- Naren
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ក្រសួងបានចេញអាជ្ញាបណ្ណ និងលិខិតអនុញ្ញាតបន្តអាជ្ញាបណ្ណគ្រប់ប្រទេសចំនួន២១៥៤អាជ្ញាបណ្ណ និងបានចេញបណ្ណអ្នកសារព័ត៌ និងបន្តសុពលភាពបណ្ណសារព័ត៌មានជាតិ និងអន្តរជាតិចំនួន១០ ០៣៣បណ្ណ។ នេះបើយោងតាមឯកឧត្តម មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានថ្លែងកាលពីថ្ងៃទី០១ ខែកញ្ញា ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំ កន្លងមករបស់ក្រសួងព័ត៌មាន» នៅទីស្តីការគណៈរដ្ឋមន្ត្រី។ ឯកឧត្តម មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មានបានលើកឡើងថាព្រមជាមួយគ្នានេះ ចំនួនអង្គភាពសារព័ត៌មានជាតិ និងបរទេស ព្រមទាំងអ្នកសារព័ត៌មានជាតិ និងបរទេស មានការកើនឡើងជារៀងរាល់ឆ្នាំ ដែលនេះបានបង្ហាញអំពីលំហរសេរីភាពសារព័ត៌មាននៅកម្ពុជា។ ជាក់ស្តែងមកដល់ពេលបច្ចុប្បន្ននេះអង្គភាពសារព័ត៌មានជាតិ និងបរទេសដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន មានចំនួន២១៥៤អង្គភាព(ផ្សាយបែបបុរាណនិងបែបទំនើប)
September 2, 2022 - សង្គម
(ភ្នំពេញ)៖ ក្រុមតន្រ្តីដែលបានច្រៀងប្រមូលថវិកានៅផ្លូវស្តុបទួលពង្រ ត្រូវបានអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ចុះធ្វើការដកហូតសម្ភារៈ។ នេះបើយោងតាមការបង្ហោះរបស់រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២។ ប្រភពបានឱ្យដឹងថាដោយមានការយកចិត្តទុកដាក់ពីលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ នាព្រឹកថ្ងៃទី០១ ខែកញ្ញានេះ លោក ប៉ាង លីដា អភិបាលរង បានដឹកនាំ ក្រុមការងាររដ្ឋបាលខណ្ឌចុះធ្វើការដកហូតសម្ភារៈរបស់ក្រុមតន្ត្រី ដែលបានច្រៀងប្រមូលថវិកានៅលើផ្លូវចោមចៅ (លើទ្រូងផ្លូវ) ស្តុបទួលពង្រ។ ដោយអាជ្ញាធរក៏ធ្លាប់បានធ្វើណែនាំម្ដងឬពីរដងរួចហើយកាលពីសប្ដាហ៍មុន៕ ប្រភព៖ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ
September 1, 2022 - សិល្បៈ
(ភ្នំពេញ)៖ ក្រសួងវប្បធម៌ បានរៀបចំកិច្ចប្រជុំអន្តរក្រសួងដែលមានការអញ្ជើញចូលរួមពីក្រសួងកិច្ចការនារី ក្រសួងព័ត៌មាន ព្រមទាំងលោក អ៊ិន សុភិន អគ្គនាយកផលិតកម្មមហាហង្ស ដែលជាអ្នករៀបចំកម្មវិធី កញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជាឆ្នាំ២០២២ និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។ យោងតាមសេចក្តីប្រកាសព័ត៌មានពីលទ្ធផលកិច្ចប្រជុំអន្តរក្រសួងទាក់ទងនឹងលទ្ធផលកម្មវិធីប្រកួតបវរកញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជាឆ្នាំ២០២២ តាមរយៈកិច្ចប្រជុំនេះ ផលិតកម្មមហាហង្សបានធ្វើការសូមអភ័យទោស ចំពោះសាធារណជនទាំងអស់នូវកំហុសឆ្គងទាំងឡាយដែលបានកើតឡើងដោយអចេតនា ក្នុងដំណើរនៃកម្មវិធីប្រកួតកញ្ញាឯក Miss Grand Cambodia 2022 ហើយសន្យាថា នឹងបង្កើនកិច្ចសហការជាមួយនឹងស្ថាប័នពាក់ព័ន្ធ ក្នុងការរៀបចំព្រឹត្តិការណ៍វប្បធម៌នានា នាពេលអនាគត ចៀសរាងនូវរាល់កំហុសឆ្គងនានាជាយថាហេតុដែលបានកើតឡើងក្នុងឆ្នាំនេះ ក្នុងស្មារតីបន្តរួមចំណែកលើកតម្លៃនូវកិត្យានុភាពជាតិ និងគុណតម្លៃស្ត្រីខ្មែរឱ្យបានខ្ពង់ខ្ពស់។ ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មាន៖
September 1, 2022 - សិល្បៈ
(ភ្នំពេញ)៖ ខណៈដែលវិស័យបវកញ្ញានៅកម្ពុជា ហាក់កំពុងតែមានការប្រកួតប្រជែង និងរីកចម្រើនគួរឱ្យកត់សម្គាល់នោះ។ កម្ពុជាក៏មានបេក្ខភាពមួយចំនួនដែលត្រៀមខ្លួនរួចជាស្រេចដែលត្រូវតំណាងកម្ពុជា ចូលរួមប្រកួតកម្មវិធីនៅលើឆាកអន្តរជាតិនៅចុងឆ្នាំនេះ។ បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២២ (Miss Universe Cambodia) កញ្ញា ហង្ស ម៉ានីតា អាយុ២៤ឆ្នាំ កម្ពស់១៦៧ស.ម បញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកគណនេយ្យនិងហិរញ្ញវត្ថុ អាចនិយាយបាន៣ភាសា (ខ្មែរ, អង់គ្លេស និងបារាំង)។ កញ្ញានឹងតំណាងកម្ពុជាចូលរួមប្រកួតបវកញ្ញាចក្រវាលលើកទី៧១ ទោះបីជាយ៉ាងណាទីតាំង និងកាលបរិច្ឆេទប្រកួតនៅមិនទាន់ប្រកាសជាផ្លូវការនៅឡើយ។ (រូបភាពពីគណនី IG: HANG MANITA) បវកញ្ញាពិភពលោកកម្ពុជាឆ្នាំ២០២១ (Miss World Cambodia) កញ្ញា សារី សុវត្តី
September 1, 2022 - សង្គម
(ភ្នំពេញ)៖ ព័ត៌មានបឋម នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ មានករណីអគ្គិភ័យកំពុងតែឆាបឆេះក្លឹបកម្សាន្តឈ្មោះ All Friends PUB យ៉ាងសន្ធោសន្ធៅ ដែលស្ថិតនៅជិតសាលាជាស៊ីមផ្សារដើមថ្កូវ សង្កាត់ទួលទំពូង ខណ្ឌចំការមន រាជធានីភ្នំពេញ។ខណៈនេះរថយន្តពន្លត់អគ្គិភ័យ ជាច្រើនកំពុងធ្វើការអន្តរាគមន៍៕
September 1, 2022 - សង្គម
(ប៉ារីស)៖ ជាដំណឹងល្អសម្រាប់បងប្អូនខ្មែរដែលរស់នៅប្រទេសបារាំង ដែលមុខម្ហូបខ្មែរនឹងបង្ហាញវត្តមាននៅកម្មវិធីភូមិមុខម្ហូបអន្តរជាតិ (programme du Village International de la Gastronomie) ដែលធ្វើឡើងចាប់ផ្ដើមនៅថ្ងៃនេះហើយ។ នេះបើយោងតាមការចុះផ្សាយរបស់ស្ថានទូតកម្ពុជាប្រចាំប្រទេសបារាំង នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២។ «ភូមិមុខម្ហូបអន្តរជាតិ» ធ្វើឡើងនៅមុខ Tour Eiffel (សួនច្បារ Trocadéro) ចាប់ពី ថ្ងៃទី០១ ដល់ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២ ម៉ោង ១០ព្រឹក ដល់ម៉ោង ១០យប់ មាន៤៦ប្រទេសចូលរួម(អាស៊ី អឺរ៉ុប និងអាហ្វ្រិក) និងមាន៧៥ស្តង់ម្ហូប។
September 1, 2022





