Naren
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ថ្ងៃនេះ TikTok បានចុះផ្សាយរបាយការណ៍អនុវត្ដគោលការណ៍ណែនាំសហគមន៍ចន្លោះពីខែមេសាដល់ខែមិថុនា ដែលបានបង្ហាញពីការរីកចម្រើនក្នុងការទប់ស្កាត់ព័ត៌មានក្លែងក្លាយ ហើយ TikTok ចង់ផ្ដល់នូវភាពស៊ីជម្រៅចំពោះកិច្ចការទាំងនេះ ដែលនាំឱ្យសម្រេចជោគជ័យដ៏ធំធេងនេះ។ TikTok ផ្តល់អំណាចដល់អ្នកដែលចែករំលែកភាពច្នៃប្រឌិត ចំណេះដឹង និងចំណង់ចំណូលចិត្តជាមួយអ្នកដទៃ នៅពេលដែលពួកគេផ្ដល់ការកម្សាន្ត និងនាំមកនូវភាពរីករាយដល់សហគមន៍របស់យើង។ ដើម្បីជួយឱ្យផ្លេតហ្វមរបស់យើងនៅតែផ្ដល់ភាពកក់ក្ដៅ និងប្រាកដនិយមសម្រាប់អ្នករាល់គ្នា TikTok លុបមាតិកាដែលបំពានគោលនយោបាយរបស់ខ្លួនចេញ។ ប្លេតហ្វមនេះ មានបំណងធ្វើឱ្យមានតម្លាភាពអំពីមាតិកាត្រូវបានដកចេញទាំងនោះជាមួយក្រុមអ្នកបង្កើត និងតាមរយៈរបាយការណ៍ការអនុវត្តគោលការណ៍ណែនាំសហគមន៍របស់ខ្លួន។ Cormac Keenan ប្រធានផ្នែកទំនុកចិត្ដ និងសុវត្ថិភាពនៅ TikTok បានមានប្រសាសន៍ថា៖ «ព័ត៌មានក្លែងក្លាយមិនមែនជាបញ្ហាថ្មីនោះទេ តែអ៊ីនធឺណិតផ្តល់នូវលទ្ធភាពថ្មីដល់បញ្ហាប្រឈមចាស់។ យើងទទួលស្គាល់នូវផលប៉ះពាល់ដែលព័ត៌មានក្លែងក្លាយអាចកើតមាននៅក្នុងការធ្វើឱ្យបាត់បង់ជឿទុកចិត្តលើសុខភាពសាធារណៈ ដំណើរការបោះឆ្នោត ការពិត និងវិទ្យាសាស្ត្រ។

    October 5, 2022
  • PR

    (ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី០៥ ខែតុលា ឆ្នាំ២០២២នេះ ធនាគារ ជីប ម៉ុង បានប្រារព្ធពិធីសម្ពោធជាផ្លូវការ ធនាគារ ជីប ម៉ុង សាខា២៧១ មេហ្គា ម៉ល ដែលស្ថិតនៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ដែលទើបតែបើកដំណើរការសាកល្បងក្នុងពេលថ្មីៗនេះ។ កម្មវិធីនេះ មានការអញ្ជើញចូលរួមជាគណៈអធិបតីពីសំណាក់ ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា, ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌, អ្នកឧកញ៉ា ភាព

    October 5, 2022
  • PR

    សម្រាប់មិត្តៗយុវវ័យ ជាពិសេសអ្នកចូលចិត្តតាមដានបណ្តាញសង្គមប្រាកដជាបានស្គាល់លោក HENG ជាតារារ៉េប, Gamer និងជា Vlogger ដ៏មានប្រជាប្រិយភាពមួយរូបក្នុងប្រទេសកម្ពុជា ហើយមានមនុស្សប៉ុន្មានអ្នកដែលដឹងថា HENG ជាកូនប្រុសរបស់តារាជើងចាស់ពូកែខាងរ៉េប DJ Sdey? ហើយអ្នកចាប់ផ្តើមស្គាល់ HENG នៅពេលណា? ហើយគាត់បានឆ្លងកាត់រឿងរ៉ាវអ្វីខ្លះ? តោះ! ចង់ដឹងអារម្មណ៍របស់គាត់យ៉ាងណា? កុំភ្លេចអានឬអាចទស្សនាវីដេអូខាងក្រោមទាំងអស់គ្នាឲ្យដល់ចប់ណា៎៖ «សួស្តីអ្នកទាំងអស់គ្នា ខ្ញុំបាទ HENG អ្នកទាំងអស់គ្នាបានដឹងរួចហើយថា ប៉ារបស់ខ្ញុំជាព្រឹទ្ធចារ្យមួយរូបនៅក្នុងវិស័យ HipHop គាត់មានឈ្មោះថា DJ Sdey។ ខ្ញុំចាំបាន កាលពីនៅតូចមិត្តភក្តិរៀនថ្នាក់ជាមួយគ្នាអង្គុយក្បែរៗគ្នាបានខ្សឹបប្រាប់គ្នាថា HENG មានប៉ាជាតារា ហើយរាល់ពេលទំនេរបន្ទាប់ពីសិក្សាលោកគ្រូអ្នកគ្រូតែងតែសួរថា

    October 5, 2022
  • សង្គម

    (សៀមរាប)៖ ថ្មីៗនេះ មានការប្រទះឃើញដោយចៃដន្យនូវក្បាលនាគចំនួន១ ធ្វើពីថ្មភក់ស្ថិតក្នុងរចនាបថបាយ័ន នៅពេលដើមស្រឡៅធំមួយដើមបានដួលរលំ បណ្តាលឱ្យបំណែកក្បាលនាគដែលកប់ក្នុងដីជាយូរឆ្នាំហើយ ត្រូវបានផុសឡើងតាមឬសឈើ នៅក្នុងបរិវេណវត្តទេពប្រណម្យ អតីតរាជធានីអង្គរធំ។ លោក ឈូក សុម៉ាឡា ប្រធានក្រុមចុះបញ្ជីវត្ថុសិល្បៈ នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា បំណែកក្បាលនាគនេះ បានកប់ក្នុងដីជម្រៅប្រមាណកន្លះម៉ែត្រ ហើយជាក់ស្តែង ដើមស្រឡៅដែលដុះពីលើមិនមានឬសកែវធំៗ ទើបពេលភ្លៀងជោគជាំ ដីជ្រាយ ធ្វើឱ្យដួលរលំ និងផុសក្បាលនាគដែលឬសឈើដុះចាក់ស្រេះមកជាមួយតែម្តង។ លោក សុម៉ាឡា បន្តថា បំណែកក្បាលនាគនេះ មានត្រឹមតែកនាគមកក្បាលខាងលើដែលមាន បណ្តោយ១.២ម៉ែត្រ ទទឹង១ម៉ែត្រ និងកម្រាស់០.៣ម៉ែត្រ បំណែកសត្វគ្រុឌជិះលើក្បាលនាគ ស្ថានភាពមុខនាគខាងមុខមានការខូចខាតច្រើនដោយអន្លើរ

    October 5, 2022
  • PR

    (ភ្នំពេញ)៖ បន្ទាប់ពីជោគជ័យក្នុងការបើកលក់គម្រោងទី១ ដឹ អាណាចក្រ ថ្មីៗនេះ ក្រុមហ៊ុន ហនុមាន អ៊ីស្ទេត គ្រោងនឹងប្រកាសជាផ្លូវការក្នុងការបើកលក់មុនសម្ពោធគម្រោងថ្មីស្រឡាងមួយទៀត នាពេលឆាប់ៗនេះ ឈ្មោះថា ដឹ វីនវីន (The WINWIN ) ដែលជាគម្រោងអភិវឌ្ឍដីវីឡា និងផ្ទះអាជីវកម្ម មានទំហំសរុប ៦៨ ហិកតា ស្ថិតនៅ មហាវិថី ឈ្នះឈ្នះ ភូមិ ផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ទល់មុខផ្លូវហាណូយ ធ្វើដំណើរត្រឹមតែ ១០នាទី ពីផ្សារទំនើប Aeon

    October 5, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ឯកឧត្តម ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស (Manuel Marrero Cruz) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋគុយបា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកដល់ប្រទេសកម្ពុជាហើយ នៅរសៀល ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២នេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល៣ថ្ងៃ ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនង​ និងកិច្ចសហប្រតិបត្តិការទ្វេភាគី។ ទស្សនកិច្ចលើករបស់ ឯកឧត្តមនាយករដ្ឋមន្ត្រីគុយបាមកកាន់កម្ពុជា ធ្វើឡើងតបតាមការអញ្ជើញរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ហើយក៏ធ្វើឡើងប្រមាណ២សប្តាហ៍បន្ទាប់ពី សម្តេចតេជោ ហ៊ុន សែន បំពេញទស្សនកិច្ចផ្លូវការជាលើកទី២ នៅក្នុងប្រទេសគុយបាផងដែរ។ ក្នុងអំឡុងពេលទស្សនកិច្ចនៅកម្ពុជា ឯកឧត្តម ម៉ានូអែល

    October 4, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អគ្គមេបញ្ជាការ កងយោធពលខេមរភូមិន្ទ ចេញសេក្ដីសម្រេចដំឡើងឋានន្តរសក្កិជាកិច្ចបច្ឆាមរណៈថ្នាក់អនុសេនីយ៍ឯក ជូនដល់សពយោធិនពីររូបដែលពលីក្នុងបេសកកម្មជួយសង្គ្រោះប្រជាជនលង់ទឹកជំនន់ទឹកភ្លៀង។ យោងតាមការបង្ហោះរបស់ អគ្គមេបញ្ជាការ កងយោធពលខេមរភូមិន្ទ បានឱ្យដឹងថា តបស្នងចំពោះការធ្វើពលិកម្មដ៏ធំធេងរបស់យុទ្ធជនពីររូប នៅក្នុងបេសកកម្មចុះជួយសង្គ្រោះប្រជាពលរដ្ឋលង់ទឹកដោយសារជំនន់ទឹកភ្លៀងនៅចំណុចអាងអង្ក្រង ឃុំគោគមន ស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យនាពេលថ្មីៗនេះ។ នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២នេះ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានចេញសេចក្តីសម្រេចដំឡើងឋានន្តរសក្កិជាកិច្ចបច្ឆាមរណៈ ថ្នាក់អនុសេនីយ៍ឯក ជូនសពយោធិនពលី៖ ១. ពលបាលឯក ឈន ស៊ីដេត អត្តលេខ ២៣៤៦៩០ យោធិននៅវរសេនាតូចលេខ៤២២ កងពលតូចថ្មើរជើងលខ៤២ យោធភូមិភាគទី៤ ២. ពលទោ វ៉ាន់

    October 3, 2022
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថារាជរដ្ឋាភិបាលបានចាត់ទុកវិស័យឯកជនជាក្បាលរថភ្លើងនៃសេដ្ឋកិច្ចជាតិ។ ការរីកចម្រើនរបស់វិស័យឯកជន បានជួយផ្តល់ការងារជូនប្រជាពលរដ្ឋ ហើយរួមចំណែកទ្រទ្រង់សេដ្ឋកិច្ចជាតិ តាមរយៈការបង់ពន្ធផងដែរ។ សម្តេចតេជោ ហ៊ុន សែន បន្ថែមថា «វិស័យឯកជន រីកធំធាត់កាលណា គឺជួយដោះស្រាយបញ្ហាសម្រាប់សេដ្ឋកិច្ចរបស់ប្រទេស តាមរយៈការដោះស្រាយការងារធ្វើ ការបង់ពន្ធវិស័យឯកជនកាន់តែខ្លាំង ការបង់ពន្ធកាន់តែច្រើន។ ការទទួលបានពីការបង់ពន្ធនោះ យើងមានលទ្ធភាពយកទៅវិនិយោគ ធ្វើថ្នល់ ប្រឡាយទឹក សាលារៀន មន្ទីរពេទ្យ និងដំឡើងបៀវត្សមន្ត្រីរាជការរបស់យើង»។ សម្តេចតេជោ នាយករដ្ឋមន្ត្រី មានប្រសាសន៍បែបនេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីនិងប្រគល់សញ្ញាបត្រដល់និស្សិតវិទ្យាស្ថានវ៉ាន់ដាប្រមាណ ៣,៨៦៦នាក់ ដែលធ្វើឡើងនៅមជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័រណជ្រោយចង្វារ(OCIC) នាព្រឹកថ្ងៃទី០៣

    October 3, 2022
  • PR

    (ភ្នំពេញ)៖ ក្រុមហ៊ុន HONOR កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ បានរៀបចំពិធីសម្ពោធស្មាតហ្វូនម៉ូដែលថ្មីរបស់ខ្លួនចំនួន៣ម៉ូដែលគឺ HONOR Magic4 Pro 5G, HONOR 70 5G, និង HONOR X6 ដែលធ្វើឡើងនៅភោជនីយដ្ឋាន ឡោវទីហ្វាង ដោយមានការអញ្ជីញចូលរួមយ៉ាងច្រើនកុះករពីសំណាក់ថ្នាក់ដឹកនាំក្រុមហ៊ុន Honor ម្ចាស់ហាងលក់ទូរស័ព្ទនានា និងភ្ញៀវជាច្រើននាក់។ ថ្លែងក្នុងឱកាសសម្ពោធ លោក ចននី ជាអ្នកគ្រប់គ្រងស្មាតហ្វូន HONOR ប្រចាំប្រទេសកម្ពុជា បានលើកឡើងថា HONOR បានឈរលើកំពូលតារាងទីផ្សារស្មាតហ្វូនប្រទេសចិន ហើយលោកជឿជាក់ថានឹងធ្វើឱ្យទីផ្សារកម្ពុជា កាន់តែមានភាពរីកចម្រើន។

    October 3, 2022
  • PR

    កញ្ញា លាង សុផាឡែន បង្ហាញខ្លួនជាលើកដំបូងក្នុងភាពយន្តជីវិតជាមួយតារាចម្រៀងល្បីឈ្មោះរូបសង្ហា និងជាគណៈកម្មការកម្មវិធី The Voice Kids Cambodia រដូវកាលទី៣ គឺលោក ហ្សូណូ ក្នុងរឿងខ្នាតខ្លីបែបសង្គមគ្រួសារដែលមានចំណងជើងថា«គូជីវិត»។ ភាពយន្ត «គូជីវិត» ជាភាពយន្តថ្មីស្រឡាងមួយទៀតហើយរបស់ផលិតកម្មរស្មីហង្សមាស ដែលលើកយកពីជីវិតគូស្វាមីភរិយា ដែលជួបរឿងរកាំរកូសគ្មានទីបញ្ចប់ ដោយសារតែផ្ដើមចេញពីការមិនទុកចិត្តគ្នា ហើយមានមិត្តភក្តិដែលចាំចាក់រុកអុចអាល បន្ថែមភ្លើង ធ្វើអោយសុភមង្គលគ្រួសារមានភាពរង្គោះរង្គើរ គ្មានថ្ងៃបានសុខ។ កន្លងមកទស្សនិកជនធ្លាប់បានឃើញមកហើយ ដែលកញ្ញា លាង សុផាឡែន តែងតែមានបទចម្រៀងជាច្រើនដែលរៀបរាប់ពីរឿងរ៉ាវជំពាក់ជំពិន ក្នុងគ្រួសារ ដែលមានដូចជា បទ «ជីវិតគ្រួសារ» បទ «បើប្រពន្ធមានប្រុសវិញ

    October 3, 2022