Naren
  • PR

    (ភ្នំពេញ)៖ The Voice Kids Cambodia រដូវកាលទី៣ នឹងមកដល់ដើមខែតុលាហើយ កម្មវិធីប្រឡងចម្រៀងកុមារដ៏ពេញនិយមលំដាប់ពិភពលោក The Voice Kids Cambodia រដូវកាលទី៣ ចាប់ផ្ដើមហើយ ដោយការចាក់ផ្សាយវគ្គគោះប៊ូតុងបង្វិលកៅអី ឬវគ្គ Judge Audition នឹងដំណើរការចាក់ផ្សាយនៅថ្ងៃទី ០១ តុលា ឆ្នាំ ២០២២ ខាងមុខនេះ ពោលគឺនៅសល់តែ ១ថ្ងៃទៀតប៉ុណ្ណោះ។ ភាពអស្ចារ្យ ទស្សនីយភាពប្លែក ក្ដីរំភើប ការបង្ហាញសមត្ថភាពរបស់កុមារកម្ពុជា សង្គ្រាមពាក្យសម្ដីរបស់គ្រូបង្វឹកប្រើគ្រប់មធ្យោបាយ ដើម្បីទទួលបានកូនក្រុមដ៏មានសមត្ថភាពកាន់ដៃគ្នារួមដំណើរជាមួយគ្នាឆ្ពោះទៅរកការដណ្ដើមពានរង្វាន់។ តើគ្រូបង្វឹករូបណានឹងមានវិធីសាស្ត្របែបណា ដើម្បីបញ្ចុះបញ្ចូលកុមារដែលមានសមត្ថភាពទៅក្នុងក្រុមរបស់ខ្លួន?

    September 30, 2022
  • PR

    លោកជំទាវ ខូវ សុខលាង សហការវិនិយោគរួមគ្នាជាមួយក្រុមហ៊ុន B Nature Import_Export Co.,Ltd ដែលមានបទពិសោធជិត១០ឆ្នាំ នៅក្នុងវិស័យផលិតផលថែរក្សាសម្រស់ស្រ្តី។ លោកជំទាវ ខូវ សុខលាង គឺជាឧត្តមភរិយា ឧកញ៉ា លី សាមឺឌី អគ្គនាយកក្រុមហ៊ុន ASPOR ដែលជាក្រុមហ៊ុនធំមួយនាំចូលឈុតខារ៉ាអូខេដែលល្បីល្បាញពេញប្រទេសកម្ពុជា។ ពេលនេះលោកជំទាវបានសម្រេចវិនិយោគរួមគ្នាជាមួយលោកស្រី រស់ សុភ័ក្ត្រ ស្ថាបនិក និងលោកស្រី សុខ ចន្ថា សហស្ថាបនិក ក្រុមហ៊ុន B Nature Import_Export Co.,Ltd អ្នកទាំងបីសម្រេចនាំចូលផលិតផលសុខភាពស្ត្រី

    September 30, 2022
  • PR

    តើអ្នកនៅចងចាំអំពីស្នេហ៍ដំបូងដែរទេ? គ្រប់បទពិសោធន៍នៃទំនាក់ទំនង សុទ្ធតែផ្តល់នូវនិយមន័យមួយ និងការចងចាំដ៏ល្អមួយសម្រាប់ជីវិត មិនខ្វល់ថាលទ្ធផលចុងក្រោយទៅជាយ៉ាងណា ហោចណាស់យើងក៏ធ្លាប់ស្រឡាញ់គ្នា ឬយើងធ្លាប់ជាមនុស្សដែលគេស្រឡាញ់ខ្លាំងកាលពីមុន ដូចនេះគួរតែរីករាយហើយទទួលយកវា។ តោះកុំឱ្យខាតពេលមកអានរឿងខ្លី «ស្នេហ៍ដំបូងរបស់ខ្ញុំ» ដែលដកស្រង់ចេញពីសាច់រឿងពិតរបស់ហ្វេន OPPO Reno។ «ខ្ញុំនិងគូស្នេហ៍គឺផ្តើមចេញពីមិត្តល្អនឹងគ្នា ពួកយើងតែងតែទៅរៀន និងត្រឡប់ទៅផ្ទះវិញជាមួយគ្នា យូរៗទៅខ្ញុំក៏ចាប់ផ្តើមមានអារម្មណ៍ចូលចិត្ត និងស្រលាញ់នាងលើសពីមិត្តភក្តិ។ ដោយមិនចង់អូសបន្លាយពេលវេលាយូរ ថ្ងៃមួយខ្ញុំចង់សារភាពស្នេហ៍ទៅកាន់នាង ដូច្នេះពួកយើងក៏ដើរទៅផ្ទះជាមួយគ្នាដូចសព្វដង ខ្ញុំក៏បានប្រាប់នាងថា រាល់ពេលដែលនៅក្បែរនាងបេះដូងខ្ញុំលោតខុសចង្វាក់ធម្មតា ហើយខ្ញុំក៏បន្តសួរថា តើនាងអាចធ្វើជាសង្សាររបស់ខ្ញុំបានដែរឬទេ? ភ្លាមៗនោះនាងក៏បានឆ្លើយយល់ព្រម ហើយនាងលួចញញឹមទាំងអៀន រួចនិយាយថា នាងក៏ចូលចិត្តខ្ញុំដូចគ្នា។ គ្រាន់តែឮហើយខ្ញុំសប្បាយចិត្តខ្លាំងស្ទើរហោះ ព្រោះមនុស្សស្រីដែលខ្ញុំស្រលាញ់គេក៏ស្រលាញ់ខ្ញុំវិញដែរ។ ចាប់ពីថ្ងៃនេះតទៅ ពួកយើងក៏ចាប់ផ្តើមនៅក្បែរគ្នារាល់ថ្ងៃសឹងគ្រប់ពេល ហើយរៀងរាល់ព្រឹកខ្ញុំទម្លាប់ផ្ញើសារទៅនាងជាមួយនឹងពាក្យ

    September 30, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថានៅពេលយានយន្តខូច អ្នកបើកបរត្រូវបើកបរ ឬរុញរថយន្តមកខាងស្ដាំតាមគន្លងផ្លូវសម្រាប់ឈប់បន្ទាន់កៀកនឹងរនាំងសុវត្ថិភាព រួចត្រូវបើកភ្លើងសញ្ញាអាសន្ន និងត្រូវដាក់ចំណាំងផ្លាតពណ៌ក្រហមរាងត្រីកោណ ចម្ងាយយ៉ាងតិច១០០ម៉ែត្រ ពីក្រោយរថយន្ត។ ប្រសិនបើពេលយប់ងងឹត ឬពេលថ្ងៃមានភ្លៀងធ្លាក់ ត្រូវបើកភ្លើងសញ្ញាអាសន្ន បើកភ្លើងទីតាំង(ភ្លើងដឺមី)ខាងមុខ និងភ្លើងក្រហមខាងក្រោយ ហើយត្រូវដាក់ចំណាំងផ្លាតពណ៌ក្រហមរាងត្រីកោណ ពីក្រោយរថយន្តចម្ងាយយ៉ាងតិច ២០០ម៉ែត្រ។ ក្នុងករណីនេះ អ្នកបើកបររថយន្តអាចឈប់ ឬចតដើម្បីត្រួតពិនិត្យ ឬជួសជុលរថយន្តក្នុងរយៈពេលមិនលើស៣០នាទីឡើយ ហើយអ្នកបើកបរត្រូវរៀបចំឱ្យអ្នករួមដំណើរទាំងអស់ទៅកាន់ទីសុវត្ថិភាពដែលស្ថិតនៅក្រៅរនាំងការពារ។ ក្នុងករណីរថយន្តខូចមានបញ្ហាពិបាកដោះស្រាយ អ្នកបើកបរត្រូវស្នើសុំជំនួយពីក្រុមហ៊ុនផ្លូវល្បឿនលឿនតាមលេខទូរសព្ទបន្ទាន់១៣៩៩។ នៅពេលជួសជុលរួចរាល់ ដើម្បីងាកចូលទៅគន្លងផ្លូវសម្រាប់ចរាចរណ៍ធម្មតាវិញ អ្នកបើកបរត្រូវបង្កើនល្បឿនតាមគន្លងផ្លូវសម្រាប់ឈប់បន្ទាន់ និងឱ្យភ្លើងសញ្ញាប្ដូរទិសខាងឆ្វេងយ៉ាងតិច៥វិនាទី ដោយមិនត្រូវឱ្យរំខានដល់ចរាចរណ៍យានយន្តផ្សេងទៀតឡើយ៕

    September 30, 2022
  • PR

    និយាយចឹងអ្នកទាំងអស់គ្នាមានដឹងអត់ថា គេហទំព័រផ្លូវការរបស់ Pleng បានប្តូរ Profile ស្ងាត់ៗទៅជា iGoPleng 2.0? សូម្បីតែ Influencers និង អ្នកបង្កើតមាតិកាជាច្រើនអ្នក បានប្តូររូប Profile Facebook របស់ខ្លួន ជាមួយពាក្យ #iGoPleng2.0 ដោយមិនបាននិយាយអ្វីផ្សេងទាំងអស់ដែរ កាលពីថ្ងៃទី២៨ កញ្ញាកន្លងទៅនេះ។ អ្វីដែលអាចឱ្យយើងទាយទុកមុនបាននោះ គឺប្រាកដជាមានអ្វីដែលទាក់ទងជាមួយPleng មិនខាន គ្រាន់តែមិនដឹងច្បាស់ថានឹងមានរឿងអ្វីកើតឡើង ព្រោះបើងាកទៅមើលហ្វេនបុកផេករបស់Pleng យើងបានត្រឹមឃើញការបង្ហោះប្រាប់ឱ្យរង់ចាំមើលការបង្ហាញពី iGoPleng 2.0 នេះនៅថ្ងៃទី២២ តុលា ដោយមិនបញ្ជាក់អ្វីផ្សេងទៀតនោះទេ។ ដូច្នេះហើយយើងទាំងអស់គ្នា មានតែរង់ចាំមើលលើហ្វេសបុកផ្លូវការរបស់Pleng

    September 29, 2022
  • PR

    (ភ្នំពេញ)៖ The Voice Kids Cambodia រដូវកាលទី៣ នឹងមកដល់ដើមខែតុលាហើយ។ កម្មវិធីប្រឡងចម្រៀងកុមារដ៏ពេញនិយមលំដាប់ពិភពលោក The Voice Kids Cambodia រដូវកាលទី៣ ចាប់ផ្ដើមហើយ ដោយការចាក់ផ្សាយវគ្គគោះប៊ូតុងបង្វិលកៅអី ឬវគ្គ Judge Audition នឹងដំណើរការចាក់ផ្សាយនៅថ្ងៃទី០១ តុលា ឆ្នាំ ២០២២ ខាងមុខនេះ ពោលគឺនៅសល់តែ២ថ្ងៃទៀតប៉ុណ្ណោះ។ ភាពអស្ចារ្យ ទស្សនីយភាពប្លែក ក្ដីរំភើប ការបង្ហាញសមត្ថភាពរបស់កុមារកម្ពុជា សង្គ្រាមពាក្យសម្ដីរបស់គ្រូបង្វឹកប្រើគ្រប់មធ្យោបាយ ដើម្បីទទួលបានកូនក្រុមដ៏មានសមត្ថភាពកាន់ដៃគ្នារួមដំណើរជាមួយគ្នាឆ្ពោះទៅរកការដណ្ដើមពានរង្វាន់។ តើគ្រូបង្វឹករូបណានឹងមានវិធីសាស្ត្របែបណា ដើម្បីបញ្ចុះបញ្ចូលកុមារដែលមានសមត្ថភាពទៅក្នុងក្រុមរបស់ខ្លួន? រង់ចាំទស្សនាសង្គ្រាមរដូវកាលថ្មី ជាសង្គ្រាមដណ្ដើមកុមារដែលមានសម្លេងពីរោះ

    September 29, 2022
  • PR

    (ភ្នំពេញ)៖ ទីបំផុតក្រុមហ៊ុន iOne ដែលជាក្រុមហ៊ុនទទួលបានសិទ្ធិលក់ផលិតផល Apple ដែលមានធានាត្រឹមត្រូវស្របច្បាប់ នៅក្នុងទីផ្សារប្រទេសកម្ពុជា បានដាក់លក់ជាផ្លូវការហើយនូវទូរស័ព្ទ iPhone ម៉ូដែលថ្មីរបស់ Apple គឺ iPhone 14, iPhone 14 Pro និង iPhone 14 Pro Max ដែលជាទូរស័ព្ទដែលកំពុងមានការគាំទ្រច្រើនខ្លាំងពីសំណាក់អតិថិជនដែលនិយមប្រើប្រាស់ទូរស័ព្ទ iPhone របស់ក្រុមហ៊ុន Apple នៅពាសពេញពិភពលោក ក៏ដូចជាក្នុងព្រះរាជាណាចក្រកម្ពុជា។ កាលពីព្រឹកថ្ងៃទី២៨ ខែ កញ្ញា ឆ្នាំ ២០២២ កន្លងទៅ

    September 29, 2022
  • PR

    ពាក្យថា «ជីវិត» គឺត្រូវឆ្លងកាត់គ្រប់រឿងរ៉ាវដែលកើតឡើងឥតឈប់ឈរ កាលណាអ្នកមិនតស៊ូ អ្នកមិនរឹងមាំ មិនអត់ធ្មត់ នោះអ្នកនឹងមិនស្គាល់ពាក្យថាជោគជ័យឡើយ ហើយត្រូវចងចាំថាពាក្យថាជីវិតមិនមែនជាពាក្យងាយស្រួលឡើយ នៅលើលោកនេះពុំមាននរណាកើតមកមានក្តីសុខគ្រប់ពេលនោះទេ ពេលខ្លះជួបទុក្ខច្រើនជាងសុខជាមួយបញ្ហារៀងៗខ្លួន ទម្រាំទទួលបានលទ្ធផលដូចថ្ងៃនេះ គឺត្រូវហែលឆ្លងកាត់ការលះបង់ និងបរាជ័យមិនតិចដងនោះទេ តែដើម្បីសម្រេចក្តីស្រមៃត្រូវហ៊ានជំនះឧបសគ្គទាំងនោះ។ តោះ! កុំឲ្យខាតពេលយូរមកអានរឿងខ្លី «បំណងប្រថ្នាក្លាយជាគ្រូបង្រៀនរបស់ខ្ញុំ» ដកស្រង់ចេញពីសាច់រឿងពិតរបស់ហ្វេន OPPO Reno ។ «ខ្ញុំបានកើតនៅក្នុងត្រកូលជាកសិករក្រីក្រ ប៉ុន្តែមានបំណងប្រាថ្នារបស់ខ្ញុំគឺចង់ក្លាយជាគ្រូបង្រៀនម្នាក់ ដូច្នេះខ្ញុំតែងតែខំប្រឹងសិក្សាតាំងពីតូចរហូតទទួលបានលទ្ធផលដ៏ល្អក្នងកម្រិតថ្នាក់វិទ្យាល័យ និងបានបន្តចូលសិក្សានៅក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ភ្លាមៗនោះខ្ញុំក៏បានផ្តល់ដំណឹងល្អមួយនេះទៅកាន់ឪពុកម្តាយ និងលោកយាយរបស់ខ្ញុំ ពួកគាត់ពិតជាមានអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង ប៉ុន្តែភាពសប្បាយរីករាយនេះមិនបានយូរនោះទេ ពីព្រោះផ្ទះខ្ញុំក្រណាស់ តើពួកគាត់មានថវិកាគ្រប់គ្រាន់ឯណាឲ្យខ្ញុំបន្តការសិក្សានោះ? បន្ទាប់ពីគិតអស់រយៈពេលមួយយប់ ខ្ញុំក៏សម្រេចចិត្តពិភាក្សាពីបំណងប្រាថ្នារបស់ខ្ញុំជាមួយនឹងអ្នកមានគុណទាំងពីររបស់ខ្ញុំ។ ពេលនោះពួកគាត់សួរមកខ្ញុំថា៖

    September 29, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថារឿងរ៉ាវការបង្ក្រាបល្បែងស៊ីសងកុំចាំបាច់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃស្រែក ឬនាយករដ្ឋមន្ត្រីស្រែកបានធ្វើនោះទេ គឺអាជ្ញាធរដូចជាថ្នាក់ក្រោមជាតិហ្នឹងត្រូវតែចុះធ្វើហើយត្រូវធ្វើដូចភ្លៀងរលឹម។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធក្នុង «វេទិកាអន្តរសាសនាប្រឆាំងការជួញដូរមនុស្សលើកទី៦» ក្រោមប្រធានបទ «សូមកុំយកកម្ពុជាធ្វើជាគោលដៅប្រព្រឹត្តអំពើជួញដូរមនុស្ស» ដែលពិធីនេ បានប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័ណជ្រោយចង្វារ (OCIC) នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២។ សម្តេចតេជោបានផ្តាំផ្ញើឱ្យគ្រប់តួអង្គទាំងអស់ធ្វើសកម្មភាពព្រមៗគ្នាទៅលើការបង្រ្កាបគ្រឿងញៀន ល្បែងស៊ីសងខុសច្បាស់ និងជនប្រព្រឹត្តិបទល្មើសដែលនាំទៅដល់ការជួញដូរមនុស្ស ហើយត្រូវស្រាវជ្រាវយកជនប្រព្រឹត្តិបទល្មើស នៃការជួញដូរមនុស្សមកផ្តន្ទាទោសតាមច្បាប់។ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញការជឿជាក់ថា ការបង្ក្រាបល្បែង នឹងរួមចំណែកកាត់បន្ថយការជួញដូរមនុស្ស និងបង្កើនសុវត្ថិភាព

    September 29, 2022
  • PR

    ភ្នំពេញ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០២២៖ ក្រុមហ៊ុនយូនីលឹវើ កម្ពុជា ដែលជាក្រុមហ៊ុនផលិតទំនិញប្រើប្រាស់លក់រហ័សឈានមុខគេក្នុងប្រទេសកម្ពុជា ត្រូវបានផ្ដល់ពានរង្វាន់ «និយោជកឆ្នើមនៅអាស៊ី» ក្នុងឆ្នាំ២០២២ ពីការវាយតម្លៃរបស់ World HRD Congress ដែលជាស្ថាប័នឯករាជ្យទទួលស្គាល់សមិទ្ធិផលក្នុងការគ្រប់គ្រងធនធានមនុស្សទូទាំងពិភពលោក។ ពានរង្វាន់ជា «និយោជកឆ្នើមនៅអាស៊ី» ក្នុងឆ្នាំ២០២២ ត្រូវបានប្រគល់ជូនតំណាងបុគ្គលិកផ្នែកធនធានមនុស្សនៃក្រុមហ៊ុន យូនីលឹវើ កម្ពុជា ក្នុងពិធីប្រគល់ពានរង្វាន់និយោជកឆ្នើមក្នុងអាស៊ីលើកទី១៣ (Asia’s Best Employer Brand Award) ដែលត្រូវបានរៀបចំឡើងនៅសណ្ឋាគារ ផាន ប៉ាស៊ីហ្វិក ក្នុងប្រទេសសឹង្ហបុរី កាលពីខែសីហាកន្លងទៅ ជាមួយការចូលរួមរបស់អ្នកដឹកនាំក្នុងវិស័យនេះ

    September 29, 2022