- Naren
- PR
ក្នុងឆ្នាំនេះ OPPO បាននាំអ្វីពិសេសទៅហ្វេនៗ? នេះគឺជាលើកទី1 សម្រាប់ OPPO ដែលបង្កើត «OPPO Reno SUPERFANS Party» ក្នុងគោលបំណងអញ្ជើញហ្វេនគ្រប់បណ្តាទិសទី ដើម្បីចែករំលែកបទពិសោធន៍ ក៏ដូចជាការថ្លែងអំណរគុណទៅកាន់អ្នកគាំទ្រគ្រប់ជំនាន់របស់ស្មាតហ្វូន OPPO តាំងពី F Series រហូតដល់ Reno Series ក្នុងរយៈពេល 6 ឆ្នាំដែលបានឈានជើងចូលទីផ្សារនៅក្នុងប្រទេសកម្ពុជា ជាមួយនឹងការនាំយកស្មាតហ្វូនគ្រប់ជំនាន់ប្រកបដោយសមត្ថភាពថតរូបកាន់តែអស្ចារ្យ រចនាបថរូបរាងកាន់តែទាន់សម័យ ជាពិសេសផ្តល់ឲ្យអតិថិជននូវអ្វីដែលថ្មី និងឈានមុខជានិច្ច។ សម្រាប់កម្មវិធី «OPPO Reno SUPERFANS Party» ធ្វើឡើងនៅឯសណ្ឋាគារលំដាប់ថ្នាក់ផ្កាយ5
October 31, 2022 - PR
ដូចដែលយើងដឹងហើយថា Honda Dream ទទួលបាននូវការជឿជាក់បំផុត និងជាម៉ូតូដែលប្រកបដោយមោទកភាពសម្រាប់ប្រជាជនកម្ពុជា។ អស់រយៈពេលជាយូរមកហើយដែល Honda Dream នៅតែស្ថិតនៅក្នុងបេះដូងនៃប្រជាជនកម្ពុជាគ្រប់ជំនាន់ ហើយនៅតែឈរកំពូលតារាងលេខ១ ក្នុងការលក់ ជាច្រើនឆ្នាំជាប់ៗគ្នានៅលើទីផ្សារ។ការវិវត្តន៏នៃ All New Honda Dream មកដល់ថ្ងៃនេះ គឺជាព្រឹត្តិការណ៏ដ៏ សំខាន់ដែលអ្នកគ្រប់គ្នាទន្ទឹងរង់ចាំ ក្នុងរយៈពេល២ទសវត្សរ៏មកនេះ។ ដោយមានការគាំទ្រពីសំណាក់អតិថិជនជាច្រើននៅទូទាំងប្រទេស និងដើម្បីជាការឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង នៅថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២២ ក្រុមហ៊ុនបានរៀបចំមហាព្រិត្តិការណ៌សម្ភោធ ជាផ្លូវការនូវម៉ូតូ ហុងដា DREAM ដែលមានការផ្លាស់ប្តូររូបរាងថ្មីទាំងស្រុង ជាមួយបច្ចេកវិទ្យាទំនើបទាន់សម័យ ក្រោមគោលគំនិត
October 31, 2022 - PR Beer
(ភ្នំពេញ) ថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២២៖ ស្រាបៀរ ម៉ាទ្រីដ ជាស្រាបៀរជាប់លំដាប់ថ្នាក់ពិភពលោកដែលត្រូវបានផលិតឡើងពីគ្រឿងផ្សំដ៏មានគុណភាពខ្ពស់ រួមជាមួយនឹងបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់ពីប្រទេសអ៊ឺរ៉ុប ផ្ដល់ឱ្យលោកអ្នកនូវរសជាតិដ៏អស្ចារ្យ និងភាពរីករាយលើសគេ! គួរបញ្ជាក់ផងដែលថាកាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ ក្រោមអធិបតីភាពលោកជំទាវ ឧកញ៉ា សុខ សុភាព ដែលជាអគ្គនាយកាក្រុមហ៊ុន អ៉ីនធើ-ម៉ាទ្រីដ បេវើរិច (ខេមបូឌា) បានរៀបចំព្រឹត្តិការណ៍កីឡាលោតឆ័ត្រយោងនឹងនាំយកស្រាបៀរ ម៉ាទ្រីដ ពីលើអាកាសដ៏មហស្ចារ្យ ដែលបានប្រព្រឹតិ្តទៅនៅលើដីឡូតិ៍ក្បែរវត្តស្ងួនពេជ្រ ខណ្ឌកំបូល រាជធានីភ្នំពេញ វេលាម៉ោង ៤ល្ងាច និងមានការប្រគុំតន្ត្រីទេសចរណ៍ខ្នាតធំរួមជាមួយកំពូលតារាងចម្រៀងល្បីៗជាច្រើនរូបប្រចាំប្រទេសកម្ពុជាទៀតផង។ ក្នុងព្រឹត្តិការណ៍ដ៏មហស្ចារ្យមួយនេះ ក្រោយពីការសម្ដែងកីឡាលោតឆ័ត្រយោងលើអាកាសរួចមកលោកជំទាវ ឧកញ៉ា
October 31, 2022 - PR
(ភ្នំពេញ)៖ លោក យក់ ដួងតារា តារាចម្រៀងសម្លេងរដឺនដ៏មានទឹកដម ក្លាយជាតួឯកប្រុសក្នុងភាពយន្តបែបសង្គមគ្រួសារ ដែរសម្បូរទៅដោយឈុតឆាកកំប្លែងសើចសប្បាយសឹងគ្រប់វគ្គគ្រប់ប្លង់ដែលផលិតដោយផលិតកម្មរស្មីហង្សមាស ដែលភាពយន្តនេះគឺមានចំណងជើងថា «កំលោះ ៣៦ឆ្នាំ»។ លោក យក់ ដួងតារា ត្រូវបានទស្សនិកជនបានស្គាល់ជាយូរមកហើយ តាមរយៈការចូលប្រឡូកក្នុងវិស័យសិល្បៈរយៈពេលជាច្រើនឆ្នាំ ដែលបទចម្រៀងរបស់លោកភាគច្រើនជាបទប្រជាប្រិយ កន្ទ្រឹម សារ៉ាវ៉ាន់ រាំវង់ជាដើម ។ តារាចម្រៀងមកពីខេត្តបន្ទាយមានជ័យរូបនេះក៏មានសមត្ថភាពអាចលេង និងច្រៀងចាប៉ីបានយ៉ាងពិរោះផងដែរ រៀងរាល់ពេលដែលមានកម្មវិធីបែបស្រុកស្រែគឺកម្របាត់វត្តមានរបស់លោកណាស់ ។ ហើយរាល់ពេលដែលមានវត្តមានរបស់លោក គឺតែងតែមានបរិយាកាសសប្បាយរីករាយ សើចក្អាកក្អាយ រំសាយទុក្ខជាមិនខាន ។ ដូច្នេះមិនត្រឹមតែជាតារាចម្រៀង និងជាអ្នកចាប៉ីមួយរូប លោក យក់ ដួងតារា
October 31, 2022 - សង្គម
(សៀមរាប)៖ កម្មវិធីរត់ជាមួយសាយ ៤សែនជំហាន ដើម្បីរៃអង្គាសថវិកាជួយសង្គ្រោះជីវិតកុមារពីជំងឺមហារីកនៅក្នុងមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ដែលរៀបចំឡើងដោយបងប្អូនគ្រួសារខ្មែរយើងស្គាល់ឈ្មោះថា (សាយ) ជាតារាចម្រៀងដ៏មានឈ្មោះបោះសំឡេងនៅកម្ពុជា សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា បានធ្វើដំណើររត់ថ្មើរជើងចំងាយប្រមាណ៣០៣គីឡូម៉ែត្រ ក្នុងរយៈពេល៩ថ្ងៃចាប់ពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ ដល់ថ្ងៃទី៣១ ខែតុលាឆ្នាំ២០២២ ដោយចេញដំណើរពី សហភាពសហព័ន្ធយុវជនកម្ពុជា ស្នាក់ការរាជធានីភ្នំពេញ ឆ្ពោះមកកាន់ខេត្តសៀមរាប តាមបណ្តោយផ្លូវជាតិលេខ៦។ ការរត់នេះមកដល់ខេត្តសៀមរាបក៏មានការទទួលស្វាគមន៍របស់លោក អ៉ឹង គឹមលាង អភិបាលរងខេត្ត តំណាងឯកឧត្តម ទៀ សីហា អភិបាលខេត្ត ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរ អាជ្ញាធរក្រុង ស្រុក និង សភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ក្រុង ស្រុក
October 31, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ) ៖ យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គ្រោងនឹងជួបពិភាក្សាជាមួយប្រធានាធិបតី អ៊ុយក្រែន តាមទូរស័ព្ទ នៅថ្ងៃទី០១ ខែវិច្ឆិកា ខណៈដែលកិច្ចពិភាក្សានេះធ្វើឡើងក្នុងបរិបទកម្ពុជាក្នុងឋានៈជាប្រធានអាស៊ាន កំពុងត្រៀមរៀបចំកិច្ចប្រជុំកំពូលអាស៊ាននៅអំឡុងខែវិច្ឆិកាឆ្នាំ២០២២។ ថ្លែងក្នុងពិធីផ្តល់ស្រូវពូជប្រមាណ ៦៨៤.៤០០គីឡូក្រាម និងគ្រឿងឧបភោគបរិភោគ ជូនដល់ប្រជាពលរដ្ឋចំនួន ៦.៨៤៤គ្រួសារ ដែលរងគ្រោះដោយសារគ្រោះទឹកជំនន់ នៅខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា បើគ្មានការប្រែប្រួលអ្វីនោះទេ សម្តេចគ្រោងនឹងជួបជាមួយប្រធានាធិបតី អ៊ុយក្រែន លោក វ៉ូឡូឌីមៀ
October 29, 2022 - សិល្បៈ
(ភ្នំពេញ)៖ ក្រោយពីទទួលដំណឹង តារាសម្តែងដ៏ល្បី សឿ សុធារ៉ា ជួបទុក្ខធំដោយម្ដាយរបស់អ្នកនាងបានទទួលមរណភាពកាលពីយប់ថ្ងៃទី២៨ ខែតុលា សូម្បីលុយធ្វេីបុណ្យក៏គ្មានគ្រប់គ្រាន់នោះ នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២នេះ ឧកញ៉ា ខែម ប៊ុនថៃ ក៏បានប្រកាសជូនថវិកា២០០០ដុល្លារដល់ អ្នកនាង សឿ សុធារ៉ា សម្រាប់ធ្វើបុណ្យជូនម្ដាយរបស់អ្នកនាង ដែលកំពុងធ្វើឡើងនៅវត្តវិហារក្រាញ់ ផ្លូវជាតិលេខ២។ យោងតាមការបង្ហោះរបស់ ឧកញ៉ា ខែម ប៊ុនថៃ បានឱ្យដឹងថា «អាណិតគាត់ខ្លាំងណាស់ខ្ញុំសូមជូនថវិកា 2000$ សំរាប់គាត់ធ្វើបុណ្យជូនម្តាយគាត់សូមវិញ្ញាក្ខន្ឌអ៊ុំបានទៅដល់សុគតិភពកុំបីអាក់ខានឡើយ»។ ដោយ លោក សាវីន ហ្វីលីព បានសរសេររៀបរាប់ថា៖
October 29, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រោយការដាក់អនុវត្តក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ កាលពីខែឧសភា ឆ្នាំ២០២១ កន្លងទៅ, រាជរដ្ឋាភិបាលបានចាប់ផ្តើមអនុវត្ត គោលនយោបាយគន្លឹះ ក្នុងការផ្តល់ព័ត៌មានពិតឲ្យបានគ្រប់ជ្រុងជ្រោយ និងទូលំទូលាយ ស្តីពីដំណើររបស់កម្ពុជាឆ្ពោះទៅកាន់សេដ្ឋកិច្ចឌីជីថល តាមរយៈវេបផតថល និងមធ្យោបាយផ្សព្វផ្សាយនានា។ ជាក់ស្ដែង នារសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២, គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល, មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» និងក្រុមហ៊ុន Meta បានសហការរៀបចំសិក្ខាសាលាស្តីពី «វេបផតថលសម្រាប់ធុរកិច្ច និង សេដ្ឋកិច្ចឌីជីថលកម្ពុជា» នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ (Hyatt Regency
October 29, 2022 - PR
ដើម្បីឱ្យការជួបជុំកាន់តែរីករាយ រំលឹកនូវអនុស្សាវីយ៍ល្អៗកាលពីវ័យកុមារ រយៈពេលជាងមួយខែហើយដែលក្បួនរទេះការ៉េមវ៉លស៍ បានធ្វើដំណើរតាមវិថីនានាក្នុងរាជធានីភ្នំពេញរយៈពេលមួយម៉ោង មុននឹងឈប់តាមគោលដៅងាយស្រួលរកចំនួន១៧ទីតាំងក្នុងរាជធានីភ្នំពេញ ក្រុងតាខ្មៅ និងតាមបណ្តាវត្តនានាក្នុងរាជធានីភ្នំពេញ អំឡុងពេលភ្ជុំបិណ្ឌកន្លងមកនេះ។ ក្បួនរទេះការ៉េមវ៉លស៍តាមដងផ្លូវរួមនឹងការតុបតែងរទេះពណ៌ក្រហម មានកងបង្វិលជាប់រទេះនិងប៉ោងៗផងនោះ បានទាក់ទាញភ្នែករបស់អតិថិជនគ្រប់វ័យ មកគាំទ្រទិញការ៉េមវ៉លស៍ជាច្រើនមុខច្រើនរសជាតិ និងចូលរួមលេងហ្គេមងាយៗ ដោយបង្វិលកងបាញ់កាំភ្លើងជ័រ ហើយឈ្នះរង្វាន់អនុស្សាវរីយ៍ជាច្រើនដូចជា កងតម្កល់ទូរសព្ទ ម៉ាស់វ៉លស៍ ការបញ្ចុះតម្លៃពីការ៉េមវ៉លស៍ និងរង្វាន់ជាច្រើនទៀត។ អតិថិជនដែលបានចូលរួមខ្លះបានបង្ហាញអារម្មណ៍ថា៖ ពួកគាត់នឹករលឹកដល់វ័យកុមារភាពរបស់ពួកគាត់ដែលធ្លាប់រត់តាមកង់ការ៉េមពេលឃើញក្បួនរទេះរបស់យើង ហើយប្អូនៗកុមារមួយចំនួនទៀតបានបង្ហាញអារម្មណ៍ថា រំភើបរីករាយខ្លាំងនឹងក្បួនរទេះដែលពួកគាត់មិនធ្លាប់ឃើញពីមុនមក ហើយអ្វីដែលកាន់តែពិសេសនោះ គឺវត្តមាន Influencer SOY SENGHOUR នៅតាមទីតាំងលក់នោះផងដែរ។ SOY SENGHOUR បានបង្ហាញនូវអារម្មណ៍ថា «ខ្ញុំពិតជារំភើបរីករាយជាខ្លាំងណាស់ដែលបានជួបអ្នកគាំទ្ររបស់ខ្ញុំ និងញ៉ាំការ៉េមវ៉លស៍
October 28, 2022 - សិល្បៈ
(ភ្នំពេញ)៖ ថ្មីៗនេះផលិតកម្ម Baramey បង្កើតមូលនិធិប្រាក់១០០លានរៀល “Rise For Master Kong Nay” សម្រាប់ព្រឹទ្ធាចារ្យ កោសល្យវោហារ គង់ ណៃ និងអបអរបទ Time To Rise ដែលទទួលបានការទស្សនា ១០០ លានដង ក្នុងបទ Time To Rise ។ក្រុមហ៊ុនបារមី បានផ្ដួចផ្ដើមគំនិតបង្កើតយុទ្ធនាការនេះឡើង ដើម្បីតបស្នងទៅដល់ ព្រឹទ្ធាចារ្យ គង់ ណៃ រៃអង្គាសថវិកា ជួយសម្រាលបន្ទុកថ្លៃចំណាយព្យាបាលជម្ងឺ និងជីវភាពប្រចាំថ្ងៃរបស់ ព្រឹទ្ធាចារ្យ
October 28, 2022









