Naren
  • សង្គម

    (តាកែវ)៖ ថ្មីៗនេះ មានការចែករំលែកនៅលើបណ្តាញសង្គមនូវរូបភាពជាច្រើនសន្លឹក ដែលជាប្លង់គំរូសាលាធម្មសភា ក្នុងវត្តត្នោត ស្ថិតនៅភូមិខ្នារធំ ឃុំពារាម ស្រុកបាទី ខេត្តតាកែវ។ ប្លង់គំរូកសាងសាលាធម្មសភានេះមានចំនួនមួយខ្នង មានទទឹង ៤០ម៉ែត្រ បណ្តោយ ៥០ម៉ែត្រ ប្លង់សេ៣សន្លឹក ហើយប្លង់គំរូនេះ បានធ្វើឲ្យមហាជនជាច្រើនកោតសរសើរមិនដាច់ពីមាត់ ចំពោះការរចនាប្លង់មួយនេះដែលមានភាពស្រស់ស្អាតទាក់ទាញ និងមានរចនាបថខ្មែរ។ បើយោងតាមការបង្ហោះរបស់គណនីហ្វេសប៊ុកឈ្មោះ Sothy Kao បានសរសេររៀបរាប់ថា៖ «ព្រះអង្គគ្រូចៅអធិការ វត្តត្នោត ស្ថិតនៅភូមិខ្នារធំ ឃុំពារាម ស្រុកបាទី ខេត្តតាកែវ មានគម្រោងសាងសង់សាលាធម្មសភាក្នុងពេលឆាប់ៗខាងមុខនេះ។ (រចនាប្លង់ដោយ ងន ស៊ាងហៃ Ngorn

    September 21, 2022
  • សង្គម

    (ភ្នំពេញ)៖ នៅមុននេះបន្តិច អធិការដ្ឋាននគរបាលខណ្ឌទួលគោក បានបង្ហាញបញ្ជីម៉ូតូរាប់រយគ្រឿង ដែលសមត្ថកិច្ចបានរឹបអូសពីហាងកុងស៊ីបញ្ចាំ ពាក់ព័ន្ធការទទួលបញ្ចាំដោយខុសច្បាប់។ ដូចនេះសូមបងប្អូនពិនិត្យមេីលបញ្ជីខាងក្រោមជាមុនសិន​ ក្នុងករណីបងប្អូនពិនិត្យឃេីញថាមានភិនភាគម៉ូតូរបស់បងប្អូន​ សូមបងប្អូនយកឯកសារពាក់ព័ន្ធ(ច្បាប់ដេីម)​ដូចជា​៖​ អត្តសញ្ញាណប័ណ្ណ​ ប័ណ្ណសម្គាល់យានយន្ត(កាតគ្រី)​ ពាក្យបណ្ដឹង​ និងឯកសារពាក់ព័ន្ធផ្សេងៗទៀតបេីមាន​ យកមកជួបក្រុមការងារដែលនៅប្រចាំការ​ មានទីតាំងនៅក្រោយឃ្លាំងលក់រថយន្ត​តាមបណ្តោយមហាវិថីOCIC ភូមិដើមគ​ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ​ រាជធានីភ្នំពេញ​៕ សូមពិនិត្យមើលនៅខាងក្រោមនេះ៖ ប្រភព៖ អធិការដ្ឋាននគរបាលខណ្ឌទួលគោក

    September 21, 2022
  • ព័ត៌មានជាតិ

    (សៀមរាប)៖ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២នេះ បានឱ្យដឹងថា ព្រឹត្តិការណ៍ Autumnal Equinox នឹងឈានមកដល់នៅថ្ងៃស្អែក ទី២២ ខែកញ្ញាឆ្នាំ២០២២ នេះហើយ។ ទោះជាយ៉ាងណាខាងអ្នកជំនាញអាជ្ញាធរជាតិអប្សរា ក៏បាននិយាយថាដោយសារក្នុងសប្តាហ៍នេះអាកាសធាតុមិនអំណោយផល ប្រហែលជាយើងមិនអាចបានឃើញព្រឹត្តការណ៍នេះដូចរាល់ឆ្នាំទេ។ លោក អ៊ឹម សុខរិទ្ធី បុរាណវិទូ និងជាប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ បានឱ្យដឹងថា នាវេលាម៉ោង៦កន្លះព្រឹកថ្ងៃទី២២ ខែកញ្ញា ព្រះអាទិត្យនឹងរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្ត គឺជាវេលាពេលថ្ងៃ និងរយៈពេលយប់មានស្មើគ្នា ដែលជាព្រឹត្តិការណ៍ដ៏កម្រនេះ តែងតែកើតឡើង២ដងតែប៉ុណ្ណោះក្នុងមួយឆ្នាំ នៅក្នុងខែកញ្ញា និងខែមីនា។ ប៉ុន្តែអាកាសធាតុមិនអំណោយផលក្នុងសប្តាហ៍នេះ

    September 21, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងការងារ នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ បានចេញចេញសេចក្តីប្រកាស ស្តីពី ការកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៣ ត្រូវបានកំណត់ជាផ្លូវការនូវទឹកប្រាក់ចំនួន ២០០ដុល្លារអាមេរិកក្នុងមួយខែ ដោយមិនទាន់គិតប្រាក់អត្ថប្រយោជន៍ផ្សេងៗ៕ សូមអានសេចក្តីប្រកាសលម្អិតនៅខាងក្រោមនេះ៖

    September 21, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ រយៈពេល២ថ្ងៃម៉ូតូរាប់រយគ្រឿង ត្រូវបានកម្លាំងសមត្ថកិច្ចដកហូតពីកន្លែងបញ្ចាំដែលគ្មានឯកសារត្រឹមត្រូវ នៅខណ្ឌទួលគោក ហើយត្រូវបានបញ្ជូនទៅរក្សាទុកបណ្ដោះអាសន្ន នៅឃ្លាំងដែលមានទីតាំងនៅក្នុងតំបន់ OCIC ខណ្ឌជ្រោយចង្វារ។ ប្រតិបត្តិការបង្ក្រាបនេះធ្វើឡើងពីថ្ងៃទី១៩ ខែកញ្ញា ដោយកម្លាំងសមត្ថកិច្ចខណ្ឌទួលគោក សហការជាមួយគណៈបញ្ជាការឯកភាពសាលារាជធានីភ្នំពេញ ខណៈដែលការបង្ក្រាបនៅតែមិនទាន់បញ្ចប់ ព័ត៌មានលម្អិតយ៉ាងណានោះគណៈបញ្ជាការឯកភាពសាលារាជធានីភ្នំពេញ នឹងប្រកាសជាសាធារណៈនាពេលក្រោយ៕

    September 21, 2022
  • សិល្បៈ

    (តៃវ៉ាន់)៖ Xu Xi Yuan ហៅ Barbie Hsu គឺជាតារាសម្តែង តារាចម្រៀង និងជាពិធីករទូរទស្សន៍តៃវ៉ាន់ នាងត្រូវបានគេស្គាល់ថាជាតួឯកក្នុងរឿងភាគទូរទស្សន៍ Meteor Garden ដែលមហាជនកម្ពុជាស្គាល់ថាជាសាន់ឆាយ។ ក្រោយពីរៀបការរួច Barbie Hsu បានត្រឡប់ចូលសិល្បៈ ដោយកាលពីថ្ងៃទី២០ ខែកញ្ញា គេហទំព័រ ETtoday បានរាយការណ៍ថា តួអង្គ សាន់ឆាយរូបនេះ បានត្រលប់មកសកម្មភាពសិល្បៈវិញហើយ ដោយនាងទើបតែបានចូលរួមក្នុងការថតរូបផ្សាយផលិតផល។ ក្នុងរូបភាពដែលទើបតែបញ្ចេញថ្មីៗនេះ គេឃើញថា Barbie Hsu ស្រកទម្ងន់និងមានសម្រស់កាន់តែស្រស់ស្អាតជាងមុន។ លើបណ្ដាញសង្គមវិញ ទស្សនិកជនបានលើកសរសើរពីសម្រស់

    September 21, 2022
  • សិល្បៈ

    (សហរដ្ឋអាមេរិក)៖ ស្ថាប័ន Miss Universe នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ (ម៉ោងនៅកម្ពុជា) បានប្រកាសថាកម្មវិធី បវរកញ្ញាចក្រវាល នឹងធ្វើឡើងនៅទីក្រុង New Orleans រដ្ឋ Louisiana សហរដ្ឋអាមេរិក ហើយវគ្គផ្តាច់ព្រ័ត្រនឹងធ្វើឡើងនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣។ យោងតាមប្រភពព័ត៌មានការប្រកួត Miss Universe ត្រូវបានពន្យារពេល ដើម្បីមិនឱ្យជាន់គ្នាជាមួយនឹងព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ២០២២ដែលធ្វើឡើងនៅប្រទេសកាតា ចាប់ពីថ្ងៃទី២០ ខែវិច្ឆិកា ដល់ថ្ងៃទី១៨ ខែធ្នូ។ ក្នុងកម្មវិធីប្រកួតដ៏ធំនេះ កម្ពុជា

    September 20, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញដឹកនាំកិច្ចប្រជុំណែនាំកិច្ចការប្រឆាំងអំពើជួញដូរមនុស្ស នៅទីស្ដីការក្រសួងមហាផ្ទៃ។ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា «រាជរដ្ឋាភិបាលបានចំណាយថវិកាប្រមាណជាង២០០លានដុល្លារ ដើម្បីកសាងហេដ្ឋរចនាសម្ព័ន្ធក្នុងក្រុងព្រះសីហនុ ហើយការវិនិយោគផ្លូវល្បឿនលឿនប្រមាណ២ពាន់លានដុល្លារ និងការកែលម្អផ្លូវជាតិលេខ៤នោះ មិនមែនដើម្បីបម្រើឱ្យឋានសួគ៌នៃល្បែងខុសច្បាប់នោះទេ។ គឺក្នុងបំណងទាក់ទាញការវិនិយោគត្រឹមត្រូវ អ្នកទេសចរណ៍ត្រឹមត្រូវដើម្បីបានចំណូលកសាងប្រទេសជាតិទាំងមូល គឺមិនមែនតែខេត្តព្រះសីហនុនោះទេ»។ សម្ដេចបានណែនាំឱ្យយកចិត្តទុកដាក់សម្រេចគោលដៅអាទិភាព៤ រួមមានទី១. គឺសង្គ្រោះជនរងគ្រោះឱ្យបានទាន់ពេលវេលា, ទី២. ខិតខំស្រាវជ្រាវមេខ្លោងនិងអ្នកពាក់ព័ន្ធមកផ្ដន្ទាទោសឱ្យបានម៉ឺងម៉ាត់ និងដោយគ្មានការលើកលែង, ទី៣.ត្រួតពិនិត្យប្រមូលភស្តុតាងដើម្បីបិទទីតាំងប្រព្រឹត្តបទល្មើស និងទីតាំងខុសច្បាប់ និងទី៤.

    September 19, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំណែនាំកិច្ចការប្រឆាំងអំពើជួញដូរមនុស្ស នៅទីស្ដីការក្រសួងមហាផ្ទៃ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឯកឧត្តម នាយឧត្តមសេនីយ៍អគ្គនាយក អគ្គលេខាធិការ អភិបាលរាជធានី ខេត្ត ស្នងការរាជធានី ខេត្ត និងមន្រ្តីជាន់ខ្ពស់ពាក់ព័ន្ធមួយចំនួនទៀត។

    September 19, 2022
  • សង្គម

    (ភ្នំពេញ)៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចផ្លូវបេតុងលូទឹកស្អុយ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីឆក់យកកាបូបក្រវ៉ាត់ចង្កេះ ប្រព្រឹត្តនៅចំណុចមុខផ្ទះលក់គ្រឿងសង្ហារឹមលេខ២១២ ផ្លូវលេខ២១៧ ក្រុម៥២ ភូមិ១៧ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២។ ជនរងគ្រោះឈ្មោះវៃ ស្រីណែត ភេទស្រី អាយុ២៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវបេតុង សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

    September 19, 2022