- Naren
- ព័ត៌មានជាតិ
(កំពត)៖ ឯកឧត្តម បណ្ឌិត ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត បានជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពត ក៏ដូចសាធារណៈជនអំពីគម្រោងរបស់ខេត្ត ក្នុងការរៀបចំឆ្នេរសម្រាប់ជាកន្លែងបម្រើឱ្យអ្នកទេសចរណ៍ជាតិ អន្តរជាតិ មកកំសាន្ត ក៏ដូចការរៀបចំពិធីផ្សេងៗ ជាពិសេសក្នុងឱកាសបុណ្យអ៊ុទូកនាពេលខាងមុខ នៅតាមបណ្តោយឆ្នេរព្រែកកំពង់បាយចំនួន២កន្លែង៖ -គម្រោងទី១ ពីបណ្តោយឆ្នេរពីស្ពានកំពង់ទ្រៀករហូតដល់ទីបញ្ជាការដ្ឋានមូលដ្ឋានកងទ័ពជើងទឹកទទួលទិសកំពត កែប ប្រវែង២០០០ម៉ែត្រ -គម្រោងទី២ ពីចន្លោះស្ពានឥន្ធនូរហូតដល់ស្ពានថ្មី ប្រវែងប្រមាណ៥០០ម៉ែត្រ។ ការលើកឡើងពីគម្រោងនេះ ក្នុងឱកាស ឯកឧត្តម បណ្ឌិត ម៉ៅ ធនិន បានអញ្ជើញសំណេះសំណាលជាមួយក្រុមគ្រួសាររត់តាក់ស៊ី កង់បី ម៉ូតូឌុប បេះដូងក្រុងកំពត លើកទី២ កាលពីព្រឹកថ្ងៃទី០៥
September 5, 2022 - សិល្បៈ
(ចិន)៖ តារាសម្តែងហុងកុង លោក Wong cho-lam ស្ថិតក្នុងកំពូលតារាទាំង ៣ ដែលមានអចលនទ្រព្យតម្លៃខ្ពស់ជាច្រើននៅហុងកុង ដោយស្ថិតនៅពីក្រោយ តារាសម្តែង Carina Lau និងលោក Jackie Chan។ ប្រភពពី Sohu បានឱ្យដឹងថា លោក Wong cho-lam បាននាំប្រពន្ធ និងកូនៗ២នាក់ ទៅរស់នៅទីក្រុងសៀងហៃ ប្រទេសចិន បច្ចុប្បន្នលោកកំពុងអភិវឌ្ឍអាជីពសិល្បៈនៅទីនោះ។ អ្វីដែលគួរឱ្យកត់សម្គាល់ អតីតតារារបស់ TVB រូបនេះ បាននាំកូនទៅចុះឈ្មោះនៅសាលាអន្តរជាតិមានតម្លៃថ្លៃបំផុតនៅក្នុងប្រទេសចិនដីគោក ជាង ៣៧,៥០០ដុល្លារក្នុងមួយឆ្នាំ។ ក្រុមគ្រួសារលោកបច្ចុប្បន្នរស់នៅក្នុងអាផាតមិនក្នុងទីក្រុងសៀងហៃ
September 5, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម ប៉ានយ៉ារ៉ាក់ ពុលថាប់ (Panyarak Poolthup) ឯកអគ្គរាជទូតថៃ ចូលជួបជម្រាបលា នាព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ នៅវិមានសន្តិភាព បន្ទាប់ពីឯកឧត្តម បញ្ចប់បេសកកម្មការងារ នៅក្នុងប្រទេសកម្ពុជា ។ ឯកឧត្តម ពុលថាប់ បានគោរពសម្ដែង នូវការអបអរសាទរជូនចំពោះ សម្ដេចតេជោ រាជរដ្ឋាភិបាលកម្ពុជា ដែលបានទប់ស្កាត់ការរីករាលដាលជំងឺ Covid 19 បានជោគជ័យ ហើយក្នុងនាមជាប្រធានអាស៊ាន បានបើកប្រទេសឡើងវិញ ដឹកនាំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន
September 5, 2022 - សិល្បៈ
(ថៃ)៖ រឿងភាគដែលកំពុងធ្វើការចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍លេខ ៣ របស់ថៃរឿង “Bad Romeo” ដែលដោយសម្តែងលោក Mario Maurer និងកញ្ញា Yaya Urassaya ទទួលបានការសរសើរនិងគាំទ្រខ្លាំងពីទស្សនិកជន។ លើសពីនេះទៅទៀត “Bad Romeo” ក្លាយជារឿងភាគថៃដែលមានអ្នកមើលច្រើនជាងគេបំផុតទាំង១១ នៅលើ Ch3 Plus ថែមទៀតផង។ កាលពីសប្តាហ៍មុនរឿងភាគនេះលើ Netflix ជាប់ចំណាត់ថ្នាក់លេខ១ នៅប្រទេសថៃ លេខ៤ នៅម៉ាឡេស៊ី និងលេខ៦ នៅវៀតណាម និងឥណ្ឌូនេស៊ី។ ជារៀងរាល់សប្តាហ៍ រឿង “Bad Romeo”
September 5, 2022 - សិល្បៈ
(ប៉េកាំង)៖ យោងតាមការចុះផ្សាយរបស់ HK01 បានរាយការណ៍ថានៅល្ងាចថ្ងៃទី០៣ ខែកញ្ញា តារាសម្តែង និងតារាចម្រៀងជើងចាស់លោក Andy Lau ដែលប្រិយមិត្តកម្ពុជាស្គាល់ថា លី តៅហ៊ួ វ័យ៦២ឆ្នាំ បានរៀបចំការប្រគុំតន្ត្រីនៅលើ Douyin ដែលទាក់ទាញមានចំនួនចូលទស្សនាជាង៣៥៩លានដងដោយបានបង្កើតកំណត់ត្រានៅក្នុងពិភពកម្សាន្តរបស់ចិន។ ការប្រគុំតន្ត្រីរយៈពេលពីរម៉ោងត្រូវបានផ្សាយបន្តផ្ទាល់កាលពីល្ងាចថ្ងៃសៅរ៍ ការចាប់ផ្តើមដំបូងទាក់ទាញចូលទស្សនាប្រហែល១០០លានដងក្នុងរយៈពេលកន្លះម៉ោងហើយបន្ទាប់មកទាក់ទាញរាប់រយលានបន្ថែមទៀតមុនពេលបញ្ចប់ ហើយទីបំផុតចំនួនអ្នកទស្សនាបានដល់៣៥០លានដង។ Andy Lau កើតនៅឆ្នាំ១៩៦១ នៅពេលដែលគាត់មានអាយុ ២០ឆ្នាំគាត់បានចូលប្រឡូកក្នុងវិស័យកំសាន្ត ហើយបានចុះកុងត្រាជាមួយ TVB ។ នៅឆ្នាំ១៩៨៥ Andy Lau បានចេញអាល់ប៊ុមដំបូងរបស់គាត់ក្នុងអាជីពច្រៀងរបស់គាត់ដែលមានចំណងជើងថា Just Know Now
September 5, 2022 - សិល្បៈ
(ភ្នំពេញ)៖ តារាចម្រៀងលោក លីម តិចម៉េង ដែលជាម្ចាស់ពាន Cambodia Idol រដូវកាលទី៤ កំពុងតែមានប្រជាប្រិយភាពខ្លាំង និងទទួលបានការស្រលាញ់ពេញចិត្តពីសំណាក់ប្រជាជនខ្មែរស្ទើរតែទូទាំងប្រទេស។ ជាក់ស្តែងកាលពីល្ងាចថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២ម្សិលមិញនេះ លីម តិចម៉េង បានបង្ហាញខ្លួនច្រៀងក្នុងកម្មវិធីជាសាធារណៈជាលើកដំបូង បន្ទាប់ពីទទួលបានពាន Cambodian Idol រដូវកាលទី៤។ ដោយគេសង្កេតឃើញថាមានអ្នកគាំទ្រយ៉ាងច្រើនកុះករ បានចូលរួមទស្សនាផ្តល់កម្លាំងចិត្តដល់ តារាចម្រៀងទើបនឹងរះថ្មីនេះច្រៀងនៅផ្សារទំនើប Aeon Mall Sen Sok City។ ជាមួយគ្នានេះ លីម តិចម៉េង បានបង្ហោះវីដេអូនិងអរគុណអ្នកគាំទ្រយ៉ាងដូច្នេះថា «កម្មវិធីដំបូង អរគុណបងប្អូនទាំងអស់គ្នា»៕
September 5, 2022 - សិល្បៈ
(ភ្នំពេញ)៖ កាលពីយប់មិញ គេឃើញនីកូដឹកដៃ កញ្ញា ជេនី ដែលស្គាល់បានថាជា ប្អូនស្រី បង្កើតរបស់កញ្ញា ស៊ីន យូប៊ីន ! ជាក់ស្តែងកាលពីថ្មី អ្នកទាំងពីរបានផុស រូបជាមួយគ្នា រហូតមហាជនលាន់មាត់សរសើរថាសាកសមគ្នា លើសពីនេះ ថែមទាំងសម្តែងជាមួយគ្នាក្នុង mv ថ្មីថែមទៀតផងនោះគឺបទ SOY BAD SAD BOY ទឹកមុខ ទេពកោសល្យសម្តែងរួមទាំងបច្ចេក ទេសថតពិត ជាទំនើប និង ខុស ប្លែកពីសព្វដង ក្នុងនោះមានការបញ្ចេញមតិជាច្រើនទៅលើបទចម្រៀងថ្មីមួយបទនោះ។ កុំអោយខាតពេលយូរតោះ! មកទស្សនាវីដេអូ mv
September 4, 2022 - សិល្បៈ
(សិល្បៈ)៖ តារាម៉ូដែលភេទទី៣ Châu Kim Sang ជាខ្មែរកម្ពុជាក្រោម និងជាបេក្ខភាពបវរកញ្ញាភេទទី៣ Miss International Queen របស់ប្រទេសវៀតណាម បានទទួលមរណភាពនៅរសៀលថ្ងៃទី៣ ខែកញ្ញា បន្ទាប់ពីប្រយុទ្ធជាមួយជំងឺមហារីកយ៉ាងយូរ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Zing News បានឱ្យដឹងថាតារាម៉ូដែលភេទទី៣រូបនេះ បានសម្រាកនៅមន្ទីរពេទ្យតាំងពីខែកក្កដា ឆ្នាំ២០២១ ហើយបានធ្វើការវះកាត់ជាច្រើនលើក។ នៅថ្ងៃចុងក្រោយនៃជីវិតរបស់លោក សុខភាពរបស់តារាម៉ូដែលភេទទី៣រូបនេះខ្សោយ ស្លេកស្លាំង មិនអាចដើរបាន និងពិបាកទំនាក់ទំនង។ Châu Kim Sang កើតនៅឆ្នាំ ១៩៩៦ ជាខ្មែរកម្ពុជាក្រោម មកពីខេត្តអានយ៉ាង។ នាងបានចូលរួមក្នុងកម្មវិធី
September 4, 2022 - សង្គម
រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២២ មានករណីអគ្គីភ័យមួយកន្លែងបានកើតឡើងនៅចំណុចទីតាំងលក់ហ្គាស ដែលសិ្ថតនៅនៅតាមបណ្តោយផ្លូវសម្តេច ជា ស៉ីម ភូមិក្រុងថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ម្ចាស់ទីតាំងឈ្មោះ ប៉ែន ធារិទ្ធ ភេទ ប្រុស អាយុ ៦៩ ឆ្នាំ ជនជាតិខែ្មរ មុខរបរ ម្ចាស់ទីតាំង។ មូលហេតុឆាបឆេះបណ្តាលមកពីការធ្លាយហ្គាសបង្កជាអគ្គីភ័យតែម្តង។ អគ្គិភ័យនេះធ្វើឱ្យមនុស្សរងរបួសធ្ងន់ចំនួន៧នាក់ ខូចខាតសម្ភារៈ ឆេះឃ្លាំងហ្គាសចំនួន០១ទំហំ ១៥ X ៣០ ម៉ែត្រ ឆេះអស់ទាំងស្រុង និងឆេះរាលដាលដល់ឃ្លាំងចំនួន ០៣
September 3, 2022 - សិល្បៈ
(សិល្បៈ)៖ អ្នកនាង សុខ ស្រីនាង តារាចម្រៀងដ៏ស្រស់សោភាប្រចាំផលិតកម្មរស្មីហង្សមាស មួយរយៈនេះក្រោយពីបានចេញបទចម្រៀងថ្មី លេចមុខយ៉ាងសកម្មក្នុងកម្មវិធីប្រគំតន្ត្រីជាច្រើនហូរហែ។ ថ្មីៗនេះគេក៏សង្កេតឃើញ សុខ ស្រីនាង បានធ្វើដំណើរកម្សាន្តបង្អួតរាង បង្អួតសម្រស់ ក្នុងវ័យ៣៥ឆ្នាំ នៅបណ្តាប្រទេសមួយចំនួននៅខាងប៉ែកអ៊ឺរ៉ុប។ រូបភាពដែលអ្នកនាង សុខ ស្រីនាង បានបង្ហោះជាច្រើនសន្លឹក និងបង្ហាញថាតារាចម្រៀងរូបនេះកំពុងសម្រាកលម្ហែកាយនៅក្រៅប្រទេស ធ្វើឱ្យអ្នកគាំទ្រជាច្រើននាំគ្នាសរសើរមិនដាច់ពីមាត់ថា រូបសម្រស់ សុខ ស្រីនាង កាន់តែស្រស់ស្អាតពីមួយថ្ងៃទៅមួយថ្ងៃ ទោះបីជាមានវ័យជ្រេយ៉ាងណាក្តី៕
September 3, 2022









