Naren
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ បន្ទាប់ពីទទួលបានបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃសៅរ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំបន្ទាន់ ដើម្បីចាត់វិធានការបង្រ្កាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទទូទាំងរាជធានីភ្នំពេញ។ កិច្ចប្រជុំមានចូលរួមពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ឯកឧត្ដមស្នងការនគរបាលរាជធានីភ្នំពេញ ឯកឧត្ដមមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឯកឧត្ដម លោកជំទាវ អភិបាលរងរាជធានីភ្នំពេញ លោក លោកស្រី អភិបាល នៃគណៈអភិបាលខណ្ឌទាំង១៤ និងលោក លោកស្រី ប្រធានគណៈកម្មការផ្សាររដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ។ សូមរំលឹកថានៅព្រឹកថ្ងៃទី១៧ ខែកញ្ញានេះ សម្តេចអគ្គមហាសេនាបតីតេជោ

    September 17, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២នេះបានចេញសារសំឡេងពិសេស អំពាវនាវដល់ អាជ្ញាធរថ្នាក់ក្រោមជាតិ សមត្ថកិច្ច និងប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងវិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ទូទាំងប្រទេសកម្ពុជា។ ក្នុងសារសំឡេងពិសេស រយៈពេលជាង២០នាទី សម្តេចតេជោ ហ៊ុន សែន ក៏បានធ្វើការព្រមានដកដំណែងអភិបាលខេត្ត រាជធានី និងអភិបាលស្រុកខណ្ឌ ក្រុង ឬមន្ត្រីនគរបាល ដែលមិនព្រមបង្ក្រាបបណ្តោយឱ្យមានល្បែងស៊ីសង កើតមានក្នុងមូលដ្ឋានរបស់ខ្លួន។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ចេញបញ្ជាដោយម៉ឺងម៉ាត់សុំឱ្យចាត់វិធានការបង្ក្រាប និងបន្តថា «ខ្ញុំមិនស្ទាក់ស្ទើរ ជាមួយនឹងការដកចេញពីមុខតំណែងនូវអភិបាលខេត្តឬរាជធានី ស្រុក ខណ្ឌ

    September 17, 2022
  • អន្តរជាតិ

    (ហាណូយ)៖ សាជីវកម្មផ្លូវដែកវៀតណាម បានស្នើឱ្យរដ្ឋាភិបាលគ្រប់គ្រងទាំងស្រុងការលក់កាហ្វេ ភេសជ្ជៈ និងទំនិញផ្សេងទៀតនៅលើផ្លូវរថភ្លើងភាគខាងជើងនៃស្ថានីយ៍ហាណូយ។ ការផឹកភេសជ្ជៈនៅផ្លូវរថភ្លើង នៅក្រុងហាណូយនេះ ជាកន្លែងទេសចរណ៍ដ៏ពេញនិយមបំផុតមួយនៅក្នុងទីក្រុងហាណូយតាំងពីយូរយារណាស់មកហើយ និងជាកន្លែងពេញនិយមនៅលើបណ្តាញសង្គម។ ទោះយ៉ាងណាក៏ដោយ វាក៏មានគ្រោះថ្នាក់ផងដែរ ព្រោះផ្លូវរថភ្លើងនៅតែដំណើរការ ហើយមានបញ្ហាសន្តិសុខជាមួយភ្ញៀវទេសចរដែលចូលចិត្តអង្គុយ ក្បែរលើផ្លូវរថភ្លើង។ យោងតាម CNN រដ្ឋាភិបាលក្នុងតំបន់ហាណូយ កំពុងប្រកាន់យកនូវភាពរឹងប៉ឹងដោយដកហូតអាជ្ញាប័ណ្ណទាំងអស់សម្រាប់ហាងកាហ្វេ និងអាជីវកម្មផ្សេងទៀតនៅតាមដងផ្លូវរថភ្លើង។ អាជីវកម្មនៅលើផ្លូវរថភ្លើងទាំងអស់មានរយៈពេលរហូតដល់ថ្ងៃទី១៧ ខែកញ្ញាដើម្បីបិទ។ លើសពីនេះ រនាំងនានាត្រូវបានដាក់រួចហើយដើម្បីរារាំងភ្ញៀវទេសចរមិនឱ្យចូលតាមដងផ្លូវ ។ ទោះជាយ៉ាងណាការបិទនេះត្រូវបានជួបជាមួយនឹងប្រតិកម្មចម្រុះពីប្រជាជនដែលរស់នៅ និងក្បែរផ្លូវរថភ្លើង ហើយពឹងផ្អែកលើអ្នកទេសចរសម្រាប់ការរស់នៅ។ ម្ចាស់ហាងកាហ្វេម្នាក់ដែលបានសុំមិនបញ្ចេញឈ្មោះ បានប្រាប់ CNN Travel ថា «វានឹងប្រសើរជាងប្រសិនបើយើង ប្រជាជនក្នុងតំបន់

    September 17, 2022
  • សិល្បៈ

    កាលពីថ្ងៃទី១៥ ខែកញ្ញា កាសែត Koreajoongang Daily បានរាយការណ៍ថា រឿងភាគNetflixដ៏ល្បីរបស់កូរ៉េ ចំណងជើង Narco-Saints បានប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ ប្រទេសស៊ូរីណាម (Suriname) ដែលជាប្រទេសនៅអាមេរិកខាងត្បូងជាប់ព្រំដែនប្រទេសប្រេស៊ីល។ រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការពាណិជ្ជកម្មអន្តរជាតិនៃសាធារណៈរដ្ឋ ស៊ូរីណាម (Suriname) លោក Albert R. Ramdin បានលើកឡើងអំពីភាពយន្តនេះនៅក្នុងសន្និសីទសារព័ត៌មានមួយដែលបានធ្វើឡើងកាលពីថ្ងៃទី១២ ខែកញ្ញា។ លោកបាននិយាយថានឹងចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹងផលិតករ រឿងភាគកូរ៉េ Narco-Saints នេះ។ លោកថា «យើងបានខិតខំប្រឹងប្រែងជាច្រើនដើម្បីលើកកម្ពស់មុខមាត់ប្រទេស ស៊ូរីណាមបានឈប់ជាប្រទេសដែលជាប់ពាក់ព័ន្ធគ្រឿងញៀនជាយូរមកហើយ។ ទោះជាយ៉ាងណា ប្រទេសរបស់យើងកំពុងស្ថិតក្នុងគ្រោះថ្នាក់ដែលត្រូវបានគេដាក់ក្នុងរូបភាពអវិជ្ជមានដោយឥទ្ធិពលនៃភាពយន្ត Narco-Saints ។

    September 16, 2022
  • សង្គម

    (ភ្នំពេញ)៖ ករណីឆបោកតាមអនឡាញ តែងតែកើតមានជាញឹកញាប់ ទោះបីជាមានប្រជាពលរដ្ឋជាច្រើនបានជ្រាបពីបញ្ហានេះ ក៏នៅតែមានបងប្អូនមួយចំនួនទៀតត្រូវបានគេឆបោកជាបន្តបន្ទាប់។ យ៉ាងណាមិញថ្មីៗនេះតារាសម្តែង កញ្ញា សាឡាត់ ស្រីឡាង បានបង្ហោះវីដេអូរៀបរាប់ពីវិធីឆបោកតាមអនឡាញ ដែលសាច់ញាតិរបស់កញ្ញាបានជួបប្រទះ និងបានចាញ់បោកជនឆបោកចំនួន៣០ដុល្លារ។ កញ្ញា សាឡាត់ ស្រីឡាង បានរៀបរាប់ពីល្បិចជនបោកប្រាស់ម្នាក់ដែលមានគណនីហ្វេសប៊ុកក្លែងក្លាយយករូបរបស់អ្នកដទៃមកតាំង ឈ្មោះ Pisith Tatto ដាក់ថាខ្លួនជាអ្នកលក់អនឡាញនៅតាមខេត្ត លក់ផលិតផលនានាដូចជា ទូរក្លាសេ និងឧបករណ៍ផ្សេងទៀត ក្នុងតម្លៃថោកជាងទីផ្សារ។ នៅពេលដែលឆាតសាកសួរជនឆបោករូបនេះប៉ិនប្រសព្វក្នុងការនិយាយបញ្ជុះបញ្ជូលឱ្យទិញ និងផ្ញើលុយមកឱ្យខ្លួនជាមុន ជាពិសេសពេលសាកសួរចង់ទៅរកដល់ទីតាំងជនឆបោកនេះ ព្យាយាមបង្ហាញថាខ្លួនមានទីតាំង ប៉ុន្តែនៅពេលមកដល់ក៏ទាក់ទងលែងបានតែម្តង។ សាឡាត់ ស្រីឡាង ថា «ម្សិលមិញបងរបស់ខ្លួនបានចាញ់បោកអស់ ៣០$

    September 16, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ស្ថានទូតបារាំងប្រចាំកម្ពុជានឹងបើកទ្វារទទួលសាធារណជនឱ្យចូលទស្សនាដោយសេរីជាថ្មីម្តងទៀតនៅថ្ងៃទី១៧ ខែកញ្ញា ខាងមុខ បន្ទាប់ពីខកខានមិនបានប្រារព្ធកាលពីឆ្នាំកន្លងទៅដោយសារស្ថានភាពកូវីដ១៩។ នេះបើយោងតាមការចុះផ្សាយរបស់វេបសាយផ្លូវការរបស់ ស្ថានទូតបារាំង។ ស្ថិតក្រោមប្រធានបទ«បេតិកភណ្ឌប្រកបដោយចីរភាព» ទិវានេះនឹងអនុញ្ញាតឱ្យសាធារណជនស្វែងយល់អំពីអគារនានាដែលបង្កប់ដោយប្រវត្តិសាស្រ្ត ក៏ដូចជាឧទ្យានដ៏ស្រស់បំព្រងរបស់ស្ថានទូត។ មានទំហំ៤,៧ហិចតា ឧទ្យានស្ថានទូតបារាំងស្ថិតក្នុងចំណោមលំហបៃតងធំជាងគេមួយនៅរាជធានីភ្នំពេញ ដោយមានផ្ទុកនូវជីវៈចម្រុះដ៏មានតម្លៃ ដូចជាដើមឈើ២០០ដើមដែលស្ថិតក្នុង៥០ប្រភេទផ្សេងៗគ្នា និងសត្វមួយចំនួនដែលបច្ចុប្បន្នស្ថានទូតកំពុងចុះបញ្ជី។ ស្ថានទូតបានធ្វើស្លាករៀបរាប់អំពីដើមឈើមានតម្លៃ ដែលស្ថិតនៅក្នុងឧទ្យានស្ថានទូត។ សាធារណជនអាចចូលទស្សនាដោយសេរីពីម៉ោង៨ព្រឹក ដល់ម៉ោង១៦ (ក្នុងល័ក្ខខ័ណ្ឌអាកាសធាតុអំណោយផល) ដោយពុំចាំបាច់ចុះឈ្មោះជាមុន ប៉ុន្តែមិនអនុញ្ញាតឱ្យយកអាហារ ភេសជ្ជៈ (លើកលែងទឹកសុទ្ធ) និងកាបូបធំៗចូលនោះទេ។ ការទស្សនានឹងប្រព្រឹត្តទៅដោយមានការពន្យល់ជាភាសាបារាំង ខ្មែរ និងអង់គ្លេស ចំនួនបីពេលក្នុងមួយថ្ងៃ ហើយអ្នកទស្សនាអាចជ្រើសរើសចូលក្នុងក្រុមណាមួយដូចខាងក្រោម៖ – ជាភាសាបារាំង ម៉ោង៩, ម៉ោង១០៖៣០,

    September 15, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ ចេញលិខិតបង្គាប់ការ ចាត់ ឯកឧត្ដម សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដឹកនាំកម្លាំង ចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នៅទូទាំងប្រទេស៕

    September 14, 2022
  • សង្គម

    (ភ្នំពេញ)៖ នៅថ្ងៃនេះមានការចែករំលែកនូវវីដេអូដែលបង្ហាញសកម្មភាពលោក ម៉ម សុធានី នាយកសាលាវិទ្យាល័យ ហ៊ុនសែន សេរីភាព ក្រុងតាខ្មៅ បានវាយសិស្សស្រី២នាក់ ដោយមានការជជែកវែកញែកខុសត្រូវពីសំណាក់មហាជន។ ក្នុងនោះផងដែរ នៅរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចា បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកមួយថា ក្រសួងកំពុងបើកការស៊ើបអង្កេតលើបញ្ហានេះ។ យោងតាមប្រភពបានឱ្យដឹងថា ប្រសិនបើរកឃើញកំហុសដូចការប្រព្រឹត្តមែននោះនាយកវិទ្យាល័យរូបនេះ អាចប្រឈមនឹងវិធានការរដ្ឋបាល២កម្រិតដែលមានដូចជា វិធានការរដ្ឋបាលថ្នាក់ទី១ គឺស្តីបន្ទោសជាលាយលក្ខអក្សរ និងផ្លាស់ដោយបង្ខំ និងវិធានការរដ្ឋបាលទី២ គឺលុបឈ្មោះចេញពីក្របខណ្ឌ៕

    September 14, 2022
  • សិល្បៈ

    Thuy Trang កើតនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៧៣ ជាតារាសម្ដែងជនជាតិអាមេរិកដើមកំណើតវៀតណាម។ នាងត្រូវបានគេស្គាល់ថាជាតួ Trini Kwan ដែលជា Power Ranger ពណ៌លឿង ក្នុងរឿងភាគទូរទស្សន៍ Mighty Morphin Power Rangers ឆ្នាំ១៩៩៣ ។ ឪពុករបស់ Trang គឺជាមន្ត្រីកងទ័ពវៀតណាម បន្ទាប់ពីការដួលរលំនៃទីក្រុងសៃហ្កន Trang និងក្រុមគ្រួសារត្រូវបានបង្ខំឱ្យចាកចេញពីស្រុកកំណើតរបស់ពួកគេនៅពេលនាងមានអាយុ២ឆ្នាំ ដោយបានជិះកប៉ាល់ដឹកទំនិញទៅកាន់ទីក្រុងហុងកុងដោយសម្ងាត់ជាមួយប្រជាជនវៀតណាមរាប់រយនាក់ផ្សេងទៀតក្នុងគោលបំណងទៅដល់សហរដ្ឋអាមេរិក។ Trang និងគ្រួសាររបស់នាងបានរស់នៅក្នុងជំរុំនៅហុងកុង ហើយទីបំផុតបានទៅដល់រដ្ឋកាលីហ្វ័រញ៉ាក្នុងឆ្នាំ១៩៨០។ នាងបានចុះឈ្មោះចូលរៀននៅសកលវិទ្យាល័យ California ដើម្បីសិក្សាផ្នែកវិស្វកម្មសំណង់ស៊ីវិល ប៉ុន្តែនាងក៏បានងាកចាប់អាជីពទៅការសម្ដែង។

    September 14, 2022
  • សង្គម

    (ព្រះសីហនុ)៖ បុរសម្នាក់ដែលបានចោលសំរាមនៅទីសាធារណៈ ក្នុងក្រុងព្រះសីហនុ កាលពីរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ បានសម្រេចចូលខ្លួនសារភាពកំហុស និងបង់ផាកពិន័យ ជូនមន្ត្រីនៃមន្ទីរបរិស្ថានខេត្តព្រះសីហនុ។ ការចូលខ្លួនមកសារភាពនេះ ធ្វើឡើងក្រោយពីឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានព្រមានចាត់វិធានការលើបុរសម្នាក់ ក្រោយរូបគេចោលសំរាមនៅទីសាធារណៈធ្វើឱ្យប៉ះពាល់ដល់បរិស្ថានទីក្រុង។ បុរសម្នាក់នេះមានអាយុ៣៨ ឆ្នាំ មានទីលំនៅភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ។ បានសារភាពកំហុសរបស់ខ្លួន ហើយយល់ព្រមបង់ប្រាក់ផាកពិន័យចំនួន១លានរៀល និងបានសន្យាថា រូបគេឈប់បោះចោលសំរាមនៅតាមទីសាធារណៈតទៅទៀតហើយ។ក្នុងករណីមានលើកក្រោយទៀត រូបគេសូមទទួលខុសត្រូវនៅចំពោះមុខច្បាប់ជាធរមាន។ សូមជម្រាបជូនថា កាលពីយប់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ មានករណីបុរសម្នាក់បានយកសំរាមទៅបោះចោលនៅទីសាធារណៈ ដែលមានទីតាំង ខាងក្រោងការាស់សាំងកាល់តិច ស្ថិតនៅភូមិ១

    September 14, 2022