Naren
  • អន្តរជាតិ

    ជាងពីរទសវត្សរ៍បន្ទាប់ពីការវាយប្រហារភេរវកម្មថ្ងៃទី១១ ខែកញ្ញាបានសម្លាប់មនុស្សជិត ៣,០០០នាក់ ជនជាតិអាមេរិកជាច្រើនបានប្រមូលផ្តុំគ្នាកាលពីថ្ងៃអាទិត្យនៅក្នុងរដ្ឋ Pennsylvania ញូវយ៉ក និងរដ្ឋ Virginia ដើម្បីកាន់ទុក្ខជនរងគ្រោះនៃការវាយប្រហារនេះ។ នៅឯពិធីរំលឹកខួប 9/11 នៅ Lower Manhattan សាច់ញាតិជនរងគ្រោះ និងមន្ត្រីអាមេរិកជាច្រើនរយនាក់ ប្រមូលផ្ដុំគ្នា ជាមួយនឹងភាពស្ងៀមស្ងាត់នៅឯកន្លែងដែលធ្លាប់ជាទីតាំងមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក Twin Towers ក្នុងទីក្រុងញូវយ៉ក។ ចំណែកប្រធានាធិបតី Joe Biden មិនបានចូលរួមក្នុងទីក្រុងញូវយ៉កដោយលោកបានថ្លែងសុន្ទរកថា និងដាក់កម្រងផ្កានៅមន្ទីរបញ្ចកោណ។ ការវាយប្រហារភេរវកម្មថ្ងៃទី១១ ខែកញ្ញា បានឆក់យកជីវិតមនុស្សជិត៣ពាន់នាក់ រួមទាំងអ្នកពន្លត់អគ្គីភ័យ និងប៉ូលិស៕ ប្រភព៖ forbes រូបភាព៖ GETTY

    September 12, 2022
  • សិល្បៈ

    ដូចដែលប្រិយមិត្តបានជ្រាបរួចហើយថា កុមារី សុខ គីមហ័ង ហៅ ល្អហួស ជាក្មួយស្រីរបស់ ដេននី ក្វាន់ ដែលមានរូបសម្រស់ស្រស់សោភា និងមាននិស្ស័យខ្លាំងជាមួយនឹងវិស័យសិល្បៈ។ កុមារីរូបនេះតែងតែបង្ហាញខ្លួនជាមួយនឹងការច្រៀងចម្រៀង cover ថតសម្អាងការ និងជាពិសេសកុមារីរូបនេះថែមទាំងបង្ហាញក្តីស្រមៃរបស់ខ្លួនដែលចង់ចូលរួមប្រកួតកម្មវិធីបវកញ្ញាណាមួយ។ ជាក់ស្តែងថ្មីៗនេះ លោក គឹម សាន ជាឪពុកមា បានបង្ហាញរូបភាពជាច្រើនសន្លឹករបស់កុមារី សុខ គីមហ័ង ហៅ ល្អហួស លោករៀបរាប់ថា «សម្រស់គយគន់មិនចេះណាយ កូនស្រីល្អហួស»។ ក្រោយពីបានបង្ហោះរូបភាពមហាជនជាច្រើនបានធ្វើការកោតសរសើរ រូបសម្រស់របស់ល្អហួស និងចង់ឱ្យកុមារីរូបនេះពង្រឹងសមត្ថភាពទាំងចំណេះដឹង ដើម្បីឱ្យកុមារីរូបនេះអាចនឹងតំណាងកម្ពុជានៅលើឆាកអន្តរជាតិក្នុងប្រកួតកម្មវិធីបវកញ្ញាណាមួយ។ សូមរំលឹកថា កុមារីល្អហួស

    September 12, 2022
  • សិល្បៈ

    តារាចម្រៀង សុវត្ថិឌី ធារិកា ទើបជួបទុក្ខធំព្រោះតែបាត់បង់ឪពុកម្តាយដោយសារតែគ្រោះថ្នាក់ចរាចរណ៍ បន្សល់ទុកឱ្យកញ្ញានិងប្អូនប្រុសក្លាយជាក្មេងកំព្រា។ ក្រោយពីបាត់មុខមួយរយៈថ្មីៗនេះ សុវត្ថិឌី ធារិកា បានចេញបទចម្រៀងថ្មីក្នុងឱកាសពិធីបុណ្យបិណ្ឌភ្ជុំ ដែលមានចំណងជើង «បិណ្ឌភ្ជុំយំនឹកពុកម៉ែ»។ ក្រោយពីបានបញ្ចេញបទចម្រៀងខាងលើនេះរួចមក សុវត្ថិឌី ធារិកា ក៏បានឡើងច្រៀងនៅឆាករបស់ស្ថានីយទូរទស្សន៍បាយ័ន អ្វីដែលគួរឱ្យរំជួលចិត្តនោះ នៅពេលដែលកញ្ញាច្រៀងបទ«បិណ្ឌភ្ជុំយំនឹកពុកម៉ែ» សុវត្ថិឌី ធារិកា បានច្រៀងបណ្តើរយំបណ្តើរនៅលើឆាក ធ្វើឱ្យអ្នកលេងបណ្តាញសង្គមអាណិតខ្លោចចិត្តគ្រប់ៗគ្នា។ តួយ៉ាងគណនីហ្វេសប៊ុកឈ្មោះ Ah Na Paris Salon de Coiffure បានបង្ហោះវីដេអូសម្តែងរបស់សុវត្ថិឌី ធារិកា និងបានសរសេររៀបរាប់ថា ៖ « បទថ្មីរបស់នាងតូច

    September 12, 2022
  • PR

    (ភ្នំពេញ)៖ មន្ទីរពិសោធន៍គណៈវិស្វករកម្ពុជា នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយដល់ គណៈវិស្វករកម្ពុជា ឱ្យមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការគ្រប់គ្រង ត្រួតពិនិត្យ វិភាគតាមដាន និងការធ្វើកោសល្យវិច័យលើការប្រកបវិជ្ជាជីវៈវិស្វកម្ម របស់វិស្វករលើគ្រប់សកម្មភាព។ នៅរសៀលថ្ងៃសុក្រ ១៤កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២ នៅសណ្ឋាគារសុខាភ្នំពេញ បានប្រារព្ធពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការមន្ទីរពិសោធន៍គណៈវិស្វករកម្ពុជា ដែលជាកិច្ចសហការរវាង គណៈវិស្វករកម្ពុជា និងក្រុមហ៊ុន CAST Laboratories PTE Ltd មកពីប្រទេសសឹង្ហបុរី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អ៊ិត

    September 10, 2022
  • សិល្បៈ

    (បាងកក)៖ កាលពីយប់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ ស្ថាប័ន Miss grand Thailand បានបង្ហាញឈុតតំណាងជាតិដែលបវកញ្ញារបស់ខ្លួននឹងគ្រងក្នុងពេលប្រកួតលើឆាកអន្តរជាតិ។ ដោយឈុតហនុមានប្រដាល់ថៃ Hanuman Thai boxing ត្រូវបានជ្រើសរើសជាឈុតសម្រាប់តំណាងជាតិ Miss grand Thailand 2022 យកទៅប្រកួតបវរកញ្ញា Miss Grand International ក្នុងឆ្នាំ២០២២ នេះ។ ឈុតហនុមានប្រដាល់ថៃ Hanuman Thai boxing បានច្នៃប្រឌិតប្រកបដោយ ភាពប្រណិតរួមបញ្ចូល ប្រពៃណី វប្បធម៌ សិល្បៈប្រដាល់ និងភាពទាន់សម័យ។

    September 10, 2022
  • សិល្បៈ

    កាលពីថ្ងៃទី៨ ខែកញ្ញា កាសែត Khaosod បានចុះផ្សាយថា តារាសម្ដែងថៃ Kwan Usamanee ត្រូវបានអតីតអ្នកបម្រើម្នាក់ឈ្មោះ May ចោទប្រកាន់ពីបទធ្វើបាបធ្វើការលើសម៉ោង ដោយមិនបើកប្រាក់ខែ។អ្នកបម្រើរូបនេះបាននិយាយថា ដំបូងឡើង Kwan Usamanee ផ្តល់ឱ្យការងារឱ្យនាងគឺគ្រាន់តែមើលថែឆ្កែប៉ុណ្ណោះ។ ប៉ុន្តែពេលមកទទួលការងារនេះ អ្នកនេះត្រូវធ្វើកិច្ចការផ្ទះបន្ថែមទៀត។ May បញ្ជាក់ថាការងាររបស់នាងរវល់ខ្លាំងណាស់ដែលនាងគេងបានតែមួយម៉ោងក្នុងមួយថ្ងៃ។ អតីតអ្នកបំរើរូបនេះក៏បន្ថែមថា នាងត្រូវបាយទឹកជាមួយនឹងឆ្កែ សូម្បីតែកន្លែងដេករបស់អ្នកបំរើរូបនេះគឺនៅក្នុងផ្ទះបាយ នៅជិតកន្លែងដែលឆ្កែដេក។ ជាការឆ្លើយតប Kwan Usamanee បានបដិសេធព័ត៌មានដែលចោទប្រកាន់ដោយអតីតអ្នកបម្រើ។ តារាស្រីរូបនេះបាននិយាយថា អ្នកបម្រើមិនបានបំពេញការងារផ្តល់អាហារនិងទឹកដល់ឆ្កែរបស់នាងទៀងទាត់ និងមិនយកឆ្កែទៅពេទ្យព្យាបាល។ នោះហើយជាមូលហេតុដែលនាងបណ្តេញអតីតអ្នកបម្រើរូបនេះបន្ទាប់ពីរយៈពេលប៉ុន្មានថ្ងៃនៃការសាកល្បងការងារ។ នៅពេល អ្នកសារព័ត៌មាន

    September 9, 2022
  • សិល្បៈ

    កាលពីម្សិលមិញនេះបវកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២២ ហង្ស ម៉ានីតា បានអញ្ជើញជាភ្ញៀវកិត្តិយសក្នុងកម្មវិធី Sashing Ceremony Mister International Philippines 2022 មានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ប្រជាជនហ្វីលីពីននៅទីនោះ។ ហើយនៅរសៀលនេះបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២២ បានចាកចេញពីទីក្រុងម៉ានីល ទៅកាន់ទីក្រុងសេប៊ូ ហើយបានជួបសម្តែងការគួរសមជាមួយអភិបាលក្រុងសេប៊ូ លោក Mike Rama។ បវកញ្ញាចក្រវាលកម្ពុជា ២០២២ ហង្ស ម៉ានីតានឹងបង្ហាញមុខក្នុងព្រឹត្តិការណ៍ Iconique Mall Colon នៅថ្ងៃនេះ។ សូមរំលឹកថា បវកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២២ ហង្ស ម៉ានីតា បានចេញទៅហ្វឹកហាត់នៅប្រទេសហ្វីលីពីនដើម្បីត្រៀមខ្លួនប្រកួតកម្មវិធីថ្នាក់អន្តរជាតិគឺ Miss Universe នៅឆ្នាំក្រោយ៕

    September 9, 2022
  • សិល្បៈ

    រឿងរ៉ាវអ្នកជំនួញ និងជាតារាសម្ដែងលោកស្រី Leena Jungjunja វ័យ៦២ឆ្នាំ បានធ្វើសកម្មភាពមិនសមរម្យមកលើតារាសម្តែង Yoon Phusanu បានបង្កឱ្យមានការខឹងសម្បារក្នុងមតិសាធារណៈជនថៃក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។ កាសែតថៃ Khaosod បានរាយការណ៍កាលពីថ្ងៃទី០៨ ខែកញ្ញា ថាតារាសម្តែង Yoon Phusanu Wongsawanitchakorn ត្រូវបានស្ត្រីអ្នកមាន Leena Jung ធ្វើសកម្មភាពមិនគប្បីដូចជាញីក្បាល និងហិតក្លៀកតារាសម្តែងប្រុសរូបនេះនៅពេលកំពុងផ្សាយផ្ទាល់។ ទស្សនិកជនជាច្រើនបានរិះគន់ អ្នកជំនួញ និងជាតារាសម្ដែងលោកស្រី Leena Jungjunja ពីបទបៀតបៀន និងមិនគោរពដល់យុវជន។ និយាយជាមួយ Khaosod កាលពីថ្ងៃទី ៨ ខែកញ្ញា

    September 9, 2022
  • អន្តរជាតិ

    ក្រោយការសោយទិវង្គត របស់ម្ចាស់ក្សត្រី Elizabeth II ព្រះអង្គម្ចាស់ Charles មានព្រះជន្ម៧៣ព្រះវស្សាដែលជាបុត្រាច្បង គឺជាអ្នកឡើងស្នងរាជ្យ ហើយបានក្លាយជាព្រះមហាក្សត្រ Charles III។ នេះបើយោងតាម CNN នៅថ្ងៃទី០៩ ខែកញ្ញា។ ស្តេច Charles គឺជាអ្នកស្នងរាជ្យដែលមានវ័យចំណាស់បំផុតក្នុងប្រវត្តិសាស្ត្រអង់គ្លេស។ ស្តេច Charles III ទ្រង់ប្រសូតនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ១៩៤៨។ ទ្រង់បានរៀបអភិសេកជាមួយនឹងព្រះនាង Diana អាណា ពីឆ្នាំ១៩៨១ ដល់ឆ្នាំ ១៩៩៦ និងមានបុត្រា២អង្គ ព្រះអង្គម្ចាស់ William និង

    September 9, 2022
  • សិល្បៈ

    ស្ថាប័ន Miss Grand Cambodia បានប្រកាសជាផ្លូវការថា ឈុតតំណាងខេត្តមណ្ឌលគិរី គោព្រៃ គឺជាឈុតតំណាងជាតិ Miss Grand Cambodia 2022 ឆ្នាំនេះ សម្រាប់ការចូលរួមប្រកួតប្រជែង Miss Grand International 2022 នៅប្រទេស Indonesia។ ក្រោយពីមានការប្រកាសនេះមក មានមហាជនជាច្រើនបានសម្តែងការមិនពេញចិត្តចំពោះឈុតតំណាងជាតិមួយនេះ ដោយមានការលើកឡើងថា ឈុតនេះពុំសូវមានភាពច្នៃប្រឌិត ប៉ុន្តែក៏មានមហាជនមួយចំនួនទៀតបានធ្វើការគាំទ្រ និងថាឈុតនេះត្រូវនឹងconcept របស់កម្មវិធី Miss Grand International។ តួយ៉ាងកញ្ញា ចៅ សុខុម លីម៉ី

    September 9, 2022