- Naren
- PR
និយាយចឹងអ្នកទាំងអស់គ្នាមានដឹងអត់ថា គេហទំព័រផ្លូវការរបស់ Pleng បានប្តូរ Profile ស្ងាត់ៗទៅជា iGoPleng 2.0? សូម្បីតែ Influencers និង អ្នកបង្កើតមាតិកាជាច្រើនអ្នក បានប្តូររូប Profile Facebook របស់ខ្លួន ជាមួយពាក្យ #iGoPleng2.0 ដោយមិនបាននិយាយអ្វីផ្សេងទាំងអស់ដែរ កាលពីថ្ងៃទី២៨ កញ្ញាកន្លងទៅនេះ។ អ្វីដែលអាចឱ្យយើងទាយទុកមុនបាននោះ គឺប្រាកដជាមានអ្វីដែលទាក់ទងជាមួយPleng មិនខាន គ្រាន់តែមិនដឹងច្បាស់ថានឹងមានរឿងអ្វីកើតឡើង ព្រោះបើងាកទៅមើលហ្វេនបុកផេករបស់Pleng យើងបានត្រឹមឃើញការបង្ហោះប្រាប់ឱ្យរង់ចាំមើលការបង្ហាញពី iGoPleng 2.0 នេះនៅថ្ងៃទី២២ តុលា ដោយមិនបញ្ជាក់អ្វីផ្សេងទៀតនោះទេ។ ដូច្នេះហើយយើងទាំងអស់គ្នា មានតែរង់ចាំមើលលើហ្វេសបុកផ្លូវការរបស់Pleng
September 29, 2022 - PR
(ភ្នំពេញ)៖ The Voice Kids Cambodia រដូវកាលទី៣ នឹងមកដល់ដើមខែតុលាហើយ។ កម្មវិធីប្រឡងចម្រៀងកុមារដ៏ពេញនិយមលំដាប់ពិភពលោក The Voice Kids Cambodia រដូវកាលទី៣ ចាប់ផ្ដើមហើយ ដោយការចាក់ផ្សាយវគ្គគោះប៊ូតុងបង្វិលកៅអី ឬវគ្គ Judge Audition នឹងដំណើរការចាក់ផ្សាយនៅថ្ងៃទី០១ តុលា ឆ្នាំ ២០២២ ខាងមុខនេះ ពោលគឺនៅសល់តែ២ថ្ងៃទៀតប៉ុណ្ណោះ។ ភាពអស្ចារ្យ ទស្សនីយភាពប្លែក ក្ដីរំភើប ការបង្ហាញសមត្ថភាពរបស់កុមារកម្ពុជា សង្គ្រាមពាក្យសម្ដីរបស់គ្រូបង្វឹកប្រើគ្រប់មធ្យោបាយ ដើម្បីទទួលបានកូនក្រុមដ៏មានសមត្ថភាពកាន់ដៃគ្នារួមដំណើរជាមួយគ្នាឆ្ពោះទៅរកការដណ្ដើមពានរង្វាន់។ តើគ្រូបង្វឹករូបណានឹងមានវិធីសាស្ត្របែបណា ដើម្បីបញ្ចុះបញ្ចូលកុមារដែលមានសមត្ថភាពទៅក្នុងក្រុមរបស់ខ្លួន? រង់ចាំទស្សនាសង្គ្រាមរដូវកាលថ្មី ជាសង្គ្រាមដណ្ដើមកុមារដែលមានសម្លេងពីរោះ
September 29, 2022 - PR
(ភ្នំពេញ)៖ ទីបំផុតក្រុមហ៊ុន iOne ដែលជាក្រុមហ៊ុនទទួលបានសិទ្ធិលក់ផលិតផល Apple ដែលមានធានាត្រឹមត្រូវស្របច្បាប់ នៅក្នុងទីផ្សារប្រទេសកម្ពុជា បានដាក់លក់ជាផ្លូវការហើយនូវទូរស័ព្ទ iPhone ម៉ូដែលថ្មីរបស់ Apple គឺ iPhone 14, iPhone 14 Pro និង iPhone 14 Pro Max ដែលជាទូរស័ព្ទដែលកំពុងមានការគាំទ្រច្រើនខ្លាំងពីសំណាក់អតិថិជនដែលនិយមប្រើប្រាស់ទូរស័ព្ទ iPhone របស់ក្រុមហ៊ុន Apple នៅពាសពេញពិភពលោក ក៏ដូចជាក្នុងព្រះរាជាណាចក្រកម្ពុជា។ កាលពីព្រឹកថ្ងៃទី២៨ ខែ កញ្ញា ឆ្នាំ ២០២២ កន្លងទៅ
September 29, 2022 - PR
ពាក្យថា «ជីវិត» គឺត្រូវឆ្លងកាត់គ្រប់រឿងរ៉ាវដែលកើតឡើងឥតឈប់ឈរ កាលណាអ្នកមិនតស៊ូ អ្នកមិនរឹងមាំ មិនអត់ធ្មត់ នោះអ្នកនឹងមិនស្គាល់ពាក្យថាជោគជ័យឡើយ ហើយត្រូវចងចាំថាពាក្យថាជីវិតមិនមែនជាពាក្យងាយស្រួលឡើយ នៅលើលោកនេះពុំមាននរណាកើតមកមានក្តីសុខគ្រប់ពេលនោះទេ ពេលខ្លះជួបទុក្ខច្រើនជាងសុខជាមួយបញ្ហារៀងៗខ្លួន ទម្រាំទទួលបានលទ្ធផលដូចថ្ងៃនេះ គឺត្រូវហែលឆ្លងកាត់ការលះបង់ និងបរាជ័យមិនតិចដងនោះទេ តែដើម្បីសម្រេចក្តីស្រមៃត្រូវហ៊ានជំនះឧបសគ្គទាំងនោះ។ តោះ! កុំឲ្យខាតពេលយូរមកអានរឿងខ្លី «បំណងប្រថ្នាក្លាយជាគ្រូបង្រៀនរបស់ខ្ញុំ» ដកស្រង់ចេញពីសាច់រឿងពិតរបស់ហ្វេន OPPO Reno ។ «ខ្ញុំបានកើតនៅក្នុងត្រកូលជាកសិករក្រីក្រ ប៉ុន្តែមានបំណងប្រាថ្នារបស់ខ្ញុំគឺចង់ក្លាយជាគ្រូបង្រៀនម្នាក់ ដូច្នេះខ្ញុំតែងតែខំប្រឹងសិក្សាតាំងពីតូចរហូតទទួលបានលទ្ធផលដ៏ល្អក្នងកម្រិតថ្នាក់វិទ្យាល័យ និងបានបន្តចូលសិក្សានៅក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ភ្លាមៗនោះខ្ញុំក៏បានផ្តល់ដំណឹងល្អមួយនេះទៅកាន់ឪពុកម្តាយ និងលោកយាយរបស់ខ្ញុំ ពួកគាត់ពិតជាមានអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង ប៉ុន្តែភាពសប្បាយរីករាយនេះមិនបានយូរនោះទេ ពីព្រោះផ្ទះខ្ញុំក្រណាស់ តើពួកគាត់មានថវិកាគ្រប់គ្រាន់ឯណាឲ្យខ្ញុំបន្តការសិក្សានោះ? បន្ទាប់ពីគិតអស់រយៈពេលមួយយប់ ខ្ញុំក៏សម្រេចចិត្តពិភាក្សាពីបំណងប្រាថ្នារបស់ខ្ញុំជាមួយនឹងអ្នកមានគុណទាំងពីររបស់ខ្ញុំ។ ពេលនោះពួកគាត់សួរមកខ្ញុំថា៖
September 29, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថារឿងរ៉ាវការបង្ក្រាបល្បែងស៊ីសងកុំចាំបាច់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃស្រែក ឬនាយករដ្ឋមន្ត្រីស្រែកបានធ្វើនោះទេ គឺអាជ្ញាធរដូចជាថ្នាក់ក្រោមជាតិហ្នឹងត្រូវតែចុះធ្វើហើយត្រូវធ្វើដូចភ្លៀងរលឹម។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធក្នុង «វេទិកាអន្តរសាសនាប្រឆាំងការជួញដូរមនុស្សលើកទី៦» ក្រោមប្រធានបទ «សូមកុំយកកម្ពុជាធ្វើជាគោលដៅប្រព្រឹត្តអំពើជួញដូរមនុស្ស» ដែលពិធីនេ បានប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័ណជ្រោយចង្វារ (OCIC) នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២។ សម្តេចតេជោបានផ្តាំផ្ញើឱ្យគ្រប់តួអង្គទាំងអស់ធ្វើសកម្មភាពព្រមៗគ្នាទៅលើការបង្រ្កាបគ្រឿងញៀន ល្បែងស៊ីសងខុសច្បាស់ និងជនប្រព្រឹត្តិបទល្មើសដែលនាំទៅដល់ការជួញដូរមនុស្ស ហើយត្រូវស្រាវជ្រាវយកជនប្រព្រឹត្តិបទល្មើស នៃការជួញដូរមនុស្សមកផ្តន្ទាទោសតាមច្បាប់។ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញការជឿជាក់ថា ការបង្ក្រាបល្បែង នឹងរួមចំណែកកាត់បន្ថយការជួញដូរមនុស្ស និងបង្កើនសុវត្ថិភាព
September 29, 2022 - PR
ភ្នំពេញ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០២២៖ ក្រុមហ៊ុនយូនីលឹវើ កម្ពុជា ដែលជាក្រុមហ៊ុនផលិតទំនិញប្រើប្រាស់លក់រហ័សឈានមុខគេក្នុងប្រទេសកម្ពុជា ត្រូវបានផ្ដល់ពានរង្វាន់ «និយោជកឆ្នើមនៅអាស៊ី» ក្នុងឆ្នាំ២០២២ ពីការវាយតម្លៃរបស់ World HRD Congress ដែលជាស្ថាប័នឯករាជ្យទទួលស្គាល់សមិទ្ធិផលក្នុងការគ្រប់គ្រងធនធានមនុស្សទូទាំងពិភពលោក។ ពានរង្វាន់ជា «និយោជកឆ្នើមនៅអាស៊ី» ក្នុងឆ្នាំ២០២២ ត្រូវបានប្រគល់ជូនតំណាងបុគ្គលិកផ្នែកធនធានមនុស្សនៃក្រុមហ៊ុន យូនីលឹវើ កម្ពុជា ក្នុងពិធីប្រគល់ពានរង្វាន់និយោជកឆ្នើមក្នុងអាស៊ីលើកទី១៣ (Asia’s Best Employer Brand Award) ដែលត្រូវបានរៀបចំឡើងនៅសណ្ឋាគារ ផាន ប៉ាស៊ីហ្វិក ក្នុងប្រទេសសឹង្ហបុរី កាលពីខែសីហាកន្លងទៅ ជាមួយការចូលរួមរបស់អ្នកដឹកនាំក្នុងវិស័យនេះ
September 29, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសយកថ្ងៃទី២០ ខែសីហា ជាទិវាជាតិអន្តរសាសនាប្រឆាំងការជួញដូរមនុស្ស ដើម្បីឱ្យគ្រប់និកាយសាសនាទាំងអស់ជួបជុំគ្នាបូកសរុបលទ្ធផលនៃការប្រឆាំងការជួញដូរមនុស្ស។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បែបនេះក្នុងឱកាសសម្តេចអញ្ជើញជាអធិបតីប្រារព្ធក្នុង «វេទិកាអន្តរសាសនាប្រឆាំងការជួញដូរមនុស្សលើកទី៦» ក្រោមប្រធានបទ «សូមកុំយកកម្ពុជា ធ្វើជាគោលដៅប្រព្រឹត្តអំពើជួញដូរមនុស្ស» ដែលប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័ណជ្រោយចង្វារ នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២៕
September 29, 2022 - PR
ភ្នំពេញ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ — វគ្គបណ្ដុះបណ្ដាល “Samsung Innovation Campus” ដែលជាកម្មវិធីសម្រាប់យុវជនកម្ពុជា ដើម្បីពង្រឹងសមត្ថភាពបច្ចេកវិទ្យទំនាក់ទំនងព័ត៌មាន (ICT) ត្រូវបានបើកជាផ្លូវការ នៅសកលវិទ្យាល័យភូមិន្ទ ភ្នំពេញ ដោយមាន២វគ្គ និងមានសិក្ខាកាមចូលរួមសរុបចំនួន ៦០នាក់។ មានបេក្ខជនដាក់ពាក្យជាង ៤០០នាក់ ដែលត្រូវបានឆ្លងកាត់ការជម្រុះជាច្រើនដំណាក់ពីការប្រលង ការវាយតម្លៃពីលោកគ្រូ-អ្នកគ្រូ ទើបសំរេចជ្រើសរើសបាននិស្សិត ៦០រូបនេះ ។ វគ្គបណ្ដុះបណ្ដាល “Samsung Innovation Campus” នេះ ត្រូវបានផ្ដួចផ្ដើមដោយក្រុមហ៊ុនសាមសុងក្នុងកិច្ចសហការជាមួយសកលវិទ្យាល័យភូមិន្ទភ្នំពេញ ដើម្បីផ្តល់ឱ្យយុវជននិស្សិតកម្ពុជានូវចំណេះដឹងថ្មីៗស្របតាមស្តង់ដារអន្តរជាតិ ។ កម្មវិធីនេះបានផ្ដល់នូវការសិក្សាអំពី
September 29, 2022 - សង្គម
(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជុន នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ បានបង្ហាញសាធារណជននូវ លក្ខខណ្ឌគួរយល់ដឹងអំពី «ការកំណត់ល្បឿនបើកបរ» នៅលើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ។ ល្បឿនទាបបំផុត(អប្បរមា) និងលឿនបំផុត(អតិប្បរមា) សម្រាប់ផ្លូវល្បឿនលឿនត្រូវបានកំណត់ដូចខាងក្រោម៖ – រថយន្តគ្រួសារ/ធុនស្រាល អប្បរមា (យឺតបំផុត) 60km/h និង អតិបរមា (លឿនបំផុត) 120km/h – រថយន្តធុនធ្ងន់មិនមានសណ្តោងសឺម៉ីរ៉ឺម៉ក ឬម៉ូតូ500cc/27kWឡើងទៅ អប្បរមា (យឺតបំផុត) 60km/h និង អតិបរមា (លឿនបំផុត) 100km/h – រថយន្តសណ្តោងសឺម៉ីរ៉ឺម៉ក ឬសណ្តោងយានដំណើរកំសាន្ត អប្បរមា (យឺតបំផុត) 60km/h និង
September 28, 2022 - PR
(រាជធានីភ្នំពេញ)៖ ភោជនីយដ្ឋានជប៉ុនដែលផ្ដោតសំខាន់លើ ស៊ុប ស៊ូស៊ី និងមុខម្ហូប sashimi ដ៏ល្បីមានប្រភពចេញមកពីប្រទេសថៃ Yuzu Suki បានសម្ពោធសាខាជាផ្លូវការហើយនៅក្នុងទីផ្សារប្រទេសកម្ពុជា កាលពីរសៀលថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២២ ត្រូវនឹងថ្ងៃបិណ្ឌភ្ជុំ នៅក្នុងផ្សារទំនើបជីប ម៉ុង 271 មេហ្គាម៉ល។ ក្នុងពិធីសម្ពោធនោះដែរ ឯកឧត្តម កេង សុម៉ារតន៍ អគ្គនាយកគ្រប់គ្រងហាង Yuzu Suki ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ឱ្យដឹងថា៖ «ការបើកសម្ពោធហាង Yuzu Suki នៅថ្ងៃនេះ វាមិនមែនជាការសម្រេចរយៈពេលខ្លីនោះទេ។
September 26, 2022









