងចម្រៀងកុមារលំដាប់ពិភពលោក The Voice Kids Cambodia រដូវកាលទី៣ ទើបនឹងបានចាក់ផ្សាយនូវវគ្គថ្មីមួយទៀតបន្ទាប់ពី Blind Auditons គឺវគ្គ The Battles។ ក្នុងសប្តាហ៍ដំបូងនៃវគ្គ The Battles នេះ កូនក្រុមជាច្រើនរបស់ Coach ទាំងបី បានមកបញ្ចេញសមត្ថភាពយ៉ាងគួរឱ្យជក់ចិត្តដោយបានទទួលការបង្វឹកផ្ទាល់ពីគ្រូបង្វឹករបស់ពួកគេដែលសុទ្ធតែជាតារាចម្រៀងល្បីលំដាប់ប្រទេស។ ហើយគួរឱ្យចាប់អារម្មណ៍យ៉ាងខ្លាំងនោះគឺកូនក្រុមរបស់ Team Kanha មួយដែលសុទ្ធតែជាកុមារីដែលមានសំឡេងពីរោះខ្លាំងៗគឺគ្រាន់តែច្រៀងចេញមកភ្លាម សំឡេងហ៊ោកងរំពងពេញស្ទូឌីយោតែម្តង។ គួរបញ្ជាក់ផងដែរថា កម្មវិធីប្រឡងចម្រៀងកុមារលំដាប់ពិភពលោក The Voice Kids Cambodia រដូវកាលទី៣ បានចូលមកដល់វគ្គ

    November 14, 2022
  • PR

    ភ្នំពេញ៖ កំណកកាបូនក្នុងម៉ាស៊ីន បង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ដំណើរការយានយន្ត។ ស្រមៃមើលវាតាមវិធីនេះ ម៉ាស៊ីនគឺជាបេះដូង ខណៈដែលកំណកកាបូនគឺដូចជាកូលេស្តេរ៉ូលដែលកំពុងតែកើនឡើងបន្តិចម្តងៗនៅខាងក្នុង។ ពេលណាកំណកកាបូនកាន់តែច្រើន វាកាន់តែធ្វើឲ្យម៉ាស៊ីនពិបាកដំណើរការបានត្រឹមត្រូវ និងមានប្រសិទ្ធភាព។ ដូចជាឈាមរបស់ម៉ាស៊ីនដែរ ឥន្ធនៈដើរតួនាទីយ៉ាងសំខាន់ ដូច្នេះហើយ ការជ្រើសរើសម៉ាកឥន្ធនៈដែលត្រឹមត្រូវ គឺជារឿងចាំបាច់ណាស់។ តើប្រេងឥន្ធនៈម៉ាកអ្វីដែលពិតជាការពារម៉ាស៊ីនយានយន្តរបស់អ្នកពីកំណកកាបូន? តើមានអ្វីកើតឡើងនៅក្នុងម៉ាស៊ីន? ដើម្បីស្វែងយល់រឿងនេះ កាល់តិច បានប្រើឧបករណ៍ Boroscope ជាកាមេរ៉ាដែលអាចបត់បែនបានតាមកម្រិតវេជ្ជសាស្ត្រ ដែលអាចពិនិត្យម៉ាស៊ីនរបស់រថយន្ត ថាតើមានកំណកកាបូននៅក្នុងសន្ទះប្រេង ឬអត់។ អ្នកជំនាញខាងប្រេងឥន្ធនៈរបស់ កាល់តិច បានធ្វើតេស្ត Boroscope នៅទីផ្សារជាច្រើន រួមមាន៖ ប្រទេសហ្វីលីពីន ទីក្រុងហុងកុង កម្ពុជា និងប្រទេសថៃ។

    November 14, 2022
  • PR

    តារាចម្រៀងសំឡេងផ្អែម សំ សុវណ្ណារ៉ាក់ បានលេចមុខក្នុងខ្សែរឿងជាថ្មីម្តងទៀត ដែលនេះគឺជាលើកទីពីរហើយសម្រាប់លោក ហើយក៏ជាលើកទីពីរដូចគ្នាដែលលោកបានប៉ះជាតួជាមួយនឹងតារាសម្តែងវ័យក្មេងដ៏ល្បីគឺ កញ្ញា អាង សុជាតា។ ជំនួបជាថ្មីលើកនេះទោះបីថាបានសម្តែងជាគូជាមួយគ្នាតែមិនមែនជាគូស្នេហាឡើយ តែគឺជាបងប្អូនដែលមិនយល់ចិត្ត ហើយខ្វែងគំនិតគ្នាគ្រប់ពេលទៅវិញ។ រឿង ស្រមោលកម្ម គឺជាខ្សែរឿងថ្មីដែលកំពុងត្រៀមចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ ហង្សមាស HDTV នៅថ្ងៃចន្ទ អង្គារ ពុធ ម៉ោង 7-8យប់ ពោលគឺចាប់ពីយប់នេះផ្ទាល់តែម្តង។ រង់ចាំទស្សនាទាំងអស់គ្នាថាតើការចាប់ដៃគូជាថ្មីរបស់អ្នកទាំងពីរនឹងនាំទស្សនីយភាពមកបែបណាខ្លះ? រឿង ស្រមោលកម្ម ចាក់ផ្សាយជូនទស្សនារៀងរាល់ថ្ងៃ ចន្ទ អង្គារ ពុធ ម៉ោង 7-8យប់ នៅលើកញ្ចក់ទូរទ្សន៍ ហង្សមាស

    November 14, 2022
  • សិល្បៈ

    (សេអ៊ូល)៖ Bighit Hit Music បានប្រកាសតាមរយៈគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ខ្លួនថា Jungkook សមាជិកក្រុម BTS នឹងជាសិល្បករផ្នែកមួយនៃ FIFA World Cup Qatar 2022 Soundtrack ហើយនឹងសម្តែងក្នុងពិធីបើកការប្រកួតបាល់ទាត់ពិភពលោក។ នេះបើយោងតាមការចុះផ្សាយរបស់ Koreaboo នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។ Jeon Jungkook នឹងក្លាយជាសិល្បករកូរ៉េដំបូងគេដែលបានសម្តែងក្នុងពិធីបើកការប្រកួត FIFA។ ក្នុងនោះផងដែលក៏មានការបញ្ជាក់ថានឹងមានវត្តមានតារាអន្តរជាតិផ្សេងទៀតដែលនឹងសម្តែងគឺ Diplo, Kizz Daniel, Nora Fatehi, Trinidad Cardona និង

    November 14, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្នុងពិព័រណ៍បច្ចេកវិទ្យាកម្ពុជា ២០២២ ដែលប្រព្រឹត្តឡើងនាថ្ងៃទី ១១ ដល់ ថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០២២ នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល ធនាគារជាតិនៃកម្ពុជា មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ” និង CamTech Summit ដែលគាំទ្រដោយក្រុមហ៊ុនព្រូដិនសលកម្ពុជា សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមសហព័ន្ធហិរញ្ញវត្ថុនិងបច្ចេកវិទ្យានៃកម្ពុជា បានសហការរៀបចំវេទិកាបច្ចេកវិទ្យាហិរញ្ញវត្ថុ ដែលជាពិព័រណ៍បច្ចេកវិទ្យាហិរញ្ញវត្ថុលើកដំបូងនៅកម្ពុជា។ វេទិកានេះមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន គ្រឹះស្ថានធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ គ្រឹះស្ថានអប់រំ ស្ថាប័នស្រាវជ្រាវ ដៃគូអភិវឌ្ឍន៍ ព្រមទាំងសមាគម

    November 14, 2022
  • PR

    (ភ្នំពេញ) ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២៖ ហ្អេ៎..តោះ! ទៅផ្ដិតយកពេលវេលាដ៏រីករាយដែលមិនអាចបំភ្លេចបានរបស់អ្នកជាមួយមុខងារ FlexCam Mode ដែលមាននៅលើស្មាតហ្វូនអេក្រង់បត់ Samsung Galaxy Z Fold4 និង Galaxy Z Flip4 ដែលជាស្មាតហ្វូនមានសមត្ថភាពខ្លាំង..គុណភាពក៏រឹតតែខ្លាំង..ដែលស្មាតហ្វូនធម្មតាច្បាស់ជាហក់មិនដល់នោះទេ! នឹងរឹតតែពិសេស! រីករាយជាមួយប្រូម៉ូសិនចុងឆ្នាំពីក្រុមហ៊ុនសាមសុង ដែលមានការផ្ដល់ជូនបូ្រម៉ូសិនដ៏ពិសេសដែលចំណេញភ្លាមៗ រាល់ជាវទូរស័ព្ទអេក្រង់បត់ Samsung Galaxy Z Fold4 និង Galaxy Z Flip4 ចាប់ពីថ្ងៃនេះដល់ថ្ងៃទី 30 ខែវិច្ឆិកា ឆ្នាំ2022

    November 14, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ថ្ងៃទី ៣ នៃ “វេទិកាបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា” ក្នុងពិព័រណ៌បច្ចេកវិទ្យាកម្ពុជា ២០២២ បានប្រព្រឹត្តិទៅយ៉ាងរលូន និងទទួលបានផ្លែផ្កាដូចការរំពឹងទុក។ ថ្ងៃទី ៣ នៃកម្មវិធីនេះមានបទបង្ហាញចំនួន ២ សុន្ទរកថាគន្លឹះ ១ និងកិច្ចពិភាក្សា ១ ទម្រង់ជា Fireside Chat ។ បទបង្ហាញទាំង ២ នោះរួមមាន៖ (១) បទបង្ហាញស្ដីពី “ការដាក់ដំណើរការជាផ្លូវការនូវ ថ្នាល Cambodia Distributed Ledger (CamDL)” ដោយ លោក

    November 14, 2022
  • PR

    ការបណ្តាក់ទុនរួមគ្នាដើម្បីស្វែងរកលទ្ធភាពនៃការនាំយកដំណោះស្រាយ Web3 ដើម្បីជំរុញកំណើនប្រកបដោយបរិយាប័ន្ននៅកម្ពុជា ភ្នំពេញ ថ្ងៃទី 13 ខែវិច្ឆិកា ឆ្នាំ 2022 – ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលពាណិជ្ជកម្ម និងការវិនិយោគអាស៊ានឆ្នាំ 2022 ក្រុមហ៊ុន Binance ដែលជាក្រុមហ៊ុនផ្តល់សេវាប្រព័ន្ធអេកូឡូស៊ី blockchain ឈានមុខគេលើពិភពលោក និងក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បានចុះកិច្ចព្រមព្រៀងរួមគ្នាដើម្បីពង្រឹងភាពជាដៃគូនៅក្នុងប្រទេសកម្ពុជា ដើម្បីជំរុញប្រទេសជាតិ ចូលទៅក្នុងយុគសម័យនៃដំណោះស្រាយ Web3 បន្ទាប់ពីបានចុះអនុស្សរណៈ កាលពីដើមឆ្នាំនេះ ហើយកំពុងរងចាំការអនុញ្ញាត។ ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៅរាជធានីភ្នំពេញនាថ្ងៃនេះ ត្រូវបានរៀបចំក្រោមអធិបតីភាព ឯកឧត្តម លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនិយតករមូលបត្រកម្ពុជា។

    November 13, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ជំទាវទី១ របស់កូរ៉េខាងត្បូង លោកស្រី kim keon hee បានចុះសួរសុខទុក្ខកុមារកម្ពុជាដែលមានជំងឺប្រហោងបេះដូង កាលពីថ្ងៃសៅរ៍ និងបានលើកទឹកចិត្តក្រុមគ្រួសារ ដោយលើកទឹកចិត្តកុំឲ្យចុះចាញ់ ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានកូរ៉េ Yonhap។ កុមារអាយុ ១៤ឆ្នាំមានជំងឺបេះដូងពីកំណើត ហើយត្រូវជួបលោកស្រី Kim នៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Hebron ក្នុងរាជធានីភ្នំពេញ ប៉ុន្តែកុមាររូបនេះមិនសូវស្រួលខ្លួន ហើយលោកស្រី Kim ក៏បានសម្រេចចិត្តទៅលេងគាត់នៅផ្ទះរបស់គាត់ជំនួសវិញ នេះបើយោងតាមការិយាល័យប្រធានាធិបតី។ លោកស្រី បានលើកទឹកចិត្តកុមារនោះថា «អ្នកអាចស៊ូនឹងវាបានទេ? ឆាប់ជា ហើយជួបគ្នានៅកូរ៉េ»។ លោកស្រីបន្តថា«ក្តីសង្ឃឹមពិតជាមាន សូមកុំបោះបង់ក្នុងកាលៈទេសៈណាក៏ដោយ ហើយបន្តទៅមុខទៀត»។

    November 13, 2022