សង្គម
អាចមកចូលរួមម្នាក់ឯង ជាមួយគ្រួសារ ឬជាមួយមិត្តភក្តិ! ស្ថានទូតបារាំង រៀបចំពិព័រណ៍ «ផ្សារបារាំង» នឹងបើកឱ្យចូលលេងកម្សាន្តដោយសេរី នាសប្តាហ៍ក្រោយ
BY Naren
November 12, 2022
(ភ្នំពេញ)៖ ស្ថានទូតបារាំងនៅភ្នំពេញ នឹងបើកទ្វារទទួលសាធារណជនចូលដើរកម្សាន្ត ក្នុងឱកាសពិព័រណ៍ «ផ្សារបារាំង» ដែលកម្មវិធីពិសេសនេះនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ ចាប់ពីម៉ោង១០ព្រឹកដល់ម៉ោង៦ល្ងាច។

ស្តង់ចំនួន៥០នឹងបង្ហាញជូនលោកអ្នកពីវប្បធម៌ ការច្នៃប្រឌិត ចំណីអាហារ ផលិតផលសុខភាព…។ លោកអ្នកអាចមកចូលរួមម្នាក់ឯង ជាមួយគ្រួសារ ឬជាមួយមិត្តភក្តិ ដើម្បីស្វែងយល់ពីគំនិតផ្តួចផ្តើមនានារបស់បារាំងនៅកម្ពុជា។ ក្រៅពីនេះក៏មានសកម្មភាពកម្សាន្តជាច្រើនទៀត ដែលរង់ចាំលោកអ្នក ដូចជាការភ្លក់អាហារ សកម្មភាពកីឡា និងសកម្មភាពវប្បធម៌ សម្រាប់មនុស្សគ្រប់វ័យ។ សូមបញ្ជាក់ថាលោកអ្នកចូលរួមដោយសេរីនៅ ស្ថានទូតបារាំងប្រចាំកម្ពុជា ថ្ងៃសៅរ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ ពីម៉ោង១០ព្រឹកដល់៥:៣០ល្ងាច ចំពោះកាបូបធំៗ និងសម្ភារៈសំពីងសំពោងមិនត្រូវបានអនុញ្ញាតឲ្យយកចូលទេ៕
