- Naren
- អន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយរបស់ចក្រភពអង់គ្លេស បានរាយការណ៍ក្នុងពេលដំណាលគ្នាថាម្ចាស់ក្សត្រី Elizabeth II បានចូលទិវង្គតហើយក្នុងព្រះជន្ម៩៦ព្រះវស្សា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២។ Sky News បានដកស្រង់សេចក្តីថ្លែងការណ៍ពីវិមាន Buckingham ថា «ព្រះមហាក្សត្រិយានីបានសោយទិវង្គតនៅ Balmoral Castle ស្កុតឡេន នារសៀលនេះ (ថ្ងៃទី៨ ខែកញ្ញាម៉ោងក្នុងតំបន់)៕ ប្រភព៖ CNN
September 9, 2022 - ព័ត៌មានជាតិ
រដ្ឋបាលខេត្តសៀមរាប នៅយប់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសច្រានចោលទាំងស្រុងចំពោះការចោទប្រកាន់របស់លោក ខឹម វាសនា ដែលបានបន្តផ្សព្វផ្សាយលើគណនីហ្វេសប៊ុករបស់ខ្លួន ដោយចោទប្រកាន់ថាមានការយកប្រាក់ចំនួន ១០ម៉ឺនទៅ២០ម៉ឺនរៀលសម្រាប់ការដឹកជញ្ជូនប្រជាពលរដ្ឋដែលស្ម័គ្រចិត្តចាកចេញពីទីតាំងប្រមូលផ្តុំទៅលំនៅឋាន និងមិនបានផ្តល់បាយទឹក។ រដ្ឋបាលខេត្តបានបន្តថា ស្វាគមន៍ និងស្នើដល់ លោក ខឹម វាសនា និងបងប្អូនប្រជាពលរដ្ឋ ដែលបានរងគ្រោះដូចការចោទប្រកាន់ សូមបង្ហាញភស្តុតាងដល់ក្រុមការងាររដ្ឋបាលខេត្តសៀមរាប ដែលមានស្នាក់ការបណ្តោះអាសន្នមុខចម្ការម្រេច នៅភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ឬ សាលាខេត្តសៀមរាប ឬ ទំនាក់ទំនងទូរស័ព្ទលេខ ០៧៨ ៨០០៩៨៨។ ព័ត៌មានលម្អិតសូមអានសេចក្តីប្រកាសព័ត៌មានដូចខាងក្រោម៖
September 8, 2022 - សិល្បៈ
បវកញ្ញាចក្រវាលកម្ពុជា ២០២២ ហង្ស ម៉ានីតា បានទៅដល់ប្រទេសហ្វីលីពីនកាលពីម្សិលមិញនេះ ដើម្បីធ្វើការហ្វឹកហាត់ និងចូលរួមកម្មវិធីនានានៅទីនោះផងដែរ។ តួយ៉ាងនៅល្ងាចថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២នេះ បវកញ្ញាចក្រវាលកម្ពុជា ២០២២ ហង្ស ម៉ានីតា បានអញ្ជើញជាភ្ញៀវកិត្តិយសក្នុងកម្មវិធី Sashing Ceremony Mister International Philippines 2022 ដោយស្ថិតនៅក្នុងឈុតពណ៌ទឹកក្រូចពិតជាស្រស់ស្អាតខ្លាំងមែនទែន។ កញ្ញា ហង្ស ម៉ានីតា អាយុ២៤ឆ្នាំ កម្ពស់១៦៧ស.ម បញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកគណនេយ្យនិងហិរញ្ញវត្ថុ អាចនិយាយបាន៣ភាសា (ខ្មែរ, អង់គ្លេស និងបារាំង)។ កញ្ញានឹងតំណាងកម្ពុជាចូលរួមប្រកួតបវកញ្ញាចក្រវាលលើកទី៧១ ទោះបីជាយ៉ាងណាទីតាំង
September 8, 2022 - សិល្បៈ
នៅរសៀលថ្ងៃទី០៨ ខែកញ្ញានេះ ស្ថាប័ន Miss Grand Cambodia បានប្រកាសជាផ្លូវការថា ឈុតតំណាងខេត្តមណ្ឌលគិរី គោព្រៃ គឺជាឈុតតំណាងជាតិ Miss Grand Cambodia 2022 ឆ្នាំនេះ សម្រាប់ការចូលរួមប្រកួតប្រជែង Miss Grand International 2022 នៅប្រទេស Indonesia។ សូមរំលឹកថាកញ្ញា ពេជ្រ វត្តីសារ៉ាឌ្ឍី អាយុ២២ឆ្នាំ កម្ពស់ ១.៧៧ម៉ែត្រ សព្វថ្ងៃជាតារាសម្តែងនិងម៉ូដែល។ កញ្ញានឹងតំណាងកម្ពុជាចូលរួមប្រកួត Miss Grand International 2022
September 8, 2022 - សិល្បៈ
ថ្មីៗនេះមានការចាប់អារម្មណ៍ជាខ្លាំងនៅលើបណ្តាញសង្គម បន្ទាប់ពីលោកស្រី នួន ស៊ុន្ទរី (ហៅស្រីអូន) បានបង្ហោះរូបភាពកោតសរសើរសិល្បករកម្ពុជាមួយរូប មានឈ្មោះ វ៉ាត វ៉ាន់ ដែលមានសមត្ថភាពផាត់មុខបែបប្លែកៗ និងវប្បធម៌ខ្មែរ ដូចជារូបភាពប្រាសាទបុរាណ ជាដើម។ សិល្បករ វ៉ាត វ៉ាន់ តែងតែបង្ហាញស្នាដៃរបស់ខ្លួននៅលើបណ្តាញសង្គម ក្រៅពីច្រៀង សិល្បកររូបនេះ មានជំនាញផ្នែកគំនូរគូរមុខការផាត់មុខ បែបធម្មជាតិ បែបHigh Fashion បែបហូលីវូដ បែបរបួសស្នាម បែបប្លែកៗ បែបខ្មោច conceptsវប្បធម៌ខ្មែរ និងចូលរួមសម្តែងក្នុងកម្មវិធីសប្បុរសធម៌ និងចូលកម្មវិធីដែលមានប្រយោជន៍ដល់សង្គមផ្សេងៗ៕ តោះមកមើលរូបភាពនៅខាងក្រោមនេះ៖
September 8, 2022 - សិល្បៈ
ម៉ា រ៉ាស្ទីណា ក្មួយស្រីរបស់តារាសម្តែង ឆៃលី ដាឡែន ដែលជាបេក្ខភាព The Voice Kids Cambodia ឆ្នាំ២០១៧ ក្រោយពីបានប្រកួតកម្មវិធីមួយនេះចប់ កញ្ញាក៏បាត់មុខពីវិស័យសិល្បៈតែម្តង ពោលគឺមិនចូលប្រកួតក្នុងកម្មវិធីប្រឡងចម្រៀងនានាទៀតឡើយ។ ទោះជាយ៉ាងណាថ្មីៗនេះក៏មានការចែករំលែកជាថ្មីនូវវីដេអូដែល ម៉ា រ៉ាស្ទីណា បានច្រៀងបទ Saxophone បាត់ស្នេហ៍ ក្នុងការប្រកួត The Voice Kids Cambodia វគ្គ The Blind Audition ដោយរយៈពេលខ្លីសោះ មានអ្នកចូលមើលរហូតដល់ជាង១លានដង។ ហើយបើក្រឡេកមកមើលរូបសម្រស់វិញ ម៉ា រ៉ាស្ទីណា
September 8, 2022 - សិល្បៈ
កញ្ញា ងិន ម៉ារ៉ាឌី ដែលជាពិធីការិនី កញ្ញាត្រូវបានមហាជនស្គាល់ថាជា បវកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២១ ធ្លាប់បានតំណាងកម្ពុជាចូលរួមប្រកួត Miss Universe 2021។ ក្នុងពេលប្រកួតកញ្ញាឯករូបនេះក៏លើកមតិតស៊ូទាក់ទងនឹង «បញ្ឃប់ការរើសអើងអ្នកដែលស្រលាញ់ភេទដូចគ្នា»។ កាលពីយប់មិញនេះកញ្ញា បានបង្ហោះសារមួយ យ៉ាងដូច្នេះថា៖ «នៅយុគសម័យ២០២២ ជិតចូលដល់២០២៣ ទៅហើយ ការស្រឡាញ់ភេទដូចគ្នានៅតែត្រូវបានគេប្រើជាការប្រមាថ រឺលេងសើចនៅទីសាធារណៈ ពេលខ្លះការលេងសើចត្រឹមតែ ២-៣ម៉ាត់របស់អ្នកអាចធ្វើឱ្យគេឈឺចាប់ ខ្មាស់គេនៅកណ្តាលមនុស្សជាច្រើន។ អ្នកគួរតែរៀនគោរពសិទ្ធិមនុស្ស , អោយតម្លៃមនុស្សជុំវិញខ្លួន រឺស្គាល់អំពីសុជីវធម៌ , ទីតាំងដែលអ្នកចង់លេងសើចទៅកាន់នរណាម្នាក់។ ការស្រលាញ់ភេទដូចគ្នា មិនមែនជាការដែលនរណាម្នាក់ត្រូវលើកយកមកជាការលេងសើចនោះទេ! ត្រូវចេះគោរព និងគិតពិចារណា»។ ការបង្ហោះនេះធ្វើឡើងបន្ទាប់ពីមានរឿងរ៉ាវ
September 8, 2022 - សិល្បៈ
(ភ្នំពេញ)៖ កាលពីយប់ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២ បេក្ខភាព TOP4 នៃកម្មវិធី Cambodian Idol រដូវកាលទី៤ មាន លីម តិចម៉េង ដែលជាម្ចាស់ពាន, ថុល សុភិទិ, ស៊ឹម ច័ន្ទពន្លឺ និងនាង ដាវីន បានធ្វើកម្មវិធីជួបជុំអ្នកគាំទ្រ នៅមុខអគារវឌ្ឍនៈ ដោយមានការចូលរួមពីមហាជនយ៉ាងច្រើនកុះករ។ ក្រោយពីការច្រៀង អ្នកទាំង៤ ក៏ធ្វើការអង្គុយជជែកគ្នាជាមួយនឹងអ្នកគាំទ្រនៅលើឆាក ដែលញ៉ាំងឱ្យបរិយាកាសកាន់តែរីករាយ។ តួយ៉ាងនៅយប់ថ្ងៃដដែលក៏មានការចែករំលែកពេញបណ្តាញសង្គមនូវខ្លីបវីដេអូមួយដែល ថុល សុភិទិ និង ស៊ឹម ច័ន្ទពន្លឺ និយាយលេងសើចដាក់គ្នាទៅមក
September 8, 2022 - សិល្បៈ
នារសៀលថ្ងៃទី៧ ខែកញ្ញា កម្មវិធីសន្និសីទសារព័ត៌មាន Miss Grand Vietnam 2022 ប្រារព្ធឡើងនៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ដោយគេសង្កេតឃើញមានបវកញ្ញាជាច្រើននាក់បានបង្ហាញខ្លួនលើកម្រាលព្រំក្រហម។ ក្នុងនោះ Miss Grand Cambodia 2020 កញ្ញា ជីលី ទេវី ក៏បានចូលរួមជាភ្ញៀវកិត្តិយស ក្នុងកម្មវិធីសន្និសីទសារព័ត៌មាន Miss Grand Vietnam 2022 ដែលកំពុងធ្វើឡើងនៅរសៀលថ្ងៃនេះ។កញ្ញា ជីលី ទេវី ទទួលបានការអញ្ជើញពី Miss Grand Vietnam 2022 ក្នុងនោះក៏មានការចូលរួមពីបណ្តាបវកញ្ញា មីយ៉ាន់ម៉ា,
September 7, 2022 - សិល្បៈ
ណាក់ ស្រីណា តារាសម្តែង ដែលបងប្អូនភាគច្រើនស្គាល់ច្បាស់ថាមានរូបសម្រស់ស្រស់ស្អាត ចូលចិត្តតុបតែងខ្លួនបែបសាមញ្ញស្អាតតាមបែបធម្មជាតិ។ គេសង្កេតឃើញថាតារាស្រីរូបនេះហាក់មមាញឹកជាខ្លាំងជាមួយអាជីពសិល្បៈ ដោយនាងបានចេញថតសម្តែងជាច្រើនទាំងខ្សែភាពយន្តភាគទូរទស្សន៍ កាយវិការចម្រៀង និងឃោសនាផលិតផលផ្សេងៗ។ ថ្មីៗនេះ ណាក់ ស្រីណា ក៏បានបង្ហាញស្នាដៃសម្តែងថ្មីថែមទៀត នៅក្នុងរឿងភាគបុរាណរបស់ស្ថានីយទូរទស្សន៍ហង្សមាសដែលមានចំណងជើង «ខោល» ដែលនឹងចាក់បញ្ជាំងក្នុងពេលឆាប់នេះ។ ណាក់ ស្រីណា បានដើរតួឈ្មោះ កង ស្ថិតនៅក្នុងឈុតបុរាណធ្វើឱ្យទស្សនិកជនកោតសរសើរ រូបសម្រស់ស្រស់សោភាព ជាពិសេសការសម្តែងបានយ៉ាងល្អទាំង ទឹកមុខ ខ្សែភ្នែក អារម្មណ៍ គឺស័ក្ដិសមឥតខ្ចោះ៕
September 7, 2022









